ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន អមដំណើរជាមួយសហការីបានអញ្ជើញទៅពិនិត្យការសាកល្បងដាំកប្បាសរបស់ Jiangsu Lianfa

ចេញ​ផ្សាយ​ ១៤ មករា ២០១៩ 2492

ព្រឹកថ្ងៃអាទិត្យ ៨កេីត ខែបុស្ស ឆ្នាំច ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៩ ឯកឧត្តមវេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដំណេីរជាមួយសហការីបានអញ្ជើញទៅពិនិត្យការសាកល្បងដាំកប្បាសរបស់ Jiangsu Lianfa ស្ថិតក្នុងខេត្តពោធិសាត់ ដែលបច្ចុប្បន្នកំពុងដាំសាកល្បងលើផ្ទៃដី៣អា។ ជារួមដំណាំកំពុងមានការលូតលាស់បានល្អសមស្របតាមគុណភាពដី និងក្សេត្យបរិស្ថាននៅតំបន់នេះ ហើយសង្ឃឹមថាកប្បាសនឹឹងផ្តល់់ផលបានយ៉ាងល្អប្រសើរគួរជាទីគាប់ចិត្ត។ តាមអ្វីដែលអ្នកគ្រប់គ្រងបានឲ្យដឹងគឺថានេះជាការដាំសាកល្បងលើកទី១ បើទិន្នផលឈានដល់កម្រិតមួយដូចដែលក្រុមហ៊ុនចង់បាន នោះក្រុមហ៊ុននឹងដាំសាកល្បងលើកទី២លើផ្ទៃដីចំនួន១៨០ហត។ លោកបានបន្តថា បន្ទាប់ពីប្រមូលផលកប្បាសរួច ក្រុមហ៊ុននឹងដាំសណ្តែក ឬពោតដើម្បីបង្កើនផលិតភាពផលិតកម្មលើផ្ទៃដីដដែល និងប្រើប្រាស់ដីឲ្យអស់លទ្ធភាព។ សូមបញ្ជាក់ជូនថាក្រុមហ៊ុននឹងធ្វើការកែច្នឬៃផលិតផលកប្បាសនេះជាអំបោះសម្រាប់ផ្គត់ផ្គង់ឲ្យររោចងក្រងវាយនភ័ណ្ឌធ្វើជាក្រណាត់រួចផ្គត់ផ្គង់ឲ្យរោងចក្រកាត់ដេរសំលៀកបំពាក់នៅទូទាំងពិភពលោកចំនួន១២ ក្នុងចំណោមនោះមាន ២ ដែលកំពុងដំណេីរការនៅកម្ពុជាគឺរោងចក្រ Jincheng Garment Factory និង Hengyu Garment Factory ក្នុងខេត្តពោធិសាត់ផងដែរ។ នាឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់កិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ បុគ្គលិក កម្មកររបស់់ក្រុមហ៊ុនដែលបានខិតខំយកចិត្តទុក និងស្មារតីទទួលខុសត្រូវក្នុងការដាំសាកពិសោធន៍សំណាំកប្បាសសម្រេចទទួលបានជោគជ័យយ៉ាងគាប់ប្រសើរ។ នេះជាជោគជ័យជំហានដំបូង នៅមានការងារជាច្រើនដែលត្រូវអនុវត្តបន្ត ធ្វើយ៉ាងណាឈានទៅសម្រេចគោលដៅចំបងរបស់ក្រុមហ៊ុននាពេលអនាគត។ ហេតុនេះ ឯកឧត្តមរដ្ឋមន្ត្រីបានណែនាំឲ្យក្រុមហ៊ុនសហការជាមួយអគ្គនាយកកសិកម្ម មន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្ត និងអាជ្ញាធរដែនដីដើម្បីរួមសហការគ្នាដោះស្រាយបញ្ហា និងបន្តអនុវត្តផែនការសកម្មភាពសំខាន់ៗឈានទៅធ្វើការអភិវឌ្ឍវិស័យផលិតកម្មកប្បាសជាលក្ខណប្រព័ន្ធខ្សែចង្វាក់ផលិតកម្ម (ដាំ ប្រមូលផល កែច្នៃ និងប្រើប្រាស់) នៅកម្ពុជាឲ្យមានការរីកចម្រើននាពេលអនាគតដ៏ខ្លី។ សូមបញ្ជាក់ជូនផងដែរថាក្រុមហ៊ុនបានចុះ អនុស្សរណៈយោគយល់គ្នាជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងអំឡុងដំណើរទស្សនកិច្ចរបស់ឯកឧត្តមរដ្ឋមន្រ្តីកាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៨ ដើម្បីអភិវឌ្ឍវិស័យផលិតកម្ម និងកែច្នៃកប្បាសនៅកម្ពុជា ហើយកិច្ចសហប្រតិបត្តិការនេះបាននិងកំពុងលូតលាស់ ផ្តល់ជាផ្លែផ្កាគួរជាទីមោទន ហើយឯកឧត្ដមរដ្ឋមន្ត្រី ក៏ដូចជាក្រុមហ៊ុនសង្ឃឹម និងជឿជាក់ថាវិស័យផលិតកម្ម និងកែច្នៃកប្បាសនឹងពិតជាទទួលបានជោគជ័យដូចការរំពឹងទុក។

The Mekong Irrawaddy Dolphins
The Mekong Irrawaddy Dolphins are a critically endangered species inhabiting the Mekong River in Cambodia. With an estimated population of around 90 individuals, they are considered Cambodia's national...
ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញចូលរួមកិច្ចប្រជុំអនុគណៈកម្មការ ស្តីពី កិច្ចសហប្រតិបត្តិការជាមួយសហភាពអឺរ៉ុប នៅប្រទេសប៊ែលហ្សិក
នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សា អំពីករណីបឹងដូនទយ អាងទឹកបាធូ និងអាងទឹកផ្សេងៗទៀត ក្នុងភូមិសាស្ត្រខេត្តស្វាយរៀង
នៅព្រឹកថ្ងៃពុធ ទី២៤ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានអញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សា...
ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម បានអញ្ជើញចូលរួមកិច្ចប្រជុំក្រុមការងារពាណិជ្ជកម្ម និងវិនិយោគ ជាមួយសហភាពអឺរ៉ុប នៅប្រទេសប៊ែលហ្សិក
នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម...
នាយកដ្ឋានផ្សព្វផ្សាយកសិកម្ម សហការជាមួយអង្គការដៃគូ បើកវគ្គបណ្តុះបណ្តាលដល់មន្ត្រីកសិកម្មឃុំ-សង្កាត់ ប្រចាំខេត្តកំពង់ធំ និងសៀមរាប
នាយកដ្ឋានផ្សព្វផ្សាយកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសហការជាមួយអង្គការហេឡែន...
ឯកឧត្តម គង់​ ច័ន្ទវាសនា​ រដ្ឋលេខាធិការ​ ក្រសួងកសិកម្ម អញ្ជើញចូលរួមជាគណៈអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រេីប្រាស់កម្មវិធីទូរស័ព្ទដៃ​ «កុំប្រេីប្រាស់គ្រឿងញៀន​»...
នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម​ គង់​ ច័ន្ទវាសនា រដ្ឋលេខាធិការ​ក្រសួងកសិកម្ម...
ឯកឧត្តមបណ្ឌិត មាស ពិសិដ្ឋ អនុរដ្ឋលេខាធិការ នៃក្រសួងកសិកម្ម អញ្ជើញដឹកនាំសិក្ខាសាលា ស្តីពីហិរញ្ញវត្ថុ លទ្ធកម្ម យេនឌ័រ និងកិច្ចការពារបរិស្ថាន សង្គម និងអាកាសធាតុ
នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត មាស ពិសិដ្ឋ អនុរដ្ឋលេខាធិការ នៃក្រសួងកសិកម្ម...
ឯកឧត្តម ឌិត ទីណា អញ្ជើញជាអធិបតីភាពក្នុងពិធីបរិច្ចាគឈាម ក្រោមប្រធានបទ «ផ្តល់ឈាម សង្គ្រោះជីវិតខ្ញុំ» លើកទី៣
នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
កូនផ្សោតកើតថ្មី១ក្បាលនៅអន្លង់កាំពី ខេត្តក្រចេះ នាថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤!
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​ និងរដ្ឋបាលជលផល មានសេចក្ដីសោមនស្សជម្រាបជូនសាធារណជនជ្រាបថា...
ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលដល់អាជីវករដែលមានបំណងធ្វើពាណិជ្ជកម្មពាក់ព័ន្ធនឹងថ្នាំកសិកម្ម និងជីកសិកម្ម
នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញចូលរួមចុះហត្ថលេខាលើពិធីសារចំនួនពីរ នៅក្នុងកិច្ចប្រជុំលើកទី៧ នៃគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន
នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ផ្សោតក្បាលត្រឡោក រតនសម្បត្តិជាតិ
សត្វផ្សោតគឺជាថនិកសត្វ ដែលចិញ្ចឹមកូនដោយទឹកដោះ។ វាបង្កកំណើតចន្លោះពី ២ ទៅ...
ឯកឧត្តមរដ្ឋមន្ដ្រី​ ឌិត ទីណា អញ្ជើញពិនិត្យការងារអភិរក្សធនធានជលផល និងប្រព័ន្ធជីវចម្រុះបាតសមុទ្ររបស់អង្គការអភិរក្សធនធានសមុទ្រកម្ពុជា ​MCC
នៅរសៀលថ្ងៃព្រហស្បតិ៍​ ទី១៨ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមរដ្ឋមន្ដ្រី​ ឌិត ទីណា...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាគម្រោងថវិកាឆ្នាំ២០២៥
នៅព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាគម្រោងស្តីពី Water Security Improvement
នៅព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...