ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានអនុញ្ញាតឲ្យប្រតិភូយុវជនកម្ពុជានៃសមាគមនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា ដឹកនាំដោយឯកឧត្តម ស៊្រាង គឹមលី ប្រធានសមាគមនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា ចូលជួបសម្តែងការគួរសម

ចេញ​ផ្សាយ​ ១៩ កញ្ញា ២០១៨ 1912


នៅរសៀសថ្ងៃអង្គារ ៩កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៨ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានអនុញ្ញាតឲ្យប្រតិភូយុវជនកម្ពុជានៃសមាគមនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា ដឹកនាំដោយឯកឧត្តម ស៊្រាង គឹមលី ប្រធានសមាគមនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា ចូលជួបសម្តែងការគួរសម និងស្នើសុំអនុសាសន៍និងពុទ្ធិគ្រប់ជ្រុងជ្រោយពីសំណាក់ឯកឧត្តមរដ្ឋមន្ត្រី មុនពេលចេញទៅចូលរួមក្នុងកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុន SSEAYP លើកទី៤៥ នៅប្រទេសជប៉ុន ប៊្រុយណេ ហ្វីលីពីន ថៃ និងវៀតណាមរយៈពេល ៥២ថ្ងៃចាប់ពីថ្ងៃទី២៣ ខែតុលា ដល់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨ ខាងមុខនេះ។

តាមការរាយការណ៍របស់ឯកឧត្តម ស៊្រាន គឹមលី បានឲ្យដឹងថា សមាគមនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា ត្រូវបានបង្កើតឡើងដោយមហាសន្និបាតធម្មនុញ្ញ កាលពីថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០០៤ ក្នុងគោលបំណងបណ្តុះបណ្តាលយុវជនប្រកបដោយចំណេះដឹង បទពិសោធន៍ ស្មារតី និងលក្ខណៈសម្បត្តិសមស្របជាតំណាងយុវជនកម្ពុជា ដើម្បីចូលរួមក្នុងកម្មវិធី SSEAYP។ 

សូមបញ្ជាក់ផងដែរថាកម្មវិធី SSEAYP ត្រូវបានរៀបចំឡើងដោយរដ្ឋាភិបាលជប៉ុន រួមជាមួយនឹងការគាំទ្រយ៉ាងសកម្ម និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធពីសំណាក់សមាជិកអាស៊ានទាំង ១០ប្រទេស ដើម្បីពង្រឹង និងពង្រីកចំណងមិត្តភាព សាមគ្គីភាព និងការយោគយល់គ្នារវាងយុវជនជប៉ុន និងយុវជនអាស៊ានទាំង ១០ប្រទេស។ ជាមួយគ្នានោះដែរ ពង្រីកចំណេះដឹង និងទស្សនវិស័យរបស់យុវជន អំពីពិភពលោករបស់ខ្លួន។ បង្កើនស្មារតី និងជំនាញច្បាស់លាស់របស់យុវជនក្នុងកិច្ចសហប្រតិបត្តិការអន្តរជាតិ។ បណ្តុះភាពជាអ្នកដឹកនាំដល់យុវជន ក្នុងការអភិវឌ្ឍយុវជន និងសង្គមជាតិ។ ជាក់ស្ដែង រហូតមកដល់បច្ចុប្បន្ន សមាគមមានសមាជិកសរុបចំនួន ៥៦៩នាក់ដែលបានចូលរួមជាមួយកម្មវិធី SSEAYP ដ៏មានអត្ថប្រយោជន៍នេះ។

ក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រីបានធ្វើការកោតសរសើរ និងសារទរចំពោះយុវជនទាំង ២៩រូបដែលត្រូវបានជ្រើសតាំងជាតំណាងយុវជនកម្ពុជាក្នុងកម្មវិធី SSEAYP លើកទី៤៥។ ហើយឯកឧត្តមរដ្ឋមន្ត្រីក៏បានផ្តល់អនុសាសន៍មួយចំនួនជូនដល់ប្រតិភូយុវជនមានជាអាទិ៍៖ ១. បន្តខិតខំប្រឹងប្រែងសិក្សា ស្រាវជ្រាវ និងបំពេញនូវភាពខ្វះខាតព្រោះអនាគតនៅវែងឆ្ងាយ និងជាពិសេសស្របពេលដែលប្រទេសជាតិមានសុខសន្តិភាព និងស្ថេរភាពពេញលេញក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ប្រមុខរាជរដ្ឋាភិបាល។ ២. បង្កើនស្មារតីទទួលខុសត្រូវ និងយកចិត្តទុកដាក់ក្នុងការផ្តិតយករូបភាព ក៏ដូចជាតថភាពអភិវឌ្ឍន៍សំខាន់ៗរបស់ប្រទេសដ៏ទៃ ដើម្បីយកមកសិក្សា ស្វែងយល់ និងអនុវត្តនាពេលត្រឡប់មកមតុប្រទេសវិញ។ ៣. ត្រូវប្រមូលយកបទពិសោធន៍ល្អៗ និងបច្ចេកវិទ្យាថ្មីទំនើប ដែលជាប្រយោជន៍ដល់ការពង្រឹង និងពង្រីកសមត្ថភាព។ ៤. ត្រូវចេះផ្សាភ្ជាប់ និងសិក្សាស្វែងយល់អំពីដំណើរការវិវត្តន៍នៃការអភិវឌ្ឍនៃប្រទេសនីមួយៗ ដើម្បីយកមកជួយដល់រាជរដ្ឋាភិបាលក្នុងការប្រែក្លាយប្រទេសជាតិទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នាឆ្នាំ២០៣០។ ៥. បន្តលើកកម្ពស់វប្បធម៌ និងប្រពៃណីខ្មែរនៅលើឆាកអន្តរជាតិ ស័ក្តិសមជាកុលបុត្រខ្មែរ។

ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រីសង្ឃឹម និងជឿជាក់ថាប្រតិភូយុវជននឹងទទួលបានភាពជោគជ័យជូនប្រទេសជាតិគួរជាទីមោទនៈ ហើយឯកឧត្តមរដ្ឋមន្ត្រីក៏បានជូនពរដល់ប្រតិភូយុវជនទាំង ២៩រូបក្នុងការធ្វើដំណើរប្រកបដោយសុខ សុវត្ថិភាពពេញលេញ។
 

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ជួបពិភាក្សាការងារជាមួយឯកឧត្តម Roberto Serroni Perosa អនុរដ្ឋមន្ត្រីទទួលបន្ទុកវិស័យពាណិជ្ជកម្ម និងទំនាក់ទំនងអន្តរជាតិ នៃក្រសួងកសិកម្ម និងបសុសត្វ...
នៅរសៀលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ឆ្នាំង ដឹកនាំកម្លាំងចុះប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទឃាត់ខ្លួនបានជនសង្ស័យ៤នាក់ ក្នុងឃុំប្រឡាយមាស ស្រុកកំពង់លែង ខេត្តកំពង់ឆ្ន...
នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ ក្រុមការងារខណ្ឌរដ្ឋបាល ជលផលខត្តកំពង់ឆ្នាំង...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ចូលរួមប្រជុំតាមប្រព័ន្ធអនឡាញជាមួយអង្គការ FAO
នៅរសៀលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួងកសិកម្ម បានដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចនៅខេត្តហៃណាន នៃសាធារណៈរដ្ឋប្រជាមានិតចិន ដើម្បីជួបពិភាក្សាជាមួយស្ថាប័នពាក់ព័ន្ធ...
ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំគណៈប្រតិភូទៅបំពេញ...
ឯកឧត្តមបណ្ឌិត យ៉ង សាំង កុមារ រដ្ឋលេខាធិការ នៃក្រសួងកសិកម្ម អញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល ជាមួយតំណាងសហគមន៍កសិកម្មចំនួន៣ នៅឃុំគោកធ្លកលើ ស្រុកជីក្រែង ខេត្ត...
នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត យ៉ង សាំង កុមារ រដ្ឋលេខាធិការ នៃក្រសួងកសិកម្ម...
ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ចេញប្រកាសថ្មី ស្តីពីការលើកទឹកចិត្តពន្ធដារ ចំពោះវិស័យកសិកម្ម
ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ចេញប្រកាសថ្មី ស្តីពីការលើកទឹកចិត្តពន្ធដារ...
ឯកឧត្តម ឡឹក សុធារ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម បានចូលរួមកម្មវិធី Maekyung Cambodia Forum
នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ឡឹក សុធារ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្តម ឌិត ទីណា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ អញ្ជើញដឹកនាំកិច្ចប្រជុំជាមួយក្រុមការងារក្រុងសិរីសោភ័ណ
នៅរសៀលថ្ងៃពុធ ទី២៧ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ...
ឯកឧត្តម ហុង ណារិត អនុរដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញចូលរួមក្នុងសិក្ខាសាលាស្តីពី «ការជំរុញពាណិជ្ជកម្ម និងវិនិយោគ កម្ពុជា-ប្រេស៊ីល»
នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ហុង ណារិត អនុរដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូក្រុង Yunfu ខេត្តក្វាងទុង ប្រទេសចិន
នាព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម បានដឹកនាំក្រុមការងារ ជួបសំណេះសំណាលជាមួយប្រជាសហគមន៍កសិកម្មសាលាវិស័យនៅភូមិខ្វាន់ទៀង ខេត្តកំពង់ធំ ដែលទើបបំប...
នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យនៃក្រសួងកសិកម្ម...
ឯកឧត្តមបណ្ឌិត យ៉ង សាំងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញជួបសំណេះសំណាល តម្រង់ទិសសមាជិកមន្រ្តីរាជការ នៃមន្ទីរកសិកម្មខេត្តព្រះវិហារ
នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម បណ្ឌិត យ៉ង សាំងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្តម ឌិត ទីណា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ អញ្ជើញដឹកនាំកិច្ចប្រជុំជាមួយក្រុមការងារក្រុងប៉ោយប៉ែត
នៅព្រឹកថ្ងៃពុធ ទី២៧ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ...
សារ​ឯកឧត្តម​រដ្ឋមន្ដ្រី ឌិត ទីណា ស្វាគមន៍​ដំណើរ​ត្រឡប់​មក​កាន់​កម្ពុជា​វិញ របស់​លោក គ្រី ម៉ះផល ប្រធាន​នាយកដ្ឋានសត្វព្រៃ និងជីវៈចម្រុះ នៃរដ្ឋបាល​ព្រៃឈើ
ឯកឧត្តម ឌិត ទីណា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ អញ្ជើញដឹកនាំកិច្ចប្រជុំជាមួយក្រុមការងារស្រុកអូរជ្រៅ
នៅរសៀលថ្ងៃអង្គារ ទី២៦ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ...