លោកប្រធាននាយកដ្ឋានបានអញ្ជើញអមដំណើរឯកឧត្តមរដ្ឋមន្រ្តីចូលរួមពិធីបិទសន្និបាតនាយកដ្ឋាននីតិកម្មកសិកម្មនៅខេត្តសៀមរាប

ចេញ​ផ្សាយ​ ២០ មីនា ២០១៩

សៀមរាប៖ នារសៀលថ្ងៃចន្ទ ១៣កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែមីនា ឆ្នាំ ២០១៩ នាយកដ្ឋាននីតិកម្មកសិកម្មនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានរៀបចំពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០១៨ និងលើកទិសដៅការងារឆ្នាំ២០១៩ ក្រោមអធិបតីភាពឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដោយឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តមទីប្រឹក្សាក្រសួង លោក លោកស្រីប្រធានអង្គភាពក្រោមឱវាទក្រសួង លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានី-ខេត្តទាំង២៥ ព្រមទាំងមន្រ្តីរាជការក្រោមឱវាទក្រសួង ក្រោមឱវាទនាយកដ្ឋាននីតិកម្មកសិកម្ម នៅសណ្ឋាគារសុខាល័យ។

ឯកឧត្តមរដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់ចំពោះលទ្ធផលដែលនាយកដ្ឋាននីតិកម្មកសិកម្មសម្រេចបានល្អប្រសើរនាឆ្នាំ ២០១៨ គឺដោយសារការខិតខំប្រឹងប្រែងយ៉ាងសកម្មអស់ពីកម្លាំងកាយចិត្ត និងស្មារតីសាមគ្គីភាពគ្នាល្អរបស់ថ្នាក់ ដឹកនាំ និងមន្រ្តីរាជការគ្រប់ជាន់ថ្នាក់ និងជាពិសេសដោយមានការចូលរួមពីអង្គភាព មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានី-ខេត្ត ស្ថាប័ន និងអាជ្ញាធរពាក់ព័ន្ធដែលបានផ្តល់កិច្ចសហការបានយ៉ាងល្អប្រសើរ។ ឯកឧត្តមរដ្ឋ មន្រ្តីបានបញ្ជាក់ថា កិច្ចប្រជុំនេះគឺជាឱកាសសម្រាប់យើងទាំងអស់គ្នាបានជួបផ្ទាល់ដើម្បីពិភាក្សាផ្លាស់ប្តូរបទ ពិសោធន៍ ពិនិត្យលើបញ្ហាប្រឈម ចំណុចខ្លាំង ចំណុចខ្សោយ និងរិះរកដំណោះស្រាយ ព្រមទាំងផ្តល់គំនិតផ្តួច ផ្តើមថ្មីបន្ថែមទៀត ដើម្បីពង្រឹងសមត្ថភាពក្នុងការអនុវត្តច្បាប់ លិខិតបទដ្ឋានគតិយុត្តក្រោមច្បាប់ និងលើកកម្ពស់អភិបាលកិច្ច ក្នុងការបំពេញតួនាទីនិងភារកិច្ចរបស់ខ្លួនឲ្យកាន់តែមានប្រសិទ្ធភាពនៅឆ្នាំបន្តបន្ទាប់។

ឆ្លើយតបទៅយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យកសិកម្មឆ្នាំ២០១៩-២០២៣ គឺជាការតម្រង់ទិសឆ្ពោះទៅរកការធ្វើទំនើប កម្មកសិកម្មដែលមានលក្ខណៈប្រកួតប្រជែង បរិយាប័ន្ន ធន់នឹងការប្រែប្រួលអាកាសធាតុ និងនិរន្តរភាព។ ដើម្បីសម្រេចចក្ខុវិស័យនេះ និងដោយមានការគាំទ្រពីក្រសួងនិងស្ថាប័នពាក់ព័ន្ធបានកំណត់ទិសដៅអភិវឌ្ឍន៍ដោយជំរុញកំណើនកសិកម្មប្រកបដោយការប្រកួតប្រជែងទីផ្សារ ធានាបានគុណភាព សុវត្ថិភាព និងអនាម័យសម្រាប់ការនាំចេញតាមរយៈការបង្កើនផលិតភាព ពិពិធកម្ម និងពាណិជ្ជូបនីយកម្មកសិកម្ម។ ប្រាកដណាស់ ស្របពេលនឹងការរីកចម្រើននៃផលិតកម្មកសិកម្ម សេចក្តីត្រូវការធាតុចូលកសិកម្ម (ជី ថ្នាំកសិកម្ម និងសម្ភារ:ផ្សេងៗទៀត) កាន់តែមានការកើនឡើងក្នុងអំឡុងពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ កំណើននេះ បានឆ្លុះបញ្ចាំងនូវភាពជាក់ស្ដែងនៃការអភិវឌុ្ឍផលិតកម្មដំណាំកសិកម្ម និងការចូលរួមចំណែកយ៉ាងពិតប្រាកដនៃធាតុចូលកសិកម្មក្នុងការលើក កម្ពស់អភិវឌ្ឍន៍វិស័យកសិកម្ម ស្របតាមគោលនយោបាយនិងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល។

