អ្នកជំនាញសេដ្ឋកិច្ចអះអាងអំពីផលប៉ះពាល់ពីបម្រែបម្រួលអាកាសធាតុនៅកម្ពុជា

ចេញ​ផ្សាយ​ ១៧ មករា ២០១៨ 152

មន្ដ្រីជាន់ខ្ពស់​ក្រសួង​សេដ្ឋកិច្ច ​និង​ហិរញ្ញវត្ថុ ​មួយរូប​បាន​អះអាងថា បម្រែបម្រួល​អាកាសធាតុ ​ដែល​កម្ពុជា​កំពុង​ប្រឈម ​នាពេល​បច្ចុប្បន្ន​នោះ អាច​នឹង​ធ្វើឱ្យប៉ះពាល់​ដ​ល់​កិច្ចខិតខំ​ប្រឹង​ប្រឺ​ង​អភិវឌ្ឍ​ន៏​សេដ្ឋកិច្ច ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ។

ឯកឧត្តម​ហង្ស ជួនណា​រ៉ុង រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ បាន​មាន​ប្រសា​ស​ន៏​ក្នុង​វេទិការ​ស្ដីពី​ការស្រាវជ្រាវ​គោលនយោបាយ​ ជំរុញ​ការ​រើប​សេដ្ឋកិច្ច​ការអភិវឌ្ឍ​ន៏​កម្ពុជា ការគ្រប់គ្រង​ធនធានធម្មជាតិ ​កាលពីពេលថ្មីៗកន្លងទៅនេះ​ថា ការប្រែប្រួល​អាកាសធាតុ​ជាពិសេស ​គឺ​គ្រោះរាំងស្ងួត​អាច​នឹង​ប៉ះពាល់​ដល់​ការអភិវឌ្ឍ​ន៏​សេដ្ឋកិច្ចកម្ពុជា ។

ឯកឧត្តមបានឱ្យដឹងថា ការប្រែប្រួល​អាកាសធាតុ ​វា​អាចធ្វើឱ្យ​ការខិតខំ​អភិវឌ្ឍ​ន៏​សេដ្ឋកិច្ចផ្សេងៗ ដូចជា​កសិកម្ម​ការទា​ញ​យក​ថាមពលវារីអគ្គីសនី​ និង​សកម្មភាព​របស់​មនុស្សផ្សេងៗទៀត​មាន​បញ្ហា​ទាំងអស់ ។

ដើម្បី​ចូលរួម​ដោះស្រាយ​និង​ទប់ស្កាត់​បញ្ហា​ទាំងអស់នេះ ឯកឧត្តមបានឱ្យដឹងថា​ គ្រប់ការ​អភិវឌ្ឍ​ន៏ ​គឺ​ត្រូវតែ​ថ្លឹងថ្លែង​ ឱ្យ​ស្មើ​រវាង​ការប្រែប្រួល​អាកាសធាតុ និង​ផល​ប្រ​យោ​ជ​ន៏​ផ្នែក​សេដ្ឋកិច្ច ។

ទោះបី​ជាមាន​ភស្ដុតាង​ផ្នែ​ង​វិទ្យាសាស្ដ្រ​ណាមួយ​ ឱ្យបាន​ពិតប្រាកដ​យកមក​បង្ហាញ​ អំពី​ផលប៉ះពាល់​ពី​បម្រែបម្រួល​អាកាសធាតុ​ នៅក្នុង​ប្រទេស​កម្ពុជា​ក៏ពិតមែន ប៉ុន្ដែ​តាមរយះ​បទពិសោធ​ន៏​របស់​ប្រជាពលរដ្ឋ​ទូទៅ​នៅ​កម្ពុជា​ យល់ឃើញថា អ្វី​ដែលជា​ផលប៉ះពាល់​ ដោយ​តែ​បម្រែបម្រួល​អាកាសធាតុ​មក​ដល់​សហគម​ន៏​របស់​ពួកគេ​នោះ​គឺ​គ្មានអ្វី​ក្រៅពី​គ្រោះទឹកជំនន់​ព្យុះ និង​គ្រោះរាំងស្ងួត​នោះទេ ។

ផលប៉ះពាល់​ទាំងបី​នេះ ​ត្រូវ​ប្រជាពលរដ្ឋ​អះអាងថា ជា​អ្វីដែល​គេ​កំពុងតែ​ទទួលរង​មកដល់​បច្ចុប្បន្ននេះ ។ លោកមៀ​ច មាន អ្នកសម្របសម្រួល​នៃ​អង្គការ​បណ្ដាញ​ការពារ​ទន្លេ​បី សេ​សាន សេកុង និង​ស្រែ​ពក​ បាន​បាន​មាន​ប្រសា​ស​ន៏​ កាលពីពេលថ្មីៗកន្លងទៅនេះ​ថា មកដល់ពេលនេះ​កន្លែង​ខ្លះ​នៅ​ភូមិភាគ​អី​សាន ​ប្រជាពលរដ្ឋ​ទើបតែ​ចាប់ផ្ដើម ​បង្កបង្កើនផល​ស្រូវ​របស់​ពួកគេ​ទេ ។ លោក​បាន​បន្ដទៀតថា ​ប្រសិនបើ​ឆ្នាំនេះ​ការបង្កបង្កើន​ផលរប​ស់​ពួកគេ​ន ​ត្រូវ​បំផ្លាញ​ដោយ​គ្រោះធម្មជាតិ​ទៀត​នោះ អ្នកស្រុក​ជនជាតិភាគតិច​នឹងត្រូវ​ជួបប្រទះ​នូវ​គ្រោះ​អត់ឃ្លាន​កាន់តែ​ធ្ងន់ធ្ងរ​មិន​ខាន​នៅ​ឆ្នាំក្រោយ ។

លោក​បាន​បញ្ជាក់ថា "ឆ្នាំទៅ​ស្រែ​ផ្ទះសម្បែង និង​ចម្ការ​របស់​ពួកគេ ​ត្រូវ​បំផ្លាញ​ដោយ​ព្យុះ​កេសា​ណ ឆ្នាំនេះ​រាំងស្ងួត​ទៀត ឆ្នាំក្រោយ​មិនដឹង​ជា​យ៉ាងណាទេ" ។ លោករ​ម៉ា​ម ប៉ិ​ញ ជនជាតិ​ចា​រ៉ា​យ នៅក្នុង​ភូមិ និង​ឃុំ​លម​លេង ស្រុក​អណ្ដូង​មាស បានឱ្យដឹងថា ឆ្នាំនេះ​គាត់​មិនទាន់​ដាច់បាយ​ទេ ដោយសារ​នៅ​សេសសល់​ភោគផល​ខ្លះ​ពី​ឆ្នាំមុន ប៉ុន្ដែ​បើ​ឆ្នាំនេះ​ចម្ការ និង​ស្រែ​របស់គាត់​មិនឱ្យ​ផល​ទៀត​នោះ ឆ្នាំក្រោយ​គ្រួសារ​អាច​នឹង​ជួប​បញ្ហា​កង្វះខាត​ស្បៀង ។

តាម​ការអះអាង ​របស់​លោករ​ម៉ា​ម ប៉ិ​ញ មកដល់ពេលនេះ​ជនជាតិភាគតិច​ខ្លះ ​ដែល​ផ្ទះ​និង​ភោគផល​គាត់​ត្រូវ​ទឹកជំនន់​ដោយ​ព្យុះ​កេសា​ណា​បោក​យកទៅ​អស់នោះ ដាច់បាយបណ្ដើរៗហើយ​បាន​ចូល​ព្រៃ​ដើររក​ភោគផល​ព្រៃឈើ​ដូចជា មើម​ចាហួយ ក្ដួច...ដើម្បី​ដោះស្រាយមួយពេលៗហើយ ។

លោក​បាន​បញ្ជាក់ថា " ឆ្នាំនេះ​វា​រាំង ចន្ទី​ផ្លែ​អត់​ច្រើន​ទេ ហើយ​ស្រែ​ទើបតែ​សាប​កាលពី​ភ្លៀង​អាទិត្យ​មុននេះ​ឯង​ខ្ញុំ​មិនដឹង​ធ្វើ​យ៉ាងម៉ិច​ទេ​ឆ្នាំ​ក្រោយនេះ។ ភាពរាំងស្ងួត​មិនមែន​កើតមាន​តែ​នៅ​ភូមិភាគ​អី​សាន​ប៉ុណ្ណោះ​ទេវា​បាន​កើតមាន​កើត​មាននៅ​កន្លែងផ្សេងៗជាច្រើន​កន្លែង​ទៀត​នៅ​ទូទាំងប្រទេស ដូចជា​នៅ​ផ្នែក​ខ្លះ​នៃ​ខេត្ដ​តាកែវ និង​កំពត​ជាដើម។ល។

ដោយសារតែ​គ្រោះរាំងស្ងួត​នេះ កាលពី​ពាក់កណ្ដាល​ស​ប្ដា​ហ៏​ប​កន្លងទៅនេះ ឯ​ឧត្ដម​បណ្ឌិត​ច័ន្ទ សារុន​រដ្ឋមន្ដ្រីក្រសួង​កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​បាន​ទៅ​ជួប​ប្រជាពលរដ្ឋ​ចំនួន៦៨គ្រួសារ នៅ​ភូមិ​ត្រពាំង​ក្ដារ ភូមិ​ខ្ពស់ ឃុំ​ស្រែ​ជា​ខាងត្បូង ខេត្ដ​កំពត​ដែល​គំ​ពុង​រងគ្រោះ​ដោយសារតែ​ភាពរាំងស្ងួត​ដែរ។

បើទោះបីជា​គ្រោះរាំងស្ងួត​កំពុងតែ​ធ្វើឱ្យ​ប្រជាពលរដ្ឋ​កម្ពុជា​មួយចំនួន​មានការ​ព្រួយ​បានរ​ម្ភ​នៅក្នុង​រដូវ​ធ្វើស្រែ​នៅក្នុង​ឆ្នាំ២០១០នេះ​ក៏ដោយ ប៉ុន្ដែ​សម្រាប់​លោក យ៉ង សាំង​កុមារ ប្រធាន​មជ្ឈមណ្ឌល​និង​អភិវឌ្ឍ​ន៏​កសិកម្ម​បាន​មាន​ប្រសា​ស​ន៏​កាលពី​ថ្ងៃទី ១១ ខែកញ្ញា​កន្លងទៅនេះ​ថា កុំអាល​អស់សង្ឃឹម​រប​ប​ទឹកភ្លៀង​នៅ​កម្ពុជា​អាច​និង​មិនទាន់​អស់​នៅឡើយ​ទេ។

លោក​បាន​បញ្ជាក់ថា “កុំអាល​អស់សង្ឃឹម​ហើយ​ទម្លាក់​នង្គ័ល យើង​នៅសល់​ប្រមាណ​ជា២ខែ​ទៀត​ចាំ​អស់សង្ឃឹម។ ការអះអាង​របស់លោក​បែបនេះ គឺ​ដោយសារតែ​លោក​ផ្អែក​ទៅ​ប្រតិទិន​ចន្ទគតិ និង​ប្រ​វ​ត្ដិ​នៃ​របប​ទឹកភ្លៀង​នៅក្នុង​ប្រទេស​កម្ពុជា ។ លោក​បាន​អំពាវនាវ​ឱ្យ​ប្រជាកសិករ​ទាំងអស់​ត្រូវ​ត្រៀមលក្ខណៈ​ទុកជាមុន ដូចជា​ភ្ជួរ​រាស់​ដាក់​ដី សន្សំ​ជីធម្មជាតិ​ទុក ស្វែងរក​ពូជ​ឱ្យ​ហើយ នៅពេលដែល​ភ្លៀង​មកដល់​ចាប់ផ្ដើម​ភ្លាម​កុំឱ្យ​ខាត​ពេល​ហើយក៏​ត្រូវ​ចេះ​រួបរួមគ្នា​កសាង​អាង​បម្រុង​នៅក្នុង​សហគម​ន៏ ។

ដោយឡែក​ឯកឧត្ដម​ប​ណ្ឌិ​ត​ច័ន្ទ សារុន​ រដ្ឋមន្ដ្រីក្រសួង​កសិកម្ម ​រុក្ខាប្រមាញ់​ នៅក្នុង​ពេលដែល​ឯកឧត្ដម​បាន​ចុះទៅ​សួរសុខទុក្ខ​ប្រជាពលរដ្ឋនៅក្នុង​សហគម​ន៏​ខាងលើ​ឯកឧត្ដម​បានស្នើ​សុំឱ្យ​ប្រជាពលរដ្ឋ​បោះបង់​សំណាប​ដែល​សាប​រួចហើយ​ចោល​ដោយ​អះអាងថា សំណាប​ដែលមាន​អាយុ​ចាប់ពី២ ខែ​ឡើង​ទៅលើ វា​មិនសូវ​ឱ្យ​ស្រូវ​មាន​ទិន្នផល​ខ្ពស់​ទេ ហើយ​ក៏បាន​ណែនាំ​ឱ្យ​កសិករ​ដែល​ជួបប្រទះ​នូវ​ភាពរាំងស្ងួត​កន្លងមក​កុំ​ប្រើប្រាស់​ស្រូវធ្ងន់​ទៀត ។

