ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានអនុញ្ញាតជូនឯកឧត្តម Sudirman Hasengឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥណ្ឌូនេស៊ីប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ដែលទើបទទួលសារតាំងជាឯកអគ្គរាជទូតថ្មីកាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៨ កន្លងមកចូលជួបសម្តែងការគួរសម

ចេញ​ផ្សាយ​ ០៩ សីហា ២០១៨

នារសៀលថ្ងៃពុធ ១២រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៨ នៅទីស្តីការក្រសួង ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអនុញ្ញាតជូនឯកឧត្តម Sudirman Hasengឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥណ្ឌូនេស៊ីប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ដែលទើបទទួលសារតាំងជាឯកអគ្គរាជទូតថ្មីកាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៨ កន្លងមកចូលជួបសម្តែងការគួរសម និងពិភាក្សាការងារក្នុងគោលបំណងពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើវិស័យកសិកម្ម។

មានប្រសាសន៍នាឱកាសនេះ ឯកឧត្តមរដ្ឋមន្រ្តីបានសម្តែងនូវកិច្ចស្វាគមន៍ និងអបអរសាទរជូនចំពោះឯកឧត្តមឯកអគ្គរដ្ឋទូតដែលត្រូវបានតែងតាំងឲ្យមកបំពេញបេសកកម្មការទូតនៅព្រះរាជាណាចក្រកម្ពុជា។ តាមរយៈឯកឧត្តមឯកអគ្គរដ្ឋទូត ឯកឧត្តម រដ្ឋមន្រ្តីបានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះរដ្ឋាភិបាលឥណ្ឌូនេស៊ីដែលកន្លងមកបានជួយគាំទ្រ និងផ្តល់កិច្ចសហប្រតិបត្តិការលើវិស័យកសិកម្មបានយ៉ាងល្អប្រសើរ ហើយលោកសង្ឃឹម និងជឿជាក់ថាកិច្ចសហប្រតិបត្តិការនេះនឹងបន្តពង្រឹង និងពង្រីកឲ្យបានតែល្អប្រសើរថែមទៀតនាពេលអនាគត ពិសេសលើការផ្លាស់ប្តូរ និងដកស្រង់បទពិសោធន៍ទាក់ទងនឹងការគ្រប់គ្រងវិស័យជលផល និងវិស័យព្រៃឈើដោយផ្តោតជាសំខាន់វារីវប្បកម្មសមុទ្រ និងទឹកសាប និងសហគមន៍ព្រៃឈើ ក្នុងបំណងបង្កើនប្រាក់ចំណូលដល់សមាជិកសហគមន័ទាំងនោះឲ្យកាន់តែល្អប្រសើរ។

ឯកឧត្តមឯកអគ្គរដ្ឋទូត បានកោតសរសើរពីការរីកចម្រើនរបស់ប្រទេសកម្ពុជា និងវាយតម្លៃខ្ពស់លើកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនាពេលកន្លងមក ពិសេសលើវិស័យកសិកម្ម ហើយឯកឧត្តមឯកអគ្គរដ្ឋទូតបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះឯកឧត្តមរដ្ឋមន្រ្តី ឯកឧត្តមថ្នាក់ដឹងនាំក្រសួងគ្រប់លំដាប់ថ្នាក់ដែលបានផ្តល់កិច្ចសហប្រតិបត្តិការជាមួយរដ្ឋាភិបាលឥណ្ឌូនេស៊ីយ៉ាងល្អប្រសើរក្នុងរយៈពេលកន្លងមក។ ក្នុងឱកាសបំពេញបេសកកម្មការទួតនៅព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមឯកអគ្គរដ្ឋទូតថានឹងខិតខំអស់លទ្ធភាពដើម្បីធ្វើជួយជំរុញពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្មរវាងប្រទេសទាំងពីរឲ្យបាន់តែល្អប្រសើរមួយកម្រិតទៀត ហើយទាក់ទងនឹងសំណើដែលឯកឧត្តមរដ្ឋមន្រ្តីបានលើកឡើង ឯកឧត្តមឯកអគ្គរដ្ឋទូតសន្យាថានឹងនាំយកសំណើនេះទៅពិភាក្សាជាមួយក្រសួងឬស្ថាប័នពាក់ព័ន្ធ បន្ទាប់នឹងឈានទៅធ្វើការផ្លាស់ប្តូរមន្រ្តីជំនាញ ឬបង្កើតក្រុមការងារបច្ចេកទេសដើម្បីស្វែងរកដំណោះស្រាយ។

 

កិច្ចប្រជុំជាមួយតំណាងប្រតិភូសហភាពអឺរ៉ុបប្រចាំព្រះរាជាណាចក្រកម្ពុជា
នៅរសៀលថ្ងៃទី ០៤ ខែធ្នូ ឆ្នាំ២០១៨ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់...
អបអរសាទរ និងគោរពជូនពរ ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុនដែលត្រូវបានរាជរដ្ឋាភិបាលកម្ពុជាតែងតាំងជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សម្រាប់នីតិកាលទី៦...
នៅល្ងាចថ្ងៃពុធ ៣កើត ខែភទ្របទ សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែកញ្ញា...
ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានអនុញ្ញាតជូនឯកឧត្តម Sudirman Hasengឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥណ្ឌូនេស៊ីប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ដែលទើបទទួលសារតាំងជាឯកអគ្គរាជទូតថ្មីកាលពីថ្ងៃទី២៥...
នារសៀលថ្ងៃពុធ ១២រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៨...
សិក្ខាសាលាស្តីពី​ "បទពិសោធន៍ការកែទម្រ់ង់ប្រព័ន្ឋហិរញ្ញវត្តុសាធារណៈរបស់ប្រទេសចិន"
ថ្ងៃព្រហស្បត៍ ០២កើត​ ខែបឋមសាធ ឆ្នាំច​ សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី​...
សិក្ខាសាលាស្តីពី​ “របាយការណ៍អនុវត្តថវិកាឆ្នាំ២០១៧​ និងពិនិត្យ​តាមដានការអនុវត្តថវិកា០៥ខែដើមឆ្នាំ២០១៨​ របស់មន្ទីរកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទរាជធានី​ ខេ...
ថ្ងៃព្រហស្បត៍ ០៩រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី​ ៧​...
សិក្ខាសាលាស្តីពី ការអនុវត្តច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៨ ដែលបានអនុវត្ត០៤ខែដើមឆ្នាំ ដល់ខេត្តគោលដៅទាំង១១ នៃគម្រោងកម្មវិធី ASPIRE/PADEE(IFAD)
ថ្ងៃព្រហស្បត៍ ១២កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ នៅសណ្ឋាគារហូលីដេ...