ឯកឧត្តមរដ្ឋមន្រ្តីបានលើកឡើងថា ក្នុងខណ:កំណើននៃសេចក្តីត្រូវការនៃធាតុចូលកសិកម្មដែលបន្តមានការកើនឡើង យើងសង្កេតឃើញថាការគ្រប់គ្រងធាតុចូលទាំងនោះនៅជួបបញ្ហាប្រឈមមួយចំនួនទាក់ទងការងារគ្រប់គ្រង ការអនុវត្តបច្ចេកទេស ច្បាប់ កិច្ចសហការ ការទទួលខុសត្រូវ និងធនធានមនុស្ស ដែលបញ្ហាទាំងអស់នោះទាមទារឲ្យថ្នាក់ដឹកនាំក្រសួង ថ្នាក់នាយកដ្ឋាន មន្រ្តីជំនាញ និងជាពិសេសក្រុមហ៊ុនអាជីវកម្ម និងដៃគូពាក់ព័ន្ធទាំងអស់ចូលរួមគាំទ្រ ផ្តល់កិច្ចសហការក្នុងស្មារតីទទួលខុសត្រូវខ្ពស់ដើម្បីដាក់ចេញនូវវិធានការដោះស្រាយបញ្ហាឲ្យចំគោលដៅ ទាន់ពេលវេលា ទូលំទូលាយ និងមានប្រសិទ្ធភាព។ នាឱកាសនេះ ដើម្បីចូលរួមសម្រេចបានលទ្ធផលជាវិជ្ជមានក្នុងការបំពេញភារកិច្ចរបស់អង្គភាពលើការគ្រប់គ្រងសម្ភារកសិកម្ម ជាពិសេសការជំរុញការ អនុវត្តច្បាប់ស្ដីពីការគ្រប់គ្រងថ្នាំកសិកម្ម និងជីកសិកម្មប្រកបដោយប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាព ឯកឧត្តមរដ្ឋមន្ត្រីបានផ្ដល់នូវអនុសាសន៍មួយចំនួនដល់អង្គពិធីទាំងមូលក៏ដូចជាអ្នកពាក់ព័ន្ធទាំងអស់យកចិត្តទុកដាក់អនុវត្តបន្តដូចតទៅ៖

ទី១- បន្តរៀបចំលិខិតបទដ្ឋានគតិយុត្តក្រោមច្បាប់ស្តីពី ការគ្រប់គ្រងថ្នាំកសិកម្ម និងជីកសិកម្ម។ ត្រូវសហការសម្របសម្រួលជាមួយអង្គភាពជំនាញក្នុងការរៀបចំពិនិត្យ កែសម្រួល និងធ្វើបច្ចុប្បន្នភាពលិខិតបទដ្ឋានគតិយុត្តផ្សេងៗ ដោយត្រូវបត់បែនឲ្យទាន់សភាពការណ៍ក្នុងបរិបទនៃការវិវឌ្ឍន៍រីកចម្រើនរបស់ប្រទេសជាតិ។

ទី២- ត្រូវសិក្សាពីលទ្ធភាពកាត់បន្ថយថ្លៃដើម តាមរយៈការកែលម្អសេវាថ្លៃដើម ដែលអាចបង្កើនការប្រកួតប្រជែងទីផ្សារទាំងក្នុងស្រុកនិងក្រៅស្រុក និងបន្តលើកកម្ពស់ទាំងគុណភាព និងសុវត្ថិភាពនៃធាតុចូលកសិកម្ម។ សម្រួលបែបបទនៃការត្រួតពិនិត្យ និងនីតិវិធីចុះបញ្ជីថ្នាំកសិកម្ម និងជីកសិកម្មឲ្យមានប្រសិទ្ធភាពជាងមុន។ ត្រូវពង្រឹងនិងពង្រីកសមត្ថភាពមន្ទីរពិសោធន៍ទាំងធនធានមនុស្ស និងបច្ចេកទេសដើម្បីពិនិត្យ វិភាគ និងវាយតម្លៃគុណភាពធាតុចូលកសិកម្ម។

ទី៣- ត្រូវបន្តជំរុញការធ្វើអធិការកិច្ច និងពង្រឹងការអនុវត្ដច្បាប់ចំពោះសកម្មភាពពាណិជ្ជកម្ម ជាពិសេសត្រូវយកចិត្តទុកដាក់ទប់ស្កាត់ចំពោះការហូរចូលថ្នាំកសិកម្ម និងជីកសិកម្មខុសច្បាប់។ ត្រូវត្រួតពិនិត្យលើបមាណីយគុណភាព ស្លាកសញ្ញាព័ត៌មានជាភាសាខ្មែរលើសំបកវេចខ្ចប់ និងប្រភពដើមស្របច្បាប់។

ទី៤- បន្ដអនុវត្តកម្មវិធីផ្សព្វផ្សាយលើកកម្ពស់ការយល់ដឹងអំពីលិខិតបទដ្ឋានគតិយុត្ត នីតិវិធី និងវិធានបច្ចេកទេសក្នុងការគ្រប់គ្រង ការធ្វើពាណិជ្ជកម្មសម្ភារៈកសិកម្មឲ្យបានទូលំទូលាយដល់ពាណិជ្ជករ អាជីវករ និងជាពិសេសកសិករ តាមយន្តការនៃកិច្ចសហប្រតិបត្តិការជាដៃគូរវាង “រដ្ឋ-ឯកជន-ដៃគូអភិវឌ្ឍន៍-សហគមន៍”។

ទី៥- គ្រប់អង្គភាពពាក់ព័ន្ធត្រូវបន្តជំរុញអនុវត្តកម្មវិធីផ្សព្វផ្សាយ អប់រំ និងលើកកម្ពស់ការយល់ដឹងអំពីផលវិបាកដែលបណ្តាលមកពីការប្រើប្រាស់សម្ភារៈកសិកម្មពុំបានត្រឹមត្រូវតាមបច្ចេកទេស។ ត្រូវចេះពន្យល់និងណែនាំដល់កសិករឲ្យអស់លទ្ធភាពលើការប្រើជីធម្មជាតិ ការដាំដំណាំឆ្លាស់ ដើម្បីបង្កើនគុណភាពដី និងការប្រើថ្នាំកសិកម្មដែលលាយផ្សំពីរុក្ខជាតិធម្មជាតិដែលអាចរកបាន និងមានស្រាប់នៅក្នុងមូលដ្ឋានដើម្បីឲ្យកសិផលក្លាយទៅជាផលិតផលសរីរាង្គ។

ទី៦- ត្រូវលើកកម្ពស់អភិបាលកិច្ចល្អក្នុងការបម្រើសេវាសាធារណៈ ប្រកបដោយតម្លាភាពចំពោះពាណិជ្ជករសម្ភារៈកសិកម្ម ដោយត្រូវពង្រឹងឆន្ទៈការងារ និងប្រកាន់ខ្ជាប់នូវវិន័យថ្លៃថ្នូរក្នុងការបំពេញតួនាទីនិងភារកិច្ចរបស់ខ្លួនដោយផ្អែកតាមគោលការណ៍ការងារ និងនីតិវិធីពាក់ព័ន្ធជាធរមាន។ ត្រូវខិតខំរៀនសូត្រជាប្រចាំអំពីច្បាប់ នីតិវិធីនិងវិធានបច្ចេកទេសពាក់ព័ន្ធក្នុងការគ្រប់គ្រងសម្ភារៈកសិកម្ម ដើម្បីឲ្យស័ក្ដិសមជាអង្គភាពមានសមត្ថកិច្ច។

ទី៧- ទាំងថ្នាក់ដឹកនាំ និងមន្រ្តីជំនាញត្រូវពង្រឹងសមត្ថភាព គុណភាពការងារ និងមនសិការវិជ្ជាជីវៈ ដើម្បីលើក កម្ពស់ប្រសិទ្ធភាព និងប្រសិទ្ធផលការងារ។

 

លោកប្រធាននាយកដ្ឋានចូលជួបសម្តែងការគួរសម និងចូលរួមអបអរសាទរក្នុងឱកាសចូលឆ្នាំខែ្មរប្រពៃណីជាតិ
នារសៀលថ្ងៃព្រហស្បតិ៍ ១៥រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃ០៤...
លោកប្រធាននាយកដ្ឋានបានអញ្ជើញអមដំណើរឯកឧត្តមរដ្ឋមន្រ្តីចូលរួមពិធីបិទសន្និបាតនាយកដ្ឋាននីតិកម្មកសិកម្មនៅខេត្តសៀមរាប
សៀមរាប៖ នារសៀលថ្ងៃចន្ទ ១៣កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៨...
លោកប្រធាននាយកដ្ឋានចូលរួមកម្មវិធីសន្និបាតលទ្ធផលដាំដំណាំកសិ-ឧស្សហកម្ម (ដាំកៅស៊ូ) របស់ក្រុមហ៊ុនសមាជិក VGR និងបណ្តាក្រុមហ៊ុនវិនិយោគផ្សេងៗទៀតរបស់វៀតណាមនៅកម្ពុជា
ភ្នំពេញ៖ នារសៀលថ្ងៃព្រហស្បតិ៍ ៩រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៨...
លោកប្រធាននាយកដ្ឋានអញ្ជើញអមដំណើរឯកឧត្តមរដ្ឋមន្រ្តីចូលរួមជាអធិបតីស្តីពីវេទិកាសាធារណៈស្តីពីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
ភ្នំពេញ៖ នាព្រឹកថ្ងៃអង្គារ ៧រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៦...
លោកប្រធាននាយកដ្ឋានបានអញ្ជើញអមដំណើរឯកឧត្តមរដ្ឋមន្រ្តីចុះពិនិត្យមើលការដាំដើមឈើ របស់គម្រោងច្រករបៀងអភិរក្សជីវចំរុះ មហាអនុតំបន់ទន្លេមេគង្គ និងជាសាក្សីក្នុងពិធីចុះកិច្ចព្រមព្រាងរវាងរដ្ឋបាលព្រៃឈើ...
មណ្ឌលគិរី៖ នាព្រឹកថ្ងៃអាទិត្យ ៦កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១០...
លោកប្រធាននាយកដ្ឋានអញ្ជើញអមដំណើរឯកឧត្តមរដ្ឋមន្រ្តីចូលរួមពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០១៨ និងលើកទិសដៅឆ្នាំ២០១៩របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសា...
មណ្ឌលគិរី៖ នារសៀលថ្ងៃសៅរ៍ ០៥កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៩...
លោកប្រធាននាយកដ្ឋានបានអញ្ជើញអមដំណើរឯកឧត្តមរដ្ឋមន្រ្តីចុះពិនិត្យសភាពការណ៍បង្កបង្កើនផលកសិកម្មដំណាំកាកាវរបស់ក្រុមហ៊ុន KAMKAV ខេត្តមណ្ឌលគិរី
មណ្ឌលគិរី៖ នាព្រឹកថ្ងៃសៅរ៍ ៥កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៩...
លោកប្រធាននាយកដ្ឋានអញ្ជើញអមដំណើរឯកឧត្តមរដ្ឋមន្រ្តីចុះពិនិត្យសភាពការណ៍បង្កបង្កើនផលកសិកម្មដំឡូងបារាំងនៅខេត្តមណ្ឌលគិរី
មណ្ឌលគិរី៖ នាព្រឹកថ្ងៃសៅរ៍ ៥កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៩...
លោកប្រធាននាយកដ្ឋានបានអមដំណើរឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោកជំទាវ អញ្ជើញចុះពិនិត្យកសិដ្ឋានចិញ្ចឹមរបស់ប្រជាកសិករ
នារសៀលថ្ងៃសៅរ៍ ១៣រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០២...
លោកប្រធាននាយកដ្ឋានបានអមដំណើរឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោកជំទាវ អញ្ជើញចុះពិនិត្យសភាពការណ៍បង្កបង្កើនផលកសិកម្ម
នាព្រឹកថ្ងៃសៅរ៍ ១៣រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០២...
លោកប្រធាននាយកដ្ឋានអញ្ជើញអមដំណើរឯកឧត្តមរដ្ឋមន្រ្តី ចូលរួមពិធីបើកពិព័រណ៍ផ្សារណាត់បន្លែសុវត្ថិភាព និងផលិតផលសុវត្ថិភាពក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល
នាព្រឹកថ្ងៃសុក្រ ១២រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០១...
លោកប្រធាននាយកដ្ឋានចូលរួមពិធីប្រកាសចូលកាន់តំណែងមន្រ្តីរាជការនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទឆ្នាំ២០១៩
នាព្រឹកថ្ងៃព្រហស្បតិ៍ ១១រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៣១...
លោកប្រធាននាយកដ្ឋានបានអមដំណើរឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចូលរួមពិធីបិទសន្និបាទបូកសរុបលទ្ធផលការងារឆ្នាំ២០១៨ និងលើកទិសដ...
នាព្រឹកថ្ងៃសៅរ៍ ០៥រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៦...
លោកប្រធាននាយកដ្ឋានចូលរួមវេទិកាសាធារណៈជាមួយក្រុមហ៊ុនសម្បទានដីសេដ្ឋកិច្ច
នាព្រឹកថ្ងៃច័ន្ទ ៩កើត ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី...
លោកប្រធាននាយកដ្ឋានបានអញ្ជើញអមដំណើរឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចូលរួមក្នុងកម្មវិធីបុណ្យដារលានប្រចាំឆ្នាំ២០១៨
នារសៀលថ្ងៃសៅរ៍ ៧កើត ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១២...
លោកប្រធាននាយកដ្ឋានកិច្ចការរដ្ឋបាល បានអមដំណើរ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងគណៈប្រតិភូរបស់ក្រសួង បានអញ្ជើញចុះមកពិនិត្យការងារបង្កបង្កើនផលរបស់ប្រជាកសិករនៅស្រុកកំពង់សៀម...
នៅរសៀលថ្ងៃសុក្រ ១៣រោច ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៤...
លោកប្រធាននាយកដ្ឋានចូលជួបសម្តែងការគួរសម និងចូលរួមអបអរសាទរក្នុងឱកាសឆ្នាំថ្មីឆ្នាំសកល២០១៩
ដោយបានទទួលការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម...
ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន និងគណៈប្រតិភូបានអញ្ជើញចុះត្រួតពិនិត្យទីតាំងស្តង់ពិព័រណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅវិមានអនុស្សាវរីយ៍នយោបាយ ឈ្នះ...
នៅរសៀលថ្ងៃព្រហស្បត្តិ៍៥រោច ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៧ខែធ្នូ...
ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន និងគណៈប្រតិភូបានអញ្ជើញត្រលប់មកពីទស្សនកិច្ច នៅខេត្ត Hubei នៃសាធារណរដ្ឋប្រជាមានិតចិន ប្រកបដោយសុខសុវត្ថិភាព
នៅល្ងាចថ្ងៃចន្ទ ២រោច ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៤...
សិក្ខាសាលាពិគ្រោះយោបល់សេចក្តីព្រាងច្បាប់ស្តីពីកៅស៊ូ
នៅព្រឹកថ្ងៃចន្ទ១០កើតខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៧...
កិច្ចប្រជុំត្រួតពិនិត្យការងារនាយកដ្ឋានកិច្ចការរដ្ឋបាល
នៅរសៀលថ្ងៃច័ន្ទ ១១រោច ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៣...
ពីធីអបអរសាទរខួបអនុស្សាវរីយ៏លើកទី៤០ទិវាកំណើតរណសិរ្យសាមគ្គី អភិវឌ្ឍន៏មាតុភូមិ
ពីធីអបអរសាទរខួបអនុស្សាវរីយ៏លើកទី៤០ទិវាកំណើតរណសិរ្យសាមគ្គី អភិវឌ្ឍន៏មាតុភូមិ...
វគ្គបណ្តុះបណ្តាលស្តីការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ
វគ្គបណ្តុះបណ្តាលស្តីការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋរៀបចំដោយអគ្គាធិការរដ្ឋាន...
ប្រជុំពិផាក្សាការងារស្វែងយល់អំពីសក្តានុពល ក្នុងការវិនិយោកក្នុងវិស័យកសិកម្មនៅព្រះរាជាណាចក្រកម្ពុជា
នៅទីស្តីការក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ វេលាម៉ោង១៥ៈ០០រសៀល ថ្ងៃច័ន្ទ...
ពីធីប្រកាសផ្សព្វផ្សាយ និងដាក់ឲ្យប្រើប្រាស់សេវាព័ត៏មានទីផ្សាកសិកម្ម
ពីធីប្រកាសផ្សព្វផ្សាយ និងដាក់ឲ្យប្រើប្រាស់សេវាព័ត៏មានទីផ្សាកសិកម្ម ក្រោមអធិបតីភាពឯកឧត្តម...
ប្រជុំពិភាក្សាការងារក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាមេរិក-អាស៊ានប្រចាំព្រះរាជាណាចក្រកម្ពុជា រួមជាមួយតំណាងសភាពាណិជ្ជកម្មកម្ពុជា នៅព្រឹកថ្ងៃនេះដែលជាថ្ងៃពុធ ៩រោច...
ដើម្បីផ្សាភ្ជាប់លទ្ធផលនៃជំនួបកំពូលរវាងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន...
ពីធីប្រកាសចូលកាន់តំណែងមន្រ្តីរាជការ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ប្រព្រឹត្តទៅនៅថ្ចៃព្រហស្បត៏ ១១កើត ខែភទ្របទ ឆ្នាំច សំរិទ្ខិស័ក ព.ស.២៥៦២ រាធានីភ្នំពេញ...
ពីធីប្រកាសចូលកាន់តំណែងមន្រ្តីរាជការ ប្រធានរដ្ឋបាលព្រៃឈើ អនុប្រធានរដ្ឋបាលព្រៃឈើ...
សិក្ខាសាលាថ្នាក់តំបន់ស្តីពីផែនការគ្រប់គ្រងជំងឺម៉ូសាអ៊ិកដំឡូងមីនៅអាស៊ីអាគ្នេយ៍ ដែលត្រូវបានសហការរៀបចំដោយមជ្ឈមណ្ឌលអន្តរជាតិសម្រាប់កសិកម្មតំបន់ត្រូពិក នៅសណ្ឋាគារភ្នំពេញ...
នៅសណ្ឋាគារភ្នំពេញ នាព្រឹកថ្ងៃអង្គារ ៩កើត ខែភទ្របទ សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៨...
របាយការណ៏ប្រចាំខែ៨.២០១៨​ របស់នាយកដ្ឋានកិច្ចការរដ្ឋបាល
ព្រះរាជាណាចក្រកម្ពុជា ជាតិ សាសនា ព្រះមហាក្សត្រ 3 ​​​នាយកដ្ឋានកិច្ចការរដ្ឋបាល​ ...
សកម្មភាពចែកអំណោយជូនដល់ប្រជាពលរដ្ឋ រងគ្រោះដោយទឹកជំនន់ ក្រោមអធិបតីភាព ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោកជំទាវ អមដំណើរ ឯកឧត្តម...
ថ្ងៃអាទិត្យ ១៥កើត ខែស្រាពណ៏ ឆ្នាំច សំរឹទ្ឋស័កពុទ្ឋសកតាជ២៥៦១ ត្រូវនិងថ្ងៃទី២៦...
ប្រជុំបូកសរុបលទ្ឋផលការងារប្រចាំឆមាស នៅនាយកដ្ឋានកិច្ចការរដ្ឋបាល
លោកប្រធាននាយកដ្ឋានបានជុំរុញ និងចាត់វិធានឲ្យមន្រ្តីរាជការក្រោមឱវាទ ​​​-ត្រូវបំពេញការងារប្រកបដោយការ​យក​ចិត្ត​ទុក​ដាក់​ជា​​សំខាន់​លើផ្នែកគ្រប់គ្រងលិខិតចេញ-ចូល...
សិក្ខាសាលាផ្សព្វផ្សាយស្តីពីគោលការវាយតម្លៃលើផលប៉ះពាល់លិខិតបទដ្ខានគតិយុត្ត
សិក្ខាសាលាផ្សព្វផ្សាយស្តីពីគោលការវាយតម្លៃលើផលប៉ះពាល់លិខិតបទដ្ខានគតិយុត្ត...