អង្គសន្និបាតដើម្បីពិនិត្យស្ថានភាព និងវឌ្ឍនភាពនៃការអនុវត្តគម្រោងវិនិយោគដាំដំណាំកសិ-ឧស្សាហកម្មកៅស៊ូរបស់ក្រុមហ៊ុនសមាជិកសម្ព័ន្ធកៅស៊ូវៀតណាម VRG និងបណ្តាក្រុមហ៊ុនវិនិយោគផ្សេងៗទៀតរបស់វៀតណាមនៅកម្ពុជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមឧបនាយករដ្ឋមន្រ្តី យឹម ឆៃលី អមដោយឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន

ចេញ​ផ្សាយ​ ០១ មីនា ២០១៩ 243

នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នារសៀលថ្ងៃព្រហស្បតិ៍ ៩រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៩ មានការរៀបចំអង្គសន្និបាតដើម្បីពិនិត្យស្ថានភាព និងវឌ្ឍនភាពនៃការអនុវត្តគម្រោងវិនិយោគដាំដំណាំកសិ-ឧស្សាហកម្មកៅស៊ូ របស់ក្រុមហ៊ុនសមាជិកសម្ព័ន្ធកៅស៊ូវៀតណាម VRG និងបណ្តាក្រុមហ៊ុនវិនិយោគផ្សេងៗទៀតរបស់វៀតណាមនៅកម្ពុជា ដែលពិធីនេះស្ថិតក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម យឹម ឆៃលី ឧបនាយករដ្ឋមន្រ្តី និងជាប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្មនិងជនបទ អមដោយឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្តម វ៉ូ ក្វាងមីន ឯកអគ្គរដ្ឋទូតនៃសាធារណ:រដ្ឋសង្គមនិយមវៀតណាម។
 
ពិធីនេះក៏មានការចូលរួមយ៉ាងច្រើនកុះករពីសំណាក់ឯកឧត្តម លោកជំទាវជាថ្នាក់ដឹកនាំអន្តរក្រសួង ឯកឧត្តមអភិបាលនៃគណអភិបាលខេត្តពាក់ព័ន្ធ ឯកឧត្តមអគ្គនាយកសម្ព័ន្ធកៅស៊ូវៀតណាម លោកឧកញ៉ា លោកជំទាវ អគ្គនាយក ឬតំណាងក្រុមហ៊ុនឯកជន ស្ថាប័នពាក់ព័ន្ឋ និងប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានី-ខេត្ត និងដៃគូអភិវឌ្ឍប្រមាណជាង ៥០០នាក់។
គោលបំណងសំខាន់ៗរបស់អង្គសន្និបាតនេះគឺ៖

ទី១- ធ្វើការវាយតម្លៃលើវឌ្ឍនភាពនៃដំណាំកៅស៊ូដែលបានដាំដុះលើដីសម្បទានសេដ្ឋកិច្ចដោយក្រុមហ៊ុនដែលជាសមាជិកសម្ព័ន្ធកៅស៊ូវៀតណាម។
ទី២- ពិនិត្យតាមដានលើផែនការអនុវត្តរបស់ក្រុមហ៊ុននីមួយៗ ផ្លាស់ប្តូរ និងចែករំលែកបទពិសោធន៍ល្អៗចំណុចខ្លាំង ចំណុចខ្សោយ និងយន្តការដោះស្រាយទំនាស់ បញ្ហាប្រឈម និងឧបសគ្គនានាដែលបាននិងកំពុងជួបប្រទះ ដើម្បីអភិវឌ្ឍអនុវិស័យកៅស៊ូឱ្យកាន់តែមានភាពរីកចម្រើន។
ទី៣- កំណត់ទិសដៅ និងវិធានការអនុវត្តបន្តដើម្បីទទួលបានលទ្ធផលល្អប្រសើរ មានប្រសិទ្ធភាព ប្រសិទ្ធផលសមស្របតាមគោលនយោបាយ និងយុទ្ធសាស្រ្តចតុកោណតំណាក់ទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា និងគោលនយោបាយ និងផែនការអភិវឌ្ឍវិស័យកសិកម្មឆ្នាំ២០១៩-២០២៣ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

ឯកឧត្តមរដ្ឋមន្រ្តី បានទទួលជួបលោកស្រី វិចតូរៀ ខ្វាខ្វា (Victoria Kwakwa) អនុប្រធានធនាគារពិភពលោកទទួលបន្ទុកអាស៊ីខាងកើត និងប៉ាស៊ីហ្វិក និងសហការីចូលជួបសម្តែងការគួរសម និងពិ...
នៅទីស្តីការក្រសួង នារសៀលថ្ងៃដដែលវេលាម៉ោង ១៤:៣០ ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន...
ឯកឧត្តមរដ្ឋមន្ត្រី បានអនុញ្ញាតឲ្យលោក Luke Arnold ទទួលបន្ទុកកិច្ចការទូទៅនៃស្ថានទូតអូស្រ្តាលីប្រចាំព្រះរាជាណាចក្រកម្ពុជា និងសហការីចូលជួបពិភាក្សាការងារ
នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ វេលាម៉ោង ១០:០០ ព្រឹកថ្ងៃច័ន្ទ...
ឯកឧត្តមរដ្ឋមន្រ្តី និងឯកឧត្តមអភិបាលខេត្ត បានបន្តដំណើរមកស្រុកបរសេដ្ឋ ឃុំស្វាយចចិប ភូមិចារ ដើម្បីមកពិនិត្យកសិដ្ឋានចិញ្ចឹមគោ Dong Sung Farm
ឯកឧត្តមរដ្ឋមន្រ្តី និងឯកឧត្តមអភិបាលខេត្ត បានបន្តដំណើរមកស្រុកបរសេដ្ឋ ឃុំស្វាយចចិប...
ឯកឧត្តមរដ្ឋមន្រ្តី និងឯកឧត្តមអភិបាលនៃគណ:អភិបាលខេត្ត ព្រមជាមួយសហការីបានបន្តដំណើរមកឃុំកាហែង ស្រុកសំរោងទងដើម្បីពិនិត្យការដាំបន្លែរបស់ប្រជាកសិករ
ឯកឧត្តមរដ្ឋមន្រ្តី និងឯកឧត្តមអភិបាលនៃគណ:អភិបាលខេត្ត ព្រមជាមួយសហការីបានបន្តដំណើរមកឃុំកាហែង...
ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោកជំទាវព្រមទាំងសហការី បានចុះពិនិត្យការងារបង្កបង្កើនផលក្នុងវិស័យកសិកម្មរបស់ប្រជាកសិករ
នាព្រឹកថ្ងៃសៅរ៍ ១រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី១៤ ខែកញ្ញា...
ឯកឧត្ដមរដ្ឋមន្រ្តី បានអញ្ជើញជាអធិបតីភាពក្នុងពិធីបិទសិក្ខាសាលាស្តីពី “ការពង្រឹងការអនុវត្តច្បាប់ព្រៃឈើ ”
នៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិស័យព្រៃឈើ និងសត្វព្រៃ (ភ្នំពេញថ្មី) នាថ្ងៃសុក្រ...
ឯកឧត្តមរដ្ឋមន្ត្រី និងលោកជំទាវ ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តមអភិបាលរងខេត្ត រួមជាមួយឯកឧត្តមជាថ្នាក់ដឹកនាំក្រសួង អាជ្ញាធរមូលរដ្ឋានបានរៀបចំពិធីប្រគល់ទូកម៉ាស៊ីនចំនួន...
នាព្រឹកថ្ងៃព្រហស្បតិ៍ ១៤កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី១២...
ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្តម Wang Wentian ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិន បានអញ្ញើញជាអធិបតីភាពក្នុងពិធីប្រគល់-ទទួលសម្ភារឡជីវឧស្ម័ន...
នៅអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ នាព្រឹកថ្ងៃអង្គារ ១២កើត ខែភទ្របទ...
ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានទទួលជួបប្រធានក្រុមហ៊ុនដៃគូវិនិយោគដាំឈើ
នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាព្រឹកថ្ងៃច័ន្ទ ១១កើត...
ឯកឧត្តមរដ្ឋមន្ត្រី និងអភិបាលរងខេត្ត និងសហការីបានអញ្ជើញមកពិនិត្យសត្តឃាតដ្ឋានមាន់របស់ក្រុមហ៊ុន 3PLE FARM ដែលមានទីតាំងនៅភូមិឈើទាល ឃុំជំពូវ័ន្ត ស្រុកជុំគីរី
នេះជាកម្មវិធីចុងក្រោយនៃដំណើរបេសកកម្មរបស់ឯកឧត្តមរដ្ឋមន្រ្តី និងសហការីមកកាន់ខេត្ត...
ឯកឧត្តមរដ្ឋមន្ត្រី និងអភិបាលរងខេត្ត រួមជាមួយសហការី បានបន្តដំណើរមកសំណេះសំណាលជាមួយសមាជិកសហគមន៍នេសាទត្រពាំងសង្កែ ចំនួន៣៣គ្រួសារ ឃុំព្រែកត្នោត
អញ្ជើញចេញពីកសិដ្ឋានចិញ្ចឹមបង្គារដែលវិនិយោគដោយវិស័យឯកជន ឯកឧត្តមរដ្ឋមន្ត្រី...
ឯកឧត្តមរដ្ឋមន្រ្តី និងលោកអភិបាលរងខេត្តកំពត រួមជាមួយសហការី បានអញ្ជើញមកពិនិត្យកសិដ្ឋានចិញ្ចឹមបង្គា
ចូលដល់ថ្ងៃទី២ នៃការអញ្ជើញចុះមកបំពេញបេសកកម្មរបស់ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ឯកឧត្តមរដ្ឋមន្ត្រី និងឯកឧត្ដមអភិបាលខេត្ត បានធ្វើដំណើរមកពិនិត្យកសិដ្ឋានចិញ្ចឹមទា
នៅរសៀលថ្ងៃដដែល ឯកឧត្តមរដ្ឋមន្ត្រី និងឯកឧត្ដមអភិបាលខេត្ត បានធ្វើដំណើរមកពិនិត្យកសិដ្ឋានចិញ្ចឹមទារបស់លោក...
ឯកឧត្តមរដ្ឋមន្ត្រី និងសហការី បានបន្តដំណើរមកពិនិត្យផ្ទះសំណាញ់ និងការដាំបន្លែតាមបែប hydroponic
លោកបានបន្តដំណើរមកពិនិត្យផ្ទះសំណាញ់ និងការដាំបន្លែតាមបែប hydroponic របស់លោក ឈួន...
ឯកឧត្តមរដ្ឋមន្ត្រី និងសហការី បានបន្តដំណើរមកភូមិពន្លឺ ដើម្បីអញ្ជើញចុះទៅពិនិត្យកន្លែងប្រមូលផ្តុំបន្លែ (ត្រសក់ទ្រើង ត្រសក់ស្រូវ ត្រឡាច សណ្តែកកួរ ម្រះ...)
ឯកឧត្តមរដ្ឋមន្ត្រី និងសហការី បានបន្តដំណើរមកភូមិពន្លឺ ដើម្បីអញ្ជើញចុះទៅពិនិត្យកន្លែងប្រមូលផ្តុំបន្លែ...