រដ្ឋមន្ត្រី៖ កសិកម្ម​នឹង​ក្លាយ​ជា​វិស័យ​សំខាន់​ក្នុង​ការ​ជំរុញ​កំណើន​សេដ្ឋកិច្ច

ចេញ​ផ្សាយ​ ១៥ មករា ២០១៨ 3152

រដ្ឋមន្ត្រី​កសិកម្ម​នៃ​ប្រទេស​កម្ពុជា បាន​ថ្លែង​ថា កសិកម្ម​នឹង​ក្លាយ​ជា​វិស័យ​ដ៏​មាន​សក្តានុពល​មួយ​ក្នុង​ការ​ជំរុញ​កំណើន​សេដ្ឋកិច្ច​កម្ពុជា។

លោក ច័ន្ទ សារុន រដ្ឋមន្ត្រី​កសិកម្ម​បាន​ថ្លែង​យ៉ាង​ដូច្នេះ​នៅ​ក្នុង​កិច្ច​សំណោះ​សំណាល​ជាមួយ​យុវជន​ក្នុង​សិក្ខា​សាលា​មួយ​ស្តី​ពី​កសិកម្ម ដែល​រៀបចំ​ឡើង​ដោយ​អង្គការ សេដាក់ ៖ «ខ្ញុំ​គិត​ថា ធ្វើ​ឲ្យ​សេដ្ឋកិច្ច​កម្ពុជា​ប្រែប្រួល​មាន​តែ​វិស័យ​កសិកម្ម​ទេ មិនមែន​ជា​វិស័យ​ជលផល មិន​មែន​ជា​វិស័យ​ព្រៃឈើ មិន​មែន​ជា​វិស័យ​កៅស៊ូ តែ​វិស័យ​កសិកម្ម ព្រោះ​អី? ប្រជា​ពលរដ្ឋ ៨៥%  រស់​នៅ​ជនបទ ហើយ​ពឹង​ផ្អែក​កសិកម្ម​នេះ​ឯង។ ខ្ញុំ​បាន​ចុច​បញ្ហា​នេះ ហើយ​មាន​តែ​ពីរ​ទេ ការ​ចិញ្ចឹម​សត្វ​និង​ផលិត​ផល​កសិកម្ម​នេះ​ឯង ដែល​ជំរុញ​ប្រទេស​នេះ​ឲ្យ​ទៅ​មុខ​បាន»។

ជា​មួយ​គ្នា​នេះ លោក​រដ្ឋមន្ត្រី ច័ន្ទ សារុន ថែម​ទាំង​មាន​ទស្សន​វិស័យ​ដោយ​សុទិដ្ឋិ​និយម​ថា វិស័យ​កសិកម្ម​នេះ នឹង​ជួយ​ឲ្យ​ពលរដ្ឋ​ខ្មែរ​មាន​ជីវភាព​ប្រសើរ​ឡើង ៖ «យើង​មាន​គោលដៅ​ហើយ​ស្រេច​ថា ភ្លឺ​ស្វាង​ទៅ​ថ្ងៃ​មុខ​អ៊ីចឹង​ថ្ងៃ​នេះ​ជា​កសិករ ប៉ុន្តែ​ថ្ងៃ​ក្រោយ​ប្រាកដ​ទៅ​ជា​ថៅកែ​ធំ​ម្នាក់។ ហើយ​រឿង​នេះ កសិករ​ជា​ច្រើន​ក្នុង​ប្រទេស​យើង​នេះ​បាន​ធ្វើ​រួច​ស្រេច​ហើយ  ប្អូន​មើល​ចុះ​កសិករ​គំរូ​ច្រើន​ណាស់ កសិដ្ឋាន​គ្រាន់​តែ​ចិញ្ចឹម​ត្រី​គាត់​អាច​រក​បាន ៥​ពាន់ ទៅ​មួយ​ម៉ឺន​ដុល្លារ​សហរដ្ឋ​អាមេរិក​ក្នុង​មួយ​ឆ្នាំ»។

កំណើន​សេដ្ឋកិច្ច​នៃ​ប្រទេស​កម្ពុជា​នា​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ គឺ​អាស្រ័យ​លើ​វិស័យ​ជា​អាទិភាព​ចំនួន​៤ ដែល​ក្នុង​នោះ​រួម​មាន​វិស័យ​ទេសចរណ៍ វិស័យ​កាត់ដេរ វិស័យ​សំណង់ និង​វិស័យ​កសិកម្ម។ ក៏​​ប៉ុន្តែ​ក្រុម​អ្នក​សេដ្ឋកិច្ច​និង​មន្ត្រី​រដ្ឋាភិបាល​ខ្មែរ ថ្លែង​ទទួល​ស្គាល់​ថា វិស័យ​សំខាន់​ខាង​លើ​នេះ​កំពុង​បន្ត​រង​ផល​ប៉ះពាល់​ពី​វិបត្តិ​សេដ្ឋកិច្ច​ពិភពលោក ដែល​កើត​ឡើង​នា​ពេល​ថ្មីៗ។

លោក​រដ្ឋមន្ត្រី ច័ន្ទ សារុន បាន​ថ្លែង​ស្រប​នឹង​លើក​ឡើង​របស់​អ្នក​សេដ្ឋកិច្ច។ ក៏​ប៉ុន្តែ លោក​បាន​ថ្លែង​ថា វិស័យ​កសិកម្ម​របស់​កម្ពុជា​នឹង​មិន​រង​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ពី​វិបត្តិ​សេដ្ឋកិច្ច​ពិភពលោក​នោះ​ឡើយ ហើយ​លោក​ថែម​ទាំង​បាន​ព្យាករណ៍​យ៉ាង​ដូច្នេះ​ទៀត​ថា ៖ «អ៊ីចឹង​នៅ​តែ​វិស័យ​មួយ​គត់​គឺ​វិស័យ​កសិកម្ម ហើយ​ត្រូវ​ចាំ​ពី​នេះ​ទៅ​មុខ​ទៀត នៅ​តែ​វិស័យ​កសិកម្ម​មួយ​ទេ ដែល​អាច​ធានា​និរន្តរភាព​និង​ចិរភាព​សេដ្ឋកិច្ច​កម្ពុជា អ៊ីចឹង​ទាំង​អស់​គ្នា ត្រូវ​ចូល​លើក​ស្ទួយ​វិស័យ​កសិកម្ម​ដើម្បី​កសិកម្ម​ក្លាយ​ទៅ​ជា​មុខ​របរ​មួយ​សម្រាប់​កសិករ​ផង សម្រាប់​និរន្តរភាព​និង​កំណើន​សេដ្ឋកិច្ច​ប្រទេស​ជាតិ​ផង»។

របាយការណ៍​ពី​មន្ត្រី​កសិកម្ម​និង​ពលរដ្ឋ​ជា​កសិករ ក៏​បាន​លើក​ឡើង​ដែរ​ថា តម្លៃ​កសិផល ដូចជា ពោត សណ្តែក ល្ង ជា​ពិសេស គឺ​ដំណាំ​ស្រូវ​ផង​នោះ បាន​ធ្លាក់​ថ្លៃ​នៅ​ចុង​ឆ្នាំ​នេះ គឺ​នៅ​ស្រប​ពេល​ដែល​កសិករ​កំពុង​ប្រមូល​ផល។

កសិករ​មួយ​រូប​នៅ​ឯ​ស្រុក​រតនមណ្ឌល ខែត្រ​បាត់ដំបង គឺ​លោក ង៉ុយ បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា ៖ «សូម​សំណូមពរ​ឲ្យ​រដ្ឋាភិបាល​ជួយ​ប្រជា​ពលរដ្ឋ​ដែល​នៅ​តំបន់​ដាច់​ស្រយាល ដូចជា​គាត់​ផលិតផល​ដំណាំ​បាន​អ៊ីចឹង​ទៅ ទី​១ អត់​ផ្លូវ ខែ​វស្សា​ភ្លៀង ភក់​ជ្រាំ​ពិបាក​នាំ​ចេញ​នាំ​ចូល​មក​ផ្លូវ​ធំ​បាន។ ហើយ​ទី​២ ឲ្យ​រដ្ឋាភិបាល​ដោះស្រាយ​យ៉ាង​ណា​ឲ្យ​មាន​ទីផ្សារ​តម្លៃ ផល​ដូច​ថា​កសិករ​ធ្វើ​បាន​វា​ថោក ដូច​ជា​ពោត​ឥឡូវ​ថោក»។

