ពិធីបិទកិច្ចប្រជុំបូកសរុបលទ្ធផលការងារនីតិកម្មកសិកម្មប្រចាំឆ្នាំ២០១៨ និងលើកទិសដៅការងារឆ្នាំ២០១៩-២០២០ ក្រោមអធិបតីភាពឯកឧត្ដមរដ្ឋមន្រ្តី វេង សាខុន

ចេញ​ផ្សាយ​ ២០ មីនា ២០១៩ 2584

នៅសណ្ឋាគារសុខាល័យអង្គរ ខេត្តសៀមរាប នារសៀលថ្ងៃច័ន្ទ ១៣កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៩ មានរៀបចំពិធីបិទកិច្ចប្រជុំបូកសរុបលទ្ធផលការងារនីតិកម្មកសិកម្មប្រចាំឆ្នាំ២០១៨ និងលើកទិសដៅការងារឆ្នាំ២០១៩-២០២០ ក្រោមអធិបតីភាពឯកឧត្ដម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងមានវត្តមានរបស់ឯកឧត្តមថ្នាក់ដឹកនាំក្រសួង លោក លោកស្រី នាងកញ្ញា មន្រ្តីរាជការយ៉ាងច្រើនកុះករ។
 
ឯកឧត្តមរដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់ចំពោះលទ្ធផលដែលនាយកដ្ឋាននីតិកម្មកសិកម្មសម្រេចបានល្អប្រសើរនាឆ្នាំ ២០១៨ គឺដោយសារការខិតខំប្រឹងប្រែងយ៉ាងសកម្មអស់ពីកម្លាំងកាយចិត្ត និងស្មារតីសាមគ្គីភាពគ្នាល្អរបស់ថ្នាក់ ដឹកនាំ និងមន្រ្តីរាជការគ្រប់ជាន់ថ្នាក់ និងជាពិសេសដោយមានការចូលរួមពីអង្គភាព មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានី-ខេត្ត ស្ថាប័ន និងអាជ្ញាធរពាក់ព័ន្ធដែលបានផ្តល់កិច្ចសហការបានយ៉ាងល្អប្រសើរ។ ឯកឧត្តមរដ្ឋ មន្រ្តីបានបញ្ជាក់ថា កិច្ចប្រជុំនេះគឺជាឱកាសសម្រាប់យើងទាំងអស់គ្នាបានជួបផ្ទាល់ដើម្បីពិភាក្សាផ្លាស់ប្តូរបទ ពិសោធន៍ ពិនិត្យលើបញ្ហាប្រឈម ចំណុចខ្លាំង ចំណុចខ្សោយ និងរិះរកដំណោះស្រាយ ព្រមទាំងផ្តល់គំនិតផ្តួច ផ្តើមថ្មីបន្ថែមទៀត ដើម្បីពង្រឹងសមត្ថភាពក្នុងការអនុវត្តច្បាប់ លិខិតបទដ្ឋានគតិយុត្តក្រោមច្បាប់ និងលើកកម្ពស់អភិបាលកិច្ច ក្នុងការបំពេញតួនាទីនិងភារកិច្ចរបស់ខ្លួនឲ្យកាន់តែមានប្រសិទ្ធភាពនៅឆ្នាំបន្តបន្ទាប់។
 
ឆ្លើយតបទៅយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យកសិកម្មឆ្នាំ២០១៩-២០២៣ គឺជាការតម្រង់ទិសឆ្ពោះទៅរកការធ្វើទំនើប កម្មកសិកម្មដែលមានលក្ខណៈប្រកួតប្រជែង បរិយាប័ន្ន ធន់នឹងការប្រែប្រួលអាកាសធាតុ និងនិរន្តរភាព។ ដើម្បីសម្រេចចក្ខុវិស័យនេះ និងដោយមានការគាំទ្រពីក្រសួងនិងស្ថាប័នពាក់ព័ន្ធបានកំណត់ទិសដៅអភិវឌ្ឍន៍ដោយជំរុញកំណើនកសិកម្មប្រកបដោយការប្រកួតប្រជែងទីផ្សារ ធានាបានគុណភាព សុវត្ថិភាព និងអនាម័យសម្រាប់ការនាំចេញតាមរយៈការបង្កើនផលិតភាព ពិពិធកម្ម និងពាណិជ្ជូបនីយកម្មកសិកម្ម។ ប្រាកដណាស់ ស្របពេលនឹងការរីកចម្រើននៃផលិតកម្មកសិកម្ម សេចក្តីត្រូវការធាតុចូលកសិកម្ម (ជី ថ្នាំកសិកម្ម និងសម្ភារ:ផ្សេងៗទៀត) កាន់តែមានការកើនឡើងក្នុងអំឡុងពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ កំណើននេះ បានឆ្លុះបញ្ចាំងនូវភាពជាក់ស្ដែងនៃការអភិវឌុ្ឍផលិតកម្មដំណាំកសិកម្ម និងការចូលរួមចំណែកយ៉ាងពិតប្រាកដនៃធាតុចូលកសិកម្មក្នុងការលើក កម្ពស់អភិវឌ្ឍន៍វិស័យកសិកម្ម ស្របតាមគោលនយោបាយនិងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល។
 
ឯកឧត្តមរដ្ឋមន្រ្តីបានលើកឡើងថា ក្នុងខណ:កំណើននៃសេចក្តីត្រូវការនៃធាតុចូលកសិកម្មដែលបន្តមានការកើនឡើង យើងសង្កេតឃើញថាការគ្រប់គ្រងធាតុចូលទាំងនោះនៅជួបបញ្ហាប្រឈមមួយចំនួនទាក់ទងការងារគ្រប់គ្រង ការអនុវត្តបច្ចេកទេស ច្បាប់ កិច្ចសហការ ការទទួលខុសត្រូវ និងធនធានមនុស្ស ដែលបញ្ហាទាំងអស់នោះទាមទារឲ្យថ្នាក់ដឹកនាំក្រសួង ថ្នាក់នាយកដ្ឋាន មន្រ្តីជំនាញ និងជាពិសេសក្រុមហ៊ុនអាជីវកម្ម និងដៃគូពាក់ព័ន្ធទាំងអស់ចូលរួមគាំទ្រ ផ្តល់កិច្ចសហការក្នុងស្មារតីទទួលខុសត្រូវខ្ពស់ដើម្បីដាក់ចេញនូវវិធានការដោះស្រាយបញ្ហាឲ្យចំគោលដៅ ទាន់ពេលវេលា ទូលំទូលាយ និងមានប្រសិទ្ធភាព។ នាឱកាសនេះ ដើម្បីចូលរួមសម្រេចបានលទ្ធផលជាវិជ្ជមានក្នុងការបំពេញភារកិច្ចរបស់អង្គភាពលើការគ្រប់គ្រងសម្ភារកសិកម្ម ជាពិសេសការជំរុញការ អនុវត្តច្បាប់ស្ដីពីការគ្រប់គ្រងថ្នាំកសិកម្ម និងជីកសិកម្មប្រកបដោយប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាព ឯកឧត្តមរដ្ឋមន្ត្រីបានផ្ដល់នូវអនុសាសន៍មួយចំនួនដល់អង្គពិធីទាំងមូលក៏ដូចជាអ្នកពាក់ព័ន្ធទាំងអស់យកចិត្តទុកដាក់អនុវត្តបន្តដូចតទៅ៖
ទី១- បន្តរៀបចំលិខិតបទដ្ឋានគតិយុត្តក្រោមច្បាប់ស្តីពី ការគ្រប់គ្រងថ្នាំកសិកម្ម និងជីកសិកម្ម។ ត្រូវសហការសម្របសម្រួលជាមួយអង្គភាពជំនាញក្នុងការរៀបចំពិនិត្យ កែសម្រួល និងធ្វើបច្ចុប្បន្នភាពលិខិតបទដ្ឋានគតិយុត្តផ្សេងៗ ដោយត្រូវបត់បែនឲ្យទាន់សភាពការណ៍ក្នុងបរិបទនៃការវិវឌ្ឍន៍រីកចម្រើនរបស់ប្រទេសជាតិ។
ទី២- ត្រូវសិក្សាពីលទ្ធភាពកាត់បន្ថយថ្លៃដើម តាមរយៈការកែលម្អសេវាថ្លៃដើម ដែលអាចបង្កើនការប្រកួតប្រជែងទីផ្សារទាំងក្នុងស្រុកនិងក្រៅស្រុក និងបន្តលើកកម្ពស់ទាំងគុណភាព និងសុវត្ថិភាពនៃធាតុចូលកសិកម្ម។ សម្រួលបែបបទនៃការត្រួតពិនិត្យ និងនីតិវិធីចុះបញ្ជីថ្នាំកសិកម្ម និងជីកសិកម្មឲ្យមានប្រសិទ្ធភាពជាងមុន។ ត្រូវពង្រឹងនិងពង្រីកសមត្ថភាពមន្ទីរពិសោធន៍ទាំងធនធានមនុស្ស និងបច្ចេកទេសដើម្បីពិនិត្យ វិភាគ និងវាយតម្លៃគុណភាពធាតុចូលកសិកម្ម។
ទី៣- ត្រូវបន្តជំរុញការធ្វើអធិការកិច្ច និងពង្រឹងការអនុវត្ដច្បាប់ចំពោះសកម្មភាពពាណិជ្ជកម្ម ជាពិសេសត្រូវយកចិត្តទុកដាក់ទប់ស្កាត់ចំពោះការហូរចូលថ្នាំកសិកម្ម និងជីកសិកម្មខុសច្បាប់។ ត្រូវត្រួតពិនិត្យលើបមាណីយគុណភាព ស្លាកសញ្ញាព័ត៌មានជាភាសាខ្មែរលើសំបកវេចខ្ចប់ និងប្រភពដើមស្របច្បាប់។
ទី៤- បន្ដអនុវត្តកម្មវិធីផ្សព្វផ្សាយលើកកម្ពស់ការយល់ដឹងអំពីលិខិតបទដ្ឋានគតិយុត្ត នីតិវិធី និងវិធានបច្ចេកទេសក្នុងការគ្រប់គ្រង ការធ្វើពាណិជ្ជកម្មសម្ភារៈកសិកម្មឲ្យបានទូលំទូលាយដល់ពាណិជ្ជករ អាជីវករ និងជាពិសេសកសិករ តាមយន្តការនៃកិច្ចសហប្រតិបត្តិការជាដៃគូរវាង “រដ្ឋ-ឯកជន-ដៃគូអភិវឌ្ឍន៍-សហគមន៍”។
ទី៥- គ្រប់អង្គភាពពាក់ព័ន្ធត្រូវបន្តជំរុញអនុវត្តកម្មវិធីផ្សព្វផ្សាយ អប់រំ និងលើកកម្ពស់ការយល់ដឹងអំពីផលវិបាកដែលបណ្តាលមកពីការប្រើប្រាស់សម្ភារៈកសិកម្មពុំបានត្រឹមត្រូវតាមបច្ចេកទេស។ ត្រូវចេះពន្យល់និងណែនាំដល់កសិករឲ្យអស់លទ្ធភាពលើការប្រើជីធម្មជាតិ ការដាំដំណាំឆ្លាស់ ដើម្បីបង្កើនគុណភាពដី និងការប្រើថ្នាំកសិកម្មដែលលាយផ្សំពីរុក្ខជាតិធម្មជាតិដែលអាចរកបាន និងមានស្រាប់នៅក្នុងមូលដ្ឋានដើម្បីឲ្យកសិផលក្លាយទៅជាផលិតផលសរីរាង្គ។
ទី៦- ត្រូវលើកកម្ពស់អភិបាលកិច្ចល្អក្នុងការបម្រើសេវាសាធារណៈ ប្រកបដោយតម្លាភាពចំពោះពាណិជ្ជករសម្ភារៈកសិកម្ម ដោយត្រូវពង្រឹងឆន្ទៈការងារ និងប្រកាន់ខ្ជាប់នូវវិន័យថ្លៃថ្នូរក្នុងការបំពេញតួនាទីនិងភារកិច្ចរបស់ខ្លួនដោយផ្អែកតាមគោលការណ៍ការងារ និងនីតិវិធីពាក់ព័ន្ធជាធរមាន។ ត្រូវខិតខំរៀនសូត្រជាប្រចាំអំពីច្បាប់ នីតិវិធីនិងវិធានបច្ចេកទេសពាក់ព័ន្ធក្នុងការគ្រប់គ្រងសម្ភារៈកសិកម្ម ដើម្បីឲ្យស័ក្ដិសមជាអង្គភាពមានសមត្ថកិច្ច។
ទី៧- ទាំងថ្នាក់ដឹកនាំ និងមន្រ្តីជំនាញត្រូវពង្រឹងសមត្ថភាព គុណភាពការងារ និងមនសិការវិជ្ជាជីវៈ ដើម្បីលើក កម្ពស់ប្រសិទ្ធភាព និងប្រសិទ្ធផលការងារ។

សូមគោរពជូនពរ ឯកឧត្តម ឌិត ទីណា
ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ...
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រៀបចំពិធីសូត្រមន្ត​ អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ
នៅរសៀលថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត...
ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការជាតិគ្រប់គ្រង​ និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា
នៅព្រឹកថ្ងៃទី៩​ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមអនុរដ្ឋលេខាធិការ​ ឡោ រស្មី តំណាងក្រសួងកសិកម្ម...
ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម អញ្ជើញដឹកនាំក្រុមការងារជលផល ចុះត្រួតពិនិត្យសមាគម សហគមន៍ធម្មជាតិពារាំង ក្នុងភូមិសាស្រ្តសង្កាត់ជ្រាវ ក្រុង...
នៅថ្ងៃទី៧ ខែមេសា ឆ្នាំ ២០២៤ ឯកឧត្តមប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម...
ឯកឧត្តម ឱម គឹមស៊ា រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញដឹកនាំគណ:ប្រតិភូ ចុះសួរសុខទុក្ខកងវរសេនាតូចព្រំដែនលេខ៣ នៅខេត្តកោះកុង
នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤ ដោយមានការអនុញ្ញាតិពីឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម...
លោកបណ្ឌិត សរ ចិត្រា អគ្គលេខាធិការរងទទួលបន្ទុករួម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញជាអធិបតីភាពក្នុងពិធីចុះហត្ថលេខាលើគម្រោងស្តីពី“សកម្មភាពសហគមន៍...
នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤ លោកបណ្ឌិត សរ ចិត្រា អគ្គលេខាធិការរងទទួលបន្ទុករួម...
ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញជាអធិបតីភាពបើកសិក្ខាសាលាស្ដីពីកិច្ចពិគ្រោះយោបល់លើការប្រមូលធាតុចូលកិច្ចសហប្រតិបត្ដិការទ្វេភាគី និងពហុភាគី...
នៅព្រឹកថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម អញ្ជើញចុះសួរសុខទុក្ខកងអន្តរាគមន៍បង្រ្កាបបទល្មើសជលផល ដែលឈរជើងនៅអាងត្រពាំងថ្ម ក្នុងស្រុកភ្នំស្រុក ខេត្តបន...
នៅថ្ងៃសៅរ៍ ទី0៦ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម...
បទយកការណ៍៖ ជំហានឆ្ពោះទៅកាន់ការបង្កើតសហគមន៍ទំនើបដំបូងគេបង្អស់នៅកម្ពុជា
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាននឹងកំពុងជំរុញចងក្រងសហគមន៍កសិកម្មទំនើប...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ អញ្ជើញចុះជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងប្រដាប់អាវុធឈរជើងក្ន...
នៅព្រឹកថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការ ក្រសួងកសិកម្ម អញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យវាយតម្លៃសហគមន៍កសិកម្ម ដែលត្រូវបានជ្រើសរើសចូលរួមអនុវត្ដទស្សនទានជំរុញផលិតកម...
ឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញដឹកនាំក្រុមការងារ...
ឯកឧត្តម ខាត់ សុធី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញចូលរួមបិទវគ្គបណ្តុះបណ្តាលមន្ត្រីកសិកម្មឃុំ នៅតំបន់សមុទ្រនៃខេត្តតាកែវ
នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ខាត់ សុធី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម...
បទយកការណ៍៖ កញ្ញា ហួ លីសា មានមោទនភាពចំពោះខ្លួនឯងដែលអាចយកជំនាញកសិកម្មមកបម្រើប្រជាកសិករនៅស្រុកកំណើត
កញ្ញា ហួ លីសា គឺជាយុវតីមួយរូបដែលមានកំណើតកើតជានៅស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។...
ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញចូលរួមកិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់ឧត្តមមន្ត្រីកម្ពុជា-អូស្ត្រាលី លើកទី៤ នៅរាជធានីភ្នំពេញ
នៅព្រឹកថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម...
លោកជំទាវ ចាន់ ផលលឿន អនុរដ្ឋលេខាធិការ នៃក្រសួងកសិកម្ម អញ្ជើញជាអធិបតីភាពក្នុងសិក្ខាសាលាថ្នាក់ជាតិ ស្តីពីសកម្មភាព និងភាពធន់នឹងអាកាសធាតុ សម្រាប់វិស័យកសិកម្មនៅក...
នៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៤ លោកជំទាវ ចាន់ ផលលឿន អនុរដ្ឋលេខាធិការ នៃក្រសួងកសិកម្ម...