ឯកឧត្តមរដ្ឋមន្រ្តី រួមជាមួយឯកឧត្តមអភិបាលនៃគណអភិបាលខេត្ត បានអញ្ជើញជាអធិបតីក្នុងពិធីបិទកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០១៨ និងលើកទិសដៅអនុវត្តបន្តឆ្នាំ២០១៩ របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តមណ្ឌលគិរី

ចេញ​ផ្សាយ​ ១១ កុម្ភៈ ២០១៩ 2257

នៅរសៀលថ្ងៃដដែល ឯកឧត្តមរដ្ឋមន្រ្តី រួមជាមួយឯកឧត្តមអភិបាលនៃគណអភិបាលខេត្ត បានអញ្ជើញជាអធិបតីក្នុងពិធីបិទកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០១៨ និងលើកទិសដៅអនុវត្តបន្តឆ្នាំ២០១៩ របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តមណ្ឌលគិរី ដែលបានរៀបចំនៅសាលប្រជុំរដ្ឋបាលខេត្ត។ ពិធីនេះក៏មានការអញ្ជើញចូលរួមផងដែរពីសំណាក់ឯកឧត្តមជាថ្នាក់ដឹកនាំក្រសួង តុលាការ ព្រះរាជអាជ្ញា អភិបាលក្រុង ស្រុក តំណាងក្រុមហ៊ុន លោក លោកស្រីតំណាងមន្ទីរជុំវិញខេត្ត មន្រ្តីរាជការប្រមាណជាង ១៥០នាក់។

លោក សុង ឃាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានធ្វើមតិស្វាគមន៍ និងរាយការណ៍ដោយសង្ខេប ជូនអង្គពិធីជ្រាបអំពីលទ្ធផលការងារដែលមន្ទីរសម្រេចបានទៅតាមអនុវិស័យនីមួយៗដូចជាការងារបង្កបង្កើនផលស្រូវ ដំណាំ (បន្ថែ ឈើហូបផ្លែ និងដំណាំកសិឧស្សាហកម្ម) ផលិតកម្មសត្វ និងសុខភាពសត្វ ព្រៃឈើ ជលផល សហគមន៍ ស្ថានភាពទូទៅរបស់មន្រ្តីរាជការ។ ខ្លឹមសារនៃសេចក្តីរាយការណ៍នេះគឺបានបញ្ជាក់ និងបង្ហាញឱ្យឃើញពីសមិទ្ធផលដែលមន្ទីរសម្រេចបានក្នុងរយៈពេលកន្លងមក បញ្ហាប្រឈមនានាដែលកើតមានឡើងក្នុងអំឡុងពេលអនុវត្តការងារទាំងកិច្ចការសង្គម ច្បាប់ និងបច្ចេកទេស ដែលក្រសួង ក៏ដូចជាអាជ្ញាធរដែនដីបានដាក់ជូន។ ដើម្បីបន្តអនុវត្តផែនការ និងគោលនយោបាយរបស់រដ្ឋាភិបាល ក្រសួង និងអាជ្ញាធរខេត្ត ឱ្យទទួលបានជោគជ័យនាឆ្នាំ២០១៩ លោកប្រធានមន្ទីរបានសំណូមពរ ក្រសួង ស្ថាប័នពាក់ព័ន្ធ និងកងកំលាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ មេត្តាជួយផ្តល់កិច្ចសហការឱ្យបានល្អប្រសើរដើម្បីឱ្យផែនការនិងទិសដៅការងារឆ្នាំ២០១៩ ទទួលបានជោគជ័យដូចដែលបានគ្រោងទុក។

