សិក្ខាសិលាពិគ្រោះ យោបល់លើសេចក្ដីព្រាងច្បាប់ ស្ដីពីថ្នាំកសិកម្ម និងសម្ភារៈកសិកម្ម

ចេញ​ផ្សាយ​ ១៦ មករា ២០១៨ 2701

ខណៈដែល​សិក្ខាសាលា ​ពិគ្រោះ​លើ​សេចក្ដីព្រាងច្បាប់ ​ស្ដីពី  “ ថ្នាំ​កសិកម្ម​ និង​សម្ភារៈ​កសិកម្ម “ កំពុងតែ​ដំណើរការ​នោះ ឯកឧត្ដម បណ្ឌិត ច័ន្ទ សារុន រដ្ឋមន្ដ្រី​ក្រសួងកសិកម្ម​ រុក្ខាប្រមាញ់ និង​នេសាទ បាន​ទាញ​អារ​ម្ម​ណ៏​ ឱ្យធ្វើ​ម​ការពិភាក្សា​ទៅលើ​គោល​ការ​ណ៏​ចំនួន។

ថ្លែង​ក្នុងឱកាស​បើក​សិក្ខាសាលា កាលពី​ព្រឹក​ថ្ងៃទី ១៤ ខែកក្កដា​ នា​សណ្ឋាគា​កាំបូឌីយ៉ាណា ឯកឧត្ដម​រដ្ឋមន្ដ្រី​ បាន​មាន​ប្រសា​ស​ន៏​ថា ដើម្បី​ជាគ​ន្លឺះ​ នៅក្នុង​ការពិភាក្សា​លើ​សេចក្ដីព្រាង​នេះ​ឯកឧត្ដម​ សូមឱ្យ​អ្នកពាក់ព័ន្ធទាំង​ជាតិ​ និង​បរទេស ​ចាប់​អារ​ម្ម​ណ៏​ពិភាក្សា​ទៅលើ​គោល​ការ​ណ៏​ចំនួន៤ ។

ទី១-តើ​សេចក្ដីព្រាងច្បាប់​នេះ​ មាន​សង្គតិភាព​ជាមួយរ​ដ្ឋ​ធម្មនុញ្ញ​ បទដ្ឋាន​ច្បាប់​គោល​ ជា​ធរមាន ​និង​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​ឬទេ?

ទី២-ត្រូវ​ស្រប​គោល​ការ​ណ៏​ បច្ចេកទេស​នៃ​រាល់​សម្ភារៈ​កសិកម្ម​ទាំងអស់ ​ដែលជា​ជំនាញ​បច្ចេកទេស​ របស់​អង្គភាព​ពាក់ព័ន្ធ ​ក្រោម​ឱវាទ​ក្រសួងកសិកម្ម ។

ទី៣-ត្រូវធ្វើ​យ៉ាងណា​ ឱ្យ​សុខដុម​នីយកម្ម​ ជាមួយ​បណ្ដា​អនុសញ្ញា​ណែនាំ​របស់​អង្គការ​អន្ដរជាតិ និង​តំបន់​ដែល​កម្ពុជា​ជា​ភាគី​ ហត្ថលេខី និង​ទី៤- សេចក្ដីព្រាងច្បាប់​នេះ​ ត្រូវធ្វើ​យ៉ាងណា​ ឱ្យស្រប​ទៅនឹង​គោលនយោបាយ​ទីផ្សារសេរី ជាពិសេស​គោល​ការ​ណ៏​អង្គការ​ពាណិជ្ជកម្ម​អន្ដរជាតិ ។

ក្រសួងកសិកម្ម បានចាត់ទុក​សិក្ខាសាលា​ពិគ្រោះ​យោបល់​នេះ​មាន​សារសំខាន់​ណាស់ ។ សិក្ខា​សិលា​មានការ​ចូលរួម​ដោយ​អ្នកបច្ចេកទេស​ជាតិ ​និង​អន្ដរជាតិ​ជាច្រើនរូប​ដែល​មកពី​ស្ថាប័ន​ពាក់ព័ន្ធ​នានា ។