រហូត​មក​ទល់​សព្វ​ថ្ងៃ​នេះ កម្ពុជា​គឺ​នៅ​មាន​ពលរដ្ឋ​យ៉ាង​ហោច ៨០​ភាគរយ​គឺ​ជា​កសិករ ហើយ​ដែល​ការ​ដាំ​ដុះ​ភាគ​ច្រើន​ក្នុង​លក្ខណៈ​យថា​ផល​នៅ​ឡើយ។ របាយ​ការណ៍​ពី​រដ្ឋាភិបាល​បាន​ឲ្យ​ដឹង​ដែរ​ថា ពលរដ្ឋ​ខ្មែរ​ជាង ៣៤% គឺ​កំពុង​រស់នៅ​ក្រោម​បន្ទាត់​នៃ​ភាព​ក្រីក្រ​នៅ​ឡើយ។

លោក​បណ្ឌិត យ៉ង សាំងកុមារ ជា​នាយក​អង្គការ​សេដាក់ ថ្លែង​ឲ្យ​ដឹង​ថា យោង​តាម​ការ​សិក្សា​ស្រាវជ្រាវ​លើ​ខេត្ត​ចំនួន​១៣ ដែល​ជា​ខេត្ត​មាន​សក្តានុពល​ខាង​កសិកម្ម​បាន​បង្ហាញ​ថា ប្រព័ន្ធ​ធារាសាស្ត្រ​នៅ​ទី​នោះ គឺ​មាន​ត្រឹម​តែ​ជាង ៣០% ប៉ុណ្ណោះ ដែល​ចំនួន​នេះ​គឺ​មិន​អាច​ផ្គត់ផ្គង់​ទឹក​គ្រប់គ្រាន់​សម្រាប់​ការ​ស្រោច​ស្រព​ដំណាំ​នោះ​ឡើយ។

ជា​មធ្យម កសិករ​ខ្មែរ​អាច​ដាំ​ដុះ​ស្រូវ​បាន​ក្នុង​បរិមាណ​ជាង ២​តោន ក្នុង​មួយ​ហិកតារ។ ក៏​ប៉ុន្តែ​គេ​រំពឹង​ថា ទិន្នផល​ស្រូវ​នឹង​អាច​កើន​ឡើង​ជាង​នេះ នៅ​ពេល​ដែល​មាន​ប្រព័ន្ធ​ស្រោច​ស្រព​ទឹក​គ្រប់គ្រាន់ និង​ការ​ដាំ​ដុះ​ថែ​ទាំ​សន្ទូង​តាម​បច្ចេកទេស​កសិកម្ម។

លោក​បណ្ឌិត យ៉ង សាំងកុមារ បាន​ថ្លែង​បន្ត​ថា បើ​កម្ពុជា​នៅ​តែ​គ្មាន​ប្រព័ន្ធ​ធារា​រាស្ត្រ​គ្រប់គ្រាន់​នោះ គំនិត​ដែល​ចង់​លើក​ស្ទួយ​ជីវភាព​ពលរដ្ឋ​ខ្មែរ តាមរយៈ​វិស័យ​កសិកម្ម​គឺ​មិន​អាច​ទៅ​រួច​ឡើយ ហើយ​នៅ​ពេល​នោះ ភាព​ក្រីក្រី​និង​ភាព​អត់​ឃ្លាន​នឹង​នៅ​តែ​បន្ត​ញាំញី​កសិករ​ខ្មែរ​ត​ទៅ​ទៀត៕

ឯកឧត្តម គង់​ ច័ន្ទវាសនា​ រដ្ឋលេខាធិការ​ ក្រសួងកសិកម្ម អញ្ជើញចូលរួមជាគណៈអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រេីប្រាស់កម្មវិធីទូរស័ព្ទដៃ​ «កុំប្រេីប្រាស់គ្រឿងញៀន​»...
នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម​ គង់​ ច័ន្ទវាសនា រដ្ឋលេខាធិការ​ក្រសួងកសិកម្ម...
ឯកឧត្តមបណ្ឌិត មាស ពិសិដ្ឋ អនុរដ្ឋលេខាធិការ នៃក្រសួងកសិកម្ម អញ្ជើញដឹកនាំសិក្ខាសាលា ស្តីពីហិរញ្ញវត្ថុ លទ្ធកម្ម យេនឌ័រ និងកិច្ចការពារបរិស្ថាន សង្គម និងអាកាសធាតុ
នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត មាស ពិសិដ្ឋ អនុរដ្ឋលេខាធិការ នៃក្រសួងកសិកម្ម...
ឯកឧត្តម ឌិត ទីណា អញ្ជើញជាអធិបតីភាពក្នុងពិធីបរិច្ចាគឈាម ក្រោមប្រធានបទ «ផ្តល់ឈាម សង្គ្រោះជីវិតខ្ញុំ» លើកទី៣
នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
កូនផ្សោតកើតថ្មី១ក្បាលនៅអន្លង់កាំពី ខេត្តក្រចេះ នាថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤!
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​ និងរដ្ឋបាលជលផល មានសេចក្ដីសោមនស្សជម្រាបជូនសាធារណជនជ្រាបថា...
ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលដល់អាជីវករដែលមានបំណងធ្វើពាណិជ្ជកម្មពាក់ព័ន្ធនឹងថ្នាំកសិកម្ម និងជីកសិកម្ម
នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញចូលរួមចុះហត្ថលេខាលើពិធីសារចំនួនពីរ នៅក្នុងកិច្ចប្រជុំលើកទី៧ នៃគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន
នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ផ្សោតក្បាលត្រឡោក រតនសម្បត្តិជាតិ
សត្វផ្សោតគឺជាថនិកសត្វ ដែលចិញ្ចឹមកូនដោយទឹកដោះ។ វាបង្កកំណើតចន្លោះពី ២ ទៅ...
ឯកឧត្តមរដ្ឋមន្ដ្រី​ ឌិត ទីណា អញ្ជើញពិនិត្យការងារអភិរក្សធនធានជលផល និងប្រព័ន្ធជីវចម្រុះបាតសមុទ្ររបស់អង្គការអភិរក្សធនធានសមុទ្រកម្ពុជា ​MCC
នៅរសៀលថ្ងៃព្រហស្បតិ៍​ ទី១៨ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមរដ្ឋមន្ដ្រី​ ឌិត ទីណា...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាគម្រោងថវិកាឆ្នាំ២០២៥
នៅព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាគម្រោងស្តីពី Water Security Improvement
នៅព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
សូមគោរពជូនពរ ឯកឧត្តម ឌិត ទីណា
ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ...
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រៀបចំពិធីសូត្រមន្ត​ អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ
នៅរសៀលថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត...
ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការជាតិគ្រប់គ្រង​ និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា
នៅព្រឹកថ្ងៃទី៩​ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមអនុរដ្ឋលេខាធិការ​ ឡោ រស្មី តំណាងក្រសួងកសិកម្ម...
ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម អញ្ជើញដឹកនាំក្រុមការងារជលផល ចុះត្រួតពិនិត្យសមាគម សហគមន៍ធម្មជាតិពារាំង ក្នុងភូមិសាស្រ្តសង្កាត់ជ្រាវ ក្រុង...
នៅថ្ងៃទី៧ ខែមេសា ឆ្នាំ ២០២៤ ឯកឧត្តមប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម...
ឯកឧត្តម ឱម គឹមស៊ា រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញដឹកនាំគណ:ប្រតិភូ ចុះសួរសុខទុក្ខកងវរសេនាតូចព្រំដែនលេខ៣ នៅខេត្តកោះកុង
នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤ ដោយមានការអនុញ្ញាតិពីឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម...