ព័ត៌មាន និងព្រឹត្តិការណ៍ចុង​ក្រោយ
ចេញ​ផ្សាយ​ ៣១ មករា ២០១៩

កិច្ចប្រជុំចរចារអំពីការដាក់លក្ខខ័ណ្ឌក្នុងកិច្ចសន្យាផលិតនិងផ្គត់ផ្គង់ដំឡូង

នៅថ្ងៃព្រហស្បតិ៍ ១១រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ តត្រូវនឹងថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៩ ក្រុមការងារនាយកដ្ឋានកសិ-ឧស្សាហកម្ម ដឹកនាំដោយលោក ហង់ សុវណ្ណ អនុប្រធាននាយកដ្ឋានកសិ-ឧស្សាហកម្ម...
ចេញ​ផ្សាយ​ ៣១ មករា ២០១៩

វគ្គបណ្តុះបណ្តាល ស្តីពី​ ទស្សន:ទាន​ និងនីតិវិធីអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យា និងធ្វើការពិភាក្សាអំពីគោលបំណង​ និងតម្រូវការរបស់កសិករ​ និងក្រុមហ៊ុន​ Green Leader ដើម្បីធ្វើកិច្ចសន្យាកសិកម្ម

នៅថ្ងៃពុធ ១០រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែមករា​ ឆ្នាំ២០១៩ ក្រុមការងារនាយកដ្ឋានកសិ-ឧស្សាហកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ...
ចេញ​ផ្សាយ​ ១១ មករា ២០១៩

កិច្ចប្រជុំដើម្បីពិនិត្យ និងពិភាក្សាលើប្រធានបទស្តីពី “របាយការណ៍វឌ្ឍនភាព បញ្ហាប្រឈម និងទិសដៅបន្តក្នុងការអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យា”

នៅសណ្ឋាគារភ្នំពេញ នាព្រឹកថ្ងៃព្រហស្បតិ៍ ៥កើត ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១០ ខែមករា ឆ្នាំ២០១៩ នាយកដ្ឋានកសិ-ឧស្សាហកម្ម សហការជាមួយវិទ្យាស្ថានបណ្តុះបណ្តាល...
ចេញ​ផ្សាយ​ ២១ ធ្នូ ២០១៨

សិក្ខាសិលាពិគ្រោះយោបល់ស្តីពី “ផែនការយុទ្ធសាស្ត្រអភិវឌ្ឍកសិ-ឧស្សាហកម្ម ឆ្នាំ២០១៩-២០៣០"

ថ្ងៃពុធ​ ១២កើត ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៨ នាយកដ្ឋានកសិ-ឧស្សាហកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយមានគាំទ្រពី...
អំពីនាយកដ្ឋាន

នាយកដ្ឋានកសិ-ឧស្សាហកម្ម ជានាយកដ្ឋានចំណុះអគ្គនាយកដ្ឋាន នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលមានភារកិច្ច​ដូចខាង​ក្រោម៖

       ១. រៀបចំនយោបាយ ផែនការ កម្មវិធី គម្រោង និងវិធានការអភិវឌ្ឍន៍ដំណាំកសិ-ឧស្សាហកម្ម

       ២. ចូលរួមដោះស្រាយរាល់បញ្ហា ដែលទាក់ទងដល់ការអភិវឌ្ឍន៍ដំណាំកសិ-ឧស្សាហកម្ម និងម្ហូបអាហារ រៀបចំកសាង​នយោបាយ​

            កសិ-ឧស្សាហកម្ម ដើម្បីតម្រង់ទិសការវិនិយោគផ្នែកផលិតកម្ម ផ្នែកកែច្នៃ និង​ផ្នែកពាណិជ្ជកម្ម

       ៣. ចូលរួមក្នុងការធ្វើទស្សនទាន និងបំផុសនយោបាយលើកកម្ពស់ដល់សហគ្រាសកសិ-ឧស្សាហកម្ម និងកសិ-ម្ហូបអាហារ

       ៤. ចូលរួមក្នុងការជំរុញ និងលើកកម្ពស់ការវិនិយោគ ការនាំចេញផលិតផលកសិកម្ម និងម្ហូបអាហារ

       ៥. ផ្សព្វផ្សាយពត៌មានបច្ចេកវិទ្យា-សេដ្ឋកិច្ចកសិកម្មដល់អង្គការកសិករ និងដៃគូខាងឧស្សាហកម្ម និងខាងពាណិជ្ជកម្ម ដោយ​សហការ​

           គ្នាជាមួយស្ថាប័នសាធារណៈឯកទេស និងអង្គការកសិករ

       ៦. ទទួលភារកិច្ចផ្សេងៗទៀត ដែលថ្នាក់ដឹកនាំប្រគល់ជូន។

 

ទំនាក់ទំនងនាយកដ្ឋាន
 

អាសយដ្ឋាន   : លេខ242 មហាវិថីនរោត្តម សង្កាត់ ទន្លេបាសាក់ ខណ្ឌ ចំការមន រាជធានីភ្នំពេញ

ទូរស័ព្ទ            : 023 213 145

អ៊ីម៉ែល           : daimaff2007@gmail.com

ប្រព័ន្ធសង្គម  :  http://www.facebook.com/daiforagriculture

វេបសាយ        :  http://www.maff.gov.kh/department/agro-industry