ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីក្នុងពិធីបើកការការពារសារណាថ្នាក់បរិញ្ញាវិទ្យាសាស្រ្តកសិកម្ម ឆ្នាំ២០១៨-២០១៩

ចេញ​ផ្សាយ​ ២៦ កក្កដា ២០១៩ 2952

នៅសាលាជាតិកសិកម្មព្រែកលៀប នាព្រឹកថ្ងៃព្រហស្បតិ៍ ០៩រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៩ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីក្នុងពិធីបើកការការពារសារណាថ្នាក់បរិញ្ញាវិទ្យាសាស្រ្តកសិកម្ម ឆ្នាំ២០១៨-២០១៩ ហើយក្នុងពិធីនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោក លោកស្រី មន្ត្រីរាជការ និងនិស្សិតយ៉ាងច្រើនកុះករផងដែរ។

លោកបណ្ឌិត ធន់ វឌ្ឍនា នាយកសាលាជាតិកសិកម្មព្រែកលៀប បានរាយការណ៍ជូនអង្គពិធីជ្រាបថា បច្ចុប្បន្នសាលាមាននិស្សិតកំពុងសិក្សាចំនួន ៩៩៣នាក់ បែងចែកជា ០៩ជំនាញរួមមាន÷ ជំនាញវិទ្យាសាស្ត្រកសិកម្ម វិទ្យាសាស្ត្រនិងវេជ្ជសាស្ត្រសត្វ ព្រៃឈើ ជលផល សាកវប្បកម្ម ផ្សព្វផ្សាយនិងអភិវឌ្ឍន៍ជនបទ សេដ្ឋកិច្ចកសិកម្ម កសិឧស្សាហកម្ម សុរិយោដីនិងវិស្វកម្មកសិកម្ម។ មានសាស្រ្តាចារ្យ លោកគ្រូ អ្នកគ្រូ និងមន្ត្រីរាជការចំនួន ១៥០នាក់។ បច្ចុប្បន្នសាលាបានធ្វើសហប្រតិបត្តិការជាមួយសាកលវិទ្យាល័យនានាមួយចំនួននៅលើពិភពលោកក្នុងគោលបំណងធ្វើការបណ្តុះបណ្តាល សិក្សាស្រាវជ្រាវ ផ្លាស់ប្តូរសាស្រ្តាចារ្យ លោកគ្រូ អ្នកគ្រូ និងនិស្សិតដើម្បីបង្កើនសមត្ថភាពធនធានមនុស្សសម្រាប់ការ អប់រំ បណ្តុះបណ្តាលនៅទីនេះឲ្យកាន់តែល្អប្រសើរជាលំដាន់ស្របតាមការវិវឌ្ឍន៍រីកចម្រើនទាំងផ្នែកសេដ្ឋកិច្ច សង្គម វិទ្យាសាស្ត្រ និងបច្ចេកទេសទាំងក្នុងតំបន់ និងនៅលើពិភពលោក។ ពាក់ព័ន្ធនឹងពិធីនាព្រឹកនេះ មាននិស្សិតសរុបចំនួន ១៧៥នាក់ ដែលត្រូវធ្វើការការពារសារណាថ្នាក់បរិញ្ញាវិទ្យាសាស្ត្រកសិកម្មសម្រាប់ឆ្នាំ ២០១៨-២០១៩។