ឯកឧត្ដម​បានបញ្ជាក់​ថា "សំណាប​កាន់តែ​ចាស់ កាន់តែ​អន់​លូតលាស់​មិនល្អ​មិន​បែក​គុម្ព​ទៀត​ទេ “។ ឯកឧត្ដម​បន្ដទៀតថា ពេលនេះ​ទៅហើយ​កសិករ​មិនអាច​នឹង​សាប​ពូជ​ស្រូវធ្ងន់​បាន​ទៀត​ទេ ។ យោងទៅតាម​របាយ​ការ​ណ៏​របស់​ក្រសួងកសិកម្ម​បានឱ្យដឹង​ថាបើ​ទោះបីជា​តំបន់​ខ្លះ​កំពុងតែជួបប្រទះ​នូវ​គ្រោះរាំងស្ងួត​ក៏ពិតមែន ប៉ុន្ដែ​គិត​មកដល់​ដើមខែ​កញ្ញា​នេះ ការ​បង្កបង្កើនផល​ស្រូវ​រដូវវស្សា​នៅ​ទូទាំងប្រទេស​អនុវត្ដ​បាន​លើ​ផ្ទៃដី​បាន​ប្រមាណ​ជា២.១៤៦.៨៧៩ហិកតា​រួចរាល់​ហើយ៕

ឯកឧត្តមរដ្ឋមន្រ្តី និងឯកឧត្តមអភិបាលខេត្ត បានបន្តដំណើរមកស្រុកបរសេដ្ឋ ឃុំស្វាយចចិប ភូមិចារ ដើម្បីមកពិនិត្យកសិដ្ឋានចិញ្ចឹមគោ Dong Sung Farm
ឯកឧត្តមរដ្ឋមន្រ្តី និងឯកឧត្តមអភិបាលខេត្ត បានបន្តដំណើរមកស្រុកបរសេដ្ឋ ឃុំស្វាយចចិប...
ឯកឧត្តមរដ្ឋមន្រ្តី និងឯកឧត្តមអភិបាលនៃគណ:អភិបាលខេត្ត ព្រមជាមួយសហការីបានបន្តដំណើរមកឃុំកាហែង ស្រុកសំរោងទងដើម្បីពិនិត្យការដាំបន្លែរបស់ប្រជាកសិករ
ឯកឧត្តមរដ្ឋមន្រ្តី និងឯកឧត្តមអភិបាលនៃគណ:អភិបាលខេត្ត ព្រមជាមួយសហការីបានបន្តដំណើរមកឃុំកាហែង...
ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោកជំទាវព្រមទាំងសហការី បានចុះពិនិត្យការងារបង្កបង្កើនផលក្នុងវិស័យកសិកម្មរបស់ប្រជាកសិករ
នាព្រឹកថ្ងៃសៅរ៍ ១រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី១៤ ខែកញ្ញា...
ឯកឧត្ដមរដ្ឋមន្រ្តី បានអញ្ជើញជាអធិបតីភាពក្នុងពិធីបិទសិក្ខាសាលាស្តីពី “ការពង្រឹងការអនុវត្តច្បាប់ព្រៃឈើ ”
នៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិស័យព្រៃឈើ និងសត្វព្រៃ (ភ្នំពេញថ្មី) នាថ្ងៃសុក្រ...
ឯកឧត្តមរដ្ឋមន្ត្រី និងលោកជំទាវ ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តមអភិបាលរងខេត្ត រួមជាមួយឯកឧត្តមជាថ្នាក់ដឹកនាំក្រសួង អាជ្ញាធរមូលរដ្ឋានបានរៀបចំពិធីប្រគល់ទូកម៉ាស៊ីនចំនួន...
នាព្រឹកថ្ងៃព្រហស្បតិ៍ ១៤កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី១២...
ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្តម Wang Wentian ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិន បានអញ្ញើញជាអធិបតីភាពក្នុងពិធីប្រគល់-ទទួលសម្ភារឡជីវឧស្ម័ន...
នៅអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ នាព្រឹកថ្ងៃអង្គារ ១២កើត ខែភទ្របទ...
ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានទទួលជួបប្រធានក្រុមហ៊ុនដៃគូវិនិយោគដាំឈើ
នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាព្រឹកថ្ងៃច័ន្ទ ១១កើត...
ឯកឧត្តមរដ្ឋមន្ត្រី និងអភិបាលរងខេត្ត និងសហការីបានអញ្ជើញមកពិនិត្យសត្តឃាតដ្ឋានមាន់របស់ក្រុមហ៊ុន 3PLE FARM ដែលមានទីតាំងនៅភូមិឈើទាល ឃុំជំពូវ័ន្ត ស្រុកជុំគីរី
នេះជាកម្មវិធីចុងក្រោយនៃដំណើរបេសកកម្មរបស់ឯកឧត្តមរដ្ឋមន្រ្តី និងសហការីមកកាន់ខេត្ត...
ឯកឧត្តមរដ្ឋមន្ត្រី និងអភិបាលរងខេត្ត រួមជាមួយសហការី បានបន្តដំណើរមកសំណេះសំណាលជាមួយសមាជិកសហគមន៍នេសាទត្រពាំងសង្កែ ចំនួន៣៣គ្រួសារ ឃុំព្រែកត្នោត
អញ្ជើញចេញពីកសិដ្ឋានចិញ្ចឹមបង្គារដែលវិនិយោគដោយវិស័យឯកជន ឯកឧត្តមរដ្ឋមន្ត្រី...
ឯកឧត្តមរដ្ឋមន្រ្តី និងលោកអភិបាលរងខេត្តកំពត រួមជាមួយសហការី បានអញ្ជើញមកពិនិត្យកសិដ្ឋានចិញ្ចឹមបង្គា
ចូលដល់ថ្ងៃទី២ នៃការអញ្ជើញចុះមកបំពេញបេសកកម្មរបស់ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ឯកឧត្តមរដ្ឋមន្ត្រី និងឯកឧត្ដមអភិបាលខេត្ត បានធ្វើដំណើរមកពិនិត្យកសិដ្ឋានចិញ្ចឹមទា
នៅរសៀលថ្ងៃដដែល ឯកឧត្តមរដ្ឋមន្ត្រី និងឯកឧត្ដមអភិបាលខេត្ត បានធ្វើដំណើរមកពិនិត្យកសិដ្ឋានចិញ្ចឹមទារបស់លោក...
ឯកឧត្តមរដ្ឋមន្ត្រី និងសហការី បានបន្តដំណើរមកពិនិត្យផ្ទះសំណាញ់ និងការដាំបន្លែតាមបែប hydroponic
លោកបានបន្តដំណើរមកពិនិត្យផ្ទះសំណាញ់ និងការដាំបន្លែតាមបែប hydroponic របស់លោក ឈួន...
ឯកឧត្តមរដ្ឋមន្ត្រី និងសហការី បានបន្តដំណើរមកភូមិពន្លឺ ដើម្បីអញ្ជើញចុះទៅពិនិត្យកន្លែងប្រមូលផ្តុំបន្លែ (ត្រសក់ទ្រើង ត្រសក់ស្រូវ ត្រឡាច សណ្តែកកួរ ម្រះ...)
ឯកឧត្តមរដ្ឋមន្ត្រី និងសហការី បានបន្តដំណើរមកភូមិពន្លឺ ដើម្បីអញ្ជើញចុះទៅពិនិត្យកន្លែងប្រមូលផ្តុំបន្លែ...
ឯកឧត្តមរដ្ឋមន្ត្រី និងឯកឧត្តមអភិបាលខេត្ត បានអញ្ជើញចុះមកពិនិត្យកសិដ្ឋានចិញ្ចឹម និងភ្ញាស់ស៊ុតមាន់ស្រែ
ឯកឧត្តមរដ្ឋមន្ត្រី និងឯកឧត្តមអភិបាលខេត្ត បានអញ្ជើញចុះមកពិនិត្យកសិដ្ឋានចិញ្ចឹម...
ឯកឧត្តមរដ្ឋមន្រ្តី និងលោកជំទាវ អមដំណើរដោយសហការី បានចុះពិនិត្យ តាមដាន និងវាយតម្លៃលើការងារបង្កបង្កើនផល
នៅព្រឹកថ្ងៃសៅរ៍ ៩កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៧ ខែសីហា...