សន្និសីទ​ស្ដីពី​ព្រៃឈើ អភិបាលកិច្ច​ព្រៃឈើ​និង​ពាណិជ្ជកម្ម​ផលិតផល​ព្រៃឈើ

ចេញ​ផ្សាយ​ ១៥ មករា ២០១៨ 137

កិច្ចប្រជុំ​កំពូល​អាស៊ី-អឺរ៉ុប (ASEM) ស្ដីពី​ព្រៃឈើ អភិបាលកិច្ច​ព្រៃឈើ​ និង​ពាណិជ្ជកម្ម​ផលិតផល​ព្រៃឈើ​ត្រូវបាន​រៀបចំឡើង​នៅ​រាជធានី​ភ្នំពេញ​រយះពេល​ពីរ​ថ្ងៃ​ចាប់ពី​ថ្ងៃទី៤ ដល់​ថ្ងៃទី៥ ឧសភា ២០១០ ដោយមាន​មន្ដ្រី​មកពី​ប្រទេស​ក្នុង​តំបន់​អាស៊ាន និង​អឺរ៉ុប​ប្រមាណ១៥០នាក់​ចូលរួម។ កិច្ចប្រជុំ​មានបំណង​ទប់ស្កាត់​ការនាំចេញ​ឈើ​និង​ផលិតផល​ពី​ឈើ​ខុសច្បាប់​ទៅកាន់​ប្រទេស​សហគម​ន៏​អឺរ៉ុប។

លោក​ច័ន្ទ សារុន រដ្ឋមន្ដ្រី​ក្រសួងកសិកម្ម ​រុក្ខាប្រមាញ់​ និង​នេសាទ មាន​ប្រសា​ស​ន៏​ក្នុងពេល​បើក​កិច្ចប្រជុំ​ថា សន្និសីទ​អាស៊ី-អឺរ៉ុប​រយះពេល​ពីរ​ថ្ងៃនេះ​ មាន​គោលបំណង​ប្រមូលផ្ដុំ​មតិយោបល់ ទស្សនាទាន​ប្រកបដោយ​បញ្ញាញាណ​ពី​គ្រប់ភាគី​ទាំងអស់​ដើម្បី​បង្កើតឡើង​ដំណើរការ ​និង​កម្មវិធី​តំបន់​ស្ដីពី​ការធ្វើ​ពាណិជ្ជកម្ម​ផលិតផល​ព្រៃឈើ​និង​អភិបាលកិច្ច​ព្រៃឈើ​ដែល ​នឹង​ជួយ​ជំរុញឱ្យមាន​ការកើនឡើង​នូវ​ចំណាប់​អារ​ម្ម​ណ៏​លើ​ការពង្រឹង​ការ​អនុវត្ដ​ច្បាប់​ព្រៃឈើ អភិបាលកិច្ច ​និង​ពាណិជ្ជកម្ម​ក្នុង​តំបន់​អាស៊ី។

លោក​ច័ន្ទ សារុន បន្ដទៀតថា កម្ពុជា​ជា​ប្រទេស​កសិកម្ម ដែលមាន​ប្រជាជន​ជាង៨០ភាគរយ​រស់នៅ​តំបន់​ជនបទ និង​មាន​មុខរបរ​ពឹងផ្អែក​លើ​វិស័យ​កសិកម្ម។ ប្រទេស​កម្ពុ​ជាមាន​ធនធានធម្មជាតិ​ដី​កសិកម្ម ព្រៃឈើ​ និង​ជលផល​ដែល​អំណោយផល​ឱ្យ​វិស័យ​កសិកម្ម​ដែល​វិស័យនេះ​ដើរតួនាទី​សំខាន់បំផុត ក្នុងការ​ចូលរួម​ជំរុញ​កំណើនសេដ្ឋកិច្ច កាត់បន្ថយ​ភាពក្រីក្រ របស់​ប្រជាពលរដ្ឋ និង​ធ្វើឱ្យមាន​លំនឹង​ជីវភាព​សង្គម ជាពិសេស​សន្ដិសុខ​ស្បៀង និង​ផ្ដល់​ការងារ​ប្រមាណ​ជិត៧០ភាគរយ​ដល់​ប្រជាពលរដ្ឋ។

