ពិធីបិទកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០១៨ និងលើកទិសដៅអនុវត្តការងារបន្តឆ្នាំ២០១៩ ក្រោមអធិបតីភាពឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន

ចេញ​ផ្សាយ​ ២៥ កុម្ភៈ ២០១៩ 2189

នៅអគ្គនាយកដ្ឋានផលិតកម្មសត្វ និងសុខភាពសត្វ នារសៀលថ្ងៃសុក្រ ៣រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៩ បានរៀបចំពិធីបិទកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០១៨ និងលើកទិសដៅអនុវត្តការងារបន្តឆ្នាំ២០១៩ ក្រោមអធិបតីភាពឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន។ ក្នុងពិធីនេះ ក៏មានការអញ្ជើញចូលរួមពីណាក់ឯកឧត្តមជាថ្នាក់ដឹកនាំក្រសួង លោកឧកញ៉ា លោក លោកស្រី នាងកញ្ញា តំណាងស្ថាប័នពាក់ព័ន្ឋ និងមន្ទីរកសិកម្មរាជធានី-ខេត្ត ដៃគូអភិវឌ្ឍយ៉ាងច្រើនកុះករផងដែរ។ ឯកឧត្តមតាន់ ផាន់ណារា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានផលិតកម្មសត្វ និងសុខភាពសត្វ បានអានរបាយការណ៍បូកសរុបលទ្ធផលការងារដែលសម្រេចបានក្នុងឆ្នាំ២០១៨ ជូនអង្គពិធីជ្រាប ដោយសង្ខេបដែលបានបង្ហាញពីរីកចម្រើនលើផ្នែកផលិតកម្មសត្វ សុខភាពសត្វ បញ្ហាប្រឈមនានាដែលបានជួបប្រទះ ផែនការសកម្មភាព និងទិសដៅដែលអគ្គនាយកដ្ឋានត្រូវអនុវត្តបន្ត។

ថ្លែងទៅកាន់អង្គពិធី ឯកឧត្តមរដ្ឋមន្រ្តីបានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ដល់ថ្នាក់ដឹកនាំនិងមន្រ្តីគ្រប់ជាន់ថ្នាក់នៃអគ្គនាយកដ្ឋានផលិតកម្មសត្វ និងសុខភាពសត្វដែលបានខិតខំប្រឹងប្រែងអនុវត្តការងារក្នុងរយៈកន្លងមក ទទួលបានលទ្ធផលគួរជាទីមោទនៈ ហើយលោកក៏បានថ្លែងអំណរគុណជូនចំពោះសមាជិកនៃអង្គពិធីដែលបានពិភាក្សា ផ្លាស់ប្តូរគំនិត យោបល់ និងចែករំលែកបទពិសោធន៍ជាក់ស្តែងដែលជាធាតុចូលដ៏សំខាន់មួយសម្រាប់យកមកធ្វើជាពុទ្ធិ ឬត្រីវិស័យក្នុងការចងក្រងគោលនយោបាយ និងផែនការយុទ្ធសាស្រ្តអភិវឌ្ឍវិស័យផលិតកម្មសត្វ និងសុខភាពសត្វឲ្យមានការអភិវឌ្ឍប្រកប ដោយចីរភាពនិងនិរន្តរភាព។ ឯកឧត្តមរដ្ឋមន្រ្តីបានបញ្ជាក់បន្ថែមថាសមិទ្ធផលនេះ គឺជាលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែង ចូលរួមចំណែកពីគ្រប់ភាគីពាក់ព័ន្ធដើម្បីបន្តអភិវឌ្ឍវិស័យផលិតកម្មសត្វ និងសុខភាពសត្វឲ្យមានការរីកចម្រើនបន្ថែមទៀត ធា នាកំណើនផលិតកម្មសត្វ សាច់ ស៊ុត អនាម័យ គុណភាព និងសុវត្ថិភាពសាច់ ផលិតផលមានដើមកំណើតពីសត្វ ធានាតុល្យ ភាព នៃកំណើនសេដ្ឋកិច្ច ប្រជាជន ទេសចរណ៍ និងតាមឲ្យទាន់សភាពការណ៍ប្រែប្រួលផ្នែកបច្ចេកទេស សេដ្ឋកិច្ច និងនយោបាយនៅក្នុងតំបន់ និងលើពិភពលោក ទាញយកផលប្រយោជន៍ជាអតិបរមាពីការរីកចម្រើនផ្នែកបច្ចេកវិទ្យា និងឌីជីថលូបនីយកម្ម ជាពិសេសក្នុងបរិការណ៍នៃបដិវត្តន៍ឧស្សាហកម្មទី៤។ ហេតុផលនេះ ឯកឧត្តមរដ្ឋមន្រ្តី បានផ្តល់នូវចក្ខុវិស័យ និងអនុសាសន៍មួយចំនួនជូនអគ្គនាយកដ្ឋានយកទៅពិចារណា និងអនុវត្តឲ្យទទួលបានជោគជ័យក្នុងនោះមានដូចតទៅ៖

ទី១-ជំរុញអនុវត្តផែនការសកម្មភាព ដែលចែងក្នុងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យកសិកម្មឆ្នាំ២០១៩-២០២៣ ដើម្បីរួមចំណែកសម្រេចគោលដៅជាអាទិភាព ស្របតាមយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤។ ត្រូវពង្រីកការចិញ្ចឹមសត្វជា ពិសេសការចិញ្ចឹមគោពូជល្អៗដែលមានតម្លៃទីផ្សារខ្ពស់ និងជំរុញការបង្កាត់សិប្បនិម្មិតឲ្យបានកាន់តែទូលំទូលាយ។
ទី២-ជំរុញការផលិតចំណីសត្វ ការដាំដំណាំចំណីសត្វ ដោយប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុកមានតម្លៃសមរម្យ កាត់បន្ថយការនាំចូលវត្ថុធាតុដើមដែលមិនចាំបាច់។ ត្រូវសហការជាមួយអង្គភាព ដៃគូអភិវឌ្ឍ វិស័យឯកជន និងស្ថាប័នស្រាវជ្រាវធ្វើ ការសិក្សាឲ្យបានល្អិតល្អន់នូវចំណីផ្សំស្រេច ថ្នាំ ឬផលិតផលផ្សេងៗដើម្បីដឹងអំពីសមាធាតុផ្សំ ការប្រើប្រាស់ រក្សាទុកដាក់និងហានីភ័យរបស់វា។
ទី៣- ត្រូវពង្រឹងការអនុវត្តនីតិវិធីនៃការដឹកជញ្ជូនសត្វ ការធ្វើចរាចរណ៍សត្វ និងផលិតផលសត្វ ការតាំងលក់ និងដឹកជញ្ជូនផ្ទាំងសាច់ ឲ្យបានត្រឹមត្រូវតាមបច្ចេកទេស ដើម្បីលើកកម្ពស់អនាម័យសត្វ ផលិតផលសត្វ គុណភាព និងអនាម័យចំណីសត្វ និងបសុឱសថ ក្នុងគោលបំណងធានាគុណភាព សុវត្ថិភាពសាច់និងផលិតផលសត្វ និងបង្កើនប្រសិទ្ធភាពលើការបង្ការ ទប់ស្កាត់ និងការពារជំងឺឆ្លងសត្វ ជំងឺស៊ូណូស ដើម្បីលើកកម្ពស់សុខភាពសាធារណៈ។ ត្រូវបន្តយកចិត្តទុកខ្ពស់ដល់ការគ្រប់គ្រង កាកសំណល់ពីសត្វ បញ្ហាអនាម័យនៅតាមបណ្តាសត្តឃាតដ្ឋាន កសិដ្ឋាន កន្លែងចិញ្ចឹមសត្វ តាមរយៈការអប់រំ ផ្សព្វផ្សាយការអនុវត្តល្អ ប្រសើរលើការចិញ្ចឹមសត្វ ការសាងសង់ឡជីវឧស្ម័ននៅកសិដ្ឋានចិញ្ចឹមសត្វ និងគ្រួសារ។
ទី៤-ត្រូវចាត់វិធានការទប់ស្កាត់នូវរាល់បទល្មើសដូចជាការនាំចូលសត្វ សាច់សត្វ ចំណីសត្វ វត្ថុធាតុដើមផ្សំចំណីសត្វថ្នាំការពារ និងព្យាបាលសត្វខុស ច្បាប់តាមច្រករបៀងនាបណ្តាខេត្តនៅជាប់ព្រំដែនដោយត្រូវសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ប្រយោជន៍ដើម្បីការពារជំងឺឆ្លងសត្វ គ្រប់គ្រងស្ថិតិសត្វ ចលនាសត្វ និងផលិតផលសត្វឲ្យបានសុក្រឹត្យ។
ទី៥-ពង្រឹងសាមគ្គីភាពផ្ទៃក្នុង យកចិត្តទុកដាក់អនុវត្តភារកិច្ចក្នុងស្មារតីទទួលខុសត្រូវ ធានាបានប្រសិទ្ធភាពខ្ពស់។ ពង្រឹងការគ្រប់គ្រងមន្រ្តីរាជការ រៀបចំតួនាទី និងភារកិច្ចជូនមន្រ្តីឲ្យបានសមរម្យ សាកសមតាមសមត្ថភាព និងបទពិសោធន៍ការងារ។ យកចិត្តទុកដាក់ផ្តល់សេវាកម្ម បសុព្យាបាល ដើម្បីជំរុញផលិតកម្មសត្វ ការធ្វើពាណិជ្ជកម្មសត្វ និងផលិតផលសត្វ។
ទី៦-បង្កើននិងពង្រឹងកិច្ចសហប្រតិបត្ដិការភាពជាដៃគូ និងបច្ចេកទេសនៅថ្នាក់ជាតិ អាស៊ាន និងអន្ដរជាតិ អង្គការ ស្ថាប័នទ្វេភាគី និងពហុភាគីជុំវិញបញ្ហានានាដែលពាក់ព័ន្ធជាមួយនឹងសុខភាពសត្វនិងផលិតកម្មសត្វ។ បន្តកិច្ចសហប្រតិបត្តិការជា មួយអន្តរស្ថាប័នពាក់ព័ន្ធ រដ្ឋ-បាលរាជធានី-ខេត្ត វិស័យឯកជន និងគ្រប់តួអង្គពាក់ព័ន្ធទាំងអស់ក្នុងស្មារតីទទួលខុសត្រូវខ្ពស់តាមអភិ-ក្រម “រដ្ឋ-ឯកជន-ដៃគូអភិវឌ្ឍន៍ និងសហគមន៍” ។
ទី៧-បន្តខិតខំរៀបចំកសាងលិខិតបទដ្ឋានគតិយុត្តក្រោមច្បាប់ស្តីពីសុខភាពសត្វ និងផលិតកម្មសត្វ និងត្រូវជំរុញការផ្សព្វ ផ្សាយច្បាប់ និងបទដ្ឋានគតិយុត្តក្រោមច្បាប់នេះឲ្យបានទូលំទូលាយ។ អនុវត្តឲ្យបានខ្ជាប់ខ្ជួននូវគោលការណ៍ និងនីតិវិធីទាំងឡាយដែលរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងបានចង្អុលបង្ហាញ និងត្រូវរៀបចំនីតិវិធីក្នុងការផ្ដល់វិញ្ញាបនបត្រ និងផ្ដល់ការគាំទ្រដល់ការបង្កើតគណៈបសុពេទ្យដោយមានការអភិវឌ្ឍវិស័យចិញ្ចឹមសត្វ។
 

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាគម្រោងថវិកាឆ្នាំ២០២៥
នៅព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាគម្រោងស្តីពី Water Security Improvement
នៅព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
សូមគោរពជូនពរ ឯកឧត្តម ឌិត ទីណា
ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ...
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រៀបចំពិធីសូត្រមន្ត​ អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ
នៅរសៀលថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត...
ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការជាតិគ្រប់គ្រង​ និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា
នៅព្រឹកថ្ងៃទី៩​ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមអនុរដ្ឋលេខាធិការ​ ឡោ រស្មី តំណាងក្រសួងកសិកម្ម...
ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម អញ្ជើញដឹកនាំក្រុមការងារជលផល ចុះត្រួតពិនិត្យសមាគម សហគមន៍ធម្មជាតិពារាំង ក្នុងភូមិសាស្រ្តសង្កាត់ជ្រាវ ក្រុង...
នៅថ្ងៃទី៧ ខែមេសា ឆ្នាំ ២០២៤ ឯកឧត្តមប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម...
ឯកឧត្តម ឱម គឹមស៊ា រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញដឹកនាំគណ:ប្រតិភូ ចុះសួរសុខទុក្ខកងវរសេនាតូចព្រំដែនលេខ៣ នៅខេត្តកោះកុង
នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤ ដោយមានការអនុញ្ញាតិពីឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម...
លោកបណ្ឌិត សរ ចិត្រា អគ្គលេខាធិការរងទទួលបន្ទុករួម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញជាអធិបតីភាពក្នុងពិធីចុះហត្ថលេខាលើគម្រោងស្តីពី“សកម្មភាពសហគមន៍...
នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤ លោកបណ្ឌិត សរ ចិត្រា អគ្គលេខាធិការរងទទួលបន្ទុករួម...
ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញជាអធិបតីភាពបើកសិក្ខាសាលាស្ដីពីកិច្ចពិគ្រោះយោបល់លើការប្រមូលធាតុចូលកិច្ចសហប្រតិបត្ដិការទ្វេភាគី និងពហុភាគី...
នៅព្រឹកថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម អញ្ជើញចុះសួរសុខទុក្ខកងអន្តរាគមន៍បង្រ្កាបបទល្មើសជលផល ដែលឈរជើងនៅអាងត្រពាំងថ្ម ក្នុងស្រុកភ្នំស្រុក ខេត្តបន...
នៅថ្ងៃសៅរ៍ ទី0៦ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម...
បទយកការណ៍៖ ជំហានឆ្ពោះទៅកាន់ការបង្កើតសហគមន៍ទំនើបដំបូងគេបង្អស់នៅកម្ពុជា
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាននឹងកំពុងជំរុញចងក្រងសហគមន៍កសិកម្មទំនើប...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ អញ្ជើញចុះជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងប្រដាប់អាវុធឈរជើងក្ន...
នៅព្រឹកថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការ ក្រសួងកសិកម្ម អញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យវាយតម្លៃសហគមន៍កសិកម្ម ដែលត្រូវបានជ្រើសរើសចូលរួមអនុវត្ដទស្សនទានជំរុញផលិតកម...
ឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញដឹកនាំក្រុមការងារ...
ឯកឧត្តម ខាត់ សុធី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញចូលរួមបិទវគ្គបណ្តុះបណ្តាលមន្ត្រីកសិកម្មឃុំ នៅតំបន់សមុទ្រនៃខេត្តតាកែវ
នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ខាត់ សុធី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម...
បទយកការណ៍៖ កញ្ញា ហួ លីសា មានមោទនភាពចំពោះខ្លួនឯងដែលអាចយកជំនាញកសិកម្មមកបម្រើប្រជាកសិករនៅស្រុកកំណើត
កញ្ញា ហួ លីសា គឺជាយុវតីមួយរូបដែលមានកំណើតកើតជានៅស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។...