ជួយ​បង្កើត​ន​អាជីព​ និង​បង្រៀន​ដល់​កសិករ​អំពី​ការធ្វើ​កសិកម្ម

ចេញ​ផ្សាយ​ ១៧ មករា ២០១៨ 2498

ឯកឧត្ដម​បណ្ឌិត​ ច័ន្ទ​សារុន រដ្ឋមន្ដ្រី​ ក្រសួងកសិកម្ម ​រុក្ខាប្រមាញ់​ និង​នេសាទ បាន​ប្រាប់​ដល់​មន្ដ្រី ​របស់​ឯក​ឧត្ដម ​នៅ​ខេត្ដ​សៀមរាប​ ដោយ​ស្នើឱ្យ​សម្លឹងមើល​កសិករ​ណា ​ដែល​ពុំទាន់​មាន​អាជីព​ ដោយ​យកមក​ជួយ​បណ្ដុះបណ្ដាល ​វិជ្ជាជីវៈ​ឱ្យ​ពួកគេ ជាមួយនឹង​ការផ្ដល់​មធ្យោបាយ​ សម្រាប់​ការធ្វើ​កសិកម្ម​មួយចំនួន​ផង។

ខណៈ​អញ្ជើញ​ចុះទៅពិនិត្យ​ការចិញ្ចឹម​មាន់ ​និង​កន្ធាយ​ក្នុងស្រុក ជា​លក្ខណៈ​គ្រួសារ និង​ពិនិត្យ ប.វ.ស ​របស់​កសិករ​សេង ហេង និង​ជួប​ជាមួយ​ប្រជាកសិករ​ និង​ភ្នាក់ងារ​សុខភាព​សត្វ​ភូមិ​ចំនួន២០០នាក់ ​នៅ​ភូមិ​ថ្នល់កែង ឃុំ​ស្ពាន​ត្នោត ស្រុក​ជីក្រែង​ កាលពី​ថ្ងៃទី២៦ខែកញ្ញា ឯកឧត្ដម​រដ្ឋមន្ដ្រីក្រសួង​កសិកម្ម ​បាន​ប្រាប់​មន្ដ្រី​របស់​ឯកឧត្ដម​ នៅ​ទីនោះ​ថា កាល​រិ​យា​ល័យ​ពេទ្យសត្វ​ខេត្ដ ​ត្រូវធ្វើ​ស្ថិតិ​សត្វ ​ឱ្យបាន​ត្រឹមត្រូវ​ឡើងវិញ។

មាន​ស្ថិតិ​ត្រឹមត្រូវ ​ទើប​ធ្វើការ​អភិវឌ្ឍ​ន៏​បាន ហើយ​ពិនិត្យ ថា​តើ​កសិករ​មួយណា ​ដែល​គេ​ក្រ​គ្មាន​អាជីព គឺ​ត្រូវ​ជួយ​គាត់​ឱ្យ​ប្រកាន់យក ​របរ​ចិញ្ចឹមសត្វ ចិញ្ចឹម​ត្រី ដោយ​យើង​ជា​អ្នកផ្ដល់​ពូជ​និង​បច្ចេកទេស ធ្វើយ៉ាងណា​ កុំឱ្យ​ពួកគាត់​នៅ​ទំនេរ​ គ្មាន​ការងារ​ធ្វើ​ ដែលនាំឱ្យ​ទៅរក​ការធ្វើ​ចំណាកស្រុក។

ឯកឧត្ដម​បន្ដទៀតថា មន្ទីរ​កសិក​កម្ម ​ត្រូវធ្វើ​ការជ្រើសរើស​ ភូមិ​គំរូ ​ដែល​ទី​១អប់រំ​កសិករ​ឈប់​ចិញ្ចឹម​លែង ទី២ឱ្យ​ភូមិ​នោះ​ដាំ​ដំណាំ និង​ស្មៅ​ជា​ចំណី​សត្វ ដើម្បី​ផ្គត់ផ្គង់​ឱ្យបាន​គ្រប់គ្រាន់​ពេញ​មួយឆ្នាំ។ ឧស្សា​ហ៏​ណាត់ជួប​ពេទ្យសត្វ​ភូមិ ​ជួបគ្នា​ញឹកញាប់ ប្រ​យោ​ជ​ន៏​ឱ្យគេ​បាន​ផ្លាស់ប្ដូរ​បទពិសោធ​ន៏​បច្ចេកទេស​គ្នា​ទៅវិញទៅមក។ ឯកឧត្ដម​បន្ដថា យើង​បាន​បណ្ដុះបណ្ដាល​ពួកគាត់ ហើយ​ចាំបាច់​ត្រូវ​រក្សា​ធនធាន​នេះ​ ឱ្យនៅ​គង់វង្ស និង​ត្រូវ​បង្កើន​សមត្ថភាព​របស់​គេ​ជាប់​ជានិច្ច។

នាពេលនោះ​ឯកឧត្ដម​រដ្ឋមន្ដ្រី​ ក៏បាន​កោតសរសើរ ​ដល់​កសិករ​សេង ហេង ដែល​បាន​ខិតខំ​ប្រឹងប្រែង​តស៊ូ ​ដើម្បី​រំដោះ​គ្រួសារ​ចេញពី​ភាពក្រីក្រ រហូតដល់​មានលទ្ធភាព​បញ្ជូន​កូនស្រី​ចំនួន៣នាក់​ បាន​រៀន​នៅ​សាកលវិទ្យាល័យ​ទៀតផង។ នេះ​ជា​គំរូ​ដ៏​ល្អ ​ក្នុង​ស្រទាប់​កសិករ។

ការតស៊ូ​បានទទួល​ជោគជ័យ​រប​ស់​កសិករ​សេង ហេង​ មកទល់​ថ្ងៃនេះ​ មិនមែន​ជាការ​ស្រមៃ​ទេ គឺ​បានមកពី​ការខិតខំ​តស៊ូ​ទ្រាំ ​ពុះពារ​ការលំបាក ដូច្នេះ​សូមឱ្យ​ការខិតខំ​នេះ ​ជា​គំរូ​ដល់​បងប្អូន​ប្រជាកសិករ​យើង​ នៅក្នុង​ភូមិដ្ឋាន​នេះ ក៏ដូចជា​បងប្អូន​ប្រជាកសិករ​ នៅ​ទូទាំងប្រទេស​ធ្វើ​យ៉ាងនេះ​ គឺ​ដើម្បី​រើបម្រះ​ចេញពី​ភាពក្រីក្រ (ស៊ូទ្រាំ​នឿយ កុំ​ស៊ូទ្រាំ​ក្រ)។

ទាក់ទង​នឹង​ការងារ​បច្ចេកទេស ប.វ.ស ​ឯកឧត្ដម​រដ្ឋមន្ដ្រី​បាន​បញ្ជាក់ថា គ្រាប់ពូជ​ធានា​ ដល់​គុណភាព​សំណាប សំណាប​ល្អ​ធានា ​ដល់​សន្ទូង​មាន​សុខភាព​ល្អ។ សន្ទូង​ល្អ​ គឺ​ទទួលបាន​ទិន្នផល​ខ្ពស់។ ក៏ប៉ុន្ដែ​ត្រូវមាន​ការថែទាំ​ឱ្យបាន​ល្អ ទឹក ជី ស្មៅ និង​សត្វល្អិត​ជាប់​ជាប្រចាំ។ រឿង​សំខាន់​មួយទៀត មុន​ជ្រើសរើស​មក​ប្រើ ​ត្រូវ​សួរនាំ​ពី​មន្ដ្រី​ជំនាញ ចៀសវាង​មាន​បញ្ហា​ទៅ​ថ្ងៃមុខ ព្រោះ​ពូជ​ល្អ​បាន​លួច​នាំចូល​ ​ដោយ​គ្មាន​ការអនុញ្ញាត ហើយ​ត្រូវបាន​ចុះបញ្ជី​កម្មសិទ្ធិ​បញ្ជា​រួចហើយ​នៅ​ប្រទេស​គេ។

ក្នុងករណី​យើង​ផលិត​បាន​ច្រើន​ចង់​ធ្វើការ​នាំចេញ​នោះ គេ​ចោទប្រកាន់​យើង។ ករណីនេះ​សូមឱ្យ​អគ្គនាយកដ្ឋាន​កសិកម្ម និង ( ពិនិត្យ​ស្រាវជ្រាវ និង​ពិចារណា​ឱ្យបាន​ដិតដល់។ មន្ដ្រី​កសិកម្ម​ខេត្ដ​ ត្រូវ​រក​ស្រែ​ដើម្បី​ប្រើ​ពូជ​បង្ហាញ ​ឱ្យ​កសិករ​ធ្វើការ​ជ្រើសរើស​ តើ​ពូជ​មួយណា​ស័ក្ដិសម​ នឹង​ទីតាំង​ភូមិសាស្ដ្រ​របស់គាត់។ ត្រូវ​នាំគ្នា​ចង​ជា​ក្រុម​ផលិត​ពូជស្រូវ​ណាមួយ​ ឱ្យបាន​ច្បាស់លាស់ ដើម្បី​តម្រូវឱ្យ​ទីផ្សារ ៕

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ចូលរួមប្រជុំតាមប្រព័ន្ធអនឡាញជាមួយអង្គការ FAO
នៅរសៀលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួងកសិកម្ម បានដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចនៅខេត្តហៃណាន នៃសាធារណៈរដ្ឋប្រជាមានិតចិន ដើម្បីជួបពិភាក្សាជាមួយស្ថាប័នពាក់ព័ន្ធ...
ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំគណៈប្រតិភូទៅបំពេញ...
ឯកឧត្តមបណ្ឌិត យ៉ង សាំង កុមារ រដ្ឋលេខាធិការ នៃក្រសួងកសិកម្ម អញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល ជាមួយតំណាងសហគមន៍កសិកម្មចំនួន៣ នៅឃុំគោកធ្លកលើ ស្រុកជីក្រែង ខេត្ត...
នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត យ៉ង សាំង កុមារ រដ្ឋលេខាធិការ នៃក្រសួងកសិកម្ម...
ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ចេញប្រកាសថ្មី ស្តីពីការលើកទឹកចិត្តពន្ធដារ ចំពោះវិស័យកសិកម្ម
ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ចេញប្រកាសថ្មី ស្តីពីការលើកទឹកចិត្តពន្ធដារ...
ឯកឧត្តម ឡឹក សុធារ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម បានចូលរួមកម្មវិធី Maekyung Cambodia Forum
នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ឡឹក សុធារ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្តម ឌិត ទីណា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ អញ្ជើញដឹកនាំកិច្ចប្រជុំជាមួយក្រុមការងារក្រុងសិរីសោភ័ណ
នៅរសៀលថ្ងៃពុធ ទី២៧ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ...
ឯកឧត្តម ហុង ណារិត អនុរដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញចូលរួមក្នុងសិក្ខាសាលាស្តីពី «ការជំរុញពាណិជ្ជកម្ម និងវិនិយោគ កម្ពុជា-ប្រេស៊ីល»
នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ហុង ណារិត អនុរដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូក្រុង Yunfu ខេត្តក្វាងទុង ប្រទេសចិន
នាព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម បានដឹកនាំក្រុមការងារ ជួបសំណេះសំណាលជាមួយប្រជាសហគមន៍កសិកម្មសាលាវិស័យនៅភូមិខ្វាន់ទៀង ខេត្តកំពង់ធំ ដែលទើបបំប...
នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យនៃក្រសួងកសិកម្ម...
ឯកឧត្តមបណ្ឌិត យ៉ង សាំងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញជួបសំណេះសំណាល តម្រង់ទិសសមាជិកមន្រ្តីរាជការ នៃមន្ទីរកសិកម្មខេត្តព្រះវិហារ
នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម បណ្ឌិត យ៉ង សាំងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្តម ឌិត ទីណា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ អញ្ជើញដឹកនាំកិច្ចប្រជុំជាមួយក្រុមការងារក្រុងប៉ោយប៉ែត
នៅព្រឹកថ្ងៃពុធ ទី២៧ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ...
សារ​ឯកឧត្តម​រដ្ឋមន្ដ្រី ឌិត ទីណា ស្វាគមន៍​ដំណើរ​ត្រឡប់​មក​កាន់​កម្ពុជា​វិញ របស់​លោក គ្រី ម៉ះផល ប្រធាន​នាយកដ្ឋានសត្វព្រៃ និងជីវៈចម្រុះ នៃរដ្ឋបាល​ព្រៃឈើ
ឯកឧត្តម ឌិត ទីណា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ អញ្ជើញដឹកនាំកិច្ចប្រជុំជាមួយក្រុមការងារស្រុកអូរជ្រៅ
នៅរសៀលថ្ងៃអង្គារ ទី២៦ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ...
ឯកឧត្តម ឌិត ទីណា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ អញ្ជើញដឹកនាំកិច្ចប្រជុំជាមួយក្រុមការងារស្រុកម៉ាឡៃ
នៅព្រឹកថ្ងៃអង្គារ ទី២៦ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ...
ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម បានដឹកនាំក្រុមការងារ និងដៃគូអភិវឌ្ឍន៍ ទៅទស្សនកិច្ចសហគមន៍កសិកម្មទំនើបស្រូវនាងអំ នៅភូមិសែនជ័យ ស្រុកស្វាយលើ ខ...
នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យនៃក្រសួងកសិកម្ម...