ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានដឹកនាំគណៈប្រតិភូក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការទៅខេត្តជាំងស៊ូ នៃសាធារណរដ្ឋប្រជាមានិតចិន

ចេញ​ផ្សាយ​ ២៦ វិច្ឆិកា ២០១៨ 2043

ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពសពីប្រមុខរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា នៅរសៀលថ្ងៃពុធ ១៤កើត ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៨ ដែលជាថ្ងៃទី១នៃព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និអកអំបុក ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានដឹកនាំគណៈប្រតិភូក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការទៅខេត្តជាំងស៊ូ នៃសាធារណរដ្ឋប្រជាមានិតចិន។ ដំណើរទស្សនកិច្ចនេះមានបំណងពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ និងធ្វើការទាក់ទាញវិនិយោគិនឲ្យមកវិនិយោគលើវិស័យកសិកម្ម ជាពិសេសផលិតកម្មដំណាំស្រូវនិងការកែច្នៃកសិផល។

 

ក្នុងឱកាសនៃដំណើរទស្សនកិច្ចនេះ ឯកឧត្ដមរដ្ឋមន្ត្រីនឹងអញ្ជើញធ្វើជាអធិបតីក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នារវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រុមហ៊ុន Jiangsu Lianfa Group Co., Ltd ដើម្បីរួមគ្នាអភិវឌ្ឍវិស័យផលិតកម្មស្រូវពូជហាយប្រីឌ ដែលពូជនេះមានសក្តានុពលខ្ពស់ក្នុងការផ្តល់ទិន្នផល គុណភាពល្អ ធុននិងជំងឺ ការប្រែប្រួលអាកាសធាតុ សមស្របតាមតម្រូវការទីផ្សារនាំចេញ។ ក្រៅពីផលិតកម្មស្រូវ ក្រុមហ៊ុនក៏មានគម្រោងវិនិយោគដាំកប្បាស ដើម្បីយកវត្ថុធាតុដើមនេះទៅកែច្នៃជាក្រណាត់ កាត់បន្ថយការនាំចូល ដែលបច្ចុប្បន្នក្រុមហ៊ុនមានរោងចក្រកំពុងដំណើរការកាត់ដេរសំលៀកបំពាក់នៅខេត្តពោធិ៍សាត់រួចជាស្រេច។

 

ក្នុងឱកាសនេះដែរ ឯកឧត្តមរដ្ឋមន្ត្រីនិងគណៈប្រតិភូនឹងទៅពិនិត្យការអនុវត្តកសិកម្មទំនើប ជាប្រព័ន្ធមានលក្ខណៈឧស្សាហកម្មដែលក្នុងនោះរួមមានការពិសោធន៍ ការផលិតពូជ រោងម៉ាស៊ីនកិននិងកែច្នៃ ឃ្លាំងស្តុក និងការធ្វើអាជីវកម្មស្រូវ រួមជាមួយការធ្វើវារីវប្បកម្ម និងចិញ្ចឹមសត្វដើម្បីបំពេញនូវខ្សែចង្វាក់ផលិតកម្មកសិកម្ម ដែលរំពឹងថានឹងផ្ដល់អត្ថប្រយោជន៍ជាច្រើនដល់គណៈប្រតិភូជាពិសេសក្នុងការជម្រុញ និងអនុវត្តផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យកសិកម្ម ២០១៩-២០២៣ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឲ្យមានប្រសិទ្ធភាពខ្ពស់តាមការរំពឹងទុក។

 

ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ឯកឧត្តមរដ្ឋមន្ត្រីសូមជូនពរដល់ឯកឧត្តម លោកជំទាវ លោក លោកស្រីនិងបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ជួបប្រទះតែនឹងពុទ្ធពរទាំងបួនប្រការកុំបីឃ្លៀងឃ្លាតឡើយ។

ឯកឧត្តម គង់​ ច័ន្ទវាសនា​ រដ្ឋលេខាធិការ​ ក្រសួងកសិកម្ម អញ្ជើញចូលរួមជាគណៈអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រេីប្រាស់កម្មវិធីទូរស័ព្ទដៃ​ «កុំប្រេីប្រាស់គ្រឿងញៀន​»...
នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម​ គង់​ ច័ន្ទវាសនា រដ្ឋលេខាធិការ​ក្រសួងកសិកម្ម...
ឯកឧត្តមបណ្ឌិត មាស ពិសិដ្ឋ អនុរដ្ឋលេខាធិការ នៃក្រសួងកសិកម្ម អញ្ជើញដឹកនាំសិក្ខាសាលា ស្តីពីហិរញ្ញវត្ថុ លទ្ធកម្ម យេនឌ័រ និងកិច្ចការពារបរិស្ថាន សង្គម និងអាកាសធាតុ
នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត មាស ពិសិដ្ឋ អនុរដ្ឋលេខាធិការ នៃក្រសួងកសិកម្ម...
ឯកឧត្តម ឌិត ទីណា អញ្ជើញជាអធិបតីភាពក្នុងពិធីបរិច្ចាគឈាម ក្រោមប្រធានបទ «ផ្តល់ឈាម សង្គ្រោះជីវិតខ្ញុំ» លើកទី៣
នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
កូនផ្សោតកើតថ្មី១ក្បាលនៅអន្លង់កាំពី ខេត្តក្រចេះ នាថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤!
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​ និងរដ្ឋបាលជលផល មានសេចក្ដីសោមនស្សជម្រាបជូនសាធារណជនជ្រាបថា...
ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលដល់អាជីវករដែលមានបំណងធ្វើពាណិជ្ជកម្មពាក់ព័ន្ធនឹងថ្នាំកសិកម្ម និងជីកសិកម្ម
នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញចូលរួមចុះហត្ថលេខាលើពិធីសារចំនួនពីរ នៅក្នុងកិច្ចប្រជុំលើកទី៧ នៃគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន
នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ផ្សោតក្បាលត្រឡោក រតនសម្បត្តិជាតិ
សត្វផ្សោតគឺជាថនិកសត្វ ដែលចិញ្ចឹមកូនដោយទឹកដោះ។ វាបង្កកំណើតចន្លោះពី ២ ទៅ...
ឯកឧត្តមរដ្ឋមន្ដ្រី​ ឌិត ទីណា អញ្ជើញពិនិត្យការងារអភិរក្សធនធានជលផល និងប្រព័ន្ធជីវចម្រុះបាតសមុទ្ររបស់អង្គការអភិរក្សធនធានសមុទ្រកម្ពុជា ​MCC
នៅរសៀលថ្ងៃព្រហស្បតិ៍​ ទី១៨ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមរដ្ឋមន្ដ្រី​ ឌិត ទីណា...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាគម្រោងថវិកាឆ្នាំ២០២៥
នៅព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាគម្រោងស្តីពី Water Security Improvement
នៅព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
សូមគោរពជូនពរ ឯកឧត្តម ឌិត ទីណា
ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ...
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រៀបចំពិធីសូត្រមន្ត​ អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ
នៅរសៀលថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត...
ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការជាតិគ្រប់គ្រង​ និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា
នៅព្រឹកថ្ងៃទី៩​ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមអនុរដ្ឋលេខាធិការ​ ឡោ រស្មី តំណាងក្រសួងកសិកម្ម...
ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម អញ្ជើញដឹកនាំក្រុមការងារជលផល ចុះត្រួតពិនិត្យសមាគម សហគមន៍ធម្មជាតិពារាំង ក្នុងភូមិសាស្រ្តសង្កាត់ជ្រាវ ក្រុង...
នៅថ្ងៃទី៧ ខែមេសា ឆ្នាំ ២០២៤ ឯកឧត្តមប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម...
ឯកឧត្តម ឱម គឹមស៊ា រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញដឹកនាំគណ:ប្រតិភូ ចុះសួរសុខទុក្ខកងវរសេនាតូចព្រំដែនលេខ៣ នៅខេត្តកោះកុង
នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤ ដោយមានការអនុញ្ញាតិពីឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម...