ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានទទួលជួបឯកឧត្តម Kanji KATO អនុរដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទជប៉ុនដើម្បីពិភាគក្សារការងារ

ចេញ​ផ្សាយ​ ០៨ តុលា ២០១៩ 159

នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាសៀលថ្ងៃចន្ទ ០៩កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៩ ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានទទួលជួបឯកឧត្តម Kanji KATO អនុរដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទជប៉ុន ឯកឧត្តម ឯកអគ្គរាជទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា និងសហការីមួយចំនួនទៀត ដើម្បីសម្តែងការគួរសម និងពិភាក្សាការងារពាក់ព័ន្ធនឹងវិស័យកសិកម្ម និងការធ្វើពាណិជ្ជកម្មលើផលិតផលកសិកម្ម។

ជាបឋម ឯកឧត្តម Kanji KATO បានជម្រាបជូនឯកឧត្តមរដ្ឋមន្រ្តីអំពីគោលបំណងនៃដំណើរទស្សនកិច្ចរបស់លោក និងសហការីនៅព្រះរាជាណាចក្រកម្ពុជានាពេលនេះ គឺដើម្បីពង្រឹងនិងពង្រីកទំហំពាណិជ្ជកម្មលើវិស័យកសិកម្មរវាងប្រទេសទាំងពីរ ជាពិសេសគឺផលិតកម្មសាច់គោ និងសាច់ជ្រូក។ ទន្ទឹមនឹងនេះ ឯកឧត្តមក៏បានថ្លែងអំំណរគុណ និងវាយតម្លៃចំពោះឯកឧត្តមរដ្ឋមន្ត្រី និងសហការីដែលបានផ្តល់កិច្ចសហការយ៉ាងល្អប្រសើរក្នុងការអនុវត្តគម្រោងនានាដើម្បីអភិវឌ្ឍន៍វិស័យកសិកម្ម ជំរុញកំណើនសេដ្ឋកិច្ច និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាកសិករនៅតាមជនបទ។ ក្រោយពីដំណើរទស្សនកិច្ចនេះ លោកសង្ឃឹមនិងជឿជាក់ថា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទជប៉ុន នឹងបន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកម្ពុជាលើវិស័យកសិកម្មឲ្យកាន់តែរឹងមាំ ល្អប្រសើរថែមទៀត ជាពិសេសការធ្វើពាណិជ្ជកម្មផលិតផលកសិកម្មរវាងប្រទេសទាំងពីរ។

មានប្រសាសន៍ស្វាគមន៍ តាមរយ:ឯកឧត្តមអនុរដ្ឋមន្រ្តី ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងអំណរគុណជូន ចំពោះប្រជាជន និងរាជរដ្ឋាភិបាលជប៉ុន ដែលបានជួយគាំទ្រដល់ការអភិវឌ្ឍប្រទេសកម្ពុជាឲ្យមានការរីកចម្រើនតាមរយ:គម្រោងអភិវឌ្ឍលើគ្រប់វិស័យ ក្នុងនោះវិស័យកសិកម្ម រាជរដ្ឋាភិបាលជប៉ុនបានជួយឧបត្ថម្ភ និងគាំទ្រយ៉ាងយកចិត្តទុកដាក់ ហើយទទួលបានសមិទ្ធផលយ៉ាងធំធេងគួរជាទីមោទន ជាក់ស្តែងថ្មីៗនេះ អង្គការ JICA បានជួយបង្កើតមជ្ឈមណ្ឌលពិសោធន៍សារធាតុគីមីនិងវេចខ្ចប់បន្លែសុវត្ថភាព វាក់សាំងការពារជំងឺអុតក្តាម និងការងារពង្រឹកសហគមន៍កសិកម្ម ហើយជាងនេះទៅទៀតថ្មីៗនេះ ភាគីជប៉ុនបានអនុញ្ញាតឲ្យភាគីកម្ពុជានាំចេញចេកអំបូងលឿងស្រស់ទៅកាន់ទីផ្សារជប៉ុនផងដែរ។ ដោយឡែង ចំពោះផលិតផលស្វាយ កម្ពុជាបាននិងកំពុងខិតខំជំរុញការងារបច្ចេកទេស គុណភាព សុវត្ថភាព និងស្តង់ដារធ្វើយ៉ាងណាឲ្យផលិតផលស្វាយកម្ពុជាអាចនាំចេញទីកាន់ទីផ្សារអន្តរជាតិ ពិសេសទីផ្សារធំៗបីគឺចិន កូរ៉េ និងជប៉ុននាពេលអនាគត។ ហេតុនេះ ឆ្លៀតយកឱកាសដ៏មានតម្លៃនេះ ឯកឧត្តមរដ្ឋមន្រ្តី បានស្នើសុំឲ្យភាគីជប៉ុនជួយពិនិត្យពិចារណា ពន្លឿនសំណើរបស់ភាគីកម្ពុជាលើការនាំចេញផលិតផលស្វាយស្រស់ និងផ្លែឈើផ្សេងៗទៀតទៅកាន់ទីផ្សារជប៉ុន។ ឯកឧត្តមរដ្ឋមន្ត្រីសង្ឃឹម និងជឿជាក់ថា រាជរដ្ឋាភិបាលជប៉ុន តាមរយ:ឯកឧត្តមអនុរដ្ឋមន្ត្រី និងឯកអគ្គរាជទូតថ្មីនឹងបន្តជួយគាំទ្រ និងអភិវឌ្ឍន៍ប្រទេសកម្ពុជា ជាពិសេសវិស័យកសិកម្មឲ្យមានការរីកចម្រើនបន្ថែមទៀតនាពេលអនាគត និងជាពិសេសជំរុញការនាំចេញកសិផលកសិកម្មកម្ពុជាឲ្យកាន់តែច្រើនឡើងថែមទៀត។