បន្ទាប់ពីឯកឧត្តមអភិបាលនៃគណអភិបាលខេត្តធ្វើបដិសណ្ឋារកិច្ច និងបានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលដែលមន្ទីរសម្រេចបាននាឆ្នាំកន្លងមក ឯកឧត្តមរដ្ឋមន្រ្តីបានធ្វើការសំណេះសំណាលជាមួយសមាជិក សមាជិកា ដោយបានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹត្តបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលសម្តេចទាំងពីរបានផ្ញើនូវក្តីនឹករលឹក និងគិតគូពីសុខទុក្ខរបស់មន្ត្រីរាជការ ប្រជាពលរដ្ឋនៅទូទាំងខេត្ត និងបានជូនពរឱ្យបងប្អូនជួបតែពុទ្ធពរទាំងបួនប្រការ។ ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងអំណរគុណចំពោះអាជ្ញាធរដែនដី មន្ទីរពាក់ព័ន្ធជុំវិញខេត្ត កងកំលាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ ដែលតែងតែគាំទ្រ និងផ្តល់កិច្ចសហប្រតិបត្តិការល្អជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនាពេលកន្លងមក រហូតទទួលបាននូវសមិទ្ធផលដ៏ធំធេង។ ពិតណាស់ សមិទ្ធផលនេះបានជួយលើកកម្ពស់ជីវភាពរបស់ពលរដ្ឋនៅមូលដ្ឋានឱ្យកាន់តែមានភាពប្រសើរឡើង ពិសេសការចូលរួមផលិតស្បៀងបម្រើឱ្យសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋក្នុងខេត្ត និងរួមចំណែកអនុវត្តយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលនីតិកាលទី៦ នៃរដ្ឋសភា “ដើម្បីកំណើន ការងារ សមធម៌ និងប្រសិទ្ធភាពនៅកម្ពុជា” ។

ជាមួយនឹងសមិទ្ធផលដែលសម្រេចបានជាវិជ្ជមាននេះ ឯកឧត្តមរដ្ឋមន្រ្តី បានបញ្ជាក់បន្ថែមថា ការអនុវត្តការងារកន្លងមក នៅមានបញ្ហាដែលទាមទារឱ្យយើងទាំងអស់គ្នារួមគ្នាដោះស្រាយបានទាន់ពេលវេលា និងមានប្រសិទ្ធភាព រួចកែលម្អតម្រង់ទិសសម្រាប់អនុវត្តន៍ និងទទួលបានផលវិជ្ជមាននាឆ្នាំ២០១៩។ ដើម្បីបន្តអនុវត្តផែនការ និងទិសដៅអនុវត្តបន្តទទួលបានជោគជ័យ ឯកឧត្តមរដ្ឋមន្រ្តី ជូនអនុសាសន៍មួយចំនួនដែលជាមូលដ្ឋានគ្រឹះសម្រាប់ថ្នាក់ដឹកនាំមន្ទីរ និងមន្ត្រីជំនាញយកទៅអនុវត្តបន្ត ដែលអនុសាសន៍ទាំងនោះទាំងនោះមានខ្លឹមសារជាបន្តបន្ទាប់ដូចខាងក្រោម៖

ទី១.ដោយសារទឹកដី និងអាកាសធាតុមានការខុសផ្លែកពីខេត្តដ៏ទៃ មន្ទីរត្រូវគិតគូ និងជំរុញបន្ថែមទៀតអំពីការផ្លាស់ប្តូរពូជដំណាំ ឬប្តូរមុខដំណាំដែលមានតម្លៃខ្ពស់ ឱ្យបានសមស្របនិងលកខណៈភូមិសាស្រ្ត និងអាកាធាតុឲ្យបាន ទាន់ពេលវេលា ឆ្លើយតបតាមតម្រូវការទីផ្សារដែលខេត្តដ៏ទៃមិនអាចធ្វើបាន។
ទី២.សហការជាមួយមន្ទីរធនធានទឹក និងឧតុនិយម សិក្សាស្តារ និងកសាងប្រភពទឹកសំខាន់ៗ ដើម្បីធានានូវបរិមាណទឹកផ្គត់ផ្គង់ឱ្យបានគ្រប់គ្រាន់ដល់ផែនការពង្រីងផលិតកម្មបន្លែ និងដំណាំឧស្សាហកម្ម នាពេលខាងមុខ។
ទី៣.កៀងគរវិនិយោគិនមកវិនិយោគលើដំណាំដែលមានសក្តានុពលលើទីផ្សារ ដោយអនុវត្តតាមផលិតកម្មកសិកម្មតាមកិច្ចសន្យា ដើម្បីធានាការជឿទុកចិត្ត បរិមាណផ្គត់ផ្គង់ គុណភាព តម្លៃ និងទទួលយកបច្ចេកទេសសមស្របបន្ថែម។
ទី៤.ត្រូវខិតខំអភិវឌ្ឍសហគមន៍ព្រៃឈើទាំងការគ្រប់គ្រង ការផ្សព្វផ្សាយបច្ចេកទេស ការបង្កើតអាជីពថ្មីដូចជាការចិញ្ចឹមសត្វ ត្រី ដាំបន្លែ និងដំណាំរួមផ្សំផ្សេងៗដូចជាឬស្សី ដែលជាប្រភពចំណូលគ្រួសារ ដើម្បីកាត់បន្ថយការពឹងអាស្រ័យលើផល និងអនុផលព្រៃឈើ ឬធនធានធម្មជាតិផ្សេងៗទៀត។
ទី៥, បង្កើនការយកចិត្តទុដាក់ការពង្រីកការចិញ្ចឹមគោយកសាច់ ដែលមានតម្លៃននៅលើទីផ្សារ និងពេញនិយមនាពេលបច្ចុប្បន្ន តាមរយៈការបង្កាត់សិប្បនិមិត ជាមួយពូជគោមេក្នុងស្រុក ។
ទី៦, ស្នើឱ្យមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ជំរុញការគ្រប់គ្រងសម្បទានដីសេដ្ឋកិច្ចឱ្យកាន់តែមានប្រសិទ្ធភាព ដោយត្រូវពន្លឿន ការចុះបញ្ជីប័ណ្ណកម្មសិទ្ធិ ការធ្វើអនុប្រយោគពីដីសាធារណរបស់រដ្ឋទៅជាដីឯកជនរបស់រដ្ឋ និងរៀបចំផែនការមេឱ្យបានច្បាស់លាស់មុននឹងឈានទៅធ្វើការឈូសឆាយ។
ទី៧. ត្រូវពង្រឹងការគ្រប់គ្រងការដឹកជញ្ជូនផល អនុផលព្រៃឈើឱ្យបានសមស្របទៅតាមច្បាប់អនុញ្ញាត និងមានប្រភពច្បាស់លាស់ ជាពិសេសចេញពីការបោសសំអាតដីសម្បទានសេដ្ឋកិច្ច។
ទី៨. ពង្រឹងសាមគ្គីភាពផ្ទៃក្នុង យកចិត្តទុកដាក់អនុវត្តភារកិច្ចក្នុងស្មារតីទទួលខុសត្រូវ ធានាបានប្រសិទ្ធភាពខ្ពស់សមស្របតាមសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល ដោយអនុវត្តតាមអភិក្រម សមូហភាពដឹកនាំ បុគ្គលទទួលខុសត្រូវ និងត្រូវ ឆ្លុះកញ្ចក់ មុជទឹក ដុសក្អែល វះកាត់ និងព្យាបាល។
ទី៩. ត្រូវរក្សាទំនាក់ទំនង និងសហការជាមួយគណបញ្ជាការឯកភាពខេត្ត មន្ទីរពាក់ព័ន្ធ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ដើម្បីចាត់វិធានការទប់ស្កាត់ និងបង្រ្កាបឲ្យទាន់ពេលវេលានូវបទល្មើសទាក់ទងនឹងវិស័យកសិកម្ម ជាពិសេសបទល្មើសព្រៃឈើ។
ទី១០.បន្តសហការជាមួយអគ្គនាយកដ្ឋាន នាយកដ្ឋានក្រោមឱវាទក្រសួង ដើម្បីសហការអនុវត្តបច្ចេកទេស គោលនយោបាយ និងកៀងគរជំនួយពីដៃគូអភិវឌ្ឍ និងវិស័យឯកជនក្នុងការបោះទុកវិនិយោគលើការអភិវឌ្ឍវិស័យកសិកម្មក្នុងខេត្តរបស់ខ្លួន។
នាឱកាសនេះ ឯកឧត្តមរដ្ឋមន្រ្តីបានបំពាក់គ្រឿងឥស្សរិយយសការងារជូនដល់មន្រ្តីរាជការដើម្បីជាការលើកទឹកចិត្ត និងថ្លែងអំណរគុណ ជាពិសេសដើម្បីបង្ហាញពីវប្បធម៌គោរព ស្រលាញ់ និងយកចិត្តទុកដាក់ចំពោះគុណូបការរបស់មន្រ្តីរាជការដែលបានខិតខំលះបង់គ្រប់បែបយ៉ាងដែលបានបម្រើការងារជូនជាតិ មាតុភូមិ និងប្រជាជន។

The Mekong Irrawaddy Dolphins
The Mekong Irrawaddy Dolphins are a critically endangered species inhabiting the Mekong River in Cambodia. With an estimated population of around 90 individuals, they are considered Cambodia's national...
ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញចូលរួមកិច្ចប្រជុំអនុគណៈកម្មការ ស្តីពី កិច្ចសហប្រតិបត្តិការជាមួយសហភាពអឺរ៉ុប នៅប្រទេសប៊ែលហ្សិក
នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សា អំពីករណីបឹងដូនទយ អាងទឹកបាធូ និងអាងទឹកផ្សេងៗទៀត ក្នុងភូមិសាស្ត្រខេត្តស្វាយរៀង
នៅព្រឹកថ្ងៃពុធ ទី២៤ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានអញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សា...
ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម បានអញ្ជើញចូលរួមកិច្ចប្រជុំក្រុមការងារពាណិជ្ជកម្ម និងវិនិយោគ ជាមួយសហភាពអឺរ៉ុប នៅប្រទេសប៊ែលហ្សិក
នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម...
នាយកដ្ឋានផ្សព្វផ្សាយកសិកម្ម សហការជាមួយអង្គការដៃគូ បើកវគ្គបណ្តុះបណ្តាលដល់មន្ត្រីកសិកម្មឃុំ-សង្កាត់ ប្រចាំខេត្តកំពង់ធំ និងសៀមរាប
នាយកដ្ឋានផ្សព្វផ្សាយកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសហការជាមួយអង្គការហេឡែន...
ឯកឧត្តម គង់​ ច័ន្ទវាសនា​ រដ្ឋលេខាធិការ​ ក្រសួងកសិកម្ម អញ្ជើញចូលរួមជាគណៈអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រេីប្រាស់កម្មវិធីទូរស័ព្ទដៃ​ «កុំប្រេីប្រាស់គ្រឿងញៀន​»...
នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម​ គង់​ ច័ន្ទវាសនា រដ្ឋលេខាធិការ​ក្រសួងកសិកម្ម...
ឯកឧត្តមបណ្ឌិត មាស ពិសិដ្ឋ អនុរដ្ឋលេខាធិការ នៃក្រសួងកសិកម្ម អញ្ជើញដឹកនាំសិក្ខាសាលា ស្តីពីហិរញ្ញវត្ថុ លទ្ធកម្ម យេនឌ័រ និងកិច្ចការពារបរិស្ថាន សង្គម និងអាកាសធាតុ
នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត មាស ពិសិដ្ឋ អនុរដ្ឋលេខាធិការ នៃក្រសួងកសិកម្ម...
ឯកឧត្តម ឌិត ទីណា អញ្ជើញជាអធិបតីភាពក្នុងពិធីបរិច្ចាគឈាម ក្រោមប្រធានបទ «ផ្តល់ឈាម សង្គ្រោះជីវិតខ្ញុំ» លើកទី៣
នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
កូនផ្សោតកើតថ្មី១ក្បាលនៅអន្លង់កាំពី ខេត្តក្រចេះ នាថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤!
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​ និងរដ្ឋបាលជលផល មានសេចក្ដីសោមនស្សជម្រាបជូនសាធារណជនជ្រាបថា...
ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលដល់អាជីវករដែលមានបំណងធ្វើពាណិជ្ជកម្មពាក់ព័ន្ធនឹងថ្នាំកសិកម្ម និងជីកសិកម្ម
នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញចូលរួមចុះហត្ថលេខាលើពិធីសារចំនួនពីរ នៅក្នុងកិច្ចប្រជុំលើកទី៧ នៃគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន
នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ផ្សោតក្បាលត្រឡោក រតនសម្បត្តិជាតិ
សត្វផ្សោតគឺជាថនិកសត្វ ដែលចិញ្ចឹមកូនដោយទឹកដោះ។ វាបង្កកំណើតចន្លោះពី ២ ទៅ...
ឯកឧត្តមរដ្ឋមន្ដ្រី​ ឌិត ទីណា អញ្ជើញពិនិត្យការងារអភិរក្សធនធានជលផល និងប្រព័ន្ធជីវចម្រុះបាតសមុទ្ររបស់អង្គការអភិរក្សធនធានសមុទ្រកម្ពុជា ​MCC
នៅរសៀលថ្ងៃព្រហស្បតិ៍​ ទី១៨ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមរដ្ឋមន្ដ្រី​ ឌិត ទីណា...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាគម្រោងថវិកាឆ្នាំ២០២៥
នៅព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាគម្រោងស្តីពី Water Security Improvement
នៅព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...