កិច្ចប្រជុំស្តីពីការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយអង្គការមិនមែនរដ្ឋាភិបាល NGOs​ ជាមួយក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ

ចេញ​ផ្សាយ​ ២៥ តុលា ២០១៨

របាយការណ៍សង្ខេបស្តីពី វឌ្ឍនភាពកិច្ចសហប្រតិបត្តិការជាមួយអង្គការមិនមែនរដ្ឋាភិបាល NGOs​ ជាមួយក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ

       ថ្ងៃព្រហស្បតិ៍ ១រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិ ស័ក ព.ស ២៥៦២

        រាជធានីភ្នំពេញុ, ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៨

ការងារទូទៅក្នុងក្របខ័ណ្ឌកិច្ចសហការជាមួយ NGOs

 • ក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ បានជួយសម្រប​សម្រួល និងទំនាក់ទំនងជាមួយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងស្ថានប័នពាក់ព័ន្ធផ្សេងៗទៀត លើការងារអង្គការអន្តរជាតិដែលពាក់ព័ន្ធដល់វិស័យកសិកម្ម
 • ក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ តែងតែបានសម្របសម្រូល និងចូលរួមរាល់សិក្ខាសាលា ការងារពិធីការនានា ដែលរៀបចំដោយអង្គការមិនមែនរដ្ឋាភិបាលនានា
 • ពិនិត្យ និងសម្របសម្រួលលើរាល់ឯកសារដែលទាក់ទងនឹងកិច្ចការរបស់អង្គការអន្តរជាតិលើវិស័យកសិកម្ម
 • រៀបចំសំណុំឯកសារផ្សេងៗ ដែលពាក់ព័ន្ធ និងកិច្ចការ កំណត់ហេតុ អនុស្សារណៈ ពិធីសារ អនុសញ្ញា សន្និសញ្ញា និងកិច្ចព្រមព្រៀងផ្សេងៗ​ រវាង MAFF និង NGOs
 • តាមដាន និងផ្តល់យោបល់លើការអនុវត្តរាល់ខ្លឹមសារពាក់ព័ន្ធជាមួយវិស័យកសិកម្ម ដែលបានចែងក្នុងកំណត់ហេតុអនុស្សារណៈ ពិធីសារ អនុសញ្ញា និងកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខា
 • តាមដាន និងផ្តល់យោបល់លើការអនុវត្តគម្រោងសហប្រតិបត្តិការជាមួយអង្គការអន្តរជាតិ។
 • កិច្ចការសំខាន់ៗ

 

 • ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៧ សម្តេចអគ្គមហាសេនាបតីតេជោ បានទទួលចំណារឯកភាពដ៏ខ្ពង់ខ្ពស់លើគោលការណ៍បង្កើតគណៈកម្មការអន្តរក្រសួង និងក្រុមមន្ត្រីទំនាក់ទំនង សម្រាប់ការងារអង្គការអន្តរជាតិ(NGOs)។ កិច្ចការនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានចាត់តាំង ឯកឧត្តម សាន វណ្ណទី និងលោកបណ្ឌិត ព្រំ សុមានី
 • ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំកិច្ចប្រជុំចំនួន២លើក ជាមួយអង្គការមិនមែនរដ្ឋាភិបាល (NGOs) អង្គភាពជំនាញ និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានី-ខេត្តក្រោមឱវាទក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងត្រួតពិនិត្យការអនុវត្តគម្រោង និងសកម្មភាពរបស់អង្គការមិនមែនរដ្ឋាភិបាល ទាំងអស់ដែលកំពុងសហការលើវិស័យកសិកម្មនៅកម្ពុជាឱ្យមានសុក្រឹតភាពខ្ពស់។

 

គោលការណ៍របស់ក្រសួង

 • ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងត្រួតពិនិត្យការអនុវត្តគម្រោង និងសកម្មភាពរបស់អង្គការមិនមែនរដ្ឋាភិបាល ទាំងអស់ដែលកំពុងសហការលើវិស័យកសិកម្មនៅកម្ពុជាឱ្យមានសុក្រឹតភាព ​​ខ្ពស់ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានផ្តល់គោលការណ៍ដូចខាងក្រោមនេះ ៖
 • គ្រប់ NGOs ទាំងអស់តម្រូវឲ្យមានចុះបញ្ជីនៅក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ឬក្រសួងមហាផ្ទៃ និងចុះ MoU (Memorandum of Understanding) PA (Project Agreement) អនុវត្តសកម្មភាពជាមួយមន្ទីរ ឬអង្គភាពជំនាញរបស់ក្រសួង
 • ក្នុងករណីអង្គការ NGOs ផ្តល់ថវិកាទៅឱ្យដៃគូក្នុងស្រុក ដើម្បីអនុវត្តសកម្មភាពបន្ត ត្រូវធ្វើលិខិតជូនដំណឹងដល់ក្រសួងអំពីឈ្មោះ និងអាសយដ្ឋានជាក់លាក់របស់អង្គការទាំងនោះ និងត្រូវទទួលខុសត្រូវចំពោះភាពអវិជ្ជមាននានាក្នុងការអនុវត្តសកម្មភាពដែល​អង្គការដៃគូបានធ្វើ។

         គោលការណ៍របស់ក្រសួង (បន្ត)

 • ករណីអង្គកាជាមួយក្រសួងកសិកម្ម បន្ទាប់មកត្រូវចុះកិច្ចព្រមព្រៀងលម្អតិ ដើម្បីរដែលមាន MoU ជាមួយក្រសួងផ្សេង ប៉ុន្តែមានសកម្មភាពពាក់ព័ន្ធនឹងវិស័យកសិកម្ម អង្គការនោះត្រូវចុះ PA ជាមួយមន្ទីរកសិកម្ម ដើម្បីអនុវត្តការងារ
 • MoU ថ្មីត្រូវមានការបញ្ជាក់ឈ្មោះអង្គការដៃគូអនុវត្តឱ្យបានច្បាស់លាស់
 • ក្រសួងនឹងរាយការណ៍ជូន MoFAIC និង MOI ដើម្បីមានវិធានការតាមផ្លូវច្បាប់ ក្នុងករណីអង្គការអនុវត្តខុសពី MoU
 • អង្គការត្រូវធ្វើលិខិតស្នើសុំបន្ត MoU ឬ PA ឱ្យបានមុន ៣ខែ
 • ប្រជុំជាមួយអង្គការអន្តរជាតិ(NGOs) រៀងរាល់ ៦​ខែ ម្តង
 • ប្រជុំផ្ទៃក្នុងជាមួយអង្គភាពជំនាញ និងមន្ទីរ រៀងរាល់ ៦ ​ខែ ម្តង​ មុនកិច្ចប្រជុំជាមួយអង្គការអន្តរជាតិ(NGOs)
 • ក្រសួងបានឯកភាពឱ្យអង្គភាពជំនាញ និងមន្ទីរទាំងអស់ចាត់តំណាងមន្រ្តីបង្គោល (Focal Point) សម្រាប់កិច្ចសហការជាមួយ NGOs

ការណែនាំអនុវត្តកាតព្វកិច្ចសារពើព ន្ធរបស់សមាគម និងអង្គការមិនមែនរដ្ឋាភិបាល
ប្រកាសលេខ៤៦៤ សហវ.ប្រក ចុះថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៨ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

 

 • ប្រកាសនេះមាន ១២ ប្រការ
 • មានគោលបំណងពង្រឹងការអនុវត្តកាតព្វកិច្ចសារពើពន្ធរបស់សមាគម និងអង្គការមិនមែនរដ្ឋាភិបាល
 • មានគោលដៅផ្តល់ការណែនាំបន្ថែមអំពីការបំពេញកាតព្វកិច្ចសារពើពន្ធរបស់សមាគមនិងអង្គការមិនមែនរដ្ឋាភិបាលស្របទៅ ​តាម​​​ច្បាប់ និងបទប្បញ្ញត្តិស្តីពីពន្ធដារជាធរមាន និងច្បាប់ស្តីពីសមាគម និងអង្គការ NGOs
 • សមាគម និងអង្គការ NGOs ត្រូវមានកាតព្វកិច្ចចុះបញ្ជីនៅរដ្ឋបាលសារពើពន្ធ
 • ការលើកលែងពន្ធលើប្រាក់ចំណូល ដូចមានក្នុងប្រការ ៦
 • ការទទួលបាន និងការបាត់បង់លក្ខណសម្បត្តិលើកលែងពន្ធលើប្រាក់ចំណូល ដូចមានក្នុងប្រការ ៧

 

 • សកម្មភាពដែលមិនស្ថិតក្នុងគោលដៅសុទ្ធសាធរបស់សមាគម ឬអង្គការមិនមែនរដ្ឋាភីបាល ដូចមានចែងក្នុងប្រការ ៨ នៃប្រកាសនេះ
 • កាតព្វកិច្ចពន្ធ និងអាករដទៃទៀត (ប្រការ ៩) ក្រៅពីពន្ធលើប្រាក់ចំណូល សមាគម និង NGOs ត្រូវបំពេញកាតព្វកិច្ចជាភ្នាក់ងារកាត់ទុកស្របតាមមាត្រា ២៥ ថ្មី មាត្រា ២៦ ថ្មី(មួយ) និងមាត្រា ៣១ ថ្មី នៃច្បាប់ស្តីពីសារពើពន្ធ និងបង់ពន្ធលើប្រាក់បៀវត្ស ព្រមទាំងពន្ធនិងអាករដទៃទៀតស្របតាមច្បាប់និងបទប្បញ្ញត្តិស្តីពីពន្ធដារជាធរមាន
 • ការដាក់លិខិតប្រកាសពន្ធ (ប្រការ ១០) ត្រូវដាក់លិខិតប្រកាសពន្ធប្រចាំខែ ប្រចាំឆ្នាំ សម្រាប់សកម្មភាពជាគោលដៅ និងសកម្មភាពអាជីវកម្មដោយឡែក តាមទម្រង់ ពេលវេលា និងទីកន្លែង ដែលរដ្ឋបាលសារពើពន្ធបានកំណត់ ទោះបីជាមាន ឬគ្មានប្រាក់ពន្ធត្រូវបង់ក៏ដោយ។

កិច្ចសហការរវាង MAFF និង NGOs

១- ចំណុចខ្លាំង ៖

       - មានកិច្ចសហការល្អក្នុងភាពជាដៃគូអភិវឌ្ឍន៍

         វិស័យកសិកម្ម មានកិច្ចសម្របសម្រួល និងចូលរួមរាល់សកម្មភាពក្នុងការស្នើសុំ ថែមទាំងផ្តល់ការគាំទ្រ

       - អង្គភាពជំនាញ និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទទាំងអស់មានមន្ត្រីបង្គោលសម្រាប់កិច្ចការ NGOs

  ២- ចំណុចខ្សោយ ៖

      - ការចុះត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តគម្រោងរួមគ្នា នូវមានកម្រិត

      - ការផ្តល់ និងទទួលរបាយការណ៍សកម្មភាព និងហិរញ្ញវត្ថុ ពុំទាន់ឆ្លើយតបតាមតម្រូវការ

  ៣- ផលលំបាក ៖

      - ខ្វះមធ្យោបាយចុះ M & E

      - សមត្ថភាពមន្ត្រី M & E មានកម្រិត

      - មន្រ្តីទំនាក់ទំនង NGOs ខ្លះមិនសូវយល់បែបបទរដ្ឋបាលសាធារណៈ

  ៤- សំណូមពរ ៖

      - អនុវត្តខ្លឹមសារក្នុងប្រការ ២.៥ ២.៦ ២.៧ និង ២.៨ នៃកិច្ចព្រមព្រៀងឱ្យមានប្រសិទ្ធភាពខ្ពស់

      - ស្នើចាត់តំណាងមន្រ្តីទំនាក់ទំនងច្បាស់លាស់ និងមានលក្ខណសម្បត្តិគ្រប់គ្រាន់

  ៥- សំនួរ ចម្លើយ និងសំណូមពររបស់ NGOs ៖

 

 

 

