ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានអនុញ្ញាតលោកស្រី កែវ គៀង ប្រធានអង្គការហេហ្វឺកម្ពុជា និងសហការីចូលជួបដើម្បីរាយការណ៍

ចេញ​ផ្សាយ​ ២២ មេសា ២០១៩ 436

នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នារសៀលថ្ងៃព្រហស្បតិ៍ ១៤កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៩ ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានអនុញ្ញាតលោកស្រី កែវ គៀង ប្រធានអង្គការហេហ្វឺកម្ពុជា និងសហការីចូលជួបដើម្បីរាយការណ៍ជូនជ្រាបពីវឌ្ឍនភាពរបស់គម្រោង និងបន្តពង្រឹងកិច្ចសហប្រតិបត្តិការឲ្យកាន់តែល្អប្រសើរថែមទៀតជាមួយក្រសួងនាពេលអនាគត។
 
លោកស្រីបានជម្រាបជូនឯកឧត្តមរដ្ឋមន្រ្តីថា អង្គការហេហ្វឺកម្ពុជាបាននិងកំពុងមានកិច្ចសហប្រតិបត្តិការយ៉ាងល្អជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយទទួលបានថវិកាគាំទ្រពីកម្មវិធីអង្គការហេហ្វឺអន្តរជាតិដើម្បីអនុវត្តគម្រោងស្តីពី "ការលើកកម្ពស់ទីផ្សារសម្រាប់កសិករខ្នាតតូច" ក្នុងខេត្តគោលដៅចំនួន១១ គឺខេត្តកំពង់ស្ពឺ តាកែវ កំពត ព្រៃវែង ស្វាយរៀង កំពង់ឆ្នាំ ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ សៀមរាប និងខេត្តកំពង់ធំ។ គម្រោងនេះមានគោលបំណងជួយគាំទ្រដល់កសិករក្រីក្រ និងក្រុមងាយរងគ្រោះចំនួន៣៥ពាន់គ្រួសារ និងសហគមន៍កសិកម្មចំនួន៦៤សហគមន៍។ កម្មវត្ថុចំនួន០៥ ដែលអង្គការបានអនុវត្តគឺរៀបចំទីផ្សារកសិផល ធានានិងផ្គត់ផ្គង់អាហារូបត្ថម្ភ ផ្សព្វផ្សាយពីការរស់នៅប្រកបដោយអនាម័យ និងការប្រើប្រាស់ទឹកស្អាត លើកកម្ពស់យេនឌ័រ និងការអភិវឌ្ឍសហគមន៍កសិកម្មប្រកបដោយសមធម៌។ អ្វីដែលគួរជាទីមោទនៈនោះគឺ បច្ចុប្បន្នតាមរយៈគម្រោងនេះ ជាមធ្យមកសិករអាចរកចំណូលបានជាង០៥ពាន់ដុល្លារក្នុង០១ឆ្នាំ ក្រោយពេលដកថ្លៃដើមរួច ដែលចំណូលនេះបានធ្វើឱ្យជីវភាពគ្រួសាររបស់គាត់មានការរីកចម្រើនយ៉ាងខ្លាំង។
មានប្រសាសន៍នាឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលដែលអង្គការសម្រេចបាននាពេលកន្លងមក។ សមិទ្ធផលទាំងនេះបានចូលរួមចំណែកអភិវឌ្ឍសហគមន៍កសិកម្ម បង្កើនប្រាក់ចំណូលគ្រួសារតាមរយ:ការជំរុញផលិតភាពផលិតកម្មកសិកម្មសមស្រប ផលិតផលិតផលប្រកបដោយគុណភាព សុវត្ថិភាព និងមានលទ្ធភាពក្នុងការប្រកួតប្រជែងទីផ្សារខ្ពស់ និងជាពិសេសបង្កើនប្រាក់ចំណូលគ្រួសារ កាត់បន្ថយភាពក្រីក្រឆ្លើយតបទៅតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាល។ ឯកឧត្តមរដ្ឋមន្ត្រីបានបន្តថា សកម្មភាពនេះក៏ពិតជាបានឆ្លើយតបយ៉ាងត្រឹមត្រូវចំពោះគោលនយោបាយរបស់ក្រសួងផងដែរ ជាពិសេសលើការអភិវឌ្ឍសហគមន៍កសិកម្មដោយផ្តោតជាសំខាន់លើការលើកកម្ពស់ផលិតភាពផលិតកម្មកសិកម្ម ការប្តូរពូជដំណាំនិងសត្វ ការប្តូរមុខដំណាំ ការប្រើបច្ចេកវិទ្យានិងធាតុចូលកសិកម្មសមស្រប និងជាពិសេសការបំពេញតម្រូវការនៃទីផ្សារទាំងក្នុងនិងក្រៅប្រទេស ធ្វើបែបនេះគឺដើម្បីដើរឱ្យទាន់បរិបទថ្មីនៃកំណើនសេដ្ឋកិច្ច កំណើនប្រជាជន និងទេសចរណ៍។
 
នាឱកាសនេះផងដែរ ដើម្បីឱ្យគម្រោងទទួលបានជោគជ័យថែមមួយកម្រិតទៀត ឯកឧត្តមរដ្ឋមន្រ្តីបានផ្តល់មតិដល់អង្គការហេហ្វឺកម្ពុជា និងអង្គការផ្សេងៗទៀតដែលកំពុងអនុវត្តគម្រោងទាក់ទងនឹងវិស័យកសិកម្មឱ្យពិចារណា និងពិនិត្យលទ្ធភាពក្នុងការផ្តល់ការគាំទ្រលើ÷ ទី១. ការបំពេញខ្សែច្រវាក់តម្លៃផលិតកម្មដោយចាប់ផ្តើមពី A ដល់ Z ធ្វើយ៉ាងនេះដើម្បីបង្កើនតម្លៃបន្ថែម ពង្រីកនិងពង្រឹងការកែច្នៃ វេចខ្ចប់ ឃ្លាំងស្តុក ឡសម្ងួត ការរក្សាទុកដាក់ក្នុងបន្ទប់ត្រជាក់ និងការដឹកជញ្ជូនប្រកបដោយជំនាញ បច្ចេកទេស និងការធានាដល់គុណភាព សុវត្តិភាពទាំងអនាម័យនិងភូតគាមអនាម័យ និងជាពិសេសកាត់បន្ថយការនាំចេញវត្ថុធាតុដើម។ ទី២. ការសិក្សារៀបចំហេដ្ឋារចនាុសម្ព័ន្ធគាំទ្រដល់ខ្សែច្រវាក់ផលិតកម្ម និងរចនាសម្ព័ន្ធផ្គត់ផ្គង់ផ្សេងៗទៀត។ ទី៣. ការអភិវឌ្ឍសហគមន៍កសិកម្មប្រកបដោយចីរភាព និងនិរន្តរភាព តាមរយ:ការអភិវឌ្ឍចំណេះដឹង បច្ចេកទេសសមស្រប និងបច្ចេកវិទ្យាថ្មីទំនើប ដើម្បីធ្វើការផ្លាស់ប្តូរជាវិជ្ជមាននូវអ្វីដែលជាទម្លាប់ ឬផ្តេកផ្លួលទាំងស្រុងលើចំណូលតែមួយចំណែកណាមួយ។ ទី៤. ជួយរៀបចំផែនការដាំដុះជូនសហគមន៍កសិកម្មឲ្យបានត្រឹមត្រូវ និងគួរសហការជាមួយអង្គការផ្សេងៗទៀតដែលបាននិងកំពុងអនុវត្តគម្រោងជាមួយក្រសួងធ្វើយ៉ាងណាឲ្យការអនុវត្តគម្រោងមានភាពប្រទាក់ក្រឡាគ្នា។ កត្តាទាំងអស់នេះ ទាមទារឲ្យគ្រប់ភាគីពាក់ព័ន្ធចូលរួមសហការគ្នាអនុវត្តដោយយកចិត្តទុកដាក់ទទួលខុសត្រូវខ្ពស់ជាមួយស្ថាប័នជំនាញ និងសហការជាមួយក្រសួងពាក់ព័ន្ធដើម្បីចូលរួមសម្រេចគោលដៅជាប្រយោជន៍ដល់ប្រជាកសិករ។ យោងតាមសំណើ ឯកឧត្តមរដ្ឋមន្ត្រីយល់ព្រមថានឹងអញ្ជើញចុះទៅពិនិត្យសមិទ្ធផលរបស់គម្រោងជាក់ស្តែងនៅតាមបណ្តាខេត្តគោលដៅនាពេលអនាគតដ៏ខ្លី។
 
លោកស្រីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះឯកឧត្ដមរដ្ឋមន្ត្រីដែលបានចំណាយ ពេលវេលាដ៏មានតម្លៃអនុញ្ញាតឲ្យក្រុមការងារបានជួបរាយការណ៍ ចែករំលែកបទពិសោធន៍ ហើយឯកភាពទទួលយកអនុសាសន៍ដែលជាប្រយោជន៍សម្រាប់អង្គការយកទៅអនុវត្តបន្តឲ្យទទួលបានជោគជ័យថ្មីៗថែមទៀតនាពេលអនាគត។

ឯកឧត្តមរដ្ឋមន្ត្រីបានអនុញ្ញាតឲ្យឯកឧត្តម Amphay KINDAVONG ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិត ប្រជាធិបតេយ្យឡាវ ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម...
នារសៀលថ្ងៃដដែល នៅទីស្ដីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តមរដ្ឋមន្ត្រីបានអនុញ្ញាតឲ្យឯកឧត្តម...
ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានកិត្តិយសដឹកនាំគណៈប្រតិភូក្រសួងការពារសេចក្ដីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមឲ្យព្រះរាជាណាចក្រកម្ពុជាចូលជាសមាជិកនៃកិច្ចព្រមព្រៀងស្តីពីវិធានការរដ្ឋម្ចាស់កំពង់ផែ...
នៅវិមានព្រឹទ្ធសភា នាវេលាម៉ោង១២:០០ ថ្ងៃព្រហស្បតិ៍ ១០កើត ខែអាសាឍ ឆ្នាំកុរ...
ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គទ្រង់សព្វព្រះរាជហឬទ័យ យាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុតក្នុងព្រះរាជពិធី...
ថ្ងៃអង្គារ ៨កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី០៩ ខែកក្កដា...
ឯកឧត្តមរដ្ឋមន្ត្រី អមដំណើរដោយឯកឧត្តមរដ្ឋលេខាធិការ ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាល និងមន្ត្រីជំនាញនៃរដ្ឋបាលព្រៃឈើ បានចុះពិនិត្យវឌ្ឍនភាព និងការរៀបចំប្រព្រឹត្តឡើងទៅនៃព្រះរាជពិធីរុក្ខទិវា...
នៅរសៀលថ្ងៃដដែល ឯកឧត្តមរដ្ឋមន្ត្រី អមដំណើរដោយឯកឧត្តមរដ្ឋលេខាធិការ ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាល...
ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានដឹកនាំកិច្ចប្រជុំអចិន្រ្តៃយ៍ក្រសួង ក្នុងគោលបំណងពង្រឹងការគ្រប់គ្រង និងការអភិវឌ្ឍន៍វិស័យកសិកម្មស្របតាមផែនការជាយុទ្ធសាស្រ្តអ...
នៅរសៀលថ្ងៃសុក្រ ០៤កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០៥ ខែកក្កដា...
ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន តំណាងឲ្យរាជរដ្ឋាភិបាលបានដឹកនាំគណ:ប្រតិភូក្រសួងអញ្ជើញចូលរួមការពារសេចក្តីព្រាងច្បាប់ស្តីពី " វិធានការរដ្ឋម្ចាស់កំពង់ផែដើម្បីបង្ការទប់ស្កាត់...
នៅព្រឹកថ្ងៃសុក្រ ០៤កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០៥ ខែកក្កដា...
ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបន្តទទួលជួបលោកបណ្ឌិត Michael Roy តំណាងនាយកដ្ឋានមហាផ្ទៃនៃសហរដ្ឋអាមេរិក និងសហការី
បន្ទាប់ពីជំនួបជាមួយសហភាពអឺរ៉ុបត្រូវបានបញ្ចប់ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ឯកឧត្ដមរដ្ឋមន្ត្រី វេង សាខុន និងឯកឧត្តម George Edgar ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំព្រះរាជាណាចក្រកម្ពុជា បានដឹកនាំកិច្ចប្រជុំមួយដើម្បីពិនិត្យ និងតាមដានវឌ្ឍនភាពនៃគម្រោងកម្មវិធីសម្រាប់ការអភិវឌ្ឍវិស័យជលផលប្រកបដោយចីរភាព...
នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាវេលាម៉ោង ១៥:០០ រសៀលថ្ងៃពុធ...
ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានទទួលជួបឯកឧត្ដម ជិន ង៉ុកធួក ប្រធានក្រុមប្រឹក្សាភិបាលនៃសម្ព័ន្ធកៅស៊ូវៀតណាម VRG និងសហការីដែលជាតំណាងក្រុមហ៊ុនវិនិយោគដំណាំកៅស៊ូនៅក...
នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាព្រឹកថ្ងៃអង្គារ ១កើត...
ពិធីទិវាមច្ឆជាតិលើកទី១៧ ក្រោមអធិបតីភាពឯកឧត្តម យឹម ឆៃលី ឧបនាយករដ្ឋមន្ត្រី តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា
ថ្ងៃចន្ទ ១៤ រោចខែជេស្ឋ ឆ្នាំកុរ ព.ស២៥៦៣ត្រូវនឹងថ្ងៃទី០១ ខែកក្កដា ឆ្នាំ ២០១៩...
ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានដឹកនាំគណ:ប្រតិភូក្រសួងមកការពារសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមឲ្យព្រះរាជា ណាចក្រកម្ពុជាចូលជាសមាជិកនៃកិច្ចព្រមព្រៀងស្តីពី...
នាព្រឹកថ្ងៃចន្ទ ១៤រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី ០១ ខែកក្កដា...
ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន រួមដំណើរដោយសហការី បានធ្វើដំណើរមកឃុំប្រធាតុ ស្រុកអូររាំងឱ ខេត្តត្បូងឃ្មុំ ដើម្បីចូលរួមដាំឫស្សីជានិមិត្តរូបជាមួយក្រុមហ៊ុន អាន ម៉ាឌី...
ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ រួមដំណើរដោយសហការី...
ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន អមដំណើរដោយសហការីបានអញ្ជើញមកដាំដំឡូងមីនៅកសិដ្ឋានផលិតពូជដំណាំតំបន់ដីខ្ពស់ចម្ការលើ និងជួបសំណេះសំណាលជាមួយមន្រ្តី បុគ្គលិក និងកម្ម...
ឯកឧត្តមរដ្ឋមន្រ្តី អមដំណើរដោយសហការីបានអញ្ជើញមកដាំដំឡូងមីនៅកសិដ្ឋានផលិតពូជដំណាំតំបន់ដីខ្ពស់ចម្ការលើ...
ឯកឧត្ដមរដ្ឋមន្ត្រី វេង សាខុន បានទទួលជួបលោកសាស្ត្រាចារ្យ Satoru Tsuchikawa ព្រឹទ្ធបុរសថ្មីនៃសាលាក្រោយឧត្តម សាកលវិទ្យាល័យណាហ្គូយ៉ា ប្រទេសជប៉ុន និងសហការី
នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នារសៀលថ្ងៃព្រហស្បតិ៍ ១០រោជ...
ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានដឹកនាំគណ:ប្រតិភូក្រសួងអញ្ជើញមកការពារសេចក្តីព្រាងច្បាប់ស្តីពី "ការបង្កើតអង្គការបណ្តាញអន្តរ ជាតិសម្រាប់ឫស្សី និងផ្តៅ"
នាព្រឹកថ្ងៃអង្គារ ០៨រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃ ទី២៥...