ព័ត៌មាន និងព្រឹត្តិការណ៍ចុង​ក្រោយ
ចេញ​ផ្សាយ​ ១៤ កុម្ភៈ ២០១៩

ចុះធ្វើអធិការកិច្ចលើការងារដឹកនាំ និងគ្រប់គ្រងរបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង និងពិនិត្យលើចំណុចខ្វះខាតមួយចំនួនរបស់មន្ទីរដែលក្រសួងបានណែនាំឱ្យកែលម្អកន្លងមក

-នាថ្ងៃច័ន្ទ ៧កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩ នៅបន្ទប់ប្រជុំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំងដឹកនាំដោយ...
ចេញ​ផ្សាយ​ ១៤ កុម្ភៈ ២០១៩

ចុះធ្វើអធិការកិច្ចលើការងារដឹកនាំ និងគ្រប់គ្រងរបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ និងពិនិត្យលើចំណុចខ្វះខាតមួយចំនួនរបស់មន្ទីរដែលក្រសួងបានណែនាំឱ្យកែលម្អកន្លងមក

-នាថ្ងៃច័ន្ទ ៧កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩ នៅបន្ទប់ប្រជុំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំដឹកនាំដោយ លោក...
ចេញ​ផ្សាយ​ ០៨ កុម្ភៈ ២០១៩

ប្រជុំបូកសរុបសកម្មភាពការងារប្រចាំខែមករា និងលើកទិសដៅការងារបន្តសម្រាប់ខែកុម្ភៈ ឆ្នាំ២០១៩ របស់អគ្គាធិការដ្ឋាន

-នាព្រឹកថ្ងៃសុក្រ ៤កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៩ នៅបន្ទប់ប្រជុំអគ្គាធិការដ្ឋានមានកិច្ចប្រជុំមួយ ដឹកនាំប្រជុំដោយ ឯកឧត្តម...
ចេញ​ផ្សាយ​ ២២ មករា ២០១៩

ធ្វើអធិការកិច្ចលើការងារគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋរបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង

-នាថ្ងៃច័ន្ទ ១រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែមករា ឆ្នាំ២០១៩ នៅបន្ទប់ប្រជុំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុងដឹកនាំដោយ ឯកឧត្តម...
អំពីអគ្គាធិការដ្ឋាន

ប្រវត្តិអគ្គាធិការដ្ឋាន

  • អគ្គាធិការដ្ឋានក្រសួងកសក ពីមុនមានឈ្មោះថា គណៈកម្មាធិការត្រួតពិនិត្យក្រសួងកសិកម្ម បានបង្កើតឡើងដោយយោងលើក្រិតច្បាប់លេខ ៣១ក្រច.ចុះថ្ងៃទី១៥ ខែមករា ឆ្នាំ១៩៨៧ ស្តីពីការបង្កើតទីស្តីការក្រសួងត្រួតពិនិត្យ

  • អនុក្រឹត្យលេខ ១៨ អនក្រ.ចុះថ្ងៃទី០២ ខែតុលា ឆ្នាំ១៩៨៤ របស់ក្រុមប្រឹក្សារដ្ឋមន្ត្រីស្តីពី តួនាទីភារកិច្ច និងរចនាសម្ព័ន្ធចាត់តាំងរបស់ក្រសួងកសិកម្ម។

  • អនុក្រឹត្យលេខ១៥ អនក្រ.ចុះថ្ងៃទី៣០ ខែ ឆ្នាំមិថុនា ឆ្នាំ១៩៨៧ របស់ក្រុមប្រឹក្សារដ្ឋមន្ត្រីស្តីពីការបង្កើតគណៈកម្មាធិការត្រួតពិនិត្យគ្រប់ជាន់ថ្នាក់។

  • សេចក្តីណែនាំលេខ ១១០៧ សនណ ចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ១៩៩២ ស្តីពីការចាត់តាំង និងសកម្មភាពរបស់គណៈកម្មាធិការត្រួតពិនិត្យតាមក្រសួងខេត្ត-ក្រុង ។

  • គណៈកម្មាធិការត្រួតពិនិត្យ មានសិទ្ធិគ្រប់គ្រង និងប្រើប្រាស់ត្រាមូលរបស់ខ្លួនក្នុងក្របខណ្ឌសិទ្ធិអំណាច ភារកិច្ចរបស់ខ្លួន ។

  • គណៈកម្មាធិការត្រួតពិនិត្យមាន ៣ផ្នែកគឺៈ ផ្នែករដ្ឋបាលបូកសរុប និងចាត់តាំង ផ្នែកទទួល និងដោះស្រាយបណ្តឹង និងផ្នែកត្រួតពិនិត្យ ។

  • ឆ្នាំ២០០០ គណៈកម្មាធិការត្រួតពិនិត្យក្រសួងកសិកម្ម  ប្តូរមកជា អគ្គាធិការ ដ្ឋាន យោងអនុក្រឹត្យលេខ ១៧ អនុក្រ.បក ស្តីពីការរៀបចំ និងការប្រព្រឹត្ត ទៅរបស់ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចុះថ្ងៃទី០៧ ខែមេសា ឆ្នាំ២០០០។

តួនាទីភារកិច្ច

     អគ្គាធិការដ្ឋាន មានភារកិច្ច ធ្វើជាសេនាធិការឱ្យក្រសួង និងមានភារកិច្ចៈ

      -ធ្វើអធិការកិច្ចជាប្រចាំទៅលើគ្រប់អង្គភាពក្រោមឱវាទ ក្រសូងកិសកម្ម រុក្ខាប្រមាញ់ និងនេសាទ

     -ធ្វើរបាយការណ៍ជូនរដ្ឋមន្ត្រី ពីការប្រព្រឹត្តទៅរបស់អង្គភាពដែលបានធ្វើអធិការកិច្ចរួចហើយ និងពីមធ្យោបាយ កែលម្អការប្រព្រឹត្តទៅ របស់អង្គភាពទាំងនោះ

     -ប្រតិបត្តិភារកិច្ចផ្សេងៗទៀត ដែលរដ្ឋមន្ត្រីបានប្រគល់ជូន។

     អគ្គាធិការដ្ឋាន ដឹកនាំដោយអគ្គាធិការមួយរូប និងអមដោយអគ្គាធិការរង ជាជំនួយការ តាមការចាំបាច់។

រចនាសម្ព័ន្ធ

ទំនាក់ទំនងអគ្គាធិការដ្ឋាន

ទំនាក់ទំនងព័ត៌មាន

អាសយដ្ឋានលេខ២០០ មហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ

H/P: 011 67 10 67 / 011 84 60 14

E-mail: generalinspectorate2017@gmail.com

Facebook: www.facebook.com/gi.maff