ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានទទួលជួប Mr. Matthew Stephenson ប្រធានផ្នែកគោលនយោបាយ និងសហគមន៍លើពាណិជ្ជកម្ម និងវិនិយោគអន្តរជាតិនៃវេទិកាសេដ្ឋកិច្ចពិភពលោក និងសហការីដើម្បីសម្តែងការគួរសម និងពិភាក្សាការងារ

ចេញ​ផ្សាយ​ ៣០ ឧសភា ២០១៩ 4690

នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នារសៀលថ្ងៃពុធ ១១រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី២៩ ខែឧសាភា ឆ្នាំ២០១៩ ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានទទួលជួប Mr. Matthew Stephenson ប្រធានផ្នែកគោលនយោបាយ និងសហគមន៍លើពាណិជ្ជកម្ម និងវិនិយោគអន្តរជាតិនៃវេទិកាសេដ្ឋកិច្ចពិភពលោក (World Economic Forum, WEF) និងសហការីដើម្បីសម្តែងការគួរសម និងពិភាក្សាការងារទាក់ទងនឹងការចូលរួមចំណែក ឬកិច្ចសហការរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងការផ្តល់កិច្ចសម្របសម្រួលលើការវិនិយោគសម្រាប់ការអភិវឌ្ឍវិស័យកសិកម្មប្រកបដោយចីរភាព។

លោក Matthew បានជម្រាបជូនឯកឧត្តមរដ្ឋមន្រ្តីជ្រាបថា WEF កំពុងធ្វើការសិក្សា និងស្វែង យល់អំពីកិច្ចសម្របសម្រួលក្នុងការវិនិយោគបរទេសទៅលើស្បៀង និងកសិកម្មដើម្បីការអភិវឌ្ឍប្រកបដោយចីរភាពនៅកម្ពុជា ហើយគោលបំណងនៃជំនួបនាថ្ងៃនេះគឺធ្វើការសិក្សាស្វែងយល់បន្ថែមអំពីបញ្ហា ចំណុចខ្លាំង ចំណុចខ្សោយ សំណូមពរ គំនិត និងយោបល់ពីគ្រប់ភាគីពាក់ព័ន្ធ រួចដាក់ចេញនូវយន្តការដោះស្រាយសមស្របដើម្បីបង្កើតបរិយាកាសវិនិយោគមួយមានលក្ខណប្រទាក់ក្រឡា សម្របសម្រួល និងមានប្រសិទ្ធភាពសម្រាប់វិនិយោគិនក្នុង និងក្រៅប្រទេស ស្របតាមបរិបទនៃកំណើនសេដ្ឋកិច្ច។

ឯកឧត្តមរដ្ឋមន្រ្តីបានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះបេសកកម្មរបស់ក្រុមការងារជំនាញដែលបានរៀបចំគម្រោងសិក្សានេះឡើងប្រយោជន៍ដើម្បីបង្ហាញដល់វិនិយោគិនអំពីគោលនយោ បាយអនុគ្រោះរបស់រាជរដ្ឋាភិបាល បរិយាកាស និងឱកាសវិនិយោគលើផលិតកម្មស្បៀង និងកសិកម្មនៅកម្ពុជានាពេលអនាគត។ ឯកឧត្តមរដ្ឋមន្រ្តីបានបញ្ជាក់ជូនភ្ញៀវបន្ថែមថា បច្ចុប្បន្នកម្ពុជាបានប្រែក្លាយពីប្រទេសដែលអសន្តិសុខស្បៀងសម្រាប់ប្រជាជន មកជាប្រទេសដែលផលិត និងអតិរេចស្បៀងសម្រាប់នាំចេញ។ ពាក់ព័ន្ធនឹងការវិនិយោគលើវិស័យកសិកម្មនៅកម្ពុជា ឯកឧត្តមរដ្ឋមន្ត្រីក៏បានបញ្ជាក់ផងដែរថា ការដាក់ចេញនូវគោលនយោបាយអនុគ្រោះដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល កម្ពុជាបាននិងកំពុងទាក់ទាញវិនិយោគិនមកវិនិយោគនៅកម្ពុជាជាបន្ត បន្ទាប់។ ទន្ទឹមនឹងនេះ ក្រសួងក៏បានបន្តជំរុញការងារកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយជាមួយប្រទេស និងអង្គការជាដៃគូអភិវឌ្ឍ ដើម្បីជួយសម្រួលដល់វិនិយោគិន ធ្វើយ៉ាងណាឲ្យការវិនិយោគរបស់ពួកគាត់ទទួលបានជោគជ័យ ដែលនេះគឺជាកត្តាដ៏សំខាន់សម្រាប់ការអភិវឌ្ឍក្នុងវិស័យនេះ និងជាពិសេសជួយលើកស្ទួយកម្រិតជីវភាពប្រជាកសិករ និងសេដ្ឋកិច្ចជាតិ។ តែទោះជាយ៉ាង ណា ការវិនិយោគលើវិស័យនេះនៅមានបញ្ហាប្រឈមមួយចំនួន ដែលទាមទារឲ្យគ្រប់ភាគីពាក់ព័ន្ធរួមគ្នាដោះស្រាយឲ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព ដូច្នេះឯកឧត្តមរដ្ឋមន្ត្រីបានសំណូម ពរឲ្យ WEF និងដៃគូអភិវឌ្ឍន៍ដទៃ គួរពិនិត្យ និងពិចារណាផ្តល់ការគាំទ្រដល់ការអភិវឌ្ឍសហគមន៍កសិកម្ម និងវិស័យឯកជន ដោយផ្តោតជាសំខាន់លើការបំពេញខ្សែច្រវាក់ផលិតកម្មកសិកម្ម ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធគាំទ្រ និងការជំរុញផលិតកសិកម្មតាមកិច្ចសន្យា។

កិច្ចប្រជុំនេះត្រូវបានបញ្ចប់ដោយភាគីទាំងពីរបានឯកភាពគ្នាក្នុងការរៀបចំក្រុមការងារ ក្នុងការបន្តកិច្ចសហប្រតិបត្តិការ ដើម្បីស្វែងរកបញ្ហាគន្លឹះសំខាន់ៗ ក្នុងការទាក់ទាញអ្នកវិនិយោគពីខាងក្រៅ ពង្រីកការបោះទុនវិនិយោគលើវិស័យកសិម្ម និងការកែឆ្នៃផលិតផលកសិកម្ម នៅកម្ពុជាបន្ថែមទៀត ។

សូមគោរពជូនពរ ឯកឧត្តម ឌិត ទីណា
ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ...
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រៀបចំពិធីសូត្រមន្ត​ អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ
នៅរសៀលថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត...
ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការជាតិគ្រប់គ្រង​ និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា
នៅព្រឹកថ្ងៃទី៩​ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមអនុរដ្ឋលេខាធិការ​ ឡោ រស្មី តំណាងក្រសួងកសិកម្ម...
ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម អញ្ជើញដឹកនាំក្រុមការងារជលផល ចុះត្រួតពិនិត្យសមាគម សហគមន៍ធម្មជាតិពារាំង ក្នុងភូមិសាស្រ្តសង្កាត់ជ្រាវ ក្រុង...
នៅថ្ងៃទី៧ ខែមេសា ឆ្នាំ ២០២៤ ឯកឧត្តមប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម...
ឯកឧត្តម ឱម គឹមស៊ា រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញដឹកនាំគណ:ប្រតិភូ ចុះសួរសុខទុក្ខកងវរសេនាតូចព្រំដែនលេខ៣ នៅខេត្តកោះកុង
នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤ ដោយមានការអនុញ្ញាតិពីឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម...
លោកបណ្ឌិត សរ ចិត្រា អគ្គលេខាធិការរងទទួលបន្ទុករួម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញជាអធិបតីភាពក្នុងពិធីចុះហត្ថលេខាលើគម្រោងស្តីពី“សកម្មភាពសហគមន៍...
នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤ លោកបណ្ឌិត សរ ចិត្រា អគ្គលេខាធិការរងទទួលបន្ទុករួម...
ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញជាអធិបតីភាពបើកសិក្ខាសាលាស្ដីពីកិច្ចពិគ្រោះយោបល់លើការប្រមូលធាតុចូលកិច្ចសហប្រតិបត្ដិការទ្វេភាគី និងពហុភាគី...
នៅព្រឹកថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម អញ្ជើញចុះសួរសុខទុក្ខកងអន្តរាគមន៍បង្រ្កាបបទល្មើសជលផល ដែលឈរជើងនៅអាងត្រពាំងថ្ម ក្នុងស្រុកភ្នំស្រុក ខេត្តបន...
នៅថ្ងៃសៅរ៍ ទី0៦ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម...
បទយកការណ៍៖ ជំហានឆ្ពោះទៅកាន់ការបង្កើតសហគមន៍ទំនើបដំបូងគេបង្អស់នៅកម្ពុជា
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាននឹងកំពុងជំរុញចងក្រងសហគមន៍កសិកម្មទំនើប...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ អញ្ជើញចុះជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងប្រដាប់អាវុធឈរជើងក្ន...
នៅព្រឹកថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការ ក្រសួងកសិកម្ម អញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យវាយតម្លៃសហគមន៍កសិកម្ម ដែលត្រូវបានជ្រើសរើសចូលរួមអនុវត្ដទស្សនទានជំរុញផលិតកម...
ឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញដឹកនាំក្រុមការងារ...
ឯកឧត្តម ខាត់ សុធី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញចូលរួមបិទវគ្គបណ្តុះបណ្តាលមន្ត្រីកសិកម្មឃុំ នៅតំបន់សមុទ្រនៃខេត្តតាកែវ
នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ខាត់ សុធី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម...
បទយកការណ៍៖ កញ្ញា ហួ លីសា មានមោទនភាពចំពោះខ្លួនឯងដែលអាចយកជំនាញកសិកម្មមកបម្រើប្រជាកសិករនៅស្រុកកំណើត
កញ្ញា ហួ លីសា គឺជាយុវតីមួយរូបដែលមានកំណើតកើតជានៅស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។...
ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញចូលរួមកិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់ឧត្តមមន្ត្រីកម្ពុជា-អូស្ត្រាលី លើកទី៤ នៅរាជធានីភ្នំពេញ
នៅព្រឹកថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម...
លោកជំទាវ ចាន់ ផលលឿន អនុរដ្ឋលេខាធិការ នៃក្រសួងកសិកម្ម អញ្ជើញជាអធិបតីភាពក្នុងសិក្ខាសាលាថ្នាក់ជាតិ ស្តីពីសកម្មភាព និងភាពធន់នឹងអាកាសធាតុ សម្រាប់វិស័យកសិកម្មនៅក...
នៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៤ លោកជំទាវ ចាន់ ផលលឿន អនុរដ្ឋលេខាធិការ នៃក្រសួងកសិកម្ម...