ឯកឧត្ដម​រដ្ឋមន្ដ្រី​បាន​អរគុណ​ចំពោះ​អង្គការ​ស្បៀង​និង​កសិកម្ម​សហប្រជាជាតិ(FAO) ដែល​បាន​ផ្ដួចផ្ដើម និង​នីតិកម្ម​ចំពោះ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ តាមរយៈ​គម្រោង​ស្ដីពី “ ការកាត់បន្ថយ​ហានិភ័យ​បង្កដោយ​ថ្នាំ​កសិកម្ម “ ក្នុងការ​អភិវឌ្ឍ​ន៏​សេចក្ដី​សេចក្ដីព្រាងច្បាប់​ស្ដីពី​ថ្នាំ​កសិកម្ម និង​កសិកម្ម​នេះ​ឡើង​ក៏ដូចជា​គម្រោង​ផ្សេងទៀត​ក្នុងការ​អភិវឌ្ឍ​ន៏​សេចក្ដីព្រាងច្បាប់​ពាក់ព័ន្ធ​ការគ្រប់គ្រង​អនាម័យរង​អនាម័យ និង​ភូតគាម​អនាម័យ (SPS) នៅក្នុង​ប្រទេស​កម្ពុជា។

ឯកឧត្ដម​ក៏បាន​អរគុណ​ផងដែរ​ចំពោះ​រដ្ឋាភិបាល​ជប៉ុន តាមរយះ​អង្គការ JICA ដែល​កំពុង​អនុវត្ដ​គម្រោង​សហ​ប្រតិ​ប​ត្ដិ​ការ​បច្ចេកទេស​ជាមួយ​ក្រសួងកសិកម្ម​ស្ដីពី “ ការកសាង​សមត្ថភាព​ក្នុងការ​ត្រួតពិនិត្យ​បមាណីយ​គុណភាព​សម្ភារៈ​កសិកម្ម(ថ្នាំ​កសិកម្ម​និង​ជីគីមី) “ ដោយបាន​ទ្រទ្រង់​ដល់​ការលើកកម្ពស់​សមត្ថភាព​ជំនាញ​ដល់​មន្ទីរ​ពិសោធ​ន៏​បមាណីយ​សម្ភារៈ​កសិកម្ម ​ព្រមទាំង​ការអភិវឌ្ឍ​ន៏​សេចក្ដីព្រាង​បទដ្ឋាន​គតិ​យុ​ត្ដ​ស្ដីពី " នីតិវិធី និង​តម្រូវការ​បមាណីយ (Standard reguirements) សម្រាប់​ថ្នាំ​កសិកម្ម និង​ជីគីមី​អនុវត្ដ​ចំពោះ​កិច្ចការ​មុនពេល​ចុះបញ្ជី​កា (Preregistration) និង​ក្រោយពេល​ចុះបញ្ជី​កា (Post-registration) “ រួមទាំង​កម្មវិធី​អប់រំ​ការយល់ដឹង​ជា​សារ​ធាណៈ​និង​សមត្ថភាព​វិជ្ជាជីវៈ​របស់​អាជីវករ សេវាករ​ថ្នាំ​កសិកម្ម និង​ជីគីមី​ផងដែរ ។

ឯកឧត្ដម​ក៏បាន​អរគុណ​ផងដែរ ចំពោះ​វេទិកា​នៃ​អង្គការ​មិនមែន​រដ្ឋាភិបាល ( NGOs Forum)  ចំពោះ​ការយក​ចិ​ត្ដ​ទុកដាក់​លើ​ប្រធានបទ “ ថ្នាំ​កសិកម្ម “ និង​ផលប៉ះពាល់​នៅក្នុង​សង្គម​ស៊ីវិល ដោយបាន​ឧបត្ថម្ភ​ទ្រទ្រង់ និង​សហការ​ជាមួយ​ក្រសួងកសិកម្ម​ក្នុងការ​រៀបចំ ​និង​ដំណើរការ​សិក្ខាសាលា​ពិគ្រោះ​យោបល់​លើ​សេចក្ដីព្រាងច្បាប់​ស្ដីពី​ថ្នាំ​កសិកម្ម និង​សម្ភារៈ​កសិកម្ម​នា​ថ្ងៃនេះ ។

ឯកឧត្ដម រដ្ឋមន្ដ្រី​បាន​រំលឹកថា​ថ្នាំ​កសិកម្ម និង​សម្ភារៈ​កសិកម្ម​ជា​រូបធាតុ​ជំនួយ​ចាំបាច់​ដែល​ប្រើប្រាស់​នៅក្នុង​ផលិតកម្ម​កសិកម្ម​ដើម្បី​ជំរុញ​ផលិតភាព​នៃ​បណ្ដា​វប្បកម្ម និង​លើកកម្ពស់​ទិន្នផល ទាំង​បរិមាណ និង​គុណភាព​នៅក្នុង​ផលិតកម្ម​កសិកម្ម ។ ដោយសារ​កំណើន​នៃ​ការប្រើប្រាស់​មួយចំនួន​ខ្វះ​ការពិចារណា​បាន​ក្លាយជា​បច្ច័យ​មួយ​បង្ក​នូវ​ហានិភ័យ និង​គ្រោះថ្នាក់​យ៉ាងធ្ងន់ធ្ងរ​ដល់​សុខភាព ឬ​ជីវិត​មនុស្ស សត្វ​ព្រមទាំង​ប្រព័ន្ធ​អេកូឡូស៊ី​ផងដែរ ។

ប្រទេស​កម្ពុជា​ចាប់ផ្ដើម​មានការ​ប្រើប្រាស់​ជីគីមី និង​ថ្នាំ​កសិកម្ម នៅ​ទសវត្ស​ន៏​ឆ្នាំ៥០តាមរយះ​ជំនួយ​បរទេស ​និង​ការនាំ​ចូល​ដោយ​រដ្ឋ​តាមរយះ​ក្រុមហ៊ុន​ជាតិ​នី​ហ័​រណ​ដែលមាន​តួនាទី​គ្រប់គ្រង និង​ផ្គត់ផ្គង់​សម្រាប់​ការលក់​ចែកចាយ​នៅក្នុង​ស្រុក ។ ក្រោយថ្ងៃ​រំដោះ៧មករា​ឆ្នាំ ១៩៧៩វិស័យ​កសិកម្ម​ជាតិ​ត្រូវបាន​ស្ដារឡើងវិញ​ដែល​នៅ​ដំណាក់​កាលនោះ សម្ភារៈ​កសិកម្ម ត្រូវបាន​នាំចូល​ពី បរទេស​តាមរយៈ​ជំនួយ​ពី​បណ្ដា ប្រទេស​ជា​មិ​ត្ដ ​និង​អង្គការ​មនុស្សធម៌ នានា ។

ឯកឧត្ដម​បាន​បន្ដទៀត​ថា ​ថ្វីត្បិតតែ​មាន​បណ្ដា​បទដ្ឋាន​គតិ​យុ​ត្ដ រួមទាំង​បទបញ្ជា​ក៏ដូចជា​អនុ​សាស​ន៏​គន្លឹះ​របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ក្ដី ក៏​កត្ដា​អវិជ្ជមាន​ក្នុងការ​ធ្វើ​អាជីវកម្ម​សម្ភារៈ​កសិក​ម្ម​នៅតែ​ចោទ​ជា​បញ្ហា​នៅឡើយ ។ ជាក់ស្ដែង​យើង​នៅ​ជួប​បញ្ហា​ជាច្រើន​ជា​អា​ទិ៏ៈ សម្ភារៈ​កសិកម្ម​មួយចំនួន​នៅតែ​នាំចូល​ពី​ប្រទេសជិតខាង​ដោយ​ល្មើសច្បា ប់​និង​ចរាចរ​ណ៏​លើ​ទីផ្សារ​ដោយ​គ្មាន​ការធានា​បរិមាណ​គុណភាព ហើយ​ស្លាក​សញ្ញា​ព័ត៌មាន​លើ​សម្បក​វេច​ខ្ចប់​ភាគច្រើន​ជា​ភាសាបរទេស​ដែល​កសិករ​មិនអាច​យល់បាន ។ ជាក់ស្ដែង​ផ្អែក​តាម​លទ្ធផល​អង្កេត​នៃ​គម្រោង " កសាង​សមត្ថភាព​សម្រាប់​ការត្រួតពិនិត្យ​បរិមាណ​គុណភាព​សម្ភារៈ​កសិកម្ម" ឆ្នាំ២០០៩ លើ​ថ្នាំ​កសិកម្ម និង​ជីគីមី (ខេត្ដ​កណ្ដាល) បាន​គូសបញ្ជាក់ថាៈ (១) ជីគីមី​ដែល​ចរាចរ​ណ៏​លើ​ទីផ្សារ និង​បាន​ចុះបញ្ជី​ការ​ដោយ​ក្រសួងកសិកម្ម​មាន៣៣ភាគរយ ក្នុងនោះ​មាន​ស្លាក​ព័​ត៌មាន​ជា​ភាសា​ខ្មែរ​តែ១៤ភាគរយ​ប៉ុណ្ណោះ។ (២) ថ្នាំ​កសិកម្ម​ដែល​ប្រើប្រាស់​ដោយ​កសិករ​និង​បាន​ចុះបញ្ជី​ការ​មាន១៣ភាគរយ​ក្នុងនោះ​មាន​ស្លាក​ព័ត៌មាន​ជា​ភាសា​ខ្មែរ​តែ៣ភាគរយ ។

ថ្នាំ​កសិកម្ម​ដែល​គ្មាន​បញ្ជី​ការ​មាន៨៧ភាគរយ​ ក្នុងនោះ​ថ្នាំ​កសិកម្ម​ហាមឃាត់​ដោយ​ក្រសួងកសិកម្ម​មាន៥ភាគរយ និង​ថ្នាំ​កសិកម្ម​ហាមឃាត់​ដោយ​អង្គការ​សុខភាព​ពិភពលោក (WHO) មាន៦ភាគរយ។ សម្ភារៈ​កសិកម្ម​មួយចំនួន​ត្រូវបាន​ក្លែង​គុណភាព ដោយ​អាជីវករ​ទុច្ចរិត ជាពិសេស​ជីគីមី ហើយ​បាន​ចរាចរ​ណ៏​ចែកចាយ​ដល់​កសិករ​ដោយ​អសីលធម៌។ ការទទួលយក​នូវ​ចំណេះដឹង​ពី​ការផ្សព្វផ្សាយ​អប់រំ​ចំពោះ​អាជីវករ​លក់ដូរ​សម្ភា​រៈ​កសិកម្ម ក៏ដូចជា​ចំពោះ​កសិករ​ប្រើប្រាស់​សម្ភារៈ​កសិកម្ម គឺជា​ការកែប្រែ​ទម្លាប់​ដែល​នៅ​ជួប​ការលំបាក និង​ទាមទារ​ពេលវេលា​ការចូលរួម និង​កិច្ចសហការ​ពី​សំណាក់​អាជ្ញា​ធរមាន​សមត្ថកិច្ច​ពាក់ព័ន្ធ​ក្នុងការ​អនុវត្ដ​ន៏​ច្បាប់​ចំពោះ​សកម្មភាព​ល្មើសច្បាប់​មិនទាន់បាន​ឆ្លើយតប​ជា​វិជ្ជមាន​នៅឡើយ ។ល។

ឯកឧត្ដម​បាន​បន្ដទៀត​ថា អនុសា​ស​ន៏​គន្លឹះ​របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន​នាយករដ្ឋមន្ដ្រី​កម្ពុជា​នៅក្នុង​ពិធី​បិទ​សន្និបាត​បូក​សរុប​ការងារ​កសិកម្ម​រុក្ខាប្រមាញ់ និង​នេសាទ​នា​ថ្ងៃទី៦ខែមេសា​ឆ្នាំ២០១០ នៅ​សកល​វិទ្យាល័យ​ភូមិន្ទ​កសិកម្ម​បាន​គូសបញ្ជាក់ថា "ត្រូវ​ជំរុញ​សេចក្ដីព្រាងច្បាប់​ចាំបាច់​មួយ​ចំនូ​ន​ដើម្បី​ឆ្លើយតប​ចាំបាច់​ទៅនឹង​តម្រូវការ​បន្ទាន់​នៃ​ក្របខ័ណ្ឌ​គតិ​យុ​ត្ដិ ដែល​គាំទ្រ​ដល់​ការ​អនុវត្ដ​ន៏​គោលនយោបាយ និង​យុទ្ធសាស្ដ្រ​អភិវឌ្ឍ​ន៏​វិស័យ​កសិកម្ម​ចំពោះមុខ​ដូចជា​សុ​វត្ថ​ភាព​ស្បៀង ដែល​ពាក់ព័ន្ធ​ការគ្រប់គ្រង​ថ្នាំ​កសិកម្ម និង​សម្ភារៈ​កសិកម្ម​ការគ្រប់គ្រង​អនាម័យ និង​ភូតគាម​អនាម័យ និង​ការគ្រប់គ្រង​គុណភាព​សុ​វត្ថ​ភាព​ស្បៀង ។ល។ “ ។

ឯកឧត្ដម​បញ្ជាក់ថា សេចក្ដីព្រាងច្បាប់​ស្ដីពី​ថ្នាំ​កសិកម្ម និង​សម្ភារៈ​កសិកម្ម​ដែល​ក្រសួងកសិកម្ម​បានដាក់​សិក្ខាសាលា​ពិគ្រោះ​យោបល់​នា​ថ្ងៃនេះ គឺជា​សេចក្ដីព្រាងច្បាប់​ទីមួយ ហើយក៏​ជាការ​ចាប់ផ្ដើម​នៃ​កម្មវិធី​អភិវឌ្ឍ​ន៏​ច្បាប់​របស់​ក្រសួង នៅក្នុង​នីតិ កាល​ទី៤នៃ​រដ្ឋសភា​នេះ​ប៉ុណ្ណោះ ។ ក្រសួងកសិកម្ម​រុក្ខាប្រមាញ់ និង​នេសាទ​មាន​មោទនភាព​ចំពោះ​លទ្ធផល​ប្រកបដោយ​ផ្លែផ្កា​នេះ ទោះបីជា​ការចាប់ផ្ដើម​ក្ដី ៕

ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម បានអញ្ជើញចូលរួមកិច្ចប្រជុំក្រុមការងារពាណិជ្ជកម្ម និងវិនិយោគ ជាមួយសហភាពអឺរ៉ុប នៅប្រទេសប៊ែលហ្សិក
នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម...
នាយកដ្ឋានផ្សព្វផ្សាយកសិកម្ម សហការជាមួយអង្គការដៃគូ បើកវគ្គបណ្តុះបណ្តាលដល់មន្ត្រីកសិកម្មឃុំ-សង្កាត់ ប្រចាំខេត្តកំពង់ធំ និងសៀមរាប
នាយកដ្ឋានផ្សព្វផ្សាយកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសហការជាមួយអង្គការហេឡែន...
ឯកឧត្តម គង់​ ច័ន្ទវាសនា​ រដ្ឋលេខាធិការ​ ក្រសួងកសិកម្ម អញ្ជើញចូលរួមជាគណៈអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រេីប្រាស់កម្មវិធីទូរស័ព្ទដៃ​ «កុំប្រេីប្រាស់គ្រឿងញៀន​»...
នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម​ គង់​ ច័ន្ទវាសនា រដ្ឋលេខាធិការ​ក្រសួងកសិកម្ម...
ឯកឧត្តមបណ្ឌិត មាស ពិសិដ្ឋ អនុរដ្ឋលេខាធិការ នៃក្រសួងកសិកម្ម អញ្ជើញដឹកនាំសិក្ខាសាលា ស្តីពីហិរញ្ញវត្ថុ លទ្ធកម្ម យេនឌ័រ និងកិច្ចការពារបរិស្ថាន សង្គម និងអាកាសធាតុ
នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត មាស ពិសិដ្ឋ អនុរដ្ឋលេខាធិការ នៃក្រសួងកសិកម្ម...
ឯកឧត្តម ឌិត ទីណា អញ្ជើញជាអធិបតីភាពក្នុងពិធីបរិច្ចាគឈាម ក្រោមប្រធានបទ «ផ្តល់ឈាម សង្គ្រោះជីវិតខ្ញុំ» លើកទី៣
នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
កូនផ្សោតកើតថ្មី១ក្បាលនៅអន្លង់កាំពី ខេត្តក្រចេះ នាថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤!
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​ និងរដ្ឋបាលជលផល មានសេចក្ដីសោមនស្សជម្រាបជូនសាធារណជនជ្រាបថា...
ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលដល់អាជីវករដែលមានបំណងធ្វើពាណិជ្ជកម្មពាក់ព័ន្ធនឹងថ្នាំកសិកម្ម និងជីកសិកម្ម
នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញចូលរួមចុះហត្ថលេខាលើពិធីសារចំនួនពីរ នៅក្នុងកិច្ចប្រជុំលើកទី៧ នៃគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន
នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ផ្សោតក្បាលត្រឡោក រតនសម្បត្តិជាតិ
សត្វផ្សោតគឺជាថនិកសត្វ ដែលចិញ្ចឹមកូនដោយទឹកដោះ។ វាបង្កកំណើតចន្លោះពី ២ ទៅ...
ឯកឧត្តមរដ្ឋមន្ដ្រី​ ឌិត ទីណា អញ្ជើញពិនិត្យការងារអភិរក្សធនធានជលផល និងប្រព័ន្ធជីវចម្រុះបាតសមុទ្ររបស់អង្គការអភិរក្សធនធានសមុទ្រកម្ពុជា ​MCC
នៅរសៀលថ្ងៃព្រហស្បតិ៍​ ទី១៨ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមរដ្ឋមន្ដ្រី​ ឌិត ទីណា...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាគម្រោងថវិកាឆ្នាំ២០២៥
នៅព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាគម្រោងស្តីពី Water Security Improvement
នៅព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
សូមគោរពជូនពរ ឯកឧត្តម ឌិត ទីណា
ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ...
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រៀបចំពិធីសូត្រមន្ត​ អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ
នៅរសៀលថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត...
ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការជាតិគ្រប់គ្រង​ និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា
នៅព្រឹកថ្ងៃទី៩​ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមអនុរដ្ឋលេខាធិការ​ ឡោ រស្មី តំណាងក្រសួងកសិកម្ម...