ជាកិច្ចចាប់ផ្តើម ឯកឧត្តមរដ្ឋមន្ត្រី បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ សាស្រ្តាចារ្យ លោកគ្រូ អ្នកគ្រូ និងមន្ត្រីរាជការទាំងអស់ដែលបានលះបង់គ្រប់បែបយ៉ាងក្នុងស្មារតីយកចិត្តទុកដាក់ ទទួលខុសត្រូវចំពោះកាតព្វកិច្ចចំបងរបស់ខ្លួនក្នុងការអប់រំ បណ្តុះបណ្តាលទាំងចំណេះដឹង ចំណេះធ្វើ សីលធម៌ សុជីវធម៌ដល់និស្សិត ក្នុងបំណងជួយលើកតម្កើនសមត្ថភាពធនធានមនុស្ស ក្នុងវិស័យកសិកម្មដើម្បីឲ្យពួកគេចូលរួមអភិវឌ្ឍន៍វិស័យនេះបន្ទាប់ពីបញ្ចប់ការសិក្សា។ លោកក៏បានថ្លែងអំណរគុណជូនចំពោះគ្រប់ភាគីពាក់ព័ន្ធទាំងអស់ទាំងថ្នាក់ជាតិ និងអន្តរជាតិដែលបានជួយជ្រោមជ្រែង ឧបត្ថម្ភគាំទ្រ និងផ្តល់កិច្ចសហប្រតិបត្តិការបានយ៉ាងល្អ ធ្វើឲ្យសាលាសម្រេចបានសមិទ្ធិផលជាច្រើនមកដល់ពេលនេះ។ លោកបានបន្តថា ការបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យកសិកម្មមិនអាចឈប់ទ្រឹងបានទេ ផ្ទុយទៅវិញត្រូវតែបន្តដំំណើរទៅមុខប្រកបដោយភាពចរឹងមាំ ច្បាស់លាស់ ក្នុងទិសដៅតែមួយគឺចូលរួមអនុវត្តគោលនយោបាយចតុកោណតំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល និងអនុវត្តគោលនយោបាយអភិវឌ្ឍវិស័យកសិកម្មឲ្យមានការរីកចម្រើនប្រកបដោយចីរភាព និងនិរន្តរភាព។ ដូច្នេះ ឯកឧត្តមរដ្ឋមន្ត្រីបានផ្តល់អនុសាសន៍សំខាន់ៗមួយចំនួនដល់មន្រ្តីរាជការ សាស្រ្តាចារ្យ លោកគ្រូ អ្នកគ្រូ មន្ត្រី និងនិសិ្សតទាំងអស់សម្រាប់ជាទិសដៅអនុវត្តបន្តដូចតទៅ៖

ទី១- គណៈកម្មការរដ្ឋ និងក្មួយៗនិស្សិត ត្រូវយកចិត្តទុកដាក់លើទម្រង់សរសេរ លទ្ធផលស្រាវជ្រាវ និងការបកស្រាយខ្លឹមសារ ដែលអាចយកជាឯកសារផ្លូវការបានទាំងបច្ចេកទេស និងវិទ្យាសាស្រ្ត និងជាពិសេសអាចដោះស្រាយបញ្ហាប្រឈមកើតចេញពីការវិវឌ្ឍនៃប្រទេសជាតិក្នុងកម្រិតមួយដែលកើតឡើងក្នុងវិស័យកសិកម្មនាពេលបច្ចុប្បន្ន។

ទី២- និស្សិតដែលត្រូវឡើងការពារសារណានាពេលនេះត្រូវបង្ហាញនូវសមត្ថភាព និងចំណេះដឹងឲ្យអស់លទ្ធភាពដើម្បីធ្វើការវាស់ស្ទង់ចំណេះដឹងផ្នែកទ្រឹស្តី និងការអនុវត្តជាក់ស្តែងតាមរយៈលទ្ធផលស្រាវជ្រាវអស់រយៈពេល៦ខែ ស្របតាមយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យកសិកម្មរបស់ក្រសួង គឺទំនើបកម្មកសិកម្ម និងយន្តុពាណិជ្ជកម្មកសិកម្ម។

ទី៣- សមាជិក សមាជិកានៃគណៈកម្មការរដ្ឋទាំងអស់ត្រូវយកចិត្តទុកដាក់ក្នុងការត្រួតពិនិត្យ វាយតម្លៃ ផ្តល់ពិន្ទុឲ្យបានសុក្រឹត្យប្រកបដោយតម្លាភាព និងសច្ចភាព។

ទី៤- លើកទឹកចិត្តដល់ក្មួយៗនិស្សិតគ្រប់រូប ត្រូវបន្តយកចិត្តទុកដាក់ខ្ពស់ក្នុងការសិក្សាស្រាវជ្រាវ បង្កើនសមត្ថភាពទាំងចំណេះដឹង និងចំណេះធ្វើ ដើម្បីចូលរួមចំណែកអភិវឌ្ឍន៍វិស័យកសិកម្មក្នុងបរិបទនៃបដិវត្តន៍ឧស្សាហកម្មទី៤ ឌីជីថលភាវូបនីយកម្ម និងនាពេលអនាគត។

