ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានទទួលជួបឯកឧត្តម William Heidt ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំព្រះរាជាណាចក្រកម្ពុជា

ចេញ​ផ្សាយ​ ១៤ វិច្ឆិកា ២០១៨ 1910

នៅទីស្តីការក្រសួងនាព្រឹកថ្ងៃពុធ ៧កើត ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៨ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានទទួលជួបឯកឧត្តម William Heidt ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំព្រះរាជាណាចក្រកម្ពុជា និងសហការីក្នុងគោលបំណងដើម្បីជម្រាបលាបន្ទាប់ពីឯកឧត្តមឯកអគ្គរដ្ឋទូតបានបញ្ចប់បេសកកម្មការទូតនៅព្រះរាជាណាចក្រកម្ពុជា។

នាឱកាសនេះឯកឧត្តម William Heidt បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះឯកឧត្តមរដ្ឋមន្រ្តី និងសហការី ដែលបានផ្តល់កិច្ចសហការគ្រប់បែបយ៉ាងបានល្អប្រសើរលើការងារអនុវត្តគម្រោងនានាដែលទាក់ទងនឹងវិស័យកសិកម្មនាពេលកន្លងមក និងពេញចិត្តចំពោះពេលវេលាដ៏មានតម្លៃដែលឯកឧត្តមឯកអគ្គរដ្ឋទូតបានរួមដំណើរជាមួយឯកឧត្តមរដ្ឋមន្រ្តីអញ្ជើញចុះទៅមូលដ្ឋានមួយចំនួនដើម្បីពិនិត្យ និងវាយតម្លៃលើលទ្ធផលគម្រោងនានាដែលបានការឧបត្ថម្ភ គាំទ្រដោយអង្គការ USAID។ ទន្ទឹមនឹងនេះ ឯកឧត្តមឯកអគ្គរដ្ឋទូតបានជម្រាបជូនឯកឧត្តមរដ្ឋមន្រ្តីផងដែរថា ក្នុងពេលឆាប់ៗខាងមុខនេះនឹងមានក្រុមមន្រ្តីជំនាញផ្នែកការវិភាគលើហានីភ័យដែលបណ្តាលពីសត្វល្អិតចង្រៃ (Pest Risk Analysis Group) នឹងមកបំពេញទស្សនកិច្ចនៅកម្ពុជាដើម្បីសិក្សាស្វែងយល់ទាំងការងារបច្ចេកទេស និងនីតិវិធីច្បាប់ ក្នុងបំណងនាំចេញផលិតផលស្វាយ និងស្វាយ ចន្ទីទៅកាន់ទីផ្សារសហរដ្ឋអាមេរិក នាពេលអនាគត។ ឯកឧត្តមឯកអគ្គរដ្ឋទូតបានសម្តែងនូវក្តីសង្ឃឹមនិងជឿជាក់ថាភាពជាដៃគូនៃកិច្ចសហប្រតិបត្តិការរវាងសហរដ្ឋអាមេរិក និងកម្ពុជាលើវិស័យកសិកម្មនឹងត្រូវបានពង្រឹង និងពង្រីកបន្ថែមទៀត។

ក្នុងនាមឲ្យរាជរដ្ឋាភិបាល និងក្នុងនាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តាមរយៈឯកឧត្តមឯកអគ្គរដ្ឋទូត ឯកឧត្តមរដ្ឋមន្រ្តីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះរដ្ឋាភិបាលសហរដ្ឋអាមេរិក ដែលកន្លងមកបានជួយគាំទ្រយ៉ាងល្អប្រសើរក្នុងដំណើរការអភិវឌ្ឍប្រទេសកម្ពុជា។ ជាក់ស្តែងតាមរយៈទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ (USAID) បានជួយឧបត្ថម្ភទាំងបច្ចេកទេស និងថវិកាដើម្បីអនុវត្តគម្រោងនានាដែលពាក់ព័ន្ធនឹងការអភិវឌ្ឍវិស័យកសិកម្មក្នុងនោះមាន៖
១-គម្រោងសាកវប្បកម្ម (២០១៧-២០២២) ដែលមានទឹកប្រាក់សរុប ១៧,៥ លានដុល្លារ ដោយផ្តោតជាសំខាន់ទៅលើការកសាងសមត្ថភាពស្វែងរកទីផ្សារកសិផល ការកែលម្អទីផ្សារសម្រាប់វិស័យសាកវប្បកម្ម ការកែលម្អអភិបាលកិច្ចល្អ។
២-គម្រោងស្តីពីការកសាងភាពជាដៃគូរវាង USAID ជាមួយសាកលវិទ្យាល័យភូមិន្ទកសិកម្ម មានទឹកប្រាក់ចំនួន ១លានដុល្លារ ក្នុងបំណងកសាងសមត្ថភាពស្ថាប័ន និងអភិវឌ្ឍធនធានមនុស្ស ការចូលរួមរបស់និស្សិត មន្រ្តីរាជការ និងវិស័យឯកជន។
៣-គម្រោងស្តីពីការពង្រឹងមន្ទីរពិសោធន៍ និងមជ្ឈមណ្ឌលឧត្តមភាពសម្រាប់កសិកម្មសមស្រប នវានុវត្តន៍ និងអាហារូបត្ថម្ភ (Center of Excellence for Sustainable Agriculture Intensification and Nutrition, CESAIN) ដែលមានទឹកប្រាក់ចំនួន ២៥លានដុល្លារ។ គម្រោងនេះត្រូវបានសហការអនុវត្តដោយសាកលវិទ្យល័យភូមិន្ទកសិកម្ម ជាមួយសាកលវិទ្យល័យ Kansas State University ក្នុងខេត្តគោលដៅចំនួន៤ គឺខេត្តកំពង់ចាម បាត់ដំបង កំពង់ធំ និងខេត្តសៀមរាប ក្នុងគោលបំណងសម្របសម្រួលដល់សកម្មភាពកែច្នៃកសិផល ការកសាងសមត្ថភាពសិស្ស លោកគ្រូ អ្នកគ្រូ និងសាស្រ្តាចារ្យនៅតាមសាកលវិទ្យាល័យជាតិកសិកម្ម។ 
៤-គម្រោងស្តីពីការចិញ្ចឹមត្រីនៅតាមស្រែ (២០១៦-២០២១) មានទឹកប្រាក់ចំនួនជាង ៦លានដុល្លារ ដែលត្រូវអនុវត្តក្នុងខេត្តពោធិសាត់ បាត់ដំបង សៀមរាប និងខេត្តកំពង់ធំ។ ក្នុងបំណងកែលម្អប្រព័ន្ធចិញ្ចឹមត្រីនៅតាមស្រែ បង្កើនវិសាលភាពនៃផលិតកម្មត្រីប្រកបដោយនិរន្តរភាព។ 
ឯកឧត្តមរដ្ឋមន្រ្តីបានបញ្ជាក់ថា តាមរយៈលទ្ធផលដែលទទួលបានពីការអនុវត្តគម្រោងនានាបានធ្វើឲ្យវិស័យកសិកម្មមានការរីកចម្រើនជាបន្តបន្ទាប់គួរឲ្យកត់សម្គាល់ ហើយការរីកចម្រើននេះបានរួមចំណែកយ៉ាងធំធេងក្នុងការលើកកម្ពស់កម្រិតជីវភាព បង្កើនប្រាក់ចំណូល កែលម្អនិងថែរក្សាក្សេត្របរិស្ថាន ទទួលបានបច្ចេកវិទ្យាថ្មីយកទៅអនុវត្តដើម្បីបង្កើនផលិតភាពផលិតកម្ម ធានាបាននូវសន្តិសុខស្បៀង អាហារូបត្ថម្ភ កាត់បន្ថយចំណាកស្រុក និងកាត់បន្ថយការពឹងអាស្រ័យទាំងស្រុងលើធនធានធម្មជាតិ។ល។តាមរយៈឯកឧត្តមឯកអគ្គរដ្ឋទូតឯកឧត្តមរដ្ឋមន្រ្តីសង្ឃឹមនិងជឿជាក់ថារដ្ឋាភិបាលសហរដ្ឋអាមេរិកនឹងបន្តជួយគាំទ្រយ៉ាងពេញលេញដល់រាជរដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍប្រទេសឲ្យកាន់តែមានការរីកចម្រើនប្រកបដោយនិរន្តរភាព ជាពិសេសវិស័យឯកជនរបស់សហរដ្ឋអាមេរិកនឹងមកវិនិយោគលើវិស័យកសិកម្មកាន់តែច្រើនឡើងថែមទៀតនាពេលអនាគតដើម្បីឈានឆ្ពោះទៅសម្រេចចក្ខុវិស័យនាឆ្នាំ២០៣០ គឺជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់។

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាគម្រោងថវិកាឆ្នាំ២០២៥
នៅព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាគម្រោងស្តីពី Water Security Improvement
នៅព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
សូមគោរពជូនពរ ឯកឧត្តម ឌិត ទីណា
ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ...
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រៀបចំពិធីសូត្រមន្ត​ អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ
នៅរសៀលថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត...
ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការជាតិគ្រប់គ្រង​ និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា
នៅព្រឹកថ្ងៃទី៩​ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមអនុរដ្ឋលេខាធិការ​ ឡោ រស្មី តំណាងក្រសួងកសិកម្ម...
ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម អញ្ជើញដឹកនាំក្រុមការងារជលផល ចុះត្រួតពិនិត្យសមាគម សហគមន៍ធម្មជាតិពារាំង ក្នុងភូមិសាស្រ្តសង្កាត់ជ្រាវ ក្រុង...
នៅថ្ងៃទី៧ ខែមេសា ឆ្នាំ ២០២៤ ឯកឧត្តមប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម...
ឯកឧត្តម ឱម គឹមស៊ា រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញដឹកនាំគណ:ប្រតិភូ ចុះសួរសុខទុក្ខកងវរសេនាតូចព្រំដែនលេខ៣ នៅខេត្តកោះកុង
នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤ ដោយមានការអនុញ្ញាតិពីឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម...
លោកបណ្ឌិត សរ ចិត្រា អគ្គលេខាធិការរងទទួលបន្ទុករួម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញជាអធិបតីភាពក្នុងពិធីចុះហត្ថលេខាលើគម្រោងស្តីពី“សកម្មភាពសហគមន៍...
នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤ លោកបណ្ឌិត សរ ចិត្រា អគ្គលេខាធិការរងទទួលបន្ទុករួម...
ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញជាអធិបតីភាពបើកសិក្ខាសាលាស្ដីពីកិច្ចពិគ្រោះយោបល់លើការប្រមូលធាតុចូលកិច្ចសហប្រតិបត្ដិការទ្វេភាគី និងពហុភាគី...
នៅព្រឹកថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម អញ្ជើញចុះសួរសុខទុក្ខកងអន្តរាគមន៍បង្រ្កាបបទល្មើសជលផល ដែលឈរជើងនៅអាងត្រពាំងថ្ម ក្នុងស្រុកភ្នំស្រុក ខេត្តបន...
នៅថ្ងៃសៅរ៍ ទី0៦ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម...
បទយកការណ៍៖ ជំហានឆ្ពោះទៅកាន់ការបង្កើតសហគមន៍ទំនើបដំបូងគេបង្អស់នៅកម្ពុជា
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាននឹងកំពុងជំរុញចងក្រងសហគមន៍កសិកម្មទំនើប...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ អញ្ជើញចុះជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងប្រដាប់អាវុធឈរជើងក្ន...
នៅព្រឹកថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការ ក្រសួងកសិកម្ម អញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យវាយតម្លៃសហគមន៍កសិកម្ម ដែលត្រូវបានជ្រើសរើសចូលរួមអនុវត្ដទស្សនទានជំរុញផលិតកម...
ឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញដឹកនាំក្រុមការងារ...
ឯកឧត្តម ខាត់ សុធី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញចូលរួមបិទវគ្គបណ្តុះបណ្តាលមន្ត្រីកសិកម្មឃុំ នៅតំបន់សមុទ្រនៃខេត្តតាកែវ
នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ខាត់ សុធី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម...
បទយកការណ៍៖ កញ្ញា ហួ លីសា មានមោទនភាពចំពោះខ្លួនឯងដែលអាចយកជំនាញកសិកម្មមកបម្រើប្រជាកសិករនៅស្រុកកំណើត
កញ្ញា ហួ លីសា គឺជាយុវតីមួយរូបដែលមានកំណើតកើតជានៅស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។...