មន្ត្រីអំពាវនាវឲជួយការពារកុមារនិងនារីបានកាន់តែច្រើនឡើង

ចេញ​ផ្សាយ​ ១៥ មករា ២០១៨ 3249

មន្ត្រីជាន់ខ្ពស់​នៅក្នុង​រាជរដ្ឋាភិបាល បាន​អំពាវនាវ​ឲ​ មានការ ​ចូលរួម​សង្គម​ទាំងមូល ជួយ​ការពារ​ដល់​កុមារ​និង​ស្ត្រី​បាន​កាន់តែ​ច្រើនឡើង​ថែមទៀត ខណៈដែល​លោក​យល់ថា អ្នក​ទាំងនោះ​ងាយ​នឹង​ជួប​បញ្ហា​ជាងគេ។

នៅក្នុង​ពិធី​ជួបជុំ​ជាមួយ​នារី​ទូទាំង​ក្រសួងកសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ កាលពី​រសៀល​ថៃ្ង ទី៥ ខែមីនា នៅ​ទីស្តីការក្រសួង​លោក ច័ន្ទ សារុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​បាន​មានប្រសាសន៍ថា ស្ត្រី​និង​កុមារ គឺជា​អ្នក​ងាយ​រងគ្រោះ​ជាងគេ​បំផុត​ពី​វិបត្តិ​នានា​ក្នុងសង្គម។

ដូច្នេះ​ជាការ​ត្រឹមត្រូវ​និង​ចាំបាច់​គួរតែ​លើក​កំពស់​ការចូលរួម​រប​ស់​ស្ត្រី​និង​យុវជន​ទៅគ្រប់​សកម្មភាព ទាំងអស់​នៃ​ការអភិវឌ្ឍន៍ ដើម្បី​ឲ​មាន​សមភាព​នៃ​ការចូលរួម​របស់​ស្ត្រី​ក្នុង​ការងារ​សង្គមជាតិ។ លោក​បាន​បន្តទៀតថា​គ្រប់​កម្រិត​នៃ​ការអភិវឌ្ឍន៍​របស់​ប្រទេស​យើង​ជាច្រើន​ក្នុង​ពិភពលោក​យើង​នេះ ស្ត្រី​តែងតែមាន​តួនាទី​យ៉ាងសំខាន់ និង​មានការ​លំបាក​ជាច្រើន ជាពិសេស​នៅក្នុង​ប្រទេស​ក្រីក្រ ឬ​ប្រទេស​កំពុងអភិវឌ្ឍន៍។

ជាក់​សែ្ត​ង​នៅ​ប្រទេស​កម្ពុជា​នាពេល​បច្ចុប្បន្ន ក៏ដូចជា​ពេលអនាគត​ដែរ ក្រៅពី​តួនាទី​ជា​ស្ត្រី​មេផ្ទះ ឬ​មេ​គ្រួសារ​ដែលជា​មុខរបរ​មួយ​នោះ ស្ត្រី​បាន​ចូលរួម​យ៉ាងសកម្ម​ក្នុង​ការងារ អភិវឌ្ឍន៍​សេដ្ឋកិច្ចជាតិ តាមរយៈ​ការងារ​ក្នុង​វិស័យ​ឯកជន និង​វិស័យ​សាធារណៈ​ផងដែរ ហើយ​ការចូលរួម​នោះ​មានការ​កើនឡើង​ពីមួយ​ថៃ្ង​ទៅមួយ​ថៃ្ង​ក្នុង​គ្រប់​សកម្មភាព​ទាំងអស់ ដូចជា​វិស័យ កសិកម្ម ឧស្សាហកម្ម និង​សេវាកម្ម​ជាដើម។

ការជួបជុំ​នារី​នៃ​ក្រសួង​នេះ គឺជា​ផែ្ន​កមួយ​នៃ​ការចូលរួម​អបអរ​ទិវា​នារី​អន្តរជាតិ៨មីនា ដែល​នៅ​ឆ្នាំនេះ បាន​ធើ្វ​ក្រោម​ប្រធានបទ “រួមគ្នា​បង្កើន​សក្តានុពល​របស់​ស្ត្រី​និង​យុវវ័យ​ដើម្បី​អភិវឌ្ឍន៍​សង្គមជាតិ។ ជាមួយនឹង​ការលើកទឹកចិត្ត ដល់​ស្ត្រី​ការ​កោត​ស​សើរ​ពី​ស្នាដៃ​របស់​ស្ត្រី ដែល​បំរើ​នៅក្នុង​ក្រសួង លោក​រដ្ឋមន្ត្រី​ក៏​នៅបាន​កត់សំគាល់​ផងដែរ​ពី​ការចូលរួម​របស់​ស្ត្រី​កម្ពុជា​នៅ​ទូទាំងប្រទេស។ លោក​បាន​និយាយថា ក្នុង​ឆ្នាំ២០០៩កន្លងទៅនេះ កម្ពុ​ជាមាន​ស្ត្រី​ឆ្នើម​ក្នុង​ឆាកនយោបាយ​ជាច្រើន ជាក់​សែ្ត​ង​មាន​ស្ត្រី​ជា​សមាជិកសភា ២៦រូប​ស្មើនឹង ២៦% នៅក្នុង​ឆ្នាំ២០១០ ហើយនឹង​ទៅដល់៣០% នៅក្នុង​ឆ្នាំ២០១៥ខាងមុខនេះ ។ ក្នុងចំណោម​ឧបនាយករដ្ឋមន្ត្រី ១០រូប មាន​ស្ត្រី១រូប។ ក្នុងចំណោម រដ្ឋមន្ត្រី២៦រូប មាន​ស្ត្រី ២រូប។ ក្នុងចំណោម​រដ្ឋលេខាធិកា​រ ១៩៨រូប មាន​ស្ត្រី១៥រូប និង​ក្នុងចំណោម អុន​រដ្ឋលេខាធិការ២០៤រូប មាន​ស្ត្រី៣០រូប ។ ក្រៅពីនេះ មាន​ស្ត្រី​ចំនួន២៤រូប ត្រូវបាន​ជ្រើសរើស​តាំង ជា​អភិបាលរង​រាជធានី-ខេត្ត តំណាង​ស្ត្រី​នៅក្រៅ​ប្រទេស ក៏មាន​ការកើនឡើង​ដែរ មាន​ថ្នាក់​ឯកអគ្គរាជទូត ថ្នាក់​អគ្គទីប្រឹក្សា​ស្ថានទូត ទីប្រឹក្សា​ស្ថានទូត ថ្នាក់​អគ្គ​កុងស៊ុល ។ល។

លោក​បាន​បន្តទៀតថា ធាតុពិត​នារី គឺជា​ធនធាន​ដ៏​ពិសិដ្ឋ និង​ចាំបាច់​មិនអាច​ខ្វះ​បាន ក្នុងការ​រួមចំណែក​យ៉ាងសកម្ម​ដើម្បី​អភិវឌ្ឍន៍​ប្រទេសជាតិ។ ជាក់ស្ដែង​ប្រវត្តិសាស្ត្រ​បានបញ្ជាក់​យ៉ាងច្បាស់​ថា​នៅ​ដើម​សតវត្ស​ទី១នៃ គ្រិស្តសករាជ ភាពរុងរឿង​ថ្កុំថ្កើង​នៃ​វប្បធម៌​ខែ្មរ បានចាប់ផ្ដើម​រីកចំរើន​រហូត រៀងមក​តាំងពី​សម័យ​ហ្វូណន ដែលមាន​នារី​ជា​អ្នកដឹកនាំ​ដ៏​ឆ្នើម និង​មាន​តួនាទី​ដ៏​សំខាន់​នៅក្នុង​សង្គម។ រហូតមកដល់​បច្ចុប្បន្ន​នេះ​នារី​ខែ្មរ ក្រៅពី​ការចូលរួម​ដឹកនាំ​ប្រទេស ដែល​ខ្លះ​ជា​សិល្បការ​នី ក​វិ​និពន្ធ ជា​បណ្ឌិត សាស្ត្រាចារ្យ អ្នកថែរក្សា​មរតក​វប្បធម៌ សាសនា​ប្រពៃណី ទំនៀម​ទំលាប់ ជា​អ្នកគ្រប់គ្រង​គ្រួសារ។ល។ នារី​ក៏មាន​សិទ្ធិ​គ្រប់យ៉ាង​រួមទាំង​ការចូលរួម​បោះឆ្នោត ឈរឈ្មោះ​បោះឆ្នោត ទើប​ធ្វើឱ្យ​ស្ថានភាព​ដឹកនាំ​របស់​នារី នៅ​ប្រទេស​កម្ពុជា​យើង​នៅតាម​ក្រសួង មន្ទីរ ស្ថាប័ន ក្រុមហ៊ុន រោងចក្រ សហគ្រាស ។ល។ កាន់តែ​មានការ​ប្រែប្រួល​យ៉ាង​ឆាប់រហ័ស៕

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សា អំពីករណីបឹងដូនទយ អាងទឹកបាធូ និងអាងទឹកផ្សេងៗទៀត ក្នុងភូមិសាស្ត្រខេត្តស្វាយរៀង
នៅព្រឹកថ្ងៃពុធ ទី២៤ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានអញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សា...
ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម បានអញ្ជើញចូលរួមកិច្ចប្រជុំក្រុមការងារពាណិជ្ជកម្ម និងវិនិយោគ ជាមួយសហភាពអឺរ៉ុប នៅប្រទេសប៊ែលហ្សិក
នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម...
នាយកដ្ឋានផ្សព្វផ្សាយកសិកម្ម សហការជាមួយអង្គការដៃគូ បើកវគ្គបណ្តុះបណ្តាលដល់មន្ត្រីកសិកម្មឃុំ-សង្កាត់ ប្រចាំខេត្តកំពង់ធំ និងសៀមរាប
នាយកដ្ឋានផ្សព្វផ្សាយកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសហការជាមួយអង្គការហេឡែន...
ឯកឧត្តម គង់​ ច័ន្ទវាសនា​ រដ្ឋលេខាធិការ​ ក្រសួងកសិកម្ម អញ្ជើញចូលរួមជាគណៈអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រេីប្រាស់កម្មវិធីទូរស័ព្ទដៃ​ «កុំប្រេីប្រាស់គ្រឿងញៀន​»...
នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម​ គង់​ ច័ន្ទវាសនា រដ្ឋលេខាធិការ​ក្រសួងកសិកម្ម...
ឯកឧត្តមបណ្ឌិត មាស ពិសិដ្ឋ អនុរដ្ឋលេខាធិការ នៃក្រសួងកសិកម្ម អញ្ជើញដឹកនាំសិក្ខាសាលា ស្តីពីហិរញ្ញវត្ថុ លទ្ធកម្ម យេនឌ័រ និងកិច្ចការពារបរិស្ថាន សង្គម និងអាកាសធាតុ
នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត មាស ពិសិដ្ឋ អនុរដ្ឋលេខាធិការ នៃក្រសួងកសិកម្ម...
ឯកឧត្តម ឌិត ទីណា អញ្ជើញជាអធិបតីភាពក្នុងពិធីបរិច្ចាគឈាម ក្រោមប្រធានបទ «ផ្តល់ឈាម សង្គ្រោះជីវិតខ្ញុំ» លើកទី៣
នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
កូនផ្សោតកើតថ្មី១ក្បាលនៅអន្លង់កាំពី ខេត្តក្រចេះ នាថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤!
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​ និងរដ្ឋបាលជលផល មានសេចក្ដីសោមនស្សជម្រាបជូនសាធារណជនជ្រាបថា...
ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលដល់អាជីវករដែលមានបំណងធ្វើពាណិជ្ជកម្មពាក់ព័ន្ធនឹងថ្នាំកសិកម្ម និងជីកសិកម្ម
នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញចូលរួមចុះហត្ថលេខាលើពិធីសារចំនួនពីរ នៅក្នុងកិច្ចប្រជុំលើកទី៧ នៃគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន
នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ផ្សោតក្បាលត្រឡោក រតនសម្បត្តិជាតិ
សត្វផ្សោតគឺជាថនិកសត្វ ដែលចិញ្ចឹមកូនដោយទឹកដោះ។ វាបង្កកំណើតចន្លោះពី ២ ទៅ...
ឯកឧត្តមរដ្ឋមន្ដ្រី​ ឌិត ទីណា អញ្ជើញពិនិត្យការងារអភិរក្សធនធានជលផល និងប្រព័ន្ធជីវចម្រុះបាតសមុទ្ររបស់អង្គការអភិរក្សធនធានសមុទ្រកម្ពុជា ​MCC
នៅរសៀលថ្ងៃព្រហស្បតិ៍​ ទី១៨ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមរដ្ឋមន្ដ្រី​ ឌិត ទីណា...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាគម្រោងថវិកាឆ្នាំ២០២៥
នៅព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាគម្រោងស្តីពី Water Security Improvement
នៅព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
សូមគោរពជូនពរ ឯកឧត្តម ឌិត ទីណា
ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ...
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រៀបចំពិធីសូត្រមន្ត​ អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ
នៅរសៀលថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត...