ឯកឧត្តមរដ្ឋមន្រ្តី និងសហការីបានបន្តដំណើរទៅពិនិត្យខ្សែចង្វាក់ផលិតកម្មស្រូវ ផលិតកម្មផលិតចំណីមាន់ និងការចិញ្ចឹមមាន់យកស៊ុត

ចេញ​ផ្សាយ​ ២៦ វិច្ឆិកា ២០១៨ 3252

នៅរសៀលថ្ងៃដដែល បន្ទាប់ពីបានអញ្ជើញពិនិត្យសួនឧស្សាហកម្ម Jaingsu Lianfa Textile រួចមក ឯកឧត្តមរដ្ឋមន្រ្តី និងសហការីបានបន្តដំណើរទៅពិនិត្យខ្សែចង្វាក់ផលិតកម្មស្រូវ ផលិតកម្មផលិតចំណីមាន់ និងការចិញ្ចឹមមាន់យកស៊ុត ដែលជាវិស័យមួយក្នុងចំណោមវិស័យ ៣សំខាន់ គឺឧស្សាហកម្ម កសិកម្ម និងពាណិជ្ជកម្ម របស់ក្រុមហ៊ុនដែលបាននិងកំពុងដំណើរការវិនិយោគ និងអភិវឌ្ឍទទួលបានជោគជ័យយ៉ាងល្អប្រសើរ ហើយដែលក្រុមហ៊ុនមានបំណងនាំយកនិងផ្ទេរបច្ចេកវិទ្យាទាំងអស់នេះទៅដល់ដៃប្រជាកសិករកម្ពុជាតាមរយ:ការវិនិយោគលើខ្សែចង្វាក់ផលិតកម្មស្រូវ និងមាន់ដោយចាប់ផ្តើមពីការដាំដុះ រហូលដល់ផលិតផលសម្រេច ពីA ដល់Z

 

លោកនាយកក្រុមហ៊ុនបានជម្រាបជូនថា រោងចក្រផលិតកម្មស្រូវរបស់គាត់សាងសង់លើផ្ទៃដីជាង ១០ហត ហើយ ស្ថិតនៅជិតដងទន្លេ ។ ទន្ទឹមនឹងនេះ ក្នុងគោលបំណងជួយរួមចំណែកដល់ការដឹកជញ្ជូនផលស្រូវសើមរបស់សហគមន៍កសិកម្ម ក្រោយការប្រមូលផលមកកាន់ឃ្លាំងសម្ងួតបានទាន់ពេលវេលា និងក្នុងតម្លៃថោក រដ្ឋាភិបាលចិនបានជួយជីកព្រែកសប្បនិមិត្តមួយពីដៃទន្លេតភ្ជាប់នឹងរោងចក្រ ។ លើសពីនេះទៅទៀត ដោយមានការឧបត្ថម្ភទុនពីរដ្ឋាភិបាល ជារៀងរាល់ឆ្នាំប្រមាណ មួយលានប្រាំសែនដុល្លារ ក្នុងការជួយធានាតម្លៃកសិផល និងពង្រីកមធ្យោបាយផលិតកម្ម រោងម៉ាស៊ីនស្រូវនេះគឺមានលទ្ធភាពកិនស្រូវបានប្រមាណជា ១៦០០តោនក្នុង ១ថ្ងៃ ស្តុកស្រូវបាន ៣៩ម៉ឺនតោន និងអាចផ្គត់ផ្គង់ទីផ្សារក្នុងស្រុកបានជាង ២០ម៉ឺនតោនក្នុង១ឆ្នាំផងដែរ។ បច្ចុប្បន្នក្រុមហ៊ុនមានលទ្ធភាពធ្វើកិច្ចសន្យាជាមួយសហគមន៍កសិកម្មមួយឆ្នាំៗលើផ្ទៃដីដាំដំណាំស្រូវប្រមាណជា ២ម៉ឺនហត ។

 

ដោយឡែក សម្រាប់កសិដ្ឋានចិញ្ចឹមមាន់សាច់ រោងចក្រកែច្នៃស៊ុតមាន់ និងចំណីមាន់ដែលបំពាក់ដោយឧបករណ៍ និងបច្ចេកទេសស្វ័យប្រវត្តិក្នុងការផលិត និងកែច្នៃនេះ ឯកឧត្តមរដ្ឋមន្ត្រីបានធ្វើការវាយតម្លៃខ្ពស់ចំពោះខ្សែចង្វាក់ផលិតកម្មដែលបានប្រើប្រាស់បច្ចេកទេសទំនើបធានាបាននូវស្តង់ដារ គុណភាព និងសុវត្ថិភាពតាមតម្រូវចិត្តនិងតម្រូវការទីផ្សារ បង្កើនតម្លៃបន្ថែម និងប្រាក់ចំណូល ដោយអនុវត្តកសិកម្មតាមកិច្ចសន្យាជាមួយកសិករ ដែលខ្សែចង្វាក់ផលិតកម្មនេះ គឺពិតជាឆ្លើយតបតាមអ្វីដែលក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទចង់បាន និងចង់ឃើញវិស័យឯកជននៅកម្ពុជាយកទៅអនុវត្ត។

ឯកឧត្តម ឌិត ទីណា អញ្ជើញជាអធិបតីភាពក្នុងពិធីបរិច្ចាគឈាម ក្រោមប្រធានបទ «ផ្តល់ឈាម សង្គ្រោះជីវិតខ្ញុំ» លើកទី៣
នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
កូនផ្សោតកើតថ្មី១ក្បាលនៅអន្លង់កាំពី ខេត្តក្រចេះ នាថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤!
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​ និងរដ្ឋបាលជលផល មានសេចក្ដីសោមនស្សជម្រាបជូនសាធារណជនជ្រាបថា...
ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលដល់អាជីវករដែលមានបំណងធ្វើពាណិជ្ជកម្មពាក់ព័ន្ធនឹងថ្នាំកសិកម្ម និងជីកសិកម្ម
នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញចូលរួមចុះហត្ថលេខាលើពិធីសារចំនួនពីរ នៅក្នុងកិច្ចប្រជុំលើកទី៧ នៃគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន
នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ផ្សោតក្បាលត្រឡោក រតនសម្បត្តិជាតិ
សត្វផ្សោតគឺជាថនិកសត្វ ដែលចិញ្ចឹមកូនដោយទឹកដោះ។ វាបង្កកំណើតចន្លោះពី ២ ទៅ...
ឯកឧត្តមរដ្ឋមន្ដ្រី​ ឌិត ទីណា អញ្ជើញពិនិត្យការងារអភិរក្សធនធានជលផល និងប្រព័ន្ធជីវចម្រុះបាតសមុទ្ររបស់អង្គការអភិរក្សធនធានសមុទ្រកម្ពុជា ​MCC
នៅរសៀលថ្ងៃព្រហស្បតិ៍​ ទី១៨ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមរដ្ឋមន្ដ្រី​ ឌិត ទីណា...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាគម្រោងថវិកាឆ្នាំ២០២៥
នៅព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាគម្រោងស្តីពី Water Security Improvement
នៅព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
សូមគោរពជូនពរ ឯកឧត្តម ឌិត ទីណា
ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ...
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រៀបចំពិធីសូត្រមន្ត​ អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ
នៅរសៀលថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត...
ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការជាតិគ្រប់គ្រង​ និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា
នៅព្រឹកថ្ងៃទី៩​ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមអនុរដ្ឋលេខាធិការ​ ឡោ រស្មី តំណាងក្រសួងកសិកម្ម...
ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម អញ្ជើញដឹកនាំក្រុមការងារជលផល ចុះត្រួតពិនិត្យសមាគម សហគមន៍ធម្មជាតិពារាំង ក្នុងភូមិសាស្រ្តសង្កាត់ជ្រាវ ក្រុង...
នៅថ្ងៃទី៧ ខែមេសា ឆ្នាំ ២០២៤ ឯកឧត្តមប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម...
ឯកឧត្តម ឱម គឹមស៊ា រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញដឹកនាំគណ:ប្រតិភូ ចុះសួរសុខទុក្ខកងវរសេនាតូចព្រំដែនលេខ៣ នៅខេត្តកោះកុង
នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤ ដោយមានការអនុញ្ញាតិពីឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម...
លោកបណ្ឌិត សរ ចិត្រា អគ្គលេខាធិការរងទទួលបន្ទុករួម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញជាអធិបតីភាពក្នុងពិធីចុះហត្ថលេខាលើគម្រោងស្តីពី“សកម្មភាពសហគមន៍...
នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤ លោកបណ្ឌិត សរ ចិត្រា អគ្គលេខាធិការរងទទួលបន្ទុករួម...
ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញជាអធិបតីភាពបើកសិក្ខាសាលាស្ដីពីកិច្ចពិគ្រោះយោបល់លើការប្រមូលធាតុចូលកិច្ចសហប្រតិបត្ដិការទ្វេភាគី និងពហុភាគី...
នៅព្រឹកថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម...