ឯកឧត្តមរដ្ឋមន្ត្រី និងសហការី បានបន្តដំណើរមកភូមិពន្លឺ ដើម្បីអញ្ជើញចុះទៅពិនិត្យកន្លែងប្រមូលផ្តុំបន្លែ (ត្រសក់ទ្រើង ត្រសក់ស្រូវ ត្រឡាច សណ្តែកកួរ ម្រះ...)

ចេញ​ផ្សាយ​ ០៩ កញ្ញា ២០១៩ 2511

ឯកឧត្តមរដ្ឋមន្ត្រី និងសហការី បានបន្តដំណើរមកភូមិពន្លឺ ដើម្បីអញ្ជើញចុះទៅពិនិត្យកន្លែងប្រមូលផ្តុំបន្លែ (ត្រសក់ទ្រើង ត្រសក់ស្រូវ ត្រឡាច សណ្តែកកួរ ម្រះ...)។ បងស្រី ផ្លុង សុភាព (លេខទូរស័ព្ទទាក់ទង ០៩៦ ៣៤៧ ១០១៧) តំណាងកសិករដាំបន្លែបានឲ្យដឹងថាដោយទទួលបានបច្ចេកទេសពីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ប្រជាកសិករ ៨៧គ្រួសារ (៥ភូមិ) បានចុះកិច្ចសន្យាផលិតបន្លែសុវត្ថិភាពជាមួយឈ្មួញកណ្តាលក្នុងស្រុកផលិតបន្លែសុវត្ថិភាព ដោយក្នុង១ថ្ងៃក្រុមនេះមានសមត្ថភាពផលិតបន្លែគ្រប់ប្រភេទបានចំនួន ៣០០-៥០០ គ.ក្រ សម្រាប់ផ្គត់ផ្គង់ឲ្យទីផ្សារក្នុងស្រុក និងរាជធានីភ្នំពេញ។ អ្នកប្រមូលទិញបានឲ្យដឹងថាបច្ចុប្បន្ននេះ បើគិតពីបន្លែស្រស់ផលិតផលបន្លែក្នុងស្រុកអាចផ្គត់ផ្គង់ឲ្យទីផ្សារបាន ៨០% ហើយមានតម្លៃលើសបន្លែនាំចូលប្រហែល ៣០% នេះគឺដោយសារអ្នកបរិភោគសព្វថ្ងៃយល់ដឹង និងគិតគូពីសុខភាព។ អ៊ំស្រីម្នាក់ក្នុងចំណោមអ្នកផលិតបានអួតប្រាប់លោករដ្ឋមន្ត្រីថាគ្រួសាររបស់អ៊ំស្រីទើបទិញរថយន្ត ១គ្រឿង ប្រាក់បានមកពីចំណូលលក់ត្រសក់ទ្រើងដែល ១ឆ្នាំដាំបាន ៤-៥ដង ក្នុង ១ដង អាចទទួលបានចំណូល ៤លានរៀល។ អ៊ំស្រីបានលើកដៃសំពះថ្លៃងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសម្តេចតេជោ ដែលបានត្រួសត្រាយ ដឹកនាំប្រទេសប្រកប ដោយឧត្តមគតិគិតគូពីសុខទុក្ខ និងតម្កល់ប្រយោជន៍ប្រជាជនជាធំ។

ឯកឧត្ដមរដ្ឋមន្រ្តី និងឧកឧត្តមអភិបាលខេត្ត បានសម្តែងនូវទឹកចិត្តសប្បាយរីករាយ និងចូលរួមអបអរចំពោះភាពជោគជ័យដែលកសិករភូមិពន្លឺសម្រេចបាន និងសូមឲ្យបន្តខិតខំថែមទៀតធ្វើយ៉ាងណាឲ្យកំណើនសេដ្ឋកិច្ចគ្រួសារកាន់តែល្អប្រសើរជាលំដាប់។ លោកសុំឲ្យមន្ទីរជួយរៀបចំចងក្រងសហគមន៍ផលិតបន្លែសុវត្ថិភាពពន្លឺ ដោយត្រូវអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យា ប្រយោជន៍រក្សាបាននូវបរិមាណផ្គត់ផ្គង់ គុណភាព ទីផ្សារ តម្លៃ និងការបណ្តុះបណ្តាលបច្ចេកទេស ហើយក៏គួរពង្រឹងបច្ចេកទេសវេចខ្ចប់ផងដែរ។

The Mekong Irrawaddy Dolphins
The Mekong Irrawaddy Dolphins are a critically endangered species inhabiting the Mekong River in Cambodia. With an estimated population of around 90 individuals, they are considered Cambodia's national...
ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញចូលរួមកិច្ចប្រជុំអនុគណៈកម្មការ ស្តីពី កិច្ចសហប្រតិបត្តិការជាមួយសហភាពអឺរ៉ុប នៅប្រទេសប៊ែលហ្សិក
នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សា អំពីករណីបឹងដូនទយ អាងទឹកបាធូ និងអាងទឹកផ្សេងៗទៀត ក្នុងភូមិសាស្ត្រខេត្តស្វាយរៀង
នៅព្រឹកថ្ងៃពុធ ទី២៤ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានអញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សា...
ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម បានអញ្ជើញចូលរួមកិច្ចប្រជុំក្រុមការងារពាណិជ្ជកម្ម និងវិនិយោគ ជាមួយសហភាពអឺរ៉ុប នៅប្រទេសប៊ែលហ្សិក
នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម...
នាយកដ្ឋានផ្សព្វផ្សាយកសិកម្ម សហការជាមួយអង្គការដៃគូ បើកវគ្គបណ្តុះបណ្តាលដល់មន្ត្រីកសិកម្មឃុំ-សង្កាត់ ប្រចាំខេត្តកំពង់ធំ និងសៀមរាប
នាយកដ្ឋានផ្សព្វផ្សាយកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសហការជាមួយអង្គការហេឡែន...
ឯកឧត្តម គង់​ ច័ន្ទវាសនា​ រដ្ឋលេខាធិការ​ ក្រសួងកសិកម្ម អញ្ជើញចូលរួមជាគណៈអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រេីប្រាស់កម្មវិធីទូរស័ព្ទដៃ​ «កុំប្រេីប្រាស់គ្រឿងញៀន​»...
នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម​ គង់​ ច័ន្ទវាសនា រដ្ឋលេខាធិការ​ក្រសួងកសិកម្ម...
ឯកឧត្តមបណ្ឌិត មាស ពិសិដ្ឋ អនុរដ្ឋលេខាធិការ នៃក្រសួងកសិកម្ម អញ្ជើញដឹកនាំសិក្ខាសាលា ស្តីពីហិរញ្ញវត្ថុ លទ្ធកម្ម យេនឌ័រ និងកិច្ចការពារបរិស្ថាន សង្គម និងអាកាសធាតុ
នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត មាស ពិសិដ្ឋ អនុរដ្ឋលេខាធិការ នៃក្រសួងកសិកម្ម...
ឯកឧត្តម ឌិត ទីណា អញ្ជើញជាអធិបតីភាពក្នុងពិធីបរិច្ចាគឈាម ក្រោមប្រធានបទ «ផ្តល់ឈាម សង្គ្រោះជីវិតខ្ញុំ» លើកទី៣
នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
កូនផ្សោតកើតថ្មី១ក្បាលនៅអន្លង់កាំពី ខេត្តក្រចេះ នាថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤!
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​ និងរដ្ឋបាលជលផល មានសេចក្ដីសោមនស្សជម្រាបជូនសាធារណជនជ្រាបថា...
ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលដល់អាជីវករដែលមានបំណងធ្វើពាណិជ្ជកម្មពាក់ព័ន្ធនឹងថ្នាំកសិកម្ម និងជីកសិកម្ម
នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញចូលរួមចុះហត្ថលេខាលើពិធីសារចំនួនពីរ នៅក្នុងកិច្ចប្រជុំលើកទី៧ នៃគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន
នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ផ្សោតក្បាលត្រឡោក រតនសម្បត្តិជាតិ
សត្វផ្សោតគឺជាថនិកសត្វ ដែលចិញ្ចឹមកូនដោយទឹកដោះ។ វាបង្កកំណើតចន្លោះពី ២ ទៅ...
ឯកឧត្តមរដ្ឋមន្ដ្រី​ ឌិត ទីណា អញ្ជើញពិនិត្យការងារអភិរក្សធនធានជលផល និងប្រព័ន្ធជីវចម្រុះបាតសមុទ្ររបស់អង្គការអភិរក្សធនធានសមុទ្រកម្ពុជា ​MCC
នៅរសៀលថ្ងៃព្រហស្បតិ៍​ ទី១៨ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមរដ្ឋមន្ដ្រី​ ឌិត ទីណា...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាគម្រោងថវិកាឆ្នាំ២០២៥
នៅព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាគម្រោងស្តីពី Water Security Improvement
នៅព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...