យោងតាម​សេចក្ដីប្រកាស​ពត៌មានរ​បស់​សហគម​ន៏​អឺរ៉ុប ប្រចាំ​នៅ​ប្រទេស​កម្ពុជា បានឱ្យដឹងថា​កិច្ចប្រជុំ​អាស៊ី-អឺរ៉ុប(ASEM) គឺជា​បណ្ដាញ​ពហុភាគី​ដ៏​ធំ​មួយ​សំរាប់​ប្រស្រ័យ​ទាក់ទង និង​ពិភាក្សាគ្នា​រវាង​អាស៊ី​ និង​អឺរ៉ុប​តាំងពី​ឆ្នាំ១៩៩៦មក​ម្លេះ។ ASEM មានការ​ចូលរួម​យ៉ាង​ធំ​ពី​សំណាក់​ប្រទេស​នៅ​អាស៊ី​ និង​អឺរ៉ុប។ ដៃគូរ ASEM ចំនួន៤៥ជា​ក្រុម​តំណាង​នៃ​ប្រទេស​ជាច្រើន​ប្រភេទ​ដែលមាន​ផលិតផល​ក្នុងស្រុក​សរុប​ប្រហែល​ពាក់កណ្ដាល​នៃ​ផលិតផល​ក្នុងស្រុក​សរុប​របស់​ស​កល​លោក​ទាំងមូល​មាន​ប្រជាជន​ជិត៦០ភាគរយ​នៃ​ប្រជាជន​សាកលលោក​និង​មាន៦០ភាគរយ​នៃ​ពាណិជ្ជកម្ម​សាកលលោក។

សហគម​ន៏​អឺរ៉ុប​បន្ដថា សន្និសីទ ASEM លើក​ទី៨នឹង​រៀបចំ​នៅ​ទីក្រុង​ប្រ៊ុ​ច​សែ​ល​នៃ​ប្រទេស​បែ​ល​ហ្ស៊ិ​ច ថ្ងៃទី៤និង៥ តុលា២០១០ ។ក្នុងឱកាស​សន្និសីទ​កំ​ពូ​ល​នេះ​ប្រទេស​រុស្ស៊ី និង​អូ​ស្ដ្រ​លី នឹង​ចូល​ជា​សមាជិក​ជា​ផ្លូវការ​របស់ ASEM ។ អាស៊ី-អឺរ៉ុប​មាន​ប្រពៃណី​នៃ​ការគ្រប់គ្រង​ព្រៃឈើ​យូរអង្វែង ហើយ​ទំហំ​នៃ​ពាណិជ្ជកម្ម​នៃ​ផលិតផល​ព្រៃឈើ​មាន​ទ្រង់ទ្រាយ​ធំ​ក្នុងទិសដៅ​ទ្វេ​ទិស។

លោក​ឈៀង គឹម​ស៊ុន ប្រធាន​រដ្ឋបាល​ព្រៃឈើ មាន​ប្រសា​ស​ន៏​ថា កិច្ចប្រជុំ​នេះ​មានបំណង​ទប់ស្កាត់​ការនាំ​ផលិតផល​ព្រៃឈើ​ចេញពី​ប្រទេស​កម្ពុជា ទៅកាន់​ប្រទេស​អឺរ៉ុប​ក៏ដូចជា​ប្រទេស​ក្នុង​អាស៊ី​ដ៏ទៃទៀត​ដែរ។ បច្ចុប្បន្ននេះ រដ្ឋាភិបាល​បាន​បិទ​ការនាំ​ឈើ​ចេញ​ទាំងស្រុង និង​បិទ​ការធ្វើ​អាជីវកម្ម​ឈើ​ប៉ុន្ដែ​ការ​ពី​ជំនាន់​រដ្ឋ​កម្ពុ​ជាមាន​ឈើ​នៅ​ប្រទេសមួយ​តែ​ពេលនេះ​មិនមាន​ទៀត​ទេ។ កិច្ចប្រជុំ​ធ្វើឡើង​រាល់​ឆ្នាំ​ដោយ​ម្ដង​នៅ​ប្រទេស​អឺរ៉ុប​និង​ម្ដង​នៅ​អាស៊ី។

លោក​ឈៀង គឹម​ស៊ុន បន្ដថា រដ្ឋាភិបាល​បាន​បិទ​ការនាំចេញ​ឈើ​តាំងពី​ឆ្នាំ២០០១មក។ ឥឡូវនេះ យើង​ប្រើប្រាស់​ព្រៃឈើ​ដើម្បី​កាត់បន្ថយ​ជាតិ​កាបូន​ប្រឆាំងនឹង​ឧស្ម័ន​កាបូន។ កិច្ចប្រជុំ​នេះ​ការពារ​ការនាំ​ឈើ ​និង​ផលិតផល​ឈើ​ និង​សត្វព្រៃ​ជាដើម​តែ​ពេលនេះ​បាន​ផ្ដោតទៅលើ​ការប្រែប្រួល​អាកាសធាតុ។

លោក​ឈៀង គឹម​ស៊ុន បាន​បន្ដថា អាជ្ញាធរ​កំពុងតែ​បង្ក្រាប​ការបំផ្លាញ​ព្រៃឈើ ក្រោយពេល​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ដ្រី​ហ៊ុន សែន​បានប្រកាស ដែល​ពេលនេះ​មាន​ឈើ​ប្រមាណ៦.០០០ម៉ែត្រគូប​ត្រូវ​ចាប់បាន ហើយ​មាន​ជន​ត្រូវ​ចោទប្រកាន់១០០នាក់។ ពេលកន្លងមក​មាន១០នាក់ ដែល​បា​ចោទប្រកាន់​ដោយ​ព្រះរាជអាជ្ញា​នៃ​តុលាការ៕

ពិធីបិទបញ្ចប់កម្មវិធីស្តីពី "ការជំរុញកំណើនវិស័យកសិកម្មប្រកបដោយចីរភាព និងបរិយាប័ន្នលើអនុវិស័យជលផល និងផលិតកម្មសត្វ" និងពិធីប្រកាសដាក់ឲ្យអនុវត្តកម្មវិធីអភិវឌ្ឍន៍វិស័យជលផល...
នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាព្រឹកថ្ងៃពុធ ៦រោច ខែស្រាពណ៍...
ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានទទួលជួបលោក Alexandre Huynh នាយកអង្គការស្បៀងអាហារ និងកសិកម្ម នៃអង្គការសហប្រជាជាតិ (FAO) ប្រចាំព្រះរាជាណាចក្រកម្ពុជា និងក្រុមការងារជំនាញផ្នែកច្បាប់ដឹកនាំដោយលោកស្រី...
នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាព្រឹកថ្ងៃសុក្រ ១រោច ខែស្រាពណ៍...
ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានដឹកនាំប្រជុំដើម្បីធ្វើការផ្សព្វផ្សាយសមាសភាពគណ:កម្មាធិការជាតិ និងអគ្គលេខាធិការដ្ឋានប្រតិបត្តិនៃគណ:កម្មាធិការជាតិដើម្បីទប់ស្កាត់...
នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាព្រឹកថ្ងៃច័ន្ទ ១២កើត...
ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានអញ្ជើញជាកិត្តិយសក្នុងមហាសន្និបាត និងការបោះឆ្នោតអាណត្តិទី៣ របស់សហព័ន្ធស្រូវអង្ករកម្ពុជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់...
នៅសណ្ឋាគារភ្នំពេញ នារសៀល ថ្ងៃសុក្រ ៩កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣...
ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានទទួលជួបឯកឧត្តម Hidehisa HORINOUCHI ឯកអគ្គរាជទូតជប៉ុនប្រចាំព្រះរាជា ណាចក្រកម្ពុជាដើម្បីសម្តែងការគួរសម
នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រឹកថ្ងៃព្រហស្បតិ៍ ០៨កើត...
ពិធីប្រកាសចូលកាន់តំណែងប្រធានមន្ទីរកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទថ្មី ក្រោមអធិបតីភាពឯកឧត្ដមរដ្ឋមន្រ្តី វេង សាខុន
នៅសាលាខេត្តកំពង់ធំ នាព្រឹកថ្ងៃពុធ ៧កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣...
ឯកឧត្តមរដ្ឋមន្ត្រី វេង​ សាខុន រួមជាមួយលោក ចាន់ រ៉ាន់ អភិបាលរងខេត្ត និងសហការី បានអញ្ជេីញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយកសិករផលិតបន្លែសុវត្ថិភាពចំនួន ១៥០គ្រួ...
នៅព្រឹកថ្ងៃសៅរ៍ ៣រោច ខែស្រាពណ៍ ឆ្នាំកុរ ឯក ស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៣ ខែសីហា...
ពិធីកិច្ចក្រុងពាលីសែនព្រេនថ្វាយម្ចាស់ទឹក ម្ចាស់ដី និវត្ថុស័ក្តិសិទ្ធ និងទេវតាទាំង ៨ទិសដែលថែរក្សាព្រះរាជាណាចក្រកម្ពុជា ដើម្បីចាប់ផ្តើមសាងសង់អគាររដ្ឋបាលថ្មីកម្ពស់...
នៅព្រឹកថ្ងៃព្រហស្បតិ៍ ១កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១...
ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានទទួលជួប ឯកឧត្តម Eldeen Hasaaini bin Mohd ឯកអគ្គរដ្ឋទូតម៉ាឡេស៊ីប្រចាំព្រះរាជាណាចក្រកម្ពុជា
នាវេលាម៉ោង ១៥:០០រសៀល ថ្ងៃអង្គារ ១៤រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៣០...
ឯកឧត្តមរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្តមឯកអគ្គរាជទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីបើកសម្ពោធដាក់ឲ្យប្រើប្រាស់មជ្ឈមណ្ឌលប្រមូលផ្តុំ...
នាព្រឹកថ្ងៃចន្ទ ១៣រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៩ ខែកក្កដា...
ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន អមដំណើរដោយឯកឧត្តមអភិបាលរងខេត្តត្បូងឃ្មុំ និងសហការីបានចុះពិនិត្យស្ថានភាពបង្កបង្កើនផលស្រូវរដូវវស្សា និងធ្វើការអន្តរាគមន៏ចែកគ្រ...
វេលាម៉ោង ១៣:៣០រសៀល ថ្ងៃសៅរ៍ ទី២៧ ខែកក្កដា ឆ្នាំ២០១៩ បន្ទាប់ពិនិត្យស្ថានភាពបង្កបង្កើនស្រូវរដូវវស្សា...
ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីក្នុងពិធីបើកការការពារសារណាថ្នាក់បរិញ្ញាវិទ្យាសាស្រ្តកសិកម្ម ឆ្នាំ២០១៨-២០...
នៅសាលាជាតិកសិកម្មព្រែកលៀប នាព្រឹកថ្ងៃព្រហស្បតិ៍ ០៩រោច ខែអាសាឍ ឆ្នាំកុរ...
ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានទទួលជួបលោក លី អាន ទីប្រឹក្សាសេដ្ឋកិច្ចនិងពាណិជ្ជកម្មប្រចាំស្ថានទូតនៃសាធារណ រដ្ឋប្រជាមានិតចិន ដើម្បីសម្តែងការគួរសម
នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅរសៀលថ្ងៃពុធ ០៨រោច ខែអាសាឍ...
ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានទទួលជួបគណៈប្រតិភូអញ្ជើញមកពីសាធារណរដ្ឋបេឡារុស ដឹកនាំដោយឯកឧត្តម Gennady Svidersky អនុរដ្ឋមន្ត្រីទី១ នៃក្រសួងឧស្សាហកម្មនៃសាធារណរដ្ឋបេឡារុ...
នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាវេលាម៉ោង ០៨:៣០នាទីព្រឹក...
លោករដ្ឋមន្ត្រី រួមជាមួយអភិបាលរងខេត្ត និងសហការីបានអញ្ជើញមកពិនិត្យស្ថានីយផលិតពូជស្រូវបល័ង្គ នៅសង្កាត់ដំរី ជាន់ខ្លា ក្រុងស្ទឹងសែន
នេះជាកម្មវិធីចុងក្រោយនៃដំណើរបេសកកម្មរយ:ពេលពីរថ្ងៃចុងសប្តាហ៍ជុំវិញបឹងទន្លេសាបរបស់ឯកឧត្តមរដ្ឋមន្រ្តី...