ពូជស្រូវ​មួយចំនួន​ដែល​កសិករ​​ប្រើ​ជា​ពូជ​ដែលមាន​ប្រភព​មិន​ច្បាស់លាស់

ចេញ​ផ្សាយ​ ២២ មករា ២០១៨ 2385

ឯកឧត្តមបណ្ឌិត ច័ន្ទ សារុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ​បាន​រំលឹក​ដល់​កសិករ​ថា ពូជ​មួយចំនួន ​ដែល​កសិករ​កំពុង​តែ​ប្រើប្រាស់​ ជា​ពូជ​ដែលមាន​ប្រភព​មិន​ច្បាស់លាស់​ នាំចូល​ពី​ប្រទេសជិតខាង ​និង​មាន​តំលៃ​ខ្ពស់ជាង​ពូជ​សុទ្ធ​ល្អ ​ដែលមាន​នៅក្នុង​ប្រទេស​ថែម​ទៀតផង។

ខណៈពេល​ជួប​ជាមួយ​កសិករ ​ដែល​ធ្វើ​ស្រូវប្រាំង​ចំនួន ១០០គ្រួសារ ​នៅ​ភូមិ​ឃុំ​បាធាយ ស្រុក​បាធាយ ខេត្តកំពង់ចាម​កាលពី​ចុង​សប្តាហ៍​នេះ ឯកឧត្តម​បណ្ឌិត ច័ន្ទ​សារុន​ រដ្ឋមន្ត្រី​ក្រសួងកសិកម្ម បាន​ប្រាប់​ដល់​កសិករ​ថា ​ពូជស្រូវ​ដែល​ប្រជាកសិករ​ប្រើប្រាស់​សព្វថ្ងៃ​ ជា​ពូជដែល​លួច​នាំចូល​ពី​ប្រទេស​វៀតណាម និង​មានតម្លៃ ខ្ពស់ជាង​ពូជ ​ដែល​រាជរដ្ឋាភិបាល​កម្ពុជា​ប្រកាស​ឲ្យ​ប្រើប្រាស់​ និង​ទទួលបាន​ការស្រាវជ្រាវ​ច្បាស់លាស់ និង​មាន​ប្រភព​ត្រឹមត្រូវ ​ហើយ​ទទួលបាន​ទិន្នផល​ខ្ពស់​និង​មានគុណ​ភាពល្អ។

ឯកឧត្តម​បណ្ឌិត ច័ន្ទ​សារុន ​បាន​រំលឹក​ឲ្យ​កសិករ​ប្រយ័ត្ន​ក្នុង​បញ្ហារ​នេះ ​ជាមួយនឹង​ការជ្រើសរើស​ពូជ​សុទ្ធ​ល្អ​ពិសេស ពូជ​ទាំង១០មុខ​ ដែល​ប្រកាស​ឲ្យ​ប្រើ​ដោយ​រាជរដ្ឋាភិបាល។ ឯកឧត្តម​បណ្ឌិត ច័ន្ទ​សារុន ​បញ្ជាក់ថា ពូជស្រូវ​ដែល​មិនដឹង​ប្រភព​ច្បាស់លាស់​កុំ​យកមកប្រើ។

ការិយាល័យ​កសិកម្ម​ស្រុក ​មន្ទីរ​កសិកម្ម​ខេត្ត ត្រូវធ្វើ​ការផ្សព្វផ្សាយ​ឲ្យ​បាន​ទូលំទូលាយ​នូវ​ពូជ​ទាំង១០មុខ ដែល​រាជរដ្ឋាភិបាល​ប្រកាស​ឲ្យ​ប្រើប្រាស់។ ឯកឧត្តម​បណ្ឌិត ច័ន្ទ​សារុន ​ស្នើ​ឲ្យ​លោក សូ ខន​ឬ​ទ្ធី​គុណ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កសិកម្ម ត្រូវ​ណែនាំ​ប្រជុំ​ផ្សព្វផ្សាយ​ដល់​មន្ទីរកសិកម្ម​ទាំង២៤រាជធានី ខេត្ត ធ្វើយ៉ាងណា​ឲ្យ​ប្រជាជន​នៅ​មួលដ្ឋា​ន​បានដឹង​ពី​ពូជ​ទាំង ១០មុខ សូម​ឲ្យ​ប្រើ​ពូជ​តិចជាង១០០ គីឡូ និង​កាត់បន្ថយ​បន្តបន្ទាប់​ដោយ​ប្រើ​ឧបករណ៍​ព្រោះ​គ្រាប់ពូជ។

ពូជស្រូវ​ទាំង១០មុខនេះ​ មានស្រូវស្រាល​មិនប្រកាន់​រដូវ​ចំនួន៣ គឺ​សែន​ពិដោរ IR66 និង​ជលសា ស្រូវ​កា​ណ្តា​ល​មាន​ចំនួន៤គឺ ស្រូវ​ផ្ការំដួល ផ្កា​រមៀត ផ្កា​រំដេង និង​ផ្កា​ចន្ទ​សែ​នស និង​ពូជ​ស្រូវធ្ងន់​ចំនួន​គឺCAR4 CAR6និង​រាំង ជ័យ ។

ខណៈ​ទៅ​ទីនោះ ឯកឧត្តម​បណ្ឌិត ច័ន្ទ​សារុន ​បាន​ចុះទៅ​ពិនិត្យមើល​វាលស្រែ​ប្រាំង ដែល​ទទួលលទ្ធផល​ល្អប្រសើរ​ និង​ផ្តល់​ឱ​កាស​ដល់​ប្រជាកសិករ​ទាំងអស់​ឲ្យ​មានមតិ និង​លើក​ជា​បញ្ហា ​ដែល​ជួបប្រទះ​ក្នុងការ​ធ្វើស្រែ ចម្ការ​ទាំង​រដូវប្រាំង​និង រដូវវស្សា ។

ឯកឧត្តម​បណ្ឌិត ច័ន្ទ​សារុន​ ក៏​សំណូមពរ​ឲ្យ​ប្រជាកសិករ ​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត ការិយាល័យ​កសិកម្ម​ស្រុក និង​ប្រជាកសិករ​ទាំងអស់​ ត្រូវ​រក​វិធី​ដើម្បី​ដោះស្រាយ​បញ្ហា​ទឹក​ ម្ចាស់ការ​ឲ្យ​បាន​លើ​បញ្ហា​ទឹក​នេះ។ ឯកឧត្តម​បណ្ឌិត ច័ន្ទ​សារុន​ជូន​ឧបករណ៍​ព្រោះ​ពូជ​ចំនួន០២ គ្រឿង​ដល់​ការិយាល័យ​កសិកម្ម​ស្រុក​បា ធា​យ​សម្រាប់​ទុក​ធ្វើ​បង្ហាញជូន​ប្រជាកសិករ​ផងដែរ។

The Mekong Irrawaddy Dolphins
The Mekong Irrawaddy Dolphins are a critically endangered species inhabiting the Mekong River in Cambodia. With an estimated population of around 90 individuals, they are considered Cambodia's national...
ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញចូលរួមកិច្ចប្រជុំអនុគណៈកម្មការ ស្តីពី កិច្ចសហប្រតិបត្តិការជាមួយសហភាពអឺរ៉ុប នៅប្រទេសប៊ែលហ្សិក
នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សា អំពីករណីបឹងដូនទយ អាងទឹកបាធូ និងអាងទឹកផ្សេងៗទៀត ក្នុងភូមិសាស្ត្រខេត្តស្វាយរៀង
នៅព្រឹកថ្ងៃពុធ ទី២៤ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានអញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សា...
ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម បានអញ្ជើញចូលរួមកិច្ចប្រជុំក្រុមការងារពាណិជ្ជកម្ម និងវិនិយោគ ជាមួយសហភាពអឺរ៉ុប នៅប្រទេសប៊ែលហ្សិក
នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម...
នាយកដ្ឋានផ្សព្វផ្សាយកសិកម្ម សហការជាមួយអង្គការដៃគូ បើកវគ្គបណ្តុះបណ្តាលដល់មន្ត្រីកសិកម្មឃុំ-សង្កាត់ ប្រចាំខេត្តកំពង់ធំ និងសៀមរាប
នាយកដ្ឋានផ្សព្វផ្សាយកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសហការជាមួយអង្គការហេឡែន...
ឯកឧត្តម គង់​ ច័ន្ទវាសនា​ រដ្ឋលេខាធិការ​ ក្រសួងកសិកម្ម អញ្ជើញចូលរួមជាគណៈអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រេីប្រាស់កម្មវិធីទូរស័ព្ទដៃ​ «កុំប្រេីប្រាស់គ្រឿងញៀន​»...
នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម​ គង់​ ច័ន្ទវាសនា រដ្ឋលេខាធិការ​ក្រសួងកសិកម្ម...
ឯកឧត្តមបណ្ឌិត មាស ពិសិដ្ឋ អនុរដ្ឋលេខាធិការ នៃក្រសួងកសិកម្ម អញ្ជើញដឹកនាំសិក្ខាសាលា ស្តីពីហិរញ្ញវត្ថុ លទ្ធកម្ម យេនឌ័រ និងកិច្ចការពារបរិស្ថាន សង្គម និងអាកាសធាតុ
នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត មាស ពិសិដ្ឋ អនុរដ្ឋលេខាធិការ នៃក្រសួងកសិកម្ម...
ឯកឧត្តម ឌិត ទីណា អញ្ជើញជាអធិបតីភាពក្នុងពិធីបរិច្ចាគឈាម ក្រោមប្រធានបទ «ផ្តល់ឈាម សង្គ្រោះជីវិតខ្ញុំ» លើកទី៣
នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
កូនផ្សោតកើតថ្មី១ក្បាលនៅអន្លង់កាំពី ខេត្តក្រចេះ នាថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤!
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​ និងរដ្ឋបាលជលផល មានសេចក្ដីសោមនស្សជម្រាបជូនសាធារណជនជ្រាបថា...
ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលដល់អាជីវករដែលមានបំណងធ្វើពាណិជ្ជកម្មពាក់ព័ន្ធនឹងថ្នាំកសិកម្ម និងជីកសិកម្ម
នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញចូលរួមចុះហត្ថលេខាលើពិធីសារចំនួនពីរ នៅក្នុងកិច្ចប្រជុំលើកទី៧ នៃគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន
នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ផ្សោតក្បាលត្រឡោក រតនសម្បត្តិជាតិ
សត្វផ្សោតគឺជាថនិកសត្វ ដែលចិញ្ចឹមកូនដោយទឹកដោះ។ វាបង្កកំណើតចន្លោះពី ២ ទៅ...
ឯកឧត្តមរដ្ឋមន្ដ្រី​ ឌិត ទីណា អញ្ជើញពិនិត្យការងារអភិរក្សធនធានជលផល និងប្រព័ន្ធជីវចម្រុះបាតសមុទ្ររបស់អង្គការអភិរក្សធនធានសមុទ្រកម្ពុជា ​MCC
នៅរសៀលថ្ងៃព្រហស្បតិ៍​ ទី១៨ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមរដ្ឋមន្ដ្រី​ ឌិត ទីណា...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាគម្រោងថវិកាឆ្នាំ២០២៥
នៅព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាគម្រោងស្តីពី Water Security Improvement
នៅព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...