កម្ពុជា​ទទួលបាន​ទិន្នផល​ត្រី​ដ៏​ច្រើន​លើសលប់​កាលពី​ឆ្នាំ២០០៩

ចេញ​ផ្សាយ​ ១៥ មករា ២០១៨ 230

ប្រទេស​កម្ពុជា​ដែលមាន​បឹង​ទន្លេសាប​ដ៏​ធំ​នៅ​កណ្ដាល​ប្រទេស ព្រមទាំង​មាន​ដង​ទន្លេ ស្ទឹង បឹងបួ ស្ទើរតែ​គ្រប់​ទីកន្លែង​ផង​នោះ បានទទួល​ទិន្នផល​ត្រី​ទឹកសាប​ដ៏​ច្រើន​លើសលប់ ដែល​ទិន្នផល នេះ​មិន​ត្រឹម​អាចបំពេញ​តម្រូវការ​នៅក្នុង​ស្រុក​ប៉ុណ្ណោះ​ទេ​ថែមទាំង​នាំ​ចេញទៅ​ក្រៅប្រទេស​ទៀតផង។

លោក ច័ន្ទ សារុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខា​ប្រ​ម៉ាញ់ និង​នេសាទ បាន​អះអាងថា​កាលពី​ឆ្នាំ ២០០៩ កម្ពុជា​បានទទួល​បរិមាណ​ផល​ត្រី​ជា ៥១៥ពាន់​តោន ត្រី​ទឹកប្រៃ ៧៥ ពាន់​តោន និង​វារីវប្បកម្ម ជាង៥០ពាន់​តោន។ផល​ត្រី​ទាំងនេះ​អាចបំពេញ​តម្រូវការ​ក្នុងស្រុក និង​សេសសល់​លើ​នាំ​ចេញទៅ​ក្រៅ ប្រទេស មួយ ចំនួន​ថែម​ទៀតផង។

លោក ច័ន្ទ សារុន ក្នុង​ពិធី​បិទ​មហាសន្និបាត​បូកសរុប​ការងារ ស្ដីពី​វិស័យ​កសិកម្ម​រុក្ខា​ប្រ​ម៉ាញ់ និង​នេសាទ កាលពី​ថ្ងៃទី៦ ខែមេសា ឆ្នាំ២០១០ បាន​អះអាងថា ចំពោះ​វារីវប្បកម្ម​កម្ពុ​ជាមាន​កន្លែង ភ្ញាស់​កូន​ត្រី​ចំនួន១៩៥កន្លែង។ ក្នុងនោះ ១៨២កន្លែង​ជា​របស់​កសិករ តាមរយៈ​ការផ្ដល់​បច្ចេកទេស​ពី រដ្ឋបាល​ជលផល​នៃ​ក្រសួងកសិកម្ម។

យោងតាម​របាយការណ៍​របស់​ក្រសួងកសិកម្ម​ស្ដីពី​វិស័យ​ជលផល​នៅក្នុង​ប្រទេស​កម្ពុជា​ប្រចាំ ឆ្នាំ២០០៩ បាន​បញ្ជាក់ថា កម្ពុជា​បាន​ផលិត​កូន​ត្រី​ពូជ​ចំនួន ៦៩ពាន់​លាន​កូន​កើន​លើស​ឆ្នាំមុន​ជាង ៣២ពាន់​លាន​កូន។ កសិករ​ប្រមាណ​ជា៥០ពាន់​គ្រួសារ បាន​ប្រកបមុខរបរ​ចិញ្ចឹម​ត្រី បង្កង កង្កែប បង្គា និង​អន្ទង់។ ក្នុងនោះ​វារីវប្បកម្ម​បានធ្វើ​ឡើង​នៅលើ​ស្រះ​ចំនួន ៥៥ពាន់​ស្រះ និង​បែ​ចំនួន ១៦ពាន់​បែ។

ក្រៅពីនេះ​ក្រសួងកសិកម្ម​បានរៀបចំ​កន្លែង​បណ្តុះ​កូនឈើ​លិច​ទឹក និង​ព្រៃកោងកាង​នៅតាម​សង្កាត់ នេសាទ និង​សហគមន៍​នេសាទ ព្រមទាំង​ដាំ​បាន​ចំនួន ៤៥០ហិកតា សរុប​ទាំងអស់ ២.៤១២ហិកតា ដាក់លូ​នៅ​កន្លែង​អភិរក្ស​ចំនួន១៦០លូ និង​បោះបង្គោល​ព្រៃ​លិច​ទឹកបាន​ចំនួន ១.៤៦៥បង្គោល។ ដោយឡែក​ចំពោះ​ការងារ​សហគមន៍​នេសាទ​មាន​ចំនួន៤៦៩សហគមន៍។

ដោយសារ​សមិទ្ធផល​នៃ​ទិន្នផល​ត្រី​ដ៏​ច្រើន​លើសលប់​ដែល​ជាង ៩០ភាគរយ​នៃ​ទិន្នផល​ត្រី​ទឹក សាប នៅក្នុង​ប្រទេស​កម្ពុជា​បាន​មាន​ពី​បឹង​ទន្លេសាប និង​ដៃ​នានា។

ទាក់ទង​ទៅនឹង​បឹង​ទ​ន្ល​សាប​នេះដែរ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា បាន​បញ្ជា​ឱ្យ​អភិបាលខេត្ត ទាំង៥ នៅ​ជុំវិញ​បឹង​ទ​ន្ល​សាប​ទម្លាយ​អាង​ស្តុក​ទឹក​ទាំងអស់ ដែល​កន្លងមក​ត្រូវបាន​គេ​ទប់​តាម​ទីកន្លែង ផ្សេងៗក្នុង​គោលបំណង​ទុក​ធ្វើ​ស្រូវប្រាំង។

សម្តេច ហ៊ុន សែន នៅក្នុង​ពិធី​បូកសរុប​ការងារ​របស់​ក្រសួងកសិកម្ម​កាលពី​ថ្ងៃ​ទី៦ ខែមេសា បាន​បញ្ជាក់ថា ការ​ស្តុក​ទឹក ឬក៏​ការធ្វើ​អាង​នោះ​ក្នុង​បឹង​ទ​ន្ល​សាប ដែលជា​ផ្នែក​មួយ​ធ្វើឱ្យ​បឹង​ទន្លេសាប កម្ពុជា កាន់តែទៅៗ ដែល​នេះ​សម្តេច​បញ្ជាក់ថា ជា​កំហុស​មួយ​ដ៏​ធ្ងន់ធ្ងរ​ខាង​ប្រវត្តិសាស្ត្រ។

សម្ដេច ហ៊ុន សែន បាន​ថ្លែង​នៅ​ចំពោះមុខ​តំណាង​អភិបាល​ខេត្តកំពង់ធំ កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង សៀមរាប ក្នុងអំឡុងពេល​បូកសរុប​ការងារ​របស់​ក្រសួងកសិកម្ម​ថា “ សូមឱ្យ ខេត្ត នីមួយៗនៅ​ជុំវិញ​បឹង​ទ​ន្ល​សាប​ស្តាប់​ឱ្យបាន ខ្ញុំ​មិន​អនុញ្ញាត​ឱ្យមាន​បញ្ហា​នេះ​បន្តទៀត​ទេ។ មិន អនុញ្ញាតឱ្យ​បន្ត​ដោយ​គ្មាន​ការអនុញ្ញាត​ពី​ខ្ញុំ​ទេ” ។

សម្ដេច​បានបញ្ជាក់​ទៀតថា “ ទទួលខុសត្រូវ​លើ​បញ្ហា​ប្រវត្តិសាស្ត្រ​ធំ​ណាស់ ប្រសិនបើ​យើង អនុញ្ញាត​ឱ្យមាន​បញ្ហា​នេះ ទន្លេសាប​នឹង​កាន់តែ​តូចទៅៗ ហើយ​គោក​រាក់​ទៅ។ ខ្ញុំ​មិនអាច​ទទួលយក ការពន្យល់​ណាមួយ​ឡើយ មិន​ថា​លទ្ធផល​ទាំងនោះ យើង​អាចធ្វើ​ស្រូវ​បាន ៥តោន ឬក៏ ៥០តោន​ក្នុង មួយ​ហិតា​ទេ​ខ្ញុំ​មិនអាច​ទទួលយក​បានឡើយ “ ៕

ឯកឧត្តមរដ្ឋមន្រ្តី បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រារព្ធទិវាស្បៀងអាហារពិភពលោក ដែលស្ថិតនៅភូមិជ្រែង ឃុំស្វាយលួង ស្រុកកណ្តៀង ខេត្តពោធិ៍សាត់
ថ្ងៃសៅរ៍ ៦រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី១៩ ខែតុលា ឆ្នាំ...
ឯកឧត្តមរដ្ឋមន្រ្តី និងគណប្រតិភូបានអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីកសិកម្ម និងព្រៃឈើអាស៊ាន-ឥណ្ឌាលើកទី៥ នៅសណ្ឋាគារ THE EMPIRE នៃប្រទេសប្រ៊ុយណេ
នៅរសៀលថ្ងៃពុធ ៣រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៦ ខែតុលា...
ឯកឧត្តមរដ្ឋមន្រ្តី និងគណប្រតិភូបានអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីកសិកម្មនិងព្រៃឈើអាស៊ានបូកបី (ចិន កូរ៉េ និងជប៉ុន) លើកទី១៩
នៅព្រឹកថ្ងៃពុធ ៣រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៦ ខែតុលា...
ឯកឧត្តម រដ្ឋមន្រ្តី និងគណប្រតិភូបានទទួលជួបពិភាក្សាការងារជាមួយ ក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-អាមេរិក (US-ABC) នៅឯសណ្ឋាគារ THE EMPIRE
បន្ទាប់ពីបានបញ្ចប់កិច្ចប្រជុំរដ្ឋមន្រ្តីកសិកម្មនិងព្រៃឈើលើកទី៤១ រួចមក...
ឯកឧត្តម រដ្ឋមន្រ្តី និងគណប្រតិភូបានអញ្ជើញចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីកសិកម្មនិងព្រៃឈើអាស៊ានលើកទី៤១ (41st AMAF Meeting)
នៅព្រឹកថ្ងៃអង្គារ ២រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៥ ខែតុលា...
ឯកឧត្តមរដ្ឋមន្រ្តី និងគណប្រតិភូបានអញ្ជើញជួបជាមួយ លោក MATTHEY MORELL អគ្គនាយកវិទ្យាស្ថានស្រាវជ្រាវស្រូវអន្តរជាតិ (IRRI) នៅសណ្ឋាគារ THE EMPIRE នៃប្រទេសប្រ៊ុយណេ
នៅព្រឹកថ្ងៃអង្គារ ២រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៥ ខែតុលា...
ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានទទួលជួបឯកឧត្តម MIKAMI Masahiro ដើម្បីសម្តែងការគួរសមបន្ទាប់ពីឯកឧត្តមត្រូវបានតែងតាំងជាឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសជប៉ុន...
នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នារសៀលថ្ងៃសុក្រ ១៣កើត ខែអស្សុជ...
ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានទទួលជួបឯកឧត្តម Kanji KATO អនុរដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទជប៉ុនដើម្បីពិភាគក្សារការងារ
នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាសៀលថ្ងៃចន្ទ ០៩កើត ខែអស្សុជ...
ឯកឧត្តមរដ្ឋមន្រ្តី និងសហការីបានអញ្ជើញចុះពិនិត្យកសិដ្ឋានវារីវប្បកម្ម ចិញ្ចឹមមាន់ ជ្រូក ត្រី និងសិប្បកម្មឫស្សី របស់អង្គការ Smilling Gecko (តុកកែញញឹម) នៅភូមិស្រែសារ ឃុំត្បែងខ្ពង់...
ចូលដល់កម្មវិធីទី៣ នៅរសៀលថ្ងៃដដែល ឯកឧត្តមរដ្ឋមន្រ្តី និងសហការីបានបន្តដំណើរមកពិនិត្យកសិដ្ឋានវារីវប្បកម្ម...
ឯកឧត្តមរដ្ឋមន្រ្តី បានអញ្ជើញចូលរួមក្នុងកម្មវិធីសំណេះសំណាលជាមួយប្រជាពលរដ្ឋចំនួនប្រមាណ២០០គ្រួសារ នៃក្រុមអ្នកទទួលផលពីជំនួយឧបត្ថម្ភពីកម្មវិធី ASPIRE និងគម្រោង S-RET
បន្ទាប់ពីបានចុះពិនិត្យស្ថានភាពជាក់ស្តែងនៅបណ្តុំកសិករផលិតបន្លែ និងកសិដ្ឋានពហុដំណាំទាំងពីររួចមក...
ឯកឧត្តមរដ្ឋមន្រ្តី បានអញ្ជើញចុះមកពិនិត្យកសិដ្ឋានគោលដៅនៃ “កម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មី ដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ (ASPIRE)
នាព្រឹកថ្ងៃព្រហស្បតិ៍ ១៣រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៦...
ឯកឧត្តមរដ្ឋមន្រី្ត បានអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើឯកសារនៃកិច្ចព្រមព្រៀងរវាងសមាជិកនៃក្រុមការងារអនុវត្តគម្រោងស្តីពី "RiceTechCambodia" ដែលគាំទ្រដោយទីភ្នាក់ងាស...
នៅសណ្ឋាគារ Raffles le Royal នារសៀលថ្ងៃពុធ ១២រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី២៥...
ឯកឧត្តមរដ្ឋមន្ត្រី បានអញ្ជើញចូលរួមកិច្ចប្រជុំអចិន្ត្រៃយ៍ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាវេលាម៉ោង ១៥:00 រសៀលថ្ងៃព្រហស្បតិ៍...
ឯកឧត្តមរដ្ឋមន្រ្តី បានទទួលជួបប្រតិភូអញ្ជើញមកពីខេត្តហាយណាននៃសាធារណរដ្ឋប្រជាមានិតចិនដឹកនាំដោយឯកឧត្តម Mr.LIU Pingzhi អភិបាលរងខេត្ត
នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ វេលាម៉ោង ១៦:០០ រសៀល ថ្ងៃពុធ...
ឯកឧត្តមរដ្ឋមន្រ្តី បានទទួលជួបលោកស្រី វិចតូរៀ ខ្វាខ្វា (Victoria Kwakwa) អនុប្រធានធនាគារពិភពលោកទទួលបន្ទុកអាស៊ីខាងកើត និងប៉ាស៊ីហ្វិក និងសហការីចូលជួបសម្តែងការគួរសម និងពិ...
នៅទីស្តីការក្រសួង នារសៀលថ្ងៃដដែលវេលាម៉ោង ១៤:៣០ ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន...