ព័ត៌មាន និងព្រឹត្តិការណ៍ចុង​ក្រោយ
ចេញ​ផ្សាយ​ ១២ ធ្នូ ២០១៨

កិច្ចប្រជុំជាមួយតំណាងប្រតិភូសហភាពអឺរ៉ុបប្រចាំព្រះរាជាណាចក្រកម្ពុជា

នៅរសៀលថ្ងៃទី ០៤ ខែធ្នូ ឆ្នាំ២០១៨ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានកិច្ចប្រជុំជាមួយតំណាងប្រតិភូសហភាពអឺរ៉ុបប្រចាំព្រះរាជាណាចក្រកម្ពុជា គឺផ្ដោតទៅប្រធានបទចំនួនបួន...
ចេញ​ផ្សាយ​ ១៣ កញ្ញា ២០១៨

អបអរសាទរ និងគោរពជូនពរ ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុនដែលត្រូវបានរាជរដ្ឋាភិបាលកម្ពុជាតែងតាំងជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សម្រាប់នីតិកាលទី៦ នៃរដ្ឋសភា

នៅល្ងាចថ្ងៃពុធ ៣កើត ខែភទ្របទ សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៨ នាយកដ្ឋានគណនេយ្យ​ ហិរញ្ញវត្ថុដោយមានការចូលរួមពីថ្នាក់ដឹកនាំនាយកដ្ឋាន ថ្នាក់ដឹកនាំការិយាល័យ...
ចេញ​ផ្សាយ​ ០៩ សីហា ២០១៨

ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានអនុញ្ញាតជូនឯកឧត្តម Sudirman Hasengឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥណ្ឌូនេស៊ីប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ដែលទើបទទួលសារតាំងជាឯកអគ្គរាជទូតថ្មីកាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៨ កន្លងមកចូលជួបសម្តែងការគួរសម

នារសៀលថ្ងៃពុធ ១២រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៨ នៅទីស្តីការក្រសួង ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់...
ចេញ​ផ្សាយ​ ១៤ មិថុនា ២០១៨

សិក្ខាសាលាស្តីពី​ "បទពិសោធន៍ការកែទម្រ់ង់ប្រព័ន្ឋហិរញ្ញវត្តុសាធារណៈរបស់ប្រទេសចិន"

ថ្ងៃព្រហស្បត៍ ០២កើត​ ខែបឋមសាធ ឆ្នាំច​ សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី​ ១៤​ ខែមិថុនា​ ឆ្នាំ២០១៨​ លោកស្រីប្រធាននាយកដ្ឋានបានចូលរួមធ្វើបទបង្ហញ និងចូលរួមធ្វើជាវាគ្មិនក្នងសិក្ខាសាលាស្តីពី​...
វីដេអូប​ច្ចេក​ទេស
សៀវភៅប​ច្ចេក​ទេស
ក​ម្រងឯកសារសំខាន់ៗ
អំពី

១- នាយកដ្ឋានគណនេយ្យ ហិរញ្ញវត្ថុ ជានាយកដ្ឋានចំណុះអគ្គលេខាធិការដ្ឋាន នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានភារកិច្ចដូចតទៅ៖

  • ប្រមូលផ្តុំ និងសម្របសម្រួលជំពូកថវិកា
  • លើកគម្រោងថវិកាក្រសួង និងតាមដានរំលឹកពីការប្រតិបត្តិ
  • ទទួលខុសត្រូវថែរក្សាបញ្ជីគណនេយ្យទាំងឡាយ
  • គ្រប់គ្រងបន្ទុកគណនី នៃការអនុវត្តកិច្ចលទ្ធកម្មសាធារណៈ
  • ត្រួតពិនិត្យបច្ចេកទេស នៃការប្រតិបត្តិកិច្ចលទ្ធកម្មសារធារៈ
  • គ្រប់គ្រងព័ត៌មានវិទ្យាសកម្មភាពហិរញ្ញវត្ថុ និងបន្ទុកគណនី
  • ប្រមូលផ្តុំតម្រូវការ និងសម្របសម្រួលរាល់ចំណាយរបស់ក្រសួង
  • ប្រមូលផ្តុំចំណូលឲ្យបានត្រឹមត្រូវតាមច្បាប់ហិរញ្ញវត្ថុ
  • តាមដានរំលឹកការគ្រប់គ្រងគណនីពិសេស
  • គ្រប់គ្រងចលនទ្រព្យ អចលនទ្រព្យ សន្និធិសម្ភារ និងបញ្ជីសារពើភ័ណ្ឌទ្រព្យសម្បត្តិរដ្ឋ
  • ទទួល និងបែងចែកសម្ភារ បរិក្ខា និងប្រេងឥន្ទនៈជូនដល់បណ្តាអង្គភាពនានាក្រោមឱវាទក្រសួង
  • ធ្វើកិច្ចបញ្ជិកាជាប្រចាំនូវសាលាកប័ត្រ និងគណនេយ្យរូបធាតុ
  • ធ្វើរបាយការណ៍ហិរញ្ញវត្ថុតាមរបបប្រចាំឆ្នាំរបស់ក្រសួង
  • ទទួលភារកិច្ចផ្សេងៗទៀតដែលថ្នាក់ដឹកនាំក្រសួងប្រគល់ជូន។

នាយកដ្ឋានគណនេយ្យ ហិរញ្ញវត្ថុ ដឹកនាំដោយប្រធានមួយរូប និងអមដោយអនុប្រធាន មួយចំនួនជាជំនួយការតាមការចាំបាច់។

២- នាយកដ្ឋានគណនេយ្យ ហិរញ្ញវត្ថុ មានការិយាល័យចំណុះចំនួន ០៦គឺ៖

     ១-ការិយាល័យរដ្ឋបាល និងបុគ្គលិក

     ២-ការិយាល័យហិរញ្ញកិច្ច

     ៣-ការិយាល័យគ្រប់គ្រងថវិកាវិនិយោគ

     ៤-ការិយាល័យគណនេយ្យ

     ៥-ការិយាល័យលទ្ធកម្មសាធារណៈ

     ៦-ការិយាល័យទ្រព្យសម្បត្តិរដ្ឋ។

ទំនាក់ទំនង

អាសយដ្ឋានលេខ ២០០ មហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ

ទូរស័ព្ទលេខ ០២៣ ២២២ ៤៩២

វេបសាយ : http://maff.gov.kh/department/accounting

Facebook Page : នាយកដ្ឋានគណនេយ្យ ហិរញ្ញវត្ថុ - Department-of-Accounting-and-Finance