ព័ត៌មាន និងព្រឹត្តិការណ៍ចុង​ក្រោយ
ចេញ​ផ្សាយ​ ២២ មីនា ២០១៩

ឯកឧត្ដម វេង សាខុន អញ្ជើញពិធីបិទកិច្ចប្រជុំបូកសរុបលទ្ធផលការងារនីតិកម្មកសិកម្មប្រចាំឆ្នាំ២០១៨ និងលើកទិសដៅការងារឆ្នាំ២០១៩-២០២០ ។

នៅសណ្ឋាគារសុខាល័យអង្គរ ខេត្តសៀមរាប នារសៀលថ្ងៃច័ន្ទ ១៣កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៩ មានរៀបចំពិធីបិទកិច្ចប្រជុំបូកសរុបលទ្ធផលការងារនីតិកម្មកសិកម្មប្រចាំឆ្នាំ២០១៨...
ចេញ​ផ្សាយ​ ២៧ កុម្ភៈ ២០១៩

លោក ស៊ិន សាវុទ្ធ បើកសិក្ខាសាលាផ្សព្វផ្សាយលើកកម្ពស់ការយល់ដឹងស្តីពីបទដ្ឋានគតិយុត្ត នីតិវិធី និងវិធានបច្ចេកទេសក្នុងការគ្រប់គ្រងការធ្វើអាជីវកម្មថ្នាំកសិកម្ម ជីកសិកម្ម ដល់អាជីវករនិងកសិករ ។

អនុវត្តតាមផែនការប្រចាំឆ្នាំ និងក្រោមការដឹកនាំរបស់លោកភុំ រ៉ា ប្រធាននាយកដ្ឋាននីតិកម្មកសិកម្ម លោក ស៊ិន សាវុទ្ធ ប្រធានការិយាល័យនីតិកម្ម និងផ្សព្វផ្សាយច្បាប់កសិកម្ម...
ចេញ​ផ្សាយ​ ២៧ កុម្ភៈ ២០១៩

លោក ឯម ពិសី និងសហការី បានចុះអនុវត្តច្បាប់ស្តីពីការគ្រប់គ្រងថ្នាំកសិកម្ម និងជីកសិកម្ម នៅខេត្តកំពង់ឆ្នាំង ។

យោងតាមលិខិតបញ្ជាបេសកកម្មរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ឯម ពិសី ប្រធានការិយាល័យផែនការ និងសហប្រតិ្តបការអន្តរជាតិ និងសហការី ព្រមទាំងសហការជាមួយការិយាល័យនីតិកម្មកសិកម្មខេត្តកំពង់ឆ្នាំង...
ចេញ​ផ្សាយ​ ២៧ កុម្ភៈ ២០១៩

លោក កន កុម្ភៈ និងសហការី បានចុះអនុវត្តច្បាប់ស្តីពីការគ្រប់គ្រងថ្នាំកសិកម្ម និងជីកសិកម្ម នៅខេត្តកំពង់ធំ ។

យោងតាមលិខិតបញ្ជាបេសកកម្មរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក កន កុម្ភៈ អនុប្រធាននាយកដ្ឋាននីតិកម្មកសិកម្ម និងសហការី ព្រមទាំងសហការ ជាមួយការិយាល័យនីតិកម្មកសិកម្មខេត្តកំពង់ធំ...
អំពីនាយកដ្ឋាន

នាយកដ្ឋាននីតិកម្មកសិកម្ម ជានាយកដ្ឋានចំណុះអគ្គនាយកដ្ឋាននៃក្រសួងកសិកម្ម រុក្ខាប្រមាញ់  និងនេសាទ មានភារកិច្ចដូចតទៅ ៖         

 - រៀបចំនយោបាយចំពោះកសិករ ជាអាទិ៍កសិករទន់ខ្សោយ​​  ដើម្បីកែលំអរស្ថានភាពសង្គមសេដ្ឋកិច្ចរបស់គេនៅក្នុងសេដ្ឋកិច្ចទីផ្សារ                      

- រៀបចំលក្ខខណ្ឌគតិយុត្តនានា លើកវិធានការ និងបង្កលក្ខណៈងាយស្រួលដល់ការអភិវឌ្ឍអង្គភាព និងអង្គការកសិកម្ម                                       

- តាក់តែង និងពិនិត្យកែសម្រួលសេចក្តីព្រាងអត្ថបទច្បាប់ បទបញ្ញត្តិ លិខិតបទដ្ឋាន  តាមតំរូវការស្នើសុំពីនាយកដ្ឋាននានា   ឬពីអង្គ                     ភាពចំណុះក្រសួងឲ្យស្របតាមច្បាប់ជាធរមាន                                                                                                                                              

- ផ្សព្វផ្សាយ និងតាមដានការអនុវត្ត អត្ថបទគតិយុត្ត បទប្បញ្ញត្តិ  លិខិតបទដ្ឋានរបស់វិស័យកសិកម្មដល់បណ្តានាយកដ្ឋាន   និងគ្រឹះ                     ស្ថានដែលពាក់ព័ន្ធ                                                                                                                                                                                     

- ចុះបញ្ជិកាកសាងបមាណីយគុណភាពទៅតាមយថាប្រភេទនៃសម្ភារកសិកម្មនិងពង្រីកវិធានការត្រួតពិនិត្យគុណភាពសម្ភារកសិកម្ម                  

- ជាអ្នកជំនួយការច្បាប់វិស័យកសិកម្ម សំរាប់ថ្នាក់ដឹកនាំក្រសួង និង​បណ្តាអង្គភាពក្រោមអាណាព្យាបាលរបស់ក្រសួង                                         

- ទទួលភារកិច្ចផ្សេងៗទៀត  ដែលថ្នាក់ដឹកនាំប្រគល់ជូន

នាយកដ្ឋាននីតិកម្មកសិកម្ម មានការិយាល័យចំណុះចំនួន ០៦ ដូចខាងក្រោម ៖

១. ការិយាល័យរដ្ឋបាល និងបុគ្គលិក

២. ការិយាល័យផែនការ និងសហប្រតិបត្តិការអន្តរជាតិ

៣. ការិយាល័យនីតិកម្មកសិកម្ម និងផ្សព្វផ្សាយច្បាប់កសិកម្ម

៤. ការិយាល័យវិវាទកសិកម្ម និងស្រាវជ្រាវ

៥. ការិយាល័យបមាណីយសម្ភារកសិកម្ម

៦. ការិយាល័យគ្រប់គ្រងព័ត៌មាន ស្ថិតិ និងទិន្នន័យសម្ភារកសិកម្ម ។

ទំនាក់ទំនង

អាសយដ្ឋាន៖   លេខ ២០០ មហាវិថីព្រះនរោត្តម  សង្កាត់ទន្លេបាសាក់

                    ខណ្ទចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ      ៖    (០២៣) ២១១ ៣៥១

គេហទំព័រ   ៖    http://www.maff.gov.kh , E-Mail: info@maff.gov.kh