ទៅពិនិត្យ​ការប្រមូល​ផល​ត្រី​ចុងរដូវ​នៅ​ឡូ​ត៌​លេខ៧

ចេញ​ផ្សាយ​ ១៥ មករា ២០១៨ 2730

លោក​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​រុក្ខ​ប្រមាញ់ ​និង​នេសាទ​បាន​អញ្ជើញ​ទៅពិនិត្យមើល​ពិនិត្យ​ការប្រមូល​ផល​ត្រី​ចុងរដូវ ​នៅ​ឡូ​ត៌​នេសាទ​លេខ៧ និង​ជួប​ជាមួយ​តំណាង​ប្រជាជនចំនួន ៥០នាក់ ​ពី​ភូមិ​ចំនួន ៦ នៅ​ឃុំ​លើកដែ​ក ស្រុក​កោះធំ ខេត្តកណ្តាល ។

ក្នុងឱកាស​នោះ​លោក​រដ្ឋមន្ត្រី ​បាន​កោតសរសើរ​ម្ចាស់​ឡូ​ត៌លេខ៧ និង​សហការី​ដែល​បានអភិរក្ស​ត្រី​មេ​ពូជ ​ដែល​បានធ្វើឱ្យ​ត្រី​ប្រភេទ ​លេខ១ (ត្រី​រ៉ស់ ត្រី​ក្រាយ ត្រី​ឆ្លាត ត្រី​សណ្តាយ...) កើនឡើង។ ពាក់ព័ន្ធ​ការងារ​ធ្វើស្រែ​ប្រាំង ​លោក​រដ្ឋមន្ត្រី​បាន​រំលឹក​ដល់​កសិករ​ថា សូមឱ្យ​ត្រូវ​ប្រឹងប្រែងថែមទៀត។

កន្លែង​​​​​ណាធ្វើកសិកម្ម​បាន​ហើយ​ ​​​សូមឱ្យ​មន្ទីរ​កសិកម្ម​ខេត្តក​​​​ណ្តាល ​ទំនាក់ទំនង​ជាមួយអគ្គនាយកដ្ឋាន​កសិក​ម្ម​ ​​​​​​​​​​បញ្ជូន​អ្នកបច្ចេកទេស​ មក​ធ្វើ​បទ​បង្ហាញ​ អំពី​ការអនុវត្តន៍​ បច្ចេកទេស ដើម្បី​បង្កើន​ ទិន្នផល​ស្របតាម​អនុសាសន៍ របស់​ស​មេ្ត​ច​នាយករដ្ឋមន្ត្រី​ធ្វើស្រែ​តាមបែប​ធម្មតា​មក​តាម បែប​ស៊ីជម្រៅ​វិញ គឺ​បញ្ចូល​បច្ចេកទេស​ដើម្បី​ទទួលបាន​ទិន្នផល​ខ្ពស់។

នៅ​ទីនោះ​ផងដែរ​លោក​រដ្ឋមន្ត្រី ​បានធ្វើការ​ក្រើនរំលឹក​ ដល់​ម្ចាស់​ឡូត៍​មន្ត្រីជលផល​មន្ត្រី​កសិកម្ម ខេត្ត ស្រុក​ ត្រូវ​យកចិត្តទុកដាក់​លើ​ការងារ​មួយចំនួន។ ក្នុងនោះ​សូមឱ្យ​ម្ចាស់​ឡូត៍​ចាំបាច់​ត្រូវ​ស្តារ​ការ​រីងរាក់​ក្នុង​នាទី​នៃ​ដែន​ឡូត៍​របស់ខ្លួន​ឡើងវិញ។ នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​គ្រប់​ខេត្ត​ទាំងអស់​ ត្រូវ​ពិនិត្យមើល​ឡើងវិញ​ក្នុង​ដែន​សមត្ថកិច្ចរបស់ខ្លួន ព្រោះ​ការ​រីង​រាក់​វា​នឹងធ្វើ៎​ឲ្យ​ថយ​ទិន្នផល។ ត្រូវធ្វើ​ប៉មខ្ពស់(បញ្ជរ)ដើម្បី​ឃ្លាំមើល​ការពារ​ព្រៃ​លិច​ទឹក ភ្លើង​ឆេះ​ព្រៃ និង​មនុស្ស​ចូល។