ទី៥- ការធ្វើបច្ចុប្បន្នភាពកម្មវិធីសិក្សា និងការកសាងមន្ទីរពិសោធន៍ឱ្យត្រូវទៅតាមសេចក្តីត្រូវការទីផ្សារធនធានមនុស្ស គឺជាកត្តាចាំបាច់បំផុតរបស់សាលាជាតិ។ ដូច្នេះ ត្រូវបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយសាកលវិទ្យាល័យល្បីៗក្នុងតំបន់ និងលើពិភពលោក ដើម្បីផ្លាស់ប្តូរបទពិសោធន៍ និងបច្ចេកទេសវិទ្យាសាស្រ្ត សំដៅធ្វើយ៉ាងណាឱ្យសាលារបស់យើង ដើរតាមឱ្យទាន់នូវការវិវឌ្ឍក្នុងបរិបទនៃសាកលភាវូបនីយកម្ម ជាពិសេស សមាហរណកម្មសហគមន៍អាស៊ាន។

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាគម្រោងថវិកាឆ្នាំ២០២៥
នៅព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាគម្រោងស្តីពី Water Security Improvement
នៅព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
សូមគោរពជូនពរ ឯកឧត្តម ឌិត ទីណា
ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ...
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រៀបចំពិធីសូត្រមន្ត​ អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ
នៅរសៀលថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត...
ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការជាតិគ្រប់គ្រង​ និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា
នៅព្រឹកថ្ងៃទី៩​ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមអនុរដ្ឋលេខាធិការ​ ឡោ រស្មី តំណាងក្រសួងកសិកម្ម...
ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម អញ្ជើញដឹកនាំក្រុមការងារជលផល ចុះត្រួតពិនិត្យសមាគម សហគមន៍ធម្មជាតិពារាំង ក្នុងភូមិសាស្រ្តសង្កាត់ជ្រាវ ក្រុង...
នៅថ្ងៃទី៧ ខែមេសា ឆ្នាំ ២០២៤ ឯកឧត្តមប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម...
ឯកឧត្តម ឱម គឹមស៊ា រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញដឹកនាំគណ:ប្រតិភូ ចុះសួរសុខទុក្ខកងវរសេនាតូចព្រំដែនលេខ៣ នៅខេត្តកោះកុង
នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤ ដោយមានការអនុញ្ញាតិពីឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម...
លោកបណ្ឌិត សរ ចិត្រា អគ្គលេខាធិការរងទទួលបន្ទុករួម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញជាអធិបតីភាពក្នុងពិធីចុះហត្ថលេខាលើគម្រោងស្តីពី“សកម្មភាពសហគមន៍...
នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤ លោកបណ្ឌិត សរ ចិត្រា អគ្គលេខាធិការរងទទួលបន្ទុករួម...
ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញជាអធិបតីភាពបើកសិក្ខាសាលាស្ដីពីកិច្ចពិគ្រោះយោបល់លើការប្រមូលធាតុចូលកិច្ចសហប្រតិបត្ដិការទ្វេភាគី និងពហុភាគី...
នៅព្រឹកថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម អញ្ជើញចុះសួរសុខទុក្ខកងអន្តរាគមន៍បង្រ្កាបបទល្មើសជលផល ដែលឈរជើងនៅអាងត្រពាំងថ្ម ក្នុងស្រុកភ្នំស្រុក ខេត្តបន...
នៅថ្ងៃសៅរ៍ ទី0៦ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម...
បទយកការណ៍៖ ជំហានឆ្ពោះទៅកាន់ការបង្កើតសហគមន៍ទំនើបដំបូងគេបង្អស់នៅកម្ពុជា
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាននឹងកំពុងជំរុញចងក្រងសហគមន៍កសិកម្មទំនើប...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ អញ្ជើញចុះជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងប្រដាប់អាវុធឈរជើងក្ន...
នៅព្រឹកថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការ ក្រសួងកសិកម្ម អញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យវាយតម្លៃសហគមន៍កសិកម្ម ដែលត្រូវបានជ្រើសរើសចូលរួមអនុវត្ដទស្សនទានជំរុញផលិតកម...
ឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញដឹកនាំក្រុមការងារ...
ឯកឧត្តម ខាត់ សុធី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញចូលរួមបិទវគ្គបណ្តុះបណ្តាលមន្ត្រីកសិកម្មឃុំ នៅតំបន់សមុទ្រនៃខេត្តតាកែវ
នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ខាត់ សុធី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម...
បទយកការណ៍៖ កញ្ញា ហួ លីសា មានមោទនភាពចំពោះខ្លួនឯងដែលអាចយកជំនាញកសិកម្មមកបម្រើប្រជាកសិករនៅស្រុកកំណើត
កញ្ញា ហួ លីសា គឺជាយុវតីមួយរូបដែលមានកំណើតកើតជានៅស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។...