ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានទទួលជួប Mr. Matthew Stephenson ប្រធានផ្នែកគោលនយោបាយ និងសហគមន៍លើពាណិជ្ជកម្ម និងវិនិយោគអន្តរជាតិនៃវេទិកាសេដ្ឋកិច្ចពិភពលោក និងសហការីដើម្បីសម្តែងការគួរសម និងពិភាក្សាការងារ

ចេញ​ផ្សាយ​ ៣០ ឧសភា ២០១៩ 191

នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នារសៀលថ្ងៃពុធ ១១រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី២៩ ខែឧសាភា ឆ្នាំ២០១៩ ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានទទួលជួប Mr. Matthew Stephenson ប្រធានផ្នែកគោលនយោបាយ និងសហគមន៍លើពាណិជ្ជកម្ម និងវិនិយោគអន្តរជាតិនៃវេទិកាសេដ្ឋកិច្ចពិភពលោក (World Economic Forum, WEF) និងសហការីដើម្បីសម្តែងការគួរសម និងពិភាក្សាការងារទាក់ទងនឹងការចូលរួមចំណែក ឬកិច្ចសហការរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងការផ្តល់កិច្ចសម្របសម្រួលលើការវិនិយោគសម្រាប់ការអភិវឌ្ឍវិស័យកសិកម្មប្រកបដោយចីរភាព។

លោក Matthew បានជម្រាបជូនឯកឧត្តមរដ្ឋមន្រ្តីជ្រាបថា WEF កំពុងធ្វើការសិក្សា និងស្វែង យល់អំពីកិច្ចសម្របសម្រួលក្នុងការវិនិយោគបរទេសទៅលើស្បៀង និងកសិកម្មដើម្បីការអភិវឌ្ឍប្រកបដោយចីរភាពនៅកម្ពុជា ហើយគោលបំណងនៃជំនួបនាថ្ងៃនេះគឺធ្វើការសិក្សាស្វែងយល់បន្ថែមអំពីបញ្ហា ចំណុចខ្លាំង ចំណុចខ្សោយ សំណូមពរ គំនិត និងយោបល់ពីគ្រប់ភាគីពាក់ព័ន្ធ រួចដាក់ចេញនូវយន្តការដោះស្រាយសមស្របដើម្បីបង្កើតបរិយាកាសវិនិយោគមួយមានលក្ខណប្រទាក់ក្រឡា សម្របសម្រួល និងមានប្រសិទ្ធភាពសម្រាប់វិនិយោគិនក្នុង និងក្រៅប្រទេស ស្របតាមបរិបទនៃកំណើនសេដ្ឋកិច្ច។

ឯកឧត្តមរដ្ឋមន្រ្តីបានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះបេសកកម្មរបស់ក្រុមការងារជំនាញដែលបានរៀបចំគម្រោងសិក្សានេះឡើងប្រយោជន៍ដើម្បីបង្ហាញដល់វិនិយោគិនអំពីគោលនយោ បាយអនុគ្រោះរបស់រាជរដ្ឋាភិបាល បរិយាកាស និងឱកាសវិនិយោគលើផលិតកម្មស្បៀង និងកសិកម្មនៅកម្ពុជានាពេលអនាគត។ ឯកឧត្តមរដ្ឋមន្រ្តីបានបញ្ជាក់ជូនភ្ញៀវបន្ថែមថា បច្ចុប្បន្នកម្ពុជាបានប្រែក្លាយពីប្រទេសដែលអសន្តិសុខស្បៀងសម្រាប់ប្រជាជន មកជាប្រទេសដែលផលិត និងអតិរេចស្បៀងសម្រាប់នាំចេញ។ ពាក់ព័ន្ធនឹងការវិនិយោគលើវិស័យកសិកម្មនៅកម្ពុជា ឯកឧត្តមរដ្ឋមន្ត្រីក៏បានបញ្ជាក់ផងដែរថា ការដាក់ចេញនូវគោលនយោបាយអនុគ្រោះដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល កម្ពុជាបាននិងកំពុងទាក់ទាញវិនិយោគិនមកវិនិយោគនៅកម្ពុជាជាបន្ត បន្ទាប់។ ទន្ទឹមនឹងនេះ ក្រសួងក៏បានបន្តជំរុញការងារកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយជាមួយប្រទេស និងអង្គការជាដៃគូអភិវឌ្ឍ ដើម្បីជួយសម្រួលដល់វិនិយោគិន ធ្វើយ៉ាងណាឲ្យការវិនិយោគរបស់ពួកគាត់ទទួលបានជោគជ័យ ដែលនេះគឺជាកត្តាដ៏សំខាន់សម្រាប់ការអភិវឌ្ឍក្នុងវិស័យនេះ និងជាពិសេសជួយលើកស្ទួយកម្រិតជីវភាពប្រជាកសិករ និងសេដ្ឋកិច្ចជាតិ។ តែទោះជាយ៉ាង ណា ការវិនិយោគលើវិស័យនេះនៅមានបញ្ហាប្រឈមមួយចំនួន ដែលទាមទារឲ្យគ្រប់ភាគីពាក់ព័ន្ធរួមគ្នាដោះស្រាយឲ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព ដូច្នេះឯកឧត្តមរដ្ឋមន្ត្រីបានសំណូម ពរឲ្យ WEF និងដៃគូអភិវឌ្ឍន៍ដទៃ គួរពិនិត្យ និងពិចារណាផ្តល់ការគាំទ្រដល់ការអភិវឌ្ឍសហគមន៍កសិកម្ម និងវិស័យឯកជន ដោយផ្តោតជាសំខាន់លើការបំពេញខ្សែច្រវាក់ផលិតកម្មកសិកម្ម ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធគាំទ្រ និងការជំរុញផលិតកសិកម្មតាមកិច្ចសន្យា។

កិច្ចប្រជុំនេះត្រូវបានបញ្ចប់ដោយភាគីទាំងពីរបានឯកភាពគ្នាក្នុងការរៀបចំក្រុមការងារ ក្នុងការបន្តកិច្ចសហប្រតិបត្តិការ ដើម្បីស្វែងរកបញ្ហាគន្លឹះសំខាន់ៗ ក្នុងការទាក់ទាញអ្នកវិនិយោគពីខាងក្រៅ ពង្រីកការបោះទុនវិនិយោគលើវិស័យកសិម្ម និងការកែឆ្នៃផលិតផលកសិកម្ម នៅកម្ពុជាបន្ថែមទៀត ។

ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានទទួលជួបលោក Alexandre Huynh នាយកអង្គការស្បៀងអាហារ និងកសិកម្ម នៃអង្គការសហប្រជាជាតិ (FAO) ប្រចាំព្រះរាជាណាចក្រកម្ពុជា និងក្រុមការងារជំនាញផ្នែកច្បាប់ដឹកនាំដោយលោកស្រី...
នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាព្រឹកថ្ងៃសុក្រ ១រោច ខែស្រាពណ៍...
ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានដឹកនាំប្រជុំដើម្បីធ្វើការផ្សព្វផ្សាយសមាសភាពគណ:កម្មាធិការជាតិ និងអគ្គលេខាធិការដ្ឋានប្រតិបត្តិនៃគណ:កម្មាធិការជាតិដើម្បីទប់ស្កាត់...
នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាព្រឹកថ្ងៃច័ន្ទ ១២កើត...
ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានអញ្ជើញជាកិត្តិយសក្នុងមហាសន្និបាត និងការបោះឆ្នោតអាណត្តិទី៣ របស់សហព័ន្ធស្រូវអង្ករកម្ពុជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់...
នៅសណ្ឋាគារភ្នំពេញ នារសៀល ថ្ងៃសុក្រ ៩កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣...
ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានទទួលជួបឯកឧត្តម Hidehisa HORINOUCHI ឯកអគ្គរាជទូតជប៉ុនប្រចាំព្រះរាជា ណាចក្រកម្ពុជាដើម្បីសម្តែងការគួរសម
នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រឹកថ្ងៃព្រហស្បតិ៍ ០៨កើត...
ពិធីប្រកាសចូលកាន់តំណែងប្រធានមន្ទីរកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទថ្មី ក្រោមអធិបតីភាពឯកឧត្ដមរដ្ឋមន្រ្តី វេង សាខុន
នៅសាលាខេត្តកំពង់ធំ នាព្រឹកថ្ងៃពុធ ៧កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣...
ឯកឧត្តមរដ្ឋមន្ត្រី វេង​ សាខុន រួមជាមួយលោក ចាន់ រ៉ាន់ អភិបាលរងខេត្ត និងសហការី បានអញ្ជេីញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយកសិករផលិតបន្លែសុវត្ថិភាពចំនួន ១៥០គ្រួ...
នៅព្រឹកថ្ងៃសៅរ៍ ៣រោច ខែស្រាពណ៍ ឆ្នាំកុរ ឯក ស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៣ ខែសីហា...
ពិធីកិច្ចក្រុងពាលីសែនព្រេនថ្វាយម្ចាស់ទឹក ម្ចាស់ដី និវត្ថុស័ក្តិសិទ្ធ និងទេវតាទាំង ៨ទិសដែលថែរក្សាព្រះរាជាណាចក្រកម្ពុជា ដើម្បីចាប់ផ្តើមសាងសង់អគាររដ្ឋបាលថ្មីកម្ពស់...
នៅព្រឹកថ្ងៃព្រហស្បតិ៍ ១កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១...
ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានទទួលជួប ឯកឧត្តម Eldeen Hasaaini bin Mohd ឯកអគ្គរដ្ឋទូតម៉ាឡេស៊ីប្រចាំព្រះរាជាណាចក្រកម្ពុជា
នាវេលាម៉ោង ១៥:០០រសៀល ថ្ងៃអង្គារ ១៤រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៣០...
ឯកឧត្តមរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្តមឯកអគ្គរាជទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីបើកសម្ពោធដាក់ឲ្យប្រើប្រាស់មជ្ឈមណ្ឌលប្រមូលផ្តុំ...
នាព្រឹកថ្ងៃចន្ទ ១៣រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៩ ខែកក្កដា...
ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន អមដំណើរដោយឯកឧត្តមអភិបាលរងខេត្តត្បូងឃ្មុំ និងសហការីបានចុះពិនិត្យស្ថានភាពបង្កបង្កើនផលស្រូវរដូវវស្សា និងធ្វើការអន្តរាគមន៏ចែកគ្រ...
វេលាម៉ោង ១៣:៣០រសៀល ថ្ងៃសៅរ៍ ទី២៧ ខែកក្កដា ឆ្នាំ២០១៩ បន្ទាប់ពិនិត្យស្ថានភាពបង្កបង្កើនស្រូវរដូវវស្សា...
ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីក្នុងពិធីបើកការការពារសារណាថ្នាក់បរិញ្ញាវិទ្យាសាស្រ្តកសិកម្ម ឆ្នាំ២០១៨-២០...
នៅសាលាជាតិកសិកម្មព្រែកលៀប នាព្រឹកថ្ងៃព្រហស្បតិ៍ ០៩រោច ខែអាសាឍ ឆ្នាំកុរ...
ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានទទួលជួបលោក លី អាន ទីប្រឹក្សាសេដ្ឋកិច្ចនិងពាណិជ្ជកម្មប្រចាំស្ថានទូតនៃសាធារណ រដ្ឋប្រជាមានិតចិន ដើម្បីសម្តែងការគួរសម
នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅរសៀលថ្ងៃពុធ ០៨រោច ខែអាសាឍ...
ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានទទួលជួបគណៈប្រតិភូអញ្ជើញមកពីសាធារណរដ្ឋបេឡារុស ដឹកនាំដោយឯកឧត្តម Gennady Svidersky អនុរដ្ឋមន្ត្រីទី១ នៃក្រសួងឧស្សាហកម្មនៃសាធារណរដ្ឋបេឡារុ...
នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាវេលាម៉ោង ០៨:៣០នាទីព្រឹក...
លោករដ្ឋមន្ត្រី រួមជាមួយអភិបាលរងខេត្ត និងសហការីបានអញ្ជើញមកពិនិត្យស្ថានីយផលិតពូជស្រូវបល័ង្គ នៅសង្កាត់ដំរី ជាន់ខ្លា ក្រុងស្ទឹងសែន
នេះជាកម្មវិធីចុងក្រោយនៃដំណើរបេសកកម្មរយ:ពេលពីរថ្ងៃចុងសប្តាហ៍ជុំវិញបឹងទន្លេសាបរបស់ឯកឧត្តមរដ្ឋមន្រ្តី...
ឯកឧត្តមរដ្ឋមន្ត្រី រួមជាមួយឯកឧត្តម ញឹក បានខេង អភិបាលរងខេត្ត បានអញ្ជើញមកសួរ សុខទុក្ខប្រជាសហគមន៍ព្រៃឈើឃ្មុំស្រកថ្លុកឫស្សី
ព្រឹកថ្ងៃដដែល ឯកឧត្តមរដ្ឋមន្ត្រី រួមជាមួយឯកឧត្តម ញឹក បានខេង អភិបាលរងខេត្ត...