វេទិកាគោលនយោបាយថ្នាក់តំបន់ស្តីពី “ដំណើរការផ្លាស់ប្តូរវិស័យ កសិកម្ម និងការធ្វើសមាហរណកម្មទីផ្សារនៅក្នុងតំបន់អាស៊ាន”
កាលពីថ្ងៃព្រហស្បត្តិ៍-សុក្រ ៦-៧កើត ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៣​...
កិច្ចប្រជុំស្តីពីការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយអង្គការមិនមែនរដ្ឋាភិបាល NGOs​ ជាមួយក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ
របាយការណ៍សង្ខេបស្តីពី វឌ្ឍនភាពកិច្ចសហប្រតិបត្តិការជាមួយអង្គការមិនមែនរដ្ឋាភិបាលNGOs​...
ទិវាស្បៀងអាហារពិភពលោកឆ្នាំ២០១៨
សេចក្តីប្រកាសព័ត៌មាន ក្រសួងកសិកម្ម រុក្ខាប្រមាញ់​ និងនេសាទ បានសហការជាមួយអង្គការស្បៀង...
កម្មវិធីសប្បុរសធម៌ “ដើម្បីការអប់រំ”
ថ្ងៃសៅរ៍ ៥រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែកញ្ញា...
កិច្ចប្រជុំលើកទី៦ របស់មន្ត្រីបង្គោលថ្នាក់ជាតិសម្រាប់ផ្នែកប្រព័ន្ធផ្តល់ព័ត៌មានបន្ទាន់ស្តីពីស្បៀង និងចំណីសត្វរបស់អាស៊ាន (6th ARASFF NCP)
នាយកដ្ឋាន​សហប្រតិបតិ្តការអន្តរជាតិ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ...
កិច្ចប្រជុំលើកទី៦របស់មន្ត្រីបង្គោលថ្នាក់ជាតិសម្រាប់ផ្នែកប្រព័ន្ធផ្តល់ព័ត៌មានបន្ទាន់ស្តីពីស្បៀង និងចំណីសត្វរបស់អាស៊ាន និងកិច្ចប្រជុំលើកទី៤ របស់គណៈកម្មការតម្រង់ទិសលើផ្នែកប្រព័ន្ធផ្តល់ព័ត៌មានបន្ទាន់ស្តីពីស្បៀង...
នាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ នៃក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ...
សិក្ខាសាលាស្តីពី Workshop on IP Management, September 19 - 20, 2018
Workshop on IP Management, September 19 - 20, 2018 Date:19 - 20 September 2018 Venue:Auditorium, 1st Floor, Sirindhorn Science Home, Thailand Science Park, Pathum Thani, Thailand Organized by: Technology...
ដំណឹងកម្មវិធីសិក្សាស្តីពី ការអភិវឌ្ឍធនធានមនុស្សសម្រាប់ជីវបច្ចេកវិទ្យា ២០១៨ (Human Resource Development Program in Biotechnology 2018)
It is my pleasure to announce the Human Resource Development Program in Biotechnology, which will provide fellowshipsforlab/research training at the National CenterforGenetic Engineering and Biotechnology...
ការត្រៀមរៀបចំទិវាពិភពលោកដើម្បីប្រយុទ្ធប្រឆាំងនឹងរហោស្ថានកម្ម / ការធ្លាក់ចុះនៃ គុណភាពដី ឆ្នាំ២០១៨
ក្រោយពីបានអនុញ្ញាតជាគោលការណ៍នៅក្នុងការរៀបចំទិវាពិភពលោកដើម្បីប្រយុទ្ធប្រឆាំងនឹងរហោ​ស្ថានកម្ម​...
សាលាផ្សព្វផ្សាយ ស្តីពី“ការអនុវត្តកាតព្វកិច្ចនៃសមាជិកភាពរបស់កម្ពុជាក្នុងក្របខណ្ឌអង្គការពាណិជ្ជកម្មពិភពលោក (WTO) និងកិច្ចព្រមព្រៀងពាណិជ្ជកម្មផ្សេងៗពាក់ព័ន្ធវ...
នាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ...
ព័ត៌មានអំពីអ្នកគ្រប់គ្រង និងបញ្ចូលព័ត៌មានទៅក្នុងគេហទំព័រ របស់នាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ
ព័ត៌មានអំពីការគ្រប់គ្រង និងបញ្ចូលព័ត៌មានទៅក្នុងគេហទំព័ររបស់នាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិគឺ៖ ១...
កិច្ចស្វាគមន៍អាហារពេលល្ងាច (Welcome Dinner)
នៅរសៀលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៨ នាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិនៃក្រសួងកសិកម្ម​...
កិច្ចប្រជុំស្តីពី The 26th Meeting of ASEAN Sectoral Working Group on Livestock (ASWGL)
នាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិបានរៀបចំកិច្ចប្រជុំអាស៊ានស្តីពី The 26th...
សិក្ខាសាលាស្តីពី International Cooperation on Harmonisation of Technical Requirements for Registration of Veterinary Medicinal Products (VIC)
នាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិបានរៀបចំសិក្ខាសាលាស្តីពី International Cooperation on...
កិច្ចប្រជុំ THE 5th ASEAN NATIONAL FOCAL POINT ON VETERINARY PRODUCT (ANFPVP) MEETING
នាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិបានរៀបចំកិច្ចប្រជុំអាស៊ានស្តីពី THE 5th...
វគ្គបណ្តុះបណ្តាល
នាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិបានចាត់មន្រ្តីចូលរួមវគ្គបណ្តុះបណ្តាលស្តីពី...
វគ្គបណ្តុះបណ្តាលស្តីពីអធិការកិច្ច
នាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិបានចាត់មន្រ្តីទៅចូលរួមបិទវគ្គបណ្តុះបណ្តាលស្តីអធិការកិច្ច...