រដ្ឋបាល​និង​ជលផល​សហការ​ជាមួយ​សាកលវិទ្យាល័យ​ភូមិន្ទ​កសិកម្ម​ សាលា​ជាតិ​កសិកម្ម​កំពង់ចាម ​យក​បញ្ហា​លែង​ត្រី​មេ​ពូជ​ប្រសើរ​ជាង​លែង​កូន​ត្រី​ធ្វើជា​ប្រធានបទ​នៃ​សារ​ណា​មក​សិក្សា ដើម្បី​ទទួល​បានជា​ឯកសារ​ជាក់​លាក់ទុក​សម្រាប់​ប្រើប្រាស់។ ដើម្បី​ទទួលបាន​ទិន្នន័យ​វិទ្យាសាស្ដ្រ សូម​ឲ្យ​វិទ្យាស្ថាន​ស្រាវជ្រាវ និង​អភិវឌ្ឍ​ន៏​ជលផល​ទឹកសាប​ត្រូវធ្វើ​ការស្រាវជ្រាវ​អំពី​បញ្ហា​នេះ។ គ្រប់​ខណ្ឌ​រដ្ឋបាល​ជល​ផល​ត្រូវ​ដាំ​ព្រៃ​លិច ទោះបី​ខេត្ដ​ដែល​គ្មាន​ព្រៃ​លិច​ទឹក (ស្វាយរៀង ព្រៃវែង តាកែវ)ក៏ត្រូវ​ដាំ​ដែរ។

រដ្ឋបាល​ព្រៃឈើ​សហការ​ជាមួយ​សាកលវិទ្យាល័យ​ភូមិន្ទ​កសិកម្ម សាលា​ជាតិ​កសិកម្ម​ព្រែកលៀប សាលា​ជាតិ​កសិកម្ម​កំពង់ចាម​ យក​ការដាំ​ការពារ​ព្រៃ​ឫស្សី​ឲ្យ​មាន​និរន្ដរ ភាព​ធ្វើជា​ប្រធានបទ នៃ​សារ​ណា​មក​សិក្សា ដើម្បី​ទទួល​បានជា​ឯកសារ​ជាក់​លាក់ទុក សម្រាប់​ប្រើប្រាស់​ព្រោះ​ព្រៃ​ឫស្សី​ជា​គម្រប​ព្រៃ​ដែល​ធ្វើ​ឲ្យ​មាន​លម​នឹង​ទៅនឹង​ការ​បម្រែបម្រួល​អាកាសធាតុ។ សូម​ឲ្យ​បាន​នូវ​បទល្មើស​គ្រប់​ប្រភេទ។

លោក​រដ្ឋមន្ដ្រី​ក៏បាន​ស្នើ​ឲ្យ​វិទ្យាស្ថាន​ស្រាវជ្រាវ និង​អភិវឌ្ឍ​ន៏​ជលផល​ទឹកសាប​សិក្សា​ស្រាវជ្រាវ​រក​ពូជ​ត្រី​ថ្មីដើម្បី​ផ្សព្វផ្សាយ។ លោក​ក៏បាន​សំនូមពរ​ផងដែរ​កុំ​ឲ្យ​ប្រើប្រាស់​ថ្នាំពុល​កសិកម្ម។ លោក​រដ្ឋមន្ដ្រី​ក៏បានផ្ដល់​ថវិការ​ចំនួន ៣លាន​រៀល​ដល់​សហគម​ន៏​សង្ក​ហស​ង្រោះ​ចំនួន៦ភូមិ​ដែល​មួយ​ភូមិ​ទទួលបាន៥០ម៉ឺន​រៀល៕

ឯកឧត្តម គង់​ ច័ន្ទវាសនា​ រដ្ឋលេខាធិការ​ ក្រសួងកសិកម្ម អញ្ជើញចូលរួមជាគណៈអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រេីប្រាស់កម្មវិធីទូរស័ព្ទដៃ​ «កុំប្រេីប្រាស់គ្រឿងញៀន​»...
នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម​ គង់​ ច័ន្ទវាសនា រដ្ឋលេខាធិការ​ក្រសួងកសិកម្ម...
ឯកឧត្តមបណ្ឌិត មាស ពិសិដ្ឋ អនុរដ្ឋលេខាធិការ នៃក្រសួងកសិកម្ម អញ្ជើញដឹកនាំសិក្ខាសាលា ស្តីពីហិរញ្ញវត្ថុ លទ្ធកម្ម យេនឌ័រ និងកិច្ចការពារបរិស្ថាន សង្គម និងអាកាសធាតុ
នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត មាស ពិសិដ្ឋ អនុរដ្ឋលេខាធិការ នៃក្រសួងកសិកម្ម...
ឯកឧត្តម ឌិត ទីណា អញ្ជើញជាអធិបតីភាពក្នុងពិធីបរិច្ចាគឈាម ក្រោមប្រធានបទ «ផ្តល់ឈាម សង្គ្រោះជីវិតខ្ញុំ» លើកទី៣
នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
កូនផ្សោតកើតថ្មី១ក្បាលនៅអន្លង់កាំពី ខេត្តក្រចេះ នាថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤!
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​ និងរដ្ឋបាលជលផល មានសេចក្ដីសោមនស្សជម្រាបជូនសាធារណជនជ្រាបថា...
ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលដល់អាជីវករដែលមានបំណងធ្វើពាណិជ្ជកម្មពាក់ព័ន្ធនឹងថ្នាំកសិកម្ម និងជីកសិកម្ម
នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញចូលរួមចុះហត្ថលេខាលើពិធីសារចំនួនពីរ នៅក្នុងកិច្ចប្រជុំលើកទី៧ នៃគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន
នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ផ្សោតក្បាលត្រឡោក រតនសម្បត្តិជាតិ
សត្វផ្សោតគឺជាថនិកសត្វ ដែលចិញ្ចឹមកូនដោយទឹកដោះ។ វាបង្កកំណើតចន្លោះពី ២ ទៅ...
ឯកឧត្តមរដ្ឋមន្ដ្រី​ ឌិត ទីណា អញ្ជើញពិនិត្យការងារអភិរក្សធនធានជលផល និងប្រព័ន្ធជីវចម្រុះបាតសមុទ្ររបស់អង្គការអភិរក្សធនធានសមុទ្រកម្ពុជា ​MCC
នៅរសៀលថ្ងៃព្រហស្បតិ៍​ ទី១៨ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមរដ្ឋមន្ដ្រី​ ឌិត ទីណា...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាគម្រោងថវិកាឆ្នាំ២០២៥
នៅព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាគម្រោងស្តីពី Water Security Improvement
នៅព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
សូមគោរពជូនពរ ឯកឧត្តម ឌិត ទីណា
ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ...
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រៀបចំពិធីសូត្រមន្ត​ អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ
នៅរសៀលថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត...
ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការជាតិគ្រប់គ្រង​ និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា
នៅព្រឹកថ្ងៃទី៩​ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមអនុរដ្ឋលេខាធិការ​ ឡោ រស្មី តំណាងក្រសួងកសិកម្ម...
ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម អញ្ជើញដឹកនាំក្រុមការងារជលផល ចុះត្រួតពិនិត្យសមាគម សហគមន៍ធម្មជាតិពារាំង ក្នុងភូមិសាស្រ្តសង្កាត់ជ្រាវ ក្រុង...
នៅថ្ងៃទី៧ ខែមេសា ឆ្នាំ ២០២៤ ឯកឧត្តមប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម...
ឯកឧត្តម ឱម គឹមស៊ា រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញដឹកនាំគណ:ប្រតិភូ ចុះសួរសុខទុក្ខកងវរសេនាតូចព្រំដែនលេខ៣ នៅខេត្តកោះកុង
នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤ ដោយមានការអនុញ្ញាតិពីឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម...