ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន អមដោយ ឯកឧត្តម ចច អីដកា អគ្គរាជទូតសហភាពអឺរ៉ុបប្រចាំព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពក្នុងពិធី ប្រគល់រង្វាន់ដល់អ្នកទទួលជ័យលាភីជាអ្នកចិញ្ចឹមសត្វឆ្នើម

ចេញ​ផ្សាយ​ ០៦ សីហា ២០១៨ 2349

នៅរសៀលថ្ងៃសុក្រ ៧រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៨ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន អមដោយ ឯកឧត្តម ចច អីដកា អគ្គរាជទូតសហភាពអឺរ៉ុបប្រចាំព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពក្នុងពិធី ប្រគល់រង្វាន់ដល់អ្នកទទួលជ័យលាភីជាអ្នកចិញ្ចឹមសត្វឆ្នើម ក្រោមគម្រោងកម្មវិធីជំរុញកំណើនវិស័យកសិកម្មប្រកបដោយចីរភាព និងបរិយាប័ន្ន អនុវិស័យជលផល និងអនុវិស័យផលិតកម្មសត្វ។ ក្នុងពិធីដ៏មានអត្ថន័យនាពេលនេះ ក៏មានវត្តមានរបស់ឯកឧត្តម លោកជំទាវថ្នាក់ដឹកនាំក្រសួង តំណាងស្ថាប័នរដ្ឋ ដៃគូអភិវឌ្ឍ វិស័យឯកជន តំណាងក្រុមហ៊ុន ភ្ញៀវជាតិ និងអន្តរជាតិ និងកសិករដែលជាអ្នកចិញ្ចឹមសត្វឆ្នោមយ៉ាងច្រើនកុះករផងដែរ។
គម្រោងកម្មវិធីជំរុញកំណើនវិស័យកសិកម្មប្រកបដោយចីរភាព និងបរិយាប័ន្ន អនុវិស័យជលផល និងអនុវិស័យផលិតកម្មសត្វគឺជាជំនួយហិរញ្ញប្បទានឥតសំណងរបស់សហភាពអឺរ៉ុបដែលមានទឹកប្រាក់សរុប ២៦លានអឺរ៉ូ ដើម្បីអនុវត្តពីឆ្នាំ២០១៣ ដល់២០១៨ ក្នុងគោលបំណងជំរុញកំណើនសេដ្ឋកិច្ចសង្គមប្រកបដោយចីរភាព តាមរយៈការអភិវឌ្ឍន៍អនុវិស័យជលផល និងអនុវិស័យផលិតកម្មសត្វ ដែលមានការគាំទ្រយ៉ាងពេញលេញពីរាជរដ្ឋាភិបាលកម្ពុជា សង្គមស៊ីវិល និងដៃគូរអភិវឌ្ឍន៍នានា ដោយឈរលើមូលដ្ឋានគោលការណ៍កម្មវិធីយុទ្ធសាស្រ្ត (Programme-Based Approach-PBA)។
សូមបញ្ជាក់ផងដែរថា ក្នុងនោះអនុវិស័យផលិតកម្មសត្វនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វទទួលបានជាង ៧ លានអឺរ៉ូដើម្បីអភិវឌ្ឍនិងធ្វើឲ្យប្រសើរទ្បើងនូវសុខភាពសត្វ និងផលិតកម្មសត្វ ដោយផ្តោតលើលទ្ធផលរំពឹងទុកចំនួន៣ ជាសំខាន់ដែលបាននិងកំពុងអនុវត្តទូទាំង២៥ រាជធានីខេត្តគឺ៖ ការពង្រឹងប្រព័ន្ធផលិតកម្មសត្វ និងគ្រប់គ្រងស្ថាប័ន ការពង្រឹងបណ្តាញភ្នាក់ងារសុខភាពសត្វភូមិ និងការគាំទ្រដល់អ្នកចិញ្ចឹមសត្វខ្នាតតូច។ កម្មវិធី ប្រគល់រង្វាន់ដល់អ្នកទទួលជ័យលាភីគឺជាអ្នកចិញ្ចឹមសត្វឆ្នើមជាផ្នែកមួយនៃគម្រោងកម្មវិធី ដែលបានប្រឡងជ្រើសរើស និងលើកទឺកចិត្តដល់អ្នកមានស្នាដៃឆ្នើមក្នុងការចិញ្ចឹមសត្វ និងដាំដំណាំចំណីសត្វក្នុងគោលបំណងប្រែក្លាយគាត់ឲ្យទៅជាអ្នកចិញ្ចឹមសត្វជាលក្ខណៈពាណិជ្ជកម្ម និងជាគំរូដល់កសិករដទៃបន្តទៀត។
មានមតិស្វាគមន៍ ឯកឧត្តម ចច អីដកា អគ្គរាជទូតសហភាពអឺរ៉ុបប្រចាំព្រះរាជាណាចក្រកម្ពុជាបានគូសបញ្ជាក់ថាក្នុងវិស័យកសិកម្ម អនុវិស័យចិញ្ចឹមសត្វគឺជាអនុវិស័យដ៏មានសារៈសំខាន់បន្ទាប់ពីវិស័យដំណាំស្រូវនៅកម្ពុជា និងជាចលនាសំខាន់ក្នុងការបង្កើនការងារ ប្រាក់ចំណូល និងកាត់បន្ថយភាពក្រីក្រ។ ហើយឯកឧត្តមក៏បានវាយតម្លៃខ្ពស់ចំពោះសម្មភាព និងភាពគាំទ្រពីគ្រប់ស្ថាប័នពាក់ព័ន្ធ ជាពិសេសក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទដែលបានចូលរួមយ៉ាងសកម្ម និងមានប្រសិទ្ធភាពក្នុងការអនុវត្តគម្រោងឲ្យទទួលបានលទ្ធផលជាផ្លែផ្កា។
នាក្នុងឪកាសដ៏ប្រពៃនេះ ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសហភាពអឺរ៉ុបដែលបាន និងកំពុងជួយអភិវឌ្ឍប្រទេសកម្ពុជាលើគ្រប់វិស័យ ជាពិសេសវិស័យកសិកម្ម ហើយឯកឧត្តមរដ្ឋមន្ត្រីសង្ឃឹមនិងជឿជាក់ថាសហភាពអឺរ៉ុបនឹងចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍប្រទេសកម្ពុជាបន្តទៀត ដើម្បីសម្រេចចក្ខុវិស័យប្រែក្លាយប្រទេសកម្ពុជាទៅជាប្រទេសដែលមានចំណូលមធ្យមកំរិតខ្ពស់នាឆ្នាំ ២០៣០។ ឯកឧត្តមរដ្ឋមន្ត្រីក៏បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះប្រសិទ្ធភាពនៃការអនុវត្តគម្រោង និងសមិទ្ធផលសំខាន់ៗដែលសម្រេចបានដូចការរំពឹងទុករបស់កម្មវិធី។ សូមបញ្ចាក់ថា៖ នៅក្នុងគម្រោងកម្មវិធីនេះបានបង្កើតការចិញ្ចឹមមាន់បង្ហាញបានចំនួន ១១១កន្លែង ដែលបានសាយភាយដល់ជាង ១ ៣០០គ្រួសារបន្ថែមស្មើនឹងមាន់ ៥២ ២១៧ក្បាល។ បង្កើតការចិញ្ចឹមជ្រូកបង្ហាញបាន ១០០កន្លែង និងបានសាយភាយដល់ជាង ៤០០គ្រួសារបន្ថែមស្មើនឹងជ្រូក ៣៦០ក្បាល។ កម្មវិធីក៏បានផ្តោតលើការដាំស្មៅបង្ហាញសម្រាប់ចំណីសត្វផងដែរ ដោយបានបង្កើតបានចំនួន ២០០កន្លែងដល់ជាង ៤២០គ្រួសារស្មើនឹង ៩ ៣៥២ហត។ ធ្វើការកែលម្អអនាម័យសត្តឃាតដ្ឋានបាន ១៥៥កន្លែង ការចាក់ថ្នាំវ៉ាក់សាំងបង្ការសត្វ ធ្វើជីវៈសុវត្ថិភាព ត្រួតពិនិត្យសុវត្ថិភាពសត្វ និងសាច់ ការបង្កាត់ពូជគោ និងជ្រូកសិប្បនិម្មិតក៏បានអនុវត្តយ៉ាងមានប្រសិទ្ធភាពផងដែរ។ កម្មវិធីក៍បានពង្រឹងសមត្ថភាពមន្ត្រីអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ មន្រ្តីការិយាល័យផលិតកម្ម និងបសុព្យាបាល និងភ្នាក់ងារសុខភាពសត្វភូមិទូទាំង២៥ រាជធានី ខេត្ត និងកសិកររាប់ម៉ឺននាក់ តាមរយៈការផ្តល់វគ្គបណ្តុះបណ្តាល និងវគ្គសិក្ខាសាលាស្តីពីបច្ចេកទេសចិញ្ចឹមសត្វ ការគ្រប់គ្រងនិងភាពជាអ្នកដឹកនាំ ហិរញ្ញវត្ថុនិងគណនេយ្យ ការបញ្ជ្រៀបយេនឌ័រនិងការអភិវឌ្ឍ ដាំដំណាំចំណីសត្វ ការធ្វើចំណីសត្វ ការគ្រប់គ្រងជំងឺសត្វ ការអង្កេតនិងតាមដានជំងឺសត្វ ការអនុវត្តការចិញ្ចឹមសត្វល្អរបស់អាស៊ាន (ASEAN Good Animal Practice) ទស្សនៈកិច្ចសិក្សាទៅប្រទេសអាស៊ាន រួមជាមួយការបង្កើត និងផ្សព្វផ្សាយក្របខ័ណ្ឌផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យបសុសត្វ ២០១៦-២០២៥ និងច្បាប់ស្តីពីសុខភាពសត្វ និងផលិតកម្មសត្វ អនុក្រឹត្យ និងប្រកាសនានារបស់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វគួរជាទីមោទនៈ។
ក្នុងឱកាសនោះ ឯកឧត្តរដ្ឋមន្ត្រីបានធ្វើការណែនាំដល់គ្រប់ភាគីពាក់ព័ន្ធឲ្យផ្តោតជាសំខាន់នូវសុខទុក្ខ បញ្ហាប្រឈម និងជីវភាពរបស់ប្រជាកសិករ តាមរយៈរៀបចំផែនការពង្រឹងសមត្ថភាព និងបង្កើនប្រាក់ចំណូលរបស់កសិករឲ្យស្របទៅនិងកំណើនសេដ្ឋកិច្ចជាតិ និងជាពិសេសសម្រាប់ឆ្នាំ ២០៣០ ដែលប្រទេសកម្ពុជារំពឹងថានឹងក្លាយទៅជាប្រទេសដែលមានចំណូលមធ្យមកំរិតខ្ពស់។

The Mekong Irrawaddy Dolphins
The Mekong Irrawaddy Dolphins are a critically endangered species inhabiting the Mekong River in Cambodia. With an estimated population of around 90 individuals, they are considered Cambodia's national...
ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញចូលរួមកិច្ចប្រជុំអនុគណៈកម្មការ ស្តីពី កិច្ចសហប្រតិបត្តិការជាមួយសហភាពអឺរ៉ុប នៅប្រទេសប៊ែលហ្សិក
នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សា អំពីករណីបឹងដូនទយ អាងទឹកបាធូ និងអាងទឹកផ្សេងៗទៀត ក្នុងភូមិសាស្ត្រខេត្តស្វាយរៀង
នៅព្រឹកថ្ងៃពុធ ទី២៤ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានអញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សា...
ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម បានអញ្ជើញចូលរួមកិច្ចប្រជុំក្រុមការងារពាណិជ្ជកម្ម និងវិនិយោគ ជាមួយសហភាពអឺរ៉ុប នៅប្រទេសប៊ែលហ្សិក
នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម...
នាយកដ្ឋានផ្សព្វផ្សាយកសិកម្ម សហការជាមួយអង្គការដៃគូ បើកវគ្គបណ្តុះបណ្តាលដល់មន្ត្រីកសិកម្មឃុំ-សង្កាត់ ប្រចាំខេត្តកំពង់ធំ និងសៀមរាប
នាយកដ្ឋានផ្សព្វផ្សាយកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសហការជាមួយអង្គការហេឡែន...
ឯកឧត្តម គង់​ ច័ន្ទវាសនា​ រដ្ឋលេខាធិការ​ ក្រសួងកសិកម្ម អញ្ជើញចូលរួមជាគណៈអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រេីប្រាស់កម្មវិធីទូរស័ព្ទដៃ​ «កុំប្រេីប្រាស់គ្រឿងញៀន​»...
នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម​ គង់​ ច័ន្ទវាសនា រដ្ឋលេខាធិការ​ក្រសួងកសិកម្ម...
ឯកឧត្តមបណ្ឌិត មាស ពិសិដ្ឋ អនុរដ្ឋលេខាធិការ នៃក្រសួងកសិកម្ម អញ្ជើញដឹកនាំសិក្ខាសាលា ស្តីពីហិរញ្ញវត្ថុ លទ្ធកម្ម យេនឌ័រ និងកិច្ចការពារបរិស្ថាន សង្គម និងអាកាសធាតុ
នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត មាស ពិសិដ្ឋ អនុរដ្ឋលេខាធិការ នៃក្រសួងកសិកម្ម...
ឯកឧត្តម ឌិត ទីណា អញ្ជើញជាអធិបតីភាពក្នុងពិធីបរិច្ចាគឈាម ក្រោមប្រធានបទ «ផ្តល់ឈាម សង្គ្រោះជីវិតខ្ញុំ» លើកទី៣
នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
កូនផ្សោតកើតថ្មី១ក្បាលនៅអន្លង់កាំពី ខេត្តក្រចេះ នាថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤!
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​ និងរដ្ឋបាលជលផល មានសេចក្ដីសោមនស្សជម្រាបជូនសាធារណជនជ្រាបថា...
ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលដល់អាជីវករដែលមានបំណងធ្វើពាណិជ្ជកម្មពាក់ព័ន្ធនឹងថ្នាំកសិកម្ម និងជីកសិកម្ម
នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញចូលរួមចុះហត្ថលេខាលើពិធីសារចំនួនពីរ នៅក្នុងកិច្ចប្រជុំលើកទី៧ នៃគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន
នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ផ្សោតក្បាលត្រឡោក រតនសម្បត្តិជាតិ
សត្វផ្សោតគឺជាថនិកសត្វ ដែលចិញ្ចឹមកូនដោយទឹកដោះ។ វាបង្កកំណើតចន្លោះពី ២ ទៅ...
ឯកឧត្តមរដ្ឋមន្ដ្រី​ ឌិត ទីណា អញ្ជើញពិនិត្យការងារអភិរក្សធនធានជលផល និងប្រព័ន្ធជីវចម្រុះបាតសមុទ្ររបស់អង្គការអភិរក្សធនធានសមុទ្រកម្ពុជា ​MCC
នៅរសៀលថ្ងៃព្រហស្បតិ៍​ ទី១៨ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមរដ្ឋមន្ដ្រី​ ឌិត ទីណា...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាគម្រោងថវិកាឆ្នាំ២០២៥
នៅព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាគម្រោងស្តីពី Water Security Improvement
នៅព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...