ជាការឆ្លើយតប ឯកឧត្តម Kanji KATO បានជម្រាបជូនថា ករណីផលិតផលស្វាយ ភាគីជប៉ុនបានកំពុងធ្វើការពិនិត្យពិចារណា ហើយនឹងធ្វើការឆ្លើយតបមកភាគីកម្ពុជាវិញនៅចុងឆ្នាំនេះ ដោយឡែកផលិតផលផ្លែឈើផ្សេងៗទៀត ភាគីជប៉ុននឹងធ្វើការពិនិត្យពិចារណាតាមសំណើសុំរបស់ភាគីកម្ពុជា។

ឯកឧត្តមរដ្ឋមន្រ្តី និងគណប្រតិភូបានអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីកសិកម្ម និងព្រៃឈើអាស៊ាន-ឥណ្ឌាលើកទី៥ នៅសណ្ឋាគារ THE EMPIRE នៃប្រទេសប្រ៊ុយណេ
នៅរសៀលថ្ងៃពុធ ៣រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៦ ខែតុលា...
ឯកឧត្តមរដ្ឋមន្រ្តី និងគណប្រតិភូបានអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីកសិកម្មនិងព្រៃឈើអាស៊ានបូកបី (ចិន កូរ៉េ និងជប៉ុន) លើកទី១៩
នៅព្រឹកថ្ងៃពុធ ៣រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៦ ខែតុលា...
ឯកឧត្តម រដ្ឋមន្រ្តី និងគណប្រតិភូបានទទួលជួបពិភាក្សាការងារជាមួយ ក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-អាមេរិក (US-ABC) នៅឯសណ្ឋាគារ THE EMPIRE
បន្ទាប់ពីបានបញ្ចប់កិច្ចប្រជុំរដ្ឋមន្រ្តីកសិកម្មនិងព្រៃឈើលើកទី៤១ រួចមក...
ឯកឧត្តម រដ្ឋមន្រ្តី និងគណប្រតិភូបានអញ្ជើញចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីកសិកម្មនិងព្រៃឈើអាស៊ានលើកទី៤១ (41st AMAF Meeting)
នៅព្រឹកថ្ងៃអង្គារ ២រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៥ ខែតុលា...
ឯកឧត្តមរដ្ឋមន្រ្តី និងគណប្រតិភូបានអញ្ជើញជួបជាមួយ លោក MATTHEY MORELL អគ្គនាយកវិទ្យាស្ថានស្រាវជ្រាវស្រូវអន្តរជាតិ (IRRI) នៅសណ្ឋាគារ THE EMPIRE នៃប្រទេសប្រ៊ុយណេ
នៅព្រឹកថ្ងៃអង្គារ ២រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៥ ខែតុលា...
ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានទទួលជួបឯកឧត្តម MIKAMI Masahiro ដើម្បីសម្តែងការគួរសមបន្ទាប់ពីឯកឧត្តមត្រូវបានតែងតាំងជាឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសជប៉ុន...
នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នារសៀលថ្ងៃសុក្រ ១៣កើត ខែអស្សុជ...
ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានទទួលជួបឯកឧត្តម Kanji KATO អនុរដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទជប៉ុនដើម្បីពិភាគក្សារការងារ
នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាសៀលថ្ងៃចន្ទ ០៩កើត ខែអស្សុជ...
ឯកឧត្តមរដ្ឋមន្រ្តី និងសហការីបានអញ្ជើញចុះពិនិត្យកសិដ្ឋានវារីវប្បកម្ម ចិញ្ចឹមមាន់ ជ្រូក ត្រី និងសិប្បកម្មឫស្សី របស់អង្គការ Smilling Gecko (តុកកែញញឹម) នៅភូមិស្រែសារ ឃុំត្បែងខ្ពង់...
ចូលដល់កម្មវិធីទី៣ នៅរសៀលថ្ងៃដដែល ឯកឧត្តមរដ្ឋមន្រ្តី និងសហការីបានបន្តដំណើរមកពិនិត្យកសិដ្ឋានវារីវប្បកម្ម...
ឯកឧត្តមរដ្ឋមន្រ្តី បានអញ្ជើញចូលរួមក្នុងកម្មវិធីសំណេះសំណាលជាមួយប្រជាពលរដ្ឋចំនួនប្រមាណ២០០គ្រួសារ នៃក្រុមអ្នកទទួលផលពីជំនួយឧបត្ថម្ភពីកម្មវិធី ASPIRE និងគម្រោង S-RET
បន្ទាប់ពីបានចុះពិនិត្យស្ថានភាពជាក់ស្តែងនៅបណ្តុំកសិករផលិតបន្លែ និងកសិដ្ឋានពហុដំណាំទាំងពីររួចមក...
ឯកឧត្តមរដ្ឋមន្រ្តី បានអញ្ជើញចុះមកពិនិត្យកសិដ្ឋានគោលដៅនៃ “កម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មី ដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ (ASPIRE)
នាព្រឹកថ្ងៃព្រហស្បតិ៍ ១៣រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៦...
ឯកឧត្តមរដ្ឋមន្រី្ត បានអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើឯកសារនៃកិច្ចព្រមព្រៀងរវាងសមាជិកនៃក្រុមការងារអនុវត្តគម្រោងស្តីពី "RiceTechCambodia" ដែលគាំទ្រដោយទីភ្នាក់ងាស...
នៅសណ្ឋាគារ Raffles le Royal នារសៀលថ្ងៃពុធ ១២រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី២៥...
ឯកឧត្តមរដ្ឋមន្ត្រី បានអញ្ជើញចូលរួមកិច្ចប្រជុំអចិន្ត្រៃយ៍ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាវេលាម៉ោង ១៥:00 រសៀលថ្ងៃព្រហស្បតិ៍...
ឯកឧត្តមរដ្ឋមន្រ្តី បានទទួលជួបប្រតិភូអញ្ជើញមកពីខេត្តហាយណាននៃសាធារណរដ្ឋប្រជាមានិតចិនដឹកនាំដោយឯកឧត្តម Mr.LIU Pingzhi អភិបាលរងខេត្ត
នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ វេលាម៉ោង ១៦:០០ រសៀល ថ្ងៃពុធ...
ឯកឧត្តមរដ្ឋមន្រ្តី បានទទួលជួបលោកស្រី វិចតូរៀ ខ្វាខ្វា (Victoria Kwakwa) អនុប្រធានធនាគារពិភពលោកទទួលបន្ទុកអាស៊ីខាងកើត និងប៉ាស៊ីហ្វិក និងសហការីចូលជួបសម្តែងការគួរសម និងពិ...
នៅទីស្តីការក្រសួង នារសៀលថ្ងៃដដែលវេលាម៉ោង ១៤:៣០ ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន...
ឯកឧត្តមរដ្ឋមន្ត្រី បានអនុញ្ញាតឲ្យលោក Luke Arnold ទទួលបន្ទុកកិច្ចការទូទៅនៃស្ថានទូតអូស្រ្តាលីប្រចាំព្រះរាជាណាចក្រកម្ពុជា និងសហការីចូលជួបពិភាក្សាការងារ
នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ វេលាម៉ោង ១០:០០ ព្រឹកថ្ងៃច័ន្ទ...