ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានទទួលជួបឯកឧត្តម George Edgar ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំព្រះរាជាណាចក្រកម្ពុជា

ចេញ​ផ្សាយ​ ១២ មីនា ២០១៩

នារសៀល ម៉ោង១៦:០០ ថ្ងៃចន្ទ ៦កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានទទួលជួបឯកឧត្តម George Edgar ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំព្រះរាជាណាចក្រកម្ពុជា ដើម្បីជម្រាបលាបន្ទាប់ពីឯកឧត្តមឯកអគ្គរដ្ឋទូតនឹងបញ្ចប់បេសកកម្មការទូតនៅព្រះរាជជាណាចក្រកម្ពុជានាពេលឆាប់ៗខាងមុខនេះ។
 
នាឱកាសនេះ ឯកឧត្តមឯកអគ្គរដ្ឋទូតបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះឯកឧត្តមរដ្ឋមន្ត្រី និងសហការីនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទដែលបានផ្តល់កិច្ចសហប្រតិបត្តិការយ៉ាងល្អប្រសើរដើម្បីរួមគ្នាអភិវឌ្ឍវិស័យកសិកម្មនាពេលកន្លងមក ហើយពេញចិត្តចំពោះពេលវេលាដ៏មានតម្លៃដែលឯកឧត្តមឯកអគ្គរដ្ឋទូតបានរួមដំណើរជាមួយឯកឧត្តមរដ្ឋមន្ត្រីអញ្ជើញចូលរួមកិច្ចប្រជុំ ក៏ដូចជាចុះទៅមូលដ្ឋានដើម្បីពិនិត្យ តាមដាន និងវាយតម្លៃលើការអនុវត្ដនិងលទ្ធផលគម្រោងនានាដែលបានការឧបត្ថម្ភ គាំទ្រពីសហគមន៍អឺរ៉ុប។ ទន្ទឹមនឹងនេះ ឯកឧត្តមឯកអគ្គរដ្ឋទូតក៏សោកស្ដាយចំពោះការសម្រេចចិត្តរបស់សហគមន៍អឺរ៉ុបផងដែរក្នុងការដកការអនុគ្រោះពន្ធលើអង្ករកម្ពុជា ដែលការសម្រេចចិត្តនេះគឺដើម្បីជួយដល់កសិករនៅអឺរ៉ុបបង្កើនលទ្ធភាពក្នុងការប្រកួតប្រជែងនៅក្នុងទីផ្សារអឺរ៉ុប។
ក្នុងនាមឱ្យរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងក្នុងនាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តាមរយៈឯកឧត្តមឯកអគ្គរដ្ឋទូត ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសហគមន៍អឺរ៉ុបដែលបាន នឹងបន្តជួយគាំទ្រយ៉ាងល្អប្រសើរដល់ដំណើរការអភិវឌ្ឍន៍នៅកម្ពុជាលើគ្រប់វិស័យ ជាពិសេសលើអនុវិស័យជលផល អនុវិស័យព្រៃឈើ និងផលិតកម្មសត្វ និងសុខភាពសត្វ ដែលសហគមន៍អឺរ៉ុបបានផ្តល់កិច្ចសហប្រតិបត្តិការយ៉ាងពេញលេញជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទក្នុងការអភិវឌ្ឍអនុវិស័យទាំងនេះប្រកបដោយចីរភាព បរិយាប័ន្ន និងនិរន្តរភាព។ ឯកឧត្តមរដ្ឋមន្ត្រីសង្ឃឹម និងជឿជាក់ថាសហគមន៍អឺរ៉ុបនឹងបន្តជួយគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍប្រទេសឱ្យកាន់តែរីកចម្រើនថែមមួយកម្រិតទៀត ដើម្បីឈានឆ្ពោះទៅសម្រេចចក្ខុវិស័យក្នុងការប្រែក្លាយប្រទេសទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នាឆ្នាំ ២០៣០។
 
សូមបញ្ជាក់ថា ពាក់ព័ន្ធនិងការលើកឡើងខាងលើរបស់ឯកឧត្តមរដ្ឋមន្ត្រីអំពីអនុវស័យជលផល ថ្មីៗនេះសហគមន៍អឺរ៉ុបបានឯកភាពក្នុងការផ្តល់ជំនួយហិរញ្ញប្បទានឥតសំណងដែលមានទឹកប្រាក់សរុប ៨៧លានអឺរ៉ូដល់ភាគីកម្ពុជា សម្រាប់អភិវឌ្ឍអនុវិស័យជលផលដែលគម្រោងនេះមានឈ្មោះថា CAPFISH - CAPTURE ដែលគ្រោងនឹងចុះហត្ថលេខាជាផ្លូវការនាពេលឆាប់ៗខាងមុខនេះ។ ទន្ទឹមនឹងនេះ តាមរយៈភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ AFD ក៏បានជួយគាំទ្រដល់អនុវិស័យនេះផងដែរ ដែលមានទឹកប្រាក់ ២៥លានអឺរ៉ូ សំដៅដល់ការអភិវឌ្ឍ និងជំរុញវារីវប្បកម្មទាំងទឹកសាប និងសមុទ្រ។
កិច្ចប្រជុំនារសៀលនេះ បានផ្តោតជាសំខាន់លើការបង្កើនកិច្ចសហប្រតិបត្តិការថែមមួយកម្រិតទៀតរវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងសហគមន៍អឺរ៉ុបលើការអភិវឌ្ឍ និងអភិរក្សអនុវិស័យជលផល និងអនុវិស័យព្រៃឈើ។ ចំពោះអនុវិស័យផលិតកម្មសត្វ និងសុខភាពសត្វ ភាគីទាំងពីរបានឯកភាពក្នុងការររៀបចំគម្រោងស្នើសុំការគាំទ្រទៅសហគមន៍អឺរ៉ុប ដែលគោលដៅចំបងនៃគម្រោងនេះគឺដើម្បីលើកកម្ពស់ និងជម្រុញការបង្កាត់ពូជសប្បនិម្មិតពូជគោដែលកំពុងមានសក្តានុពលលើទីផ្សារ ហើយក៏ជាប្រភពចំណូលដ៏ខ្ពស់សម្រាប់ប្រជាកសិករនៅមូលដ្ឋាន។

មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ចាមបានរៀបចំពិធីបិទកិច្ចប្រជុំបូកសរុបការងារឆ្នាំ២០១៨-២០១៩ និងលើកទិសដៅអនុវត្តបន្តឆ្នាំ២០១៩-២០២០ ក្រោមអធិបតិភាពឧត្តមរដ្ឋមន្រ្តី...
នារសៀលថ្ងៃសៅរ៍ ០៣រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៣...
ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានអនុញ្ញាតលោកស្រីបណ្ឌិត សាន អីលី នាយកគម្រោងសុវត្ថិភាពស្បៀង និងបរិស្ថាន និងលោកម៉ាធ្យូ អែដវុធសិន ប្រធានគម្រោងព្រៃឡង់បៃតង និងសហការី...
នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នារសៀលថ្ងៃព្រហស្បតិ៍ ១រោច...
កម្មវិធីចុងក្រោយនៃដំណើរបេសកកម្មមកកាន់ខេត្តបាត់ដំបង និងខេត្តពោធិ៍សាត់របស់ឯកឧត្តមរដ្ឋមន្រ្តី និងសហការី
កម្មវិធីទី៥: កម្មវិធីទី៥ គឺជាកម្មវិធីចុងក្រោយនៃដំណើរបេសកកម្មមកកាន់ខេត្តបាត់ដំបង...
ឯកឧត្តមរដ្ឋមន្រ្តីបានអញ្ជើញទស្សនកិច្ចមជ្ឈមណ្ឌលឧត្ដមភាព ប្រពលវប្បកម្មកសិកម្មនិរន្តរភាព និងអាហារូបត្ថម្ភ Center of Excellence on Substainable Agricultural Intensification and Nutrition (CE SAIN)
កម្មវិធីទី៤: ទស្សនកិច្ចមជ្ឈមណ្ឌលឧត្ដមភាព ប្រពលវប្បកម្មកសិកម្មនិរន្តរភាព...
ឯកឧត្តមរដ្ឋមន្ត្រីបានចូលមកពិនិត្យ និងធ្វើការសំណេះសំណាលជាមួយដេប៉ូ សុង មួយជាម្ចាស់ដេប៉ូផ្គត់ផ្គង់ និងចែកចាយគ្រាប់ពូជ និងសម្ភារៈកសិកម្ម
កម្មវិធីទី៣: ឯកឧត្តមរដ្ឋមន្ត្រីបានចូលមកពិនិត្យ និងធ្វើការសំណេះសំណាលជាមួយដេប៉ូ...
ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន និងសហការីបានបន្តដំណើរមកពិនិត្យ និងស្វែងយល់អំពីដំណើរការកែច្នៃផ្លែឈើមានដូចជាផ្លែស្វាយ ម្នាស់ តាង៉ែន និងល្ហុងរបស់ក្រុមហ៊ុនា (Misota Co. Fruit...
កម្មវិធីទី២: ឯកឧត្តមរដ្ឋមន្ត្រី និងសហការីបានបន្តដំណើរមកពិនិត្យ និងស្វែងយល់អំពីដំណើរការកែច្នៃផ្លែឈើមានដូចជាផ្លែស្វាយ...
ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន និងសហការី បានអញ្ជើញចុះពិនិត្យសកម្មភាពគម្រោងនូរីស (Nourish)
កម្មវិធីទី១÷ ភូមិពួកឆ្មារ ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង ឯកឧត្តមរដ្ឋមន្ត្រី...
ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន អមដំណើរដោយថ្នាក់ដឹកនាំ មន្ត្រីជំនាញរបស់ក្រសួង តំណាងស្ថានទូតសហរដ្ឋអាមេរិកប្រចាំព្រះរាជាណាចក្រកម្ពុជា និងក្រុមការងារនៃអង្គការដៃគូអភិវឌ្ឍន៍...
នាថ្ងៃអង្គារ ១៤កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១៩...
ពិធីបិទកិច្ចប្រជុំបូកសរុបលទ្ធផលការងារនីតិកម្មកសិកម្មប្រចាំឆ្នាំ២០១៨ និងលើកទិសដៅការងារឆ្នាំ២០១៩-២០២០ ក្រោមអធិបតីភាពឯកឧត្ដមរដ្ឋមន្រ្តី វេង សាខុន
នៅសណ្ឋាគារសុខាល័យអង្គរ ខេត្តសៀមរាប នារសៀលថ្ងៃច័ន្ទ ១៣កើត ខែផល្គុន ឆ្នាំច...
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទសន្និបាតបូកសរុបការងារកសិកម្ម ឆ្នាំ២០១៨-២០១៩...
នៅព្រឹកថ្ងៃព្រហស្បតិ៏ ៩កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ពស.២៥៦២ ត្រូវនឹងថ្ងៃទី១៤...
ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានអនុញ្ញាតឲ្យឯកឧត្តម Walter Ruck នាយកសភាពាណិជ្ជកម្មអូទ្រីស និងជាតំណាងឲ្យក្រុមហ៊ុនជាង ១០០.០០០ ក្រុមហ៊ុន និងសហការីចូលជួបសម្តែងការគួរ សម ន...
នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នារសៀលថ្ងៃអង្គារ ៧កើត ខែផល្គុន...
ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានអញ្ជើញជាអធិបតីភាពប្រារព្វពិធីបើកសន្និបាតបូកសរុបការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទឆ្នាំ២០១៨ និងលើកទិសដៅឆ្នាំ២០១៩
នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាព្រឹកថ្ងៃអង្គារ ៧កើត...
ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានទទួលជួបឯកឧត្តម George Edgar ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំព្រះរាជាណាចក្រកម្ពុជា
នារសៀល ម៉ោង១៦:០០ ថ្ងៃចន្ទ ៦កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១១...
ពិធីអបអរសាទរទិវានារីអន្តរជាតិ ០៨មីនា ខួបលើកទី១០៨ ឆ្នាំ២០១៩ ក្រោមប្រធានបទ “លើកកម្ពស់សមភាពយេនឌ័រនិងការគាំពារសង្គមដើម្បីអភិវឌ្ឍន៍ធនធានមនុស្ស” ក្រោមអធិបតីភាពឯកឧត្តមរដ្ឋមន្ត្រី...
នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នារសៀលថ្ងៃព្រហស្បត្តិ៍...
ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយគោលនយោបាយ និងផែនការអភិវឌ្ឍន៍វិស័យកសិកម្មជូនអង្គការមិនមែនរដ្ឋាភិបាល
នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ វេលាម៉ោង០៩:០០ព្រឹក ថ្ងៃពុធ...