ការបណ្តុះបណ្តាល និងអភិវឌ្ឍន៍ធនធានមនុស្ស

ចេញ​ផ្សាយ​ ១២ មីនា ២០១៨

ការអភិវឌ្ឍន៍ធនធានមនុស្សប្រចាំឆ្នាំ២០១៧

-ការងារបណ្តុះបណ្តាល

ការងារបណ្តុះបណ្តាលក្នុងនិងក្រៅប្រទេស សរុបមានចំនួន១.៣១៧នាក់ (ស្រី ៣៤៩នាក់)  ក្នុងនោះ

 • ការបណ្តុះបណ្តាលក្នុងប្រទេសសរុបមានចំនួន៥៥៩នាក់(សី១៨២នាក់) ក្នុងនោះ៖ រយៈពេលខ្លី​និង​មធ្យមមានចំនួន៥៤៩​នាក់ (ស្រី១៨០​នាក់) រយៈពេលវែងមានចំនួន១០នាក់ (ស្រី០២នាក់)
 • បណ្តុះបណ្តាលក្រៅប្រទេសសរុបមានចំនួន៧៥៨នាក់(ស្រី១៦៧នាក់) ​ក្នុងនោះ៖ ការបណ្តុះ​បណ្តា​ល​​​​រយៈពេល​​ខ្លី​និងមធ្យមមានចំនួន ៧៤២នាក់ (ស្រី១៦២នាក់)​​​​​​​​​​​​​​​​​​​​​ និងរយៈពេលវែង​មានចំនួន១៦នាក់ (ស្រី០៥នាក់)

ខ-ការងារសម្របសម្រួលជាមួយគ្រឹះស្ថានសិក្សាកសិកម្ម និងអង្គភាពក្រោមឱវាទក្រសួង

បានពិនិត្យចងក្រងបែបបទ សម្របសម្រួលចេញសេចក្តីសម្រេច ដូចខាងក្រោម

 • បានចេញសេចក្តីសម្រេច ស្តីពីការចាត់តាំងមន្រ្តីរាជការ ជាសាស្រ្តាចារ្យ គ្រូឧត្តមសិក្សា និងគ្រូ​បង្រៀន នៅសាលាជាតិកសិកម្មព្រែកលៀប ក្នុងឆ្នាំសិក្សា២០១៦-២០១៧
 • បានចេញសេចក្តីសម្រេច ស្តីពីការតែងតាំងមន្រ្តីរាជការជាគ្រូបង្រៀន និងជាជំនួយការដឹកនាំអនុវត្ត ដើម្បីទទួលប្រាក់កម្រៃគរុកោសល្យបង្រៀន ក្នុងឆ្នាំសិក្សា២០១៦-២០១៧ នៅសាលាជាតិកសិកម្ម​ព្រែកលៀប
 • បានចេញសេចក្តីសម្រេច ស្តីពីការតែងតាំងគណៈកម្មការ និងអនុគណៈកម្មការ​ប្រឡងបញ្ចប់ការ​សិក្សា​​​និស្សិត​​ថ្នាក់​​បរិញ្ញារងបច្ចេកទេសកសិកម្មផ្នែកអាហាររូបករណ៍ជំនាន់ទី២០ ក្នុងឆ្នាំសិក្សា​២០១៦-​២០១៧ នៅសាលា​ជាតិ​​​​​​​កសិកម្ម​កំពង់ចាម
 • បានចេញសេចក្តីសម្រេច ស្តីពីការតែងតាំងមន្រ្តីរាជការ សាស្រ្តាចារ្យ និងគ្រូឧត្តមសិក្សាជាថ្នាក់​ដឹកនាំ​និងជំនួយ​ការ​​ដល់និស្សិតថ្នាក់បរិញ្ញាជាន់ខ្ពស់ជំនាន់ទី១៣-១៦ ដើម្បីសរសេរនិក្ខេបបទបញ្ចប់​ការសិក្សា​​ក្នុង​​ឆ្នាំ​សិក្សា​២០១៦-​​២០១៧  នៅសាកលវិទ្យាល័យភូមិន្ទកសិកម្ម
 • បានចេញសេចក្តីសម្រេច ស្តីពីការតែងតាំងមន្រ្តីរាជការ សាស្រ្តាចារ្យ និងគ្រូឧត្តមសិក្សា ជាអ្នកដឹកនាំ​ដល់​និស្សិតថ្នាក់បរិញ្ញារង ជំនាន់ទី៦ ដើម្បីសរសេររបាយការណ៍បញ្ចប់ការសិក្សា ក្នុងឆ្នាំសិក្សា​២០១៦-​២០១៧ នៅសាកលវិទ្យាល័យភូមិន្ទកសិកម្ម
 • បានចេញសេចក្តីសម្រេច ស្តីពីការតែងតាំងគណៈកម្មាធិការរដ្ឋ និងអនុគណៈកម្មការរដ្ឋសម្រាប់​ត្រួតពិនិត្យកិច្ចការពារសារណាបទយកសញ្ញាបត្ររបស់និស្សិតថ្នាក់បរិញ្ញាវិទ្យាសាស្រ្តកសិកម្ម ផ្នែក​សិក្សា​​​​​​រៀបរយ ក្នុងឆ្នាំសិក្សា២០១៦-២០១៧  នៅសាលាជាតិកសិកម្មព្រែកលៀប
 • បានចេញសេចក្តីសម្រេច ស្តីពីការតែងតាំងមន្រ្តីរាជការនិងគ្រូបង្រៀន ជាអ្នកដឹកនាំនិងជំនួយការដល់​និស្សិតថ្នាក់បរិញ្ញាផ្នែកបណ្តុះបណ្តាលបន្ត ដើម្បីសរសេរសារណាបទបញ្ចប់ការសិក្សា ក្នុង​ឆ្នាំ​សិក្សា​២០១​​​៥-២០១៦ នៅសាលាជាតិកសិកម្មកំពង់ចាម
 • បានចេញសេចក្តីសម្រេច ស្តីពីការតែងតាំងមន្រ្តីរាជការ និងគ្រូបង្រៀន ជាអ្នកដឹកនាំនិងជំនួយការ​ដល់​និស្សិតថ្នាក់បរិញ្ញាផ្នែកអាហារូបករណ៍ ដើម្បីសរសេរសារណាបទបញ្ចប់ការសិក្សា ក្នុងឆ្នាំ​សិក្សា​២០១​៥​-២០១៦ នៅសាលាជាតិកសិកម្មកំពង់ចាម
 • បានចេញសេចក្តីសម្រេច ស្តីពីការតែងតាំងគណៈកម្មការរដ្ឋ និងអនុគណៈកម្មការរដ្ឋសម្រាប់​ត្រួតពិនិត្យ​កិច្ចការពារគម្រោងយកសញ្ញាបត្ររបស់និស្សិតថ្នាក់បរិញ្ញាវិទ្យាសាស្រ្ត និងវេជ្ជសាស្រ្តសត្វផ្នែកបណ្តុះ បណ្តាល​បន្ត ក្នុងឆ្នាំ​សិក្សា​២០១៦-​​២០១៧  នៅសាលាជាតិកសិកម្មព្រែកលៀប
 • បានចេញសេចក្តីសម្រេច ស្តីពីការតែងតាំងមន្រ្តីរាជការ និងគ្រូបង្រៀន ជាអ្នកដឹកនាំនិងជំនួយការដល់​និស្សិត​ថ្នាក់បរិញ្ញាវិទ្យសាស្រ្តនិងវេជ្ជសាស្រសត្វ ផ្នែកបណ្តុះបណ្តាលបន្ត ដើម្បីសរេសរ​សារណាបទ​បញ្ចប់​ការសិក្សា ក្នុងឆ្នាំសិក្សា​២០១៦-​​២០១៧  នៅសាលាជាតិកសិកម្មព្រែកលៀប
 • បានចេញសេចក្តីសម្រេច ស្តីពីការតែងតាំងគណៈកម្មការ និងអនុគណៈកម្មការសម្រាប់​ជ្រើសរើស​និស្សិត​​ចូលរៀនថ្នាក់ឆ្នាំទី១  ក្នុងឆ្នាំ​សិក្សា​២០១៧-​​២០១៨ នៅសាលាជាតិកសិកម្មកំពង់ចាម
 • បានចេញសេចក្តីសម្រេច ស្តីពីការតែងតាំងមន្រ្តីរាជការជាគ្រូបង្រៀននិងជាជំនួយការដឹកនាំអនុវត្ត ដើម្បី​ទទួលប្រាក់កម្រៃគរុកោសល្យបង្រៀន ក្នុងឆ្នាំ​សិក្សា​២០១៧-​​២០១៨ នៅសាលាជាតិកសិកម្មកំពង់ចាម
 • បានចេញសេចក្តីសម្រេច ស្តីពីការតែងតាំងមន្រ្តីរាជការ គ្រូបង្រៀនឲ្យទទួលបន្ទុកបង្រៀននិងដឹកនាំអនុវត្ត  ក្នុងឆ្នាំ​សិក្សា​២០១៧-​​២០១៨ នៅសាលាជាតិកសិកម្មកំពង់ចាម
 • បានចេញសេចក្តីសម្រេច  ស្តីពីការតែងតាំងមន្រ្តីរាជការ    សាស្រ្តាចារ្យ  និងគ្រូឧត្តមសិក្សាឲ្យ​ទទួលបន្ទុក ​ជា​​គ្រូបង្រោល និងគ្រូជំនួយការដល់និស្សិតថ្នាក់បណ្ឌិតវិទ្យាសាស្រ្តកសិកម្មជំនាន់ទី៥សម្រាប់សរសេរ​និក្ខេបបទបញ្ចប់ការសិក្សា   ក្នុងឆ្នាំ​សិក្សា​២០១៧-​​២០១៨ នៅសាកលវិទ្យាល័យភូមិន្ទកសិកម្ម
 • បានចេញសេចក្តីសម្រេច ស្តីពីការតែងតាំងមន្រ្តីរាជការ សាស្រ្តាចារ្យរង និងគ្រូបង្រៀន ជាគ្រូឧទ្ទេស​បច្ចេកទេសកសិកម្ម និងបច្ចេសទេសពាក់ព័ន្ទ នៅសាលាជាតិកសិកម្មព្រែកលៀប សម្រាប់ឆ្នាំសិក្សា​២០១៧-​​២០១៨
 • បានធ្វើលិខិតបង្គាប់ការឲ្យមន្រ្តីចូលអង្គភាពដើមវិញ មានចំនួន១១នាក់
 • បានចេញដីការអម និងចម្លងចែកឯកសារផ្សព្វផ្សាយទៅគ្រប់អង្គភាព និងមន្ទីរកសិកម្មរាជធានី ខេត្ត សម្រាប់​​ជ្រើស​​​រើស​មន្រ្តី​​​ចូលរួមវគ្គបណ្តុះបណ្តាលដែលទទួលអាហារូបករណ៍ផ្សេងៗ មានចំនួន​៤៤​​​លេខ។