ក្រុមហ៊ុន​ចំនួន៨នឹងធ្វើ​ការវិនិយោគ​ដំណាំ​ក​សិ-ឧស្សាហកម្ម​លើ​ ផ្ទៃដី​ជាង៥ម៉ឺន​ហិកតា

ចេញ​ផ្សាយ​ ១៥ មករា ២០១៨ 156

រាជរដ្ឋាភិបាល​កម្ពុជា​ដែល​តំនាង​ដោយ​លោក​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ ច័ន្ទ សារុន  និង​តំណាង​ក្រុមហ៊ុន​ក្នុងស្រុក និង​មកពី​បរទេស​ចំនួន៨ បាន​ចុះហត្ថលេខា​កាល ពី​រសៀល​ថ្ងៃទី២៩ខែមករា កន្លងទៅនេះ លើ​កិច្ចសន្យា​វិនិយោគ​ដំណាំ​ក​សិ-ឧស្សាហកម្ម​ដែលមាន​ផ្ទៃ ដី​សរុប​ប្រមាណ​ជា៥ម៉ឺន​ហិច​តា។ ការវិនិយោគ​នេះ​ភាគច្រើន​ផ្តោតទៅលើ​ដំណាំ​កៅស៊ូ​នៅ​ខេត្ត​ចំនួន៣ភាគ​ឦសាន​ប្រទេស​កម្ពុជា។

ពិធី​ចុះហត្ថលេខា​បានរៀបចំ​ឡើង​នៅ​ទីស្តីការ​ក្រសួងកសិកម្ម។ លោក ហុង ណា​រេ​ត នាយ​ខុ​ទ្ធ​កាល័យ​រដ្ឋមន្ត្រី​បាន​ប្រាប់​រស្មី​កម្ពុជា​ថា ដោយបាន​ទទួល​នូវ​សិទ្ធិ​ប្រទាន​ពី​ប្រមុខ​រាជរដ្ឋាភិបាល​ជូន​លោក​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម ទើប​យើង​រៀបចំ​នូវ​ការចុះកិច្ចសន្យា​ជា​ផ្លូវការ​នោះ​ឡើង។ ក្រុមហ៊ុន​ទាំង៨នេះ​បានទទួល​នូវ​ដី​សម្បទាន​សេដ្ឋកិច្ច​សំរាប់ធ្វើ​ការវិនិយោគ​លើ​ផ្ទៃដី​ជាង៥ម៉ឺន ហិច​តា។ ក្រុមហ៊ុន​ទាំង៨គឺ មាន​ក្រុមហ៊ុន​មកពី​ប្រទេស​ម៉ាឡេស៊ី​ចំនួន១ ក្រុមហ៊ុន​មកពី​ប្រទេស​កូរ៉េខាងត្បូង​ចំនួន១ ក្រុមហ៊ុន​មកពី​ប្រទេស​វៀតណាម​ចំនួន៤ និង ក្រុមហ៊ុន​ក្នុងស្រុក​ចំនួន។

តាម​អ្វី​ដែលមាន​នៅក្នុង​កិច្ចសន្យា​នោះ​ត្រូវបាន លោកនាយក​ឲ្យ​ដឹងថា​ក្រុមហ៊ុន​មកពី​ម៉ាឡេស៊ី​នឹង​វិនិយោគ​លើ​ដំណាំ​កៅស៊ូ​និង​ក​សិ-ឧស្សាហកម្ម លើ​ផ្ទៃដី​ចំនួន៧.៨០០ហិច​តា​នៅ​ខេត្តមណ្ឌលគិរី។ ក្រុមហ៊ុន​កូរ៉េ​វិនិយោគ​លើ​ដំណាំ​កៅស៊ូ​លើ​ផ្ទៃដី​ចំនួន៦.៦០០ហិច​តា​នៅ​ខេត្តក្រចេះ។ ក្រុមហ៊ុន​ប្រទេស​វៀតណាម​វិនិយោគ​លើ​ដំណាំ​កៅស៊ូ និង​ក​សិ-ឧស្សាហកម្ម​ចិញ្ចឹមសត្វ និង​បង្កើត​រោងចក្រ​កែច្នៃ​លើ​ផ្ទៃដី​ចំនួន៦.៦០០ហិច​តា​នៅ​ខេត្តក្រចេះ​និង​រតនគិរី។ ក្រុមហ៊ុន​ក្នុងស្រុក​វិនិយោគ​លើ​ដំណាំ​កៅស៊ូ​និង​ក​សិ-ឧស្សាហកម្ម​លើ​ផ្ទៃដី​ចំនួន១៦.៩០០ហិច​តា​នៅ​ខេត្តក្រចេះ។

ថ្លែង​នៅក្នុង​ពិធី​នេះ លោក​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​ក្នុងនាម​រាជរដ្ឋាភិបាល​បាន​សម្តែង​នូវ​ការស្វាគមន៍​ចំពោះ​ការចូលរួម​វិយោគ​របស់​វិនិយោគិន​ទាំងអស់ ទៅតាម​អ្វីដែល​ប្រមុខ​រាជរដ្ឋាភិបាល​ចង់បា​ន។ លោក​បាន​ហៅ​ការសំរេចចិត្ត​និង​ការព្រមព្រៀង​ជា​ផ្លូវការ​ជាមួយគ្នា​នាពេលនេះ គឺជា​ការចូលរួម​ប្រកបដោយ​ផលប្រយោជន៍​ទៅវិញទៅមក និង​ចូលរួម​អភិវឌ្ឍន៍​ប្រទេស​កម្ពុជា ចូលរួម​កាត់បន្ថយ​ភាពក្រីក្រ ការបង្កើត​មុខរបរ និង​ផ្ទេរ​នូវ​បច្ចេកវិជ្ជា​លើ​វិស័យ​ក​សិ-ឧស្សាហកម្ម​ដល់​ប្រជាជន​កម្ពុជា។

លោក​រដ្ឋមន្ត្រី​បាន​រំលើក​ផងដែរ​ដល់ បណ្តា​ក្រុមហ៊ុន​ទាំងអស់​ដែល​បានទទួល​នូវ​សិទ្ធិ​នេះហើយ​ត្រូវអនុវត្ត​ឲ​បាន​ទៅតាម​កិច្ចសន្យា។ ជាមួយនេះ​ក្រសួង​ក៏​ត្រៀមខ្លួន​ជានិច្ច ដើម្បី​សហការ​ធានា​ឲ​ដំណើរការ​វិនិយោគ​នេះ​ទទួលបាន​លទ្ធផល​ល្អ៕

ពិធីបិទបញ្ចប់កម្មវិធីស្តីពី "ការជំរុញកំណើនវិស័យកសិកម្មប្រកបដោយចីរភាព និងបរិយាប័ន្នលើអនុវិស័យជលផល និងផលិតកម្មសត្វ" និងពិធីប្រកាសដាក់ឲ្យអនុវត្តកម្មវិធីអភិវឌ្ឍន៍វិស័យជលផល...
នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាព្រឹកថ្ងៃពុធ ៦រោច ខែស្រាពណ៍...
ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានទទួលជួបលោក Alexandre Huynh នាយកអង្គការស្បៀងអាហារ និងកសិកម្ម នៃអង្គការសហប្រជាជាតិ (FAO) ប្រចាំព្រះរាជាណាចក្រកម្ពុជា និងក្រុមការងារជំនាញផ្នែកច្បាប់ដឹកនាំដោយលោកស្រី...
នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាព្រឹកថ្ងៃសុក្រ ១រោច ខែស្រាពណ៍...
ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានដឹកនាំប្រជុំដើម្បីធ្វើការផ្សព្វផ្សាយសមាសភាពគណ:កម្មាធិការជាតិ និងអគ្គលេខាធិការដ្ឋានប្រតិបត្តិនៃគណ:កម្មាធិការជាតិដើម្បីទប់ស្កាត់...
នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាព្រឹកថ្ងៃច័ន្ទ ១២កើត...
ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានអញ្ជើញជាកិត្តិយសក្នុងមហាសន្និបាត និងការបោះឆ្នោតអាណត្តិទី៣ របស់សហព័ន្ធស្រូវអង្ករកម្ពុជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់...
នៅសណ្ឋាគារភ្នំពេញ នារសៀល ថ្ងៃសុក្រ ៩កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣...
ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានទទួលជួបឯកឧត្តម Hidehisa HORINOUCHI ឯកអគ្គរាជទូតជប៉ុនប្រចាំព្រះរាជា ណាចក្រកម្ពុជាដើម្បីសម្តែងការគួរសម
នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រឹកថ្ងៃព្រហស្បតិ៍ ០៨កើត...
ពិធីប្រកាសចូលកាន់តំណែងប្រធានមន្ទីរកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទថ្មី ក្រោមអធិបតីភាពឯកឧត្ដមរដ្ឋមន្រ្តី វេង សាខុន
នៅសាលាខេត្តកំពង់ធំ នាព្រឹកថ្ងៃពុធ ៧កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣...
ឯកឧត្តមរដ្ឋមន្ត្រី វេង​ សាខុន រួមជាមួយលោក ចាន់ រ៉ាន់ អភិបាលរងខេត្ត និងសហការី បានអញ្ជេីញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយកសិករផលិតបន្លែសុវត្ថិភាពចំនួន ១៥០គ្រួ...
នៅព្រឹកថ្ងៃសៅរ៍ ៣រោច ខែស្រាពណ៍ ឆ្នាំកុរ ឯក ស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៣ ខែសីហា...
ពិធីកិច្ចក្រុងពាលីសែនព្រេនថ្វាយម្ចាស់ទឹក ម្ចាស់ដី និវត្ថុស័ក្តិសិទ្ធ និងទេវតាទាំង ៨ទិសដែលថែរក្សាព្រះរាជាណាចក្រកម្ពុជា ដើម្បីចាប់ផ្តើមសាងសង់អគាររដ្ឋបាលថ្មីកម្ពស់...
នៅព្រឹកថ្ងៃព្រហស្បតិ៍ ១កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១...
ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានទទួលជួប ឯកឧត្តម Eldeen Hasaaini bin Mohd ឯកអគ្គរដ្ឋទូតម៉ាឡេស៊ីប្រចាំព្រះរាជាណាចក្រកម្ពុជា
នាវេលាម៉ោង ១៥:០០រសៀល ថ្ងៃអង្គារ ១៤រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៣០...
ឯកឧត្តមរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្តមឯកអគ្គរាជទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីបើកសម្ពោធដាក់ឲ្យប្រើប្រាស់មជ្ឈមណ្ឌលប្រមូលផ្តុំ...
នាព្រឹកថ្ងៃចន្ទ ១៣រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៩ ខែកក្កដា...
ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន អមដំណើរដោយឯកឧត្តមអភិបាលរងខេត្តត្បូងឃ្មុំ និងសហការីបានចុះពិនិត្យស្ថានភាពបង្កបង្កើនផលស្រូវរដូវវស្សា និងធ្វើការអន្តរាគមន៏ចែកគ្រ...
វេលាម៉ោង ១៣:៣០រសៀល ថ្ងៃសៅរ៍ ទី២៧ ខែកក្កដា ឆ្នាំ២០១៩ បន្ទាប់ពិនិត្យស្ថានភាពបង្កបង្កើនស្រូវរដូវវស្សា...
ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីក្នុងពិធីបើកការការពារសារណាថ្នាក់បរិញ្ញាវិទ្យាសាស្រ្តកសិកម្ម ឆ្នាំ២០១៨-២០...
នៅសាលាជាតិកសិកម្មព្រែកលៀប នាព្រឹកថ្ងៃព្រហស្បតិ៍ ០៩រោច ខែអាសាឍ ឆ្នាំកុរ...
ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានទទួលជួបលោក លី អាន ទីប្រឹក្សាសេដ្ឋកិច្ចនិងពាណិជ្ជកម្មប្រចាំស្ថានទូតនៃសាធារណ រដ្ឋប្រជាមានិតចិន ដើម្បីសម្តែងការគួរសម
នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅរសៀលថ្ងៃពុធ ០៨រោច ខែអាសាឍ...
ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានទទួលជួបគណៈប្រតិភូអញ្ជើញមកពីសាធារណរដ្ឋបេឡារុស ដឹកនាំដោយឯកឧត្តម Gennady Svidersky អនុរដ្ឋមន្ត្រីទី១ នៃក្រសួងឧស្សាហកម្មនៃសាធារណរដ្ឋបេឡារុ...
នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាវេលាម៉ោង ០៨:៣០នាទីព្រឹក...
លោករដ្ឋមន្ត្រី រួមជាមួយអភិបាលរងខេត្ត និងសហការីបានអញ្ជើញមកពិនិត្យស្ថានីយផលិតពូជស្រូវបល័ង្គ នៅសង្កាត់ដំរី ជាន់ខ្លា ក្រុងស្ទឹងសែន
នេះជាកម្មវិធីចុងក្រោយនៃដំណើរបេសកកម្មរយ:ពេលពីរថ្ងៃចុងសប្តាហ៍ជុំវិញបឹងទន្លេសាបរបស់ឯកឧត្តមរដ្ឋមន្រ្តី...