ការគ្រប់គ្រងបុគ្គលិក

ចេញ​ផ្សាយ​ ១២ មីនា ២០១៨

 

ការងារគ្រប់គ្រងមន្ត្រីរាជការសម្រាប់ឆ្នាំ២០១៧

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានក្រប​ខ័ណ្ឌមន្ត្រីរាជការសរុបទូទាំង​​ប្រទេស មានចំនួន.៧១១នាក់  (ស្រី១.៥២៤នាក់)  ស្មើនឹង ២២% ក្នុងនោះ

  • អង្គភាពថ្នាក់កណ្តាល មានចំនួន.៧៥៥នាក់ (ស្រី៧៨៣នាក់) ស្មើនឹង ២៨%
  • អង្គភាពថ្នាក់រាជធានី ខេត្ត មានចំនួន.៩៥៦នាក់​​  (ស្រី៧៤១​នាក់) ស្មើនឹង១៨%

ក-ការងារតែងតាំង

ត្រូវបានតែងតាំងដំឡើងឋានៈ និងផ្ទេរសម្រួលភារកិច្ចមន្ត្រីរាជការ សរុបមានចំនួន៣៨៧នាក់ (ស្រី៩០នាក់​​​)  ក្នុងនោះ

- ដំឡើងថ្នាក់អនុរដ្ឋលេខាធិការចំនួន០១នាក់

- ដំឡើងថ្នាក់ទីប្រឹក្សាក្រសួងចំនួន០១នាក់

- ដំឡើងថ្នាក់អគ្គលេខាធិការចំនួន០១នាក់ និងអគ្គលេធិការរងចំនួន០២នាក់

  • ដំឡើងថ្នាក់អនុប្រធានរដ្ឋបាលជលផលមានចំនួន០១នាក់ និងថ្នាក់អនុប្រធានរដ្ឋបាលព្រៃឈើ​មាន​ចំនួន០១នាក់

- ដំឡើងថ្នាក់អគ្គាធិការរងមានចំនួន ០១នាក់  

- ដំឡើងថ្នាក់ប្រធាននាយកដ្ឋាន មានចំនួន០៤នាក់  និងអនុប្រធាននាយកដ្ឋាន មាន​ចំនួន​៦៧នាក់ (ស្រី១១នាក់)

- ដំឡើងថ្នាក់ប្រធានការិយាល័យនិងប្រធានដេប៉ាដឺម៉ង់ មានចំនួន៨៥នាក់ (ស្រី២១នាក់) និងថ្នាក់​អនុប្រធាន​ការិយាល័យ មានចំនួន១៧១នាក់            (ស្រី៥៥នាក់)

- ដំឡើងថ្នាក់អនុប្រធានមន្ទីរពិសោធន៍មានចំនួន០១នាក់

- ដំឡើងថ្នាក់នាយអធិការដ្ឋានមានចំនួន០៥នាក់ និង​នាយរង​អធិការដ្ឋានមានចំនួន១៥នាក់

- ផ្ទេរ និងសម្រួលភារកិច្ចថ្នាក់អនុប្រធាននាយកដ្ឋានចំនួន ០៨នាក់ (ស្រី០១នាក់)

- ផ្ទេរ និងសម្រួលភារកិច្ចថ្នាក់ប្រធានការិយាល័យចំនួន១២នាក់ និងថ្នាក់អនុប្រធានការិយាល័យចំនួន ១១នាក់ (ស្រី០២នាក់)  

-ការងារក្របខ័ណ្ឌ

  • បានចេញប្រកាសលុបឈ្មោះមន្ត្រីចេញពីក្រខ័ណ្ឌ មានចំនួន៤២នាក់(ស្រី០៩នាក់) ក្នុងនោះ បោះបង់ចោលការងារមាចំនួន ១០នាក់ សុំលាឈប់ពីការងារមានចំនួន ១៧នាក់ (ស្រី០៧នាក់) និងមរណភាព មានចំនួន ១៥នាក់​ (ស្រី០២នាក់) 
  • បានចេញប្រកាសផ្ទេរមន្ត្រីរាជការក្រៅក្រសួងមានចំនួន២៣នាក់ក្នុងនោះ  ផ្ទេរចេញមានចំនួន១៤នាក់ និងផ្ទេរ​ចូល​មានចំនួន០៩នាក់​ ផ្ទេរចេញផ្ទៃក្នុងក្រសួង មានចំនួន១៣០នាក់ ក្នុងនោះ ផ្ទេរចេញ​ចំនួន​៦៦នាក់ ផ្ទេរ​ចូល​​មានចំនួន៦៤នាក់
  • ត្រៀមរៀបចំប្រឡងជ្រើសរើសមន្រ្តីក្របខ័ណ្ឌថ្មី ដែលក្រសួងមុខងារសាធារណៈ​បែងចែកឲ្យមក​ក្រសួង​​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានចំនួន១៨៤នាក់ ។

-ការងារពង្រឹងការគ្រប់គ្រងមន្រ្តីកសិកម្ម

  • បានចុះបើវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពមន្រ្តីរាជការលើកការងាររដ្ឋបាល និងបុគ្គលិក ចំនួន​០៣​តំបន់ (ខេត្តកំពង់ចាម ខេត្តបាត់ដំបង និងខេត្តកំពត) និងមានការចូលរួមពីគ្រប់​អង្គភាព​ថ្នាក់​កណ្តាល និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានី ខេត្ត សរុបសិក្ខាកាមទាំងអស់ ចំនួន ១៨១នាក់។
  • បានចុះពិនិត្យឡើងវិញលើរចនាសម្ព័ន្ធ តួនាទី ភារកិច្ច និងដំណើរការនៃការអនុវត្តការងារតាម​អង្គភាព​ក្រោម​ឱវាទ​​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចំនួន២៣ រាជធានី ខេត្ត។                                    

-ច្បាប់ឈប់ម្រាកការងារ និងលិខិតបទដ្ឋាននានា       

  • បានចេញលិខិតអនុញ្ញាតច្បាប់ឈប់សម្រាកការងារមានចំនួន១២៧នាក់ (ស្រី២៧នាក់) ក្នុងនោះមាន៖ ច្បាប់ឈប់​ម្រាក​​​​​​ប្រចាំឆ្នាំមានចំនួន​៧២នាក់ (ស្រី២១នាក់) ច្បាប់ព្យាបាលជម្ងឺមានចំនួន២០នាក់ (ស្រី០៦នាក់) និង​​​ច្បាប់សម្រា​​​​​មាតុភាពមាចំនួន៣៥នាក់
  • បន្តរៀបចំធ្វើប័ណ្ណសំគាល់ខ្លួនរបស់មន្រ្តីកសិកម្ម ដល់អង្គភាពថ្នាក់កណ្តាល និងរាជធានីខេត្ត។