ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយគោលនយោបាយ និងផែនការអភិវឌ្ឍន៍វិស័យកសិកម្មជូនអង្គការមិនមែនរដ្ឋាភិបាល

ចេញ​ផ្សាយ​ ០៦ មីនា ២០១៩ 2178

នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ វេលាម៉ោង០៩:០០ព្រឹក ថ្ងៃពុធ ១កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៩ ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយគោលនយោបាយ និងផែនការអភិវឌ្ឍន៍វិស័យកសិកម្មជូនអង្គការមិនមែនរដ្ឋាភិបាល (NGO) ក្នុងក្របខ័ណ្ឌវិស័យកសិកម្មចំនួនជាង ៤០ ក្នុងនោះ ២៣ ជាអង្គការ NGO ក្នុងស្រុក និង ១៧ ទៀតជាអង្គការ NGO ក្រៅប្រទេស។ វិធីនេះក៏មានការអញ្ជើញចូលរួមផងដែរពីសំណាក់ឯកឧត្តមថ្នាក់ដឹកនាំក្រសួង ឯកឧត្តម លោកជំទាវ លោក លោកស្រី នាងកញ្ញា និងតំណាងអង្គការមិនមែនរដ្ឋាភិបាលនានាដែលកំពុងបំពេញភារកិច្ចនៅទូទាំងផ្ទៃប្រទេសពាក់ព័ន្ធនឹងវិស័យនេះ។ សិក្ខាសាលានេះមានគោលបំណងធំៗចំនួន០៣ គឺទី១. លើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាមួយអង្គការ NGO ដែលកំពុងបំពេញភារកិច្ចពាក់ព័ន្ធនឹងវិស័យកសិកម្ម ទី២. បង្កើតឱកាសឲ្យភាគីទាំងពីរបានជួបប្រាស្រ័យទាក់ទង សន្ទនាគ្នា បង្កើនភាតរភាពស្និទ្ធស្នាល សាមគ្គី គោរព និងយោគយល់គ្នាល្អប្រសើរ រួចរួមគ្នាបន្តបម្រើនិងការពារនូវឧត្តមប្រយោជន៍ជាតិ សង្គម និងប្រជាជនកម្ពុជាយ៉ាងពិតប្រាកដ ទី៣. រួមគ្នាកំណត់នូវបញ្ហាប្រឈមនានា ពិនិត្យមើលឡើងវិញអំពីចំណុចខ្លាំង ចំណុចខ្សោយ ឧបសគ្គ រួចលើកទិសដៅសម្រាប់ជាចក្ខុវិស័យអនុវត្តបន្តឲ្យកាន់តែមានសកម្មភាពទ្វេឡើង ទូលំទូលាយ និងមានប្រសិទ្ធភាពខ្ពស់ ឆ្លើយតបទៅនឹងតម្រូវការពិតប្រាកដរបស់ប្រជាជន ផែនការ និងកម្មវិធីអភិវឌ្ឍន៍ជាតិ ពិសេសផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យកសិកម្ម ផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ និងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល។

ឆ្លៀតក្នុងឱកាសនេះ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា និងក្រសួង ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងអំណរគុណ និងវាយតម្លៃជាវិជ្ជមានចំពោះគ្រប់បណ្តាអង្គការ NGO ទាំងអស់ដែលមានសមានចិត្ត និងសុឆន្ទៈក្នុងការជួយឧបត្ថម្ភគាំទ្រដល់ដំណើរការកសាង និងអភិវឌ្ឍន៍ប្រទេសកម្ពុជាក្នុងគ្រប់កាលៈទេសៈចាប់តាំងពីក្រោយថ្ងៃរំដោះ ៧មករា កម្ពុជាគឺជាប្រទេសអសន្តិសុខស្បៀង និងអសន្តិសុខសង្គម រហូតទទួលបាននូវសុខសន្តិភាពពេញលេញ និងក្លាយជាប្រទេសផលិតស្បៀងសម្រាប់នាំចេញ និងទទួលបានកំណើនសេដ្ឋកិច្ច ៧% ហើយប្រាកដណាស់ថាសមិទ្ធផលទាំងអស់នេះពិតជាបានមកដោយសារការខិតខំប្រឹងប្រែង និងសហការគ្នាល្អពីគ្រប់ភាគីពាក់ព័ន្ធ។ ដើម្បីរក្សាសមិទ្ធផលទាំងអស់នេះឲ្យមានចីរភាព និងនិរន្តរភាព ក្រសួងប្ដេជ្ញាបន្តសហការយ៉ាងជិតស្និទ្ធ និងស្វាគមន៍នូវកិច្ចសហប្រតិបត្តិការជាមួយអង្គការ NGO ទាំងអស់ដែលប្រតិបត្តិដោយសុឆន្ទៈ និងឈរលើឧត្តមគតិបម្រើប្រយោជន៍ជាតិ និងប្រជាជនជាធំ។ សិក្ខាសាលានេះ ក៏ពិតថាជាការជួបជុំលើកទី១ ប៉ុន្តែឯកឧត្តមរដ្ឋមន្រ្តីសង្ឃឹមថាវាប្រាកដជានឹងរួមចំណែកលើកកម្ពស់ និងពង្រឹងកិច្ចសហប្រតិបត្តិការរួមគ្នា បង្កើនភាពស្និទ្ធស្នាល កំណត់នូវបញ្ហាប្រឈមនានា ពិនិត្យមើលឡើងវិញអំពីចំណុចខ្លាំង ចំណុចខ្សោយ លើកទិសដៅអនុវត្តច្បាស់លាស់ សម្រាប់ជាចក្ខុវិស័យអនុវត្តបន្តឲ្យកាន់តែមានសកម្មភាពទ្វេរឡើង ទូលំទូលាយ និងមានប្រសិទ្ធភាពខ្ពស់ ។ នេះជាឱកាសមួយដែលយើងអាចពិភាក្សាផ្លាស់ប្តូរយោបល់គ្នាអំពីការចូលរួមចំណែករបស់អង្គការ NGO ដែលជាដៃគូអភិវឌ្ឍន៍សង្គម សេដ្ឋកិច្ចជាតិ ក៏ដូចជាការប្រើប្រាស់មូលនិធិឱ្យបានចំទិសដៅ មានប្រសិទ្ធភាពខ្ពស់ ឆ្លើយតបទៅនឹងតម្រូវការពិតប្រាកដរបស់ប្រជាជន។

ក្នុងគោលដៅបង្កើនកិច្ចសហប្រតិបត្តិការរវាងក្រសួងជាមួយអង្គការ NGO ដើម្បីជំរុញការអភិវឌ្ឍវិស័យកសិកម្មរក្សាកំណើនសេដ្ឋកិច្ច កំណើនចំណូលគ្រួសារ ធានាបាននូវសន្តិសុខស្បៀង បង្កើនសមត្ថភាពប្រកួតប្រជែងទីផ្សារ ទទួលយកបច្ចេកវិទ្យាទំនើបមកអនុវត្ត ការប្រែប្រួលអាកាសធាតុ ដើរឲ្យទាន់បរិបទសមាហរណកម្មសេដ្ឋកិច្ចអាស៊ាន និងសាកលភាវូបនីយកម្ម ឯកឧត្តមរដ្ឋមន្រ្តីបានផ្តល់នូវគំនិតថ្មីៗបន្ថែមទៀតជូនថ្នាក់ដឹកនាំនិងមន្រ្តីគ្រប់លំដាប់ថ្នាក់ ព្រមទាំងអង្គការ NGO ពាក់ព័ន្ធទាំងអស់សម្រាប់ជាមូលដ្ឋានយកទៅអនុវត្តបន្ត ដែលមានខ្លឹមសារដូចតទៅ៖ ទី១. គ្រប់ភាគីពាក់ព័ន្ធត្រូវបន្តខិតខំបង្កើនកិច្ចសហប្រតិបត្តិការក្នុងការអភិវឌ្ឍវិស័យកសិកម្ម ដើម្បីសម្រេចនូវគោលដៅនៃការកែទម្រង់វិស័យកសិកម្ម ពិសេសការធ្វើទំនើបកម្មកសិកម្ម។ ទី២. អង្គការ NGO គួរយកចិត្តទុកដាក់ជួយពង្រឹងសមត្ថភាពសហគមន៍កសិកម្មឲ្យមានលក្ខណៈជាកសិធុរកិច្ច និងអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យាឲ្យមានប្រសិទ្ធភាពខ្ពស់។ ទី៣. ត្រូវខិតខំរួមគ្នាដើម្បីជំរុញការធ្វើពិពិធកម្មកសិកម្ម បង្កើនតម្លៃបន្ថែមខ្ពស់ និងមានសក្តានុពលលើផលិតកម្មដំណាំ ការចឹញ្ចឹមសត្វ និងវារីវប្បកម្ម។ ជាមួយគ្នានេះ អង្គការ NGO ត្រូវខិតខំបន្តការបណ្តុះបណ្តាលនិងផ្សព្វផ្សាយបចេ្ចកវិទ្យាដំណាំកសិកម្ម។ ទី៤. ពង្រឹងការអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្តក្រោមច្បាប់ប្រកបដោយតម្លាភាព គណនេយ្យភាព សុច្ចរិតភាព និងការទទួលខុសត្រូវខ្ពស់ចំពោះមុខច្បាប់ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ បង្កើនប្រសិទ្ធភាពការងារ យោគយល់ សាមគ្គីភាពឲ្យបានល្អប្រសើរ ប្រកបដោយភាពសុខដុម។ ទី៥. សូមឲ្យអង្គការ NGO បន្តសហការអនុវត្តខ្លឹមសារអនុស្សរណៈយោគយល់គ្នាឲ្យបានខ្ជាប់ខ្ជួន ពេលលេញ និងមានប្រសិទ្ធភាព និងសូមជៀសវាងជាដាច់ខាតនូវសកម្មភាពទាំងឡាយណាដែលអាចជាប់ពាក់ព័ន្ធការធ្វើនយោបាយ ការគាំទ្រដល់ការលាងសម្អាតប្រាក់ ហិរញ្ញប្បទានភេរវកម្មជាដើម។

សូមបញ្ជាក់ជូនថាតាមរបៀបវារៈ សិក្ខាសាលានេះ ក៏មានការធ្វើបទបង្ហាញដែលមានប្រធានបទជាច្រើនទាក់ទងនឹងការអភិវឌ្ឍវិស័យកសិកម្មដោយមន្រ្តីជំនាញ និងតំណាងអង្គការ NGO និងកិច្ចពិភាក្សា សំណួរ ចំលើយយ៉ាងផុលផុសប្រកបដោយសាមគ្គីភាព ភាពទទួលខុសត្រូវ និងសហប្រតិបត្តិការ។

ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ចេញប្រកាសថ្មី ស្តីពីការលើកទឹកចិត្តពន្ធដារ ចំពោះវិស័យកសិកម្ម
ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ចេញប្រកាសថ្មី ស្តីពីការលើកទឹកចិត្តពន្ធដារ...
ឯកឧត្តម ឡឹក សុធារ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម បានចូលរួមកម្មវិធី Maekyung Cambodia Forum
នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ឡឹក សុធារ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្តម ឌិត ទីណា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ អញ្ជើញដឹកនាំកិច្ចប្រជុំជាមួយក្រុមការងារក្រុងសិរីសោភ័ណ
នៅរសៀលថ្ងៃពុធ ទី២៧ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ...
ឯកឧត្តម ហុង ណារិត អនុរដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញចូលរួមក្នុងសិក្ខាសាលាស្តីពី «ការជំរុញពាណិជ្ជកម្ម និងវិនិយោគ កម្ពុជា-ប្រេស៊ីល»
នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ហុង ណារិត អនុរដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូក្រុង Yunfu ខេត្តក្វាងទុង ប្រទេសចិន
នាព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម បានដឹកនាំក្រុមការងារ ជួបសំណេះសំណាលជាមួយប្រជាសហគមន៍កសិកម្មសាលាវិស័យនៅភូមិខ្វាន់ទៀង ខេត្តកំពង់ធំ ដែលទើបបំប...
នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យនៃក្រសួងកសិកម្ម...
ឯកឧត្តមបណ្ឌិត យ៉ង សាំងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញជួបសំណេះសំណាល តម្រង់ទិសសមាជិកមន្រ្តីរាជការ នៃមន្ទីរកសិកម្មខេត្តព្រះវិហារ
នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម បណ្ឌិត យ៉ង សាំងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្តម ឌិត ទីណា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ អញ្ជើញដឹកនាំកិច្ចប្រជុំជាមួយក្រុមការងារក្រុងប៉ោយប៉ែត
នៅព្រឹកថ្ងៃពុធ ទី២៧ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ...
សារ​ឯកឧត្តម​រដ្ឋមន្ដ្រី ឌិត ទីណា ស្វាគមន៍​ដំណើរ​ត្រឡប់​មក​កាន់​កម្ពុជា​វិញ របស់​លោក គ្រី ម៉ះផល ប្រធាន​នាយកដ្ឋានសត្វព្រៃ និងជីវៈចម្រុះ នៃរដ្ឋបាល​ព្រៃឈើ
ឯកឧត្តម ឌិត ទីណា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ អញ្ជើញដឹកនាំកិច្ចប្រជុំជាមួយក្រុមការងារស្រុកអូរជ្រៅ
នៅរសៀលថ្ងៃអង្គារ ទី២៦ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ...
ឯកឧត្តម ឌិត ទីណា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ អញ្ជើញដឹកនាំកិច្ចប្រជុំជាមួយក្រុមការងារស្រុកម៉ាឡៃ
នៅព្រឹកថ្ងៃអង្គារ ទី២៦ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ...
ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម បានដឹកនាំក្រុមការងារ និងដៃគូអភិវឌ្ឍន៍ ទៅទស្សនកិច្ចសហគមន៍កសិកម្មទំនើបស្រូវនាងអំ នៅភូមិសែនជ័យ ស្រុកស្វាយលើ ខ...
នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យនៃក្រសួងកសិកម្ម...
មន្ដ្រីកសិកម្មឃុំនៅខេត្ត បន្ទាយមានជ័យ សង្ឃឹមថា ការបំពេញតួនាទីរបស់ខ្លួននឹងរួមចំណែកជួយដល់ កសិករនិងវិស័យកសិកម្មឱ្យកាន់តែប្រសើរឡើង
បន្ទាប់ពីចាប់ផ្តើមការងារនៅមូលដ្ឋានបានរយៈពេល១ខែដំបូង មន្រ្តីកសិកម្មឃុំ...
សេចក្តីប្រកាសព័ត៌មាន ស្តីពី លោក គ្រី ម៉ះផល ប្រធាននាយកដ្ឋានសត្វព្រៃនិងជីវចម្រុះ នៃរដ្ឋបាលព្រៃឈើ ត្រូវបានតុលាការអាមេរិកសម្រេចថាគ្មានទោសនៅក្នុងសំណុំរឿងសមគំនិ...
សេចក្តីប្រកាសព័ត៌មាន ស្តីពី លោក គ្រី ម៉ះផល ប្រធាននាយកដ្ឋានសត្វព្រៃនិងជីវចម្រុះ...
ឯកឧត្តម ឌិត ទីណា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ អញ្ជើញដឹកនាំកិច្ចប្រជុំជាមួយក្រុមការងារស្រុកមង្គលបូរី
នៅព្រឹកថ្ងៃចន្ទ ទី២៥ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ...