ការរៀបចំផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យកសិកម្ម ២០១៩-២០២៣

ចេញ​ផ្សាយ​ ១៩ កញ្ញា ២០១៨

នៅព្រឹកថ្ងៃពុធ ១០កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៨ នាយកដ្ឋានផែនការនិងស្ថិតិ បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់ស្តីពីការរៀបចំផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យកសិកម្ម ២០១៩-២០២៣ ក្រោមអធិបតីភាពឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនាយកដ្ឋាន លោកបណ្ឌិត មាស ពិសិដ្ឋ អគ្គលេខាធិការរង និងជានាយកកម្មវិធី ASPIRE លោក ម៉ក់ ម៉ូនី ប្រធាននាយកដ្ឋានផែនការនិងស្ថិតិ និងអស់លោក លោកស្រី ដែលជាប្រធាន អនុប្រធានអង្គភាពដែលទទួលបន្ទុក ទីប្រឹក្សា ជំនាញការ និងសហការី ដើម្បីជាធាតុចូលមួយយ៉ាងសំខាន់ ដើម្បីឲ្យការរៀបចំសិក្ខាសាលាពិគ្រោះយោបល់នេះប្រព្រឹត្តិទៅដោយជោគជ័យ ដោយមានការធ្វើបទបង្ហាញ និងពិភាក្សា៖

១) បទបង្ហាញស្តីពី គោលបំណងនិងវិធីសាស្រ្តក្នុងការរៀបចំពង្រាងផែនការយុទ្ធសាស្រ្តកសិកម្ម

២) បទបង្ហាញអំពី ការរៀបចំសេចក្តីព្រាងផែនការកម្មវិធីបង្កើនផលិតភាព ពិពិធកម្មដំណាំកសិកម្ម និងពង្រីកកសិ-ធុរកិច្ច

៣) បទបង្ហាញអំពី ការរៀបចំពង្រាងផែនការកម្មវិធីលើកកម្ពស់សុខភាពសត្វ និងផលិតកម្មសត្វជាលក្ខណៈពាណិជ្ជកម្ម

៤) បទបង្ហាញអំពី ការរៀចំពង្រាង ផែនការកម្មវិធីការគ្រប់គ្រងធនធានជលផល និងអភិវឌ្ឍវារីវប្បកម្ម

៥) បទបង្ហាញអំពី ការរៀបចំពង្រាង ផែនការកម្មវិធីបង្កើនប្រសិទ្ធភាពសេវាគាំទ្រ និងអភិវឌ្ឍន៍ធនធានព្រៃឈើនិងសត្វព្រៃ

៦)​​ បទបង្ហាញអំពី ការរៀបចំពង្រាង ផែនការកម្មវិធីបង្កើនប្រសិទ្ធភាពសេវាគាំទ្រ និងអភិវឌ្ឍន៍ធនធានមនុស្ស។

សិក្ខាសាលានេះប្រព្រឹត្តិទៅនៅសណ្ឋាគារ អង្គរប៉ារ៉ាឌីស ខេត្តសៀមរាប ដោយមានការឧបត្ថម្ភដោយកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ(ASPIRE)

សិក្ខាសាលាស្តីពី បទពិសោធន៍ទទួលបានពីការប្រមូលទិន្នន័យ នៃការអង្កេតចន្លោះជំរឿនកសិកម្មឆ្នាំ២០១៩
នាព្រឹកថ្ងៃពុធ ១៥រោច ខែអាសាឍ ឆ្នាំកុរ ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៣១ ខែកក្កដា...
Technical Working Group on Agriculture and Water (TWG-AW)
នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាព្រឹកថ្ងៃអង្គារ ៥កើត...
កិច្ចប្រជុំពិភាក្សា
ព្រឹកថ្ងៃទីអង្គារ ១២រោច ខែកត្តិក ឆ្នាំច សំរិទ្ធឺស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៥...
ការរៀបចំផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យកសិកម្ម ២០១៩-២០២៣
នៅព្រឹកថ្ងៃពុធ ១០កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៩...
ពិនិត្យ ពិភាក្សាលើធាតុចូលក្នុងការរៀបចំផែនការយុទ្ធសាស្រ្ត
នៅព្រឹកថ្ងៃព្រហស្បតិ៍ ១៣រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៩...
ប្រជុំពិនិត្យ ពិភាក្សាលើធាតុចូលក្នុងការរៀបចំផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ ឆ្នាំ២០១៩-២០៣០
ព្រឹក៖ ថ្ងៃព្រហស្បតិ៍ ១៤កើត ខែទុតិយាសាឍ ឆ្នាំច សំរិទ្ធឹស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៦...
វគ្គបណ្តុះបណ្តាលស្តីពី ប្រព័ន្ធតាមដាន និងវាយតម្លៃថវិកាកម្មវិធី
ថ្ងៃទី17-18 ខែកក្កដា ឆ្នាំ2018 វគ្គបណ្តុះបណ្តាលស្តីពី ប្រព័ន្ធតាមដាន និងវាយតម្លៃថវិកាកម្មវិធី។​រៀបចំដោយនាយកដ្ឋានផែនការនិងស្ថិតិ...
វគ្គបណ្តុះបណ្តាលស្តីពី ប្រព័ន្ធតាមដាន និងវាយតម្លៃថវិកាកម្មវិធី សម្រាប់អង្គភាពថវិកាថ្នាក់កណ្តាល
វគ្គបណ្តុះបណ្តាលស្តីពី៖ ប្រព័ន្ធតាមដាន និងវាយតម្លៃថវិកាកម្មវិធី សម្រាប់អង្គភាពថវិកាថ្នាក់កណ្តាល...
កិច្ចប្រជុំពិភាក្សា ស្តីពីការរៀបចំធាតុចូល សម្រាប់ដាក់បញ្ចូលទៅក្នុងផែនការយុទ្ធសាស្រ្តអភិវឌ្ឍនីជាតិ​២០១៩-២០២៣
នៅព្រឹកថ្ងៃសុក្រ ១០កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២២...
សិក្ខាសាលាស្តីពីការពិនិត្យលើសេចក្តីព្រាងគោលការណ៍ណែនាំស្តីពីការវិភាជធនធានសម្រាប់សេវាកម្មផ្សព្វផ្សាយកសិកម្មលក្ខណះគ្រួសារ(GESS)
ថ្ងៃពុធ​ ១កើត ខែបឋមសាធ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៣ ខែមិថុនា...
ការចូលជួបនិងជូនពរក្នុងឳកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរជូនចំពោះឯកឧត្តមរដ្ឋមន្រ្តី
នាយកដ្ឋានផែនការនិងស្ថិតិ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តម វេង...
ការចូលជួបនិងជូនពរក្នុងឳកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរជូនចំពោះឯកឧត្តមអគ្គលេខាធិការ
នាយកដ្ឋានផែនការនិងស្ថិតិ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តម ស្រី...