កសិករត្រូវតែបង្កើតមុខរបរឱ្យបានច្រើនមុខ

ចេញ​ផ្សាយ​ ២២ មករា ២០១៨ 2826

ខណៈ​នៃ​ការជួប​ជាមួយ​កសិករ​ នៅ​ភុ​មិ​មួយចំនួន ​របស់​ឃុំ​ខ្នា​ទទឹង ​និង​ស្រុក​ត្រពាំង​ជង ស្រុក​បាកាន ​ឯកឧត្ដម​បណ្ឌិត​ច័ន្ទ សារុន​ រដ្ឋមន្ដ្រីក្រសួង​កសិកម្ម ​រុក្ខាប្រមាញ់​និង​នេសាទ បង្ហាញ​នូវ​បំណង ​ជំរុញ​ឱ្យ​កសិករ​ពង្រីក​មុខរប​រ ​ឱ្យបាន​ច្រើន​មុខ នៅពេលដែល​តំបន់​ខ្លះ ​កសិករ​អាច​ដាំ​ដុះ​ដំណាំ​ផ្សេងទៀត​បាន ។

ឯកឧត្ដម​រដ្ឋមន្ដ្រី​កសិកម្ម ​បាន​អញ្ជើញ​ទៅពិនិត្យ​មើល​ការធ្វើ​ស្រូវប្រាំង ​របស់​កសិករ​ជាច្រើន​ភូមិ​នៅ​ឃុំ​ត្រពាំង​ជង ។ នៅ​ទីនោះ ​ក្រៅពី​ការធ្វើ​ស្រែ​ ពួកគេ​មានមុខរ​របរ​មួយទៀត​គឺ​ការដាំ​ផ្កាចន្ធូ ។

ដោយសារ​មាន​មុខរបរ​បន្ថែម​នេះ ​បានធ្វើឱ្យ​ពួកគេ ​មាន​ចំណូល​ថ្មី​ ដោយ​មិន​ពឹង​ផ្អែក លើ​ដំណាំ​ស្រូវ​តែមួយ​មុខ។ ជាមួយនឹង​ការចូលរួម​កោតសរសើរ និង​អបអរ​ចំពោះ​អ្វី ដែល​អ្នកភូមិ​ទាំងឡាយ​នៅ​ទីនោះ​ទទួលបាន ​ឯកឧត្ដម​រដ្ឋមន្ដ្រី បាន​ជូន​ជា​យោបល់​ដល់​កសិករ​ថា ការដាំ​ផ្កាចន្ធូ ​គឺជា​មុខរបរ​ថ្មី​មួយទៀត និង​ធ្វើ​កាន់តែ​ប្រសើរឡើង ​និង​ពង្រីក​ទីផ្សារ​ឱ្យបាន​កាន់តែ​ធំ។

ប៉ុន្ដែ​ជាមួយគ្នានេះ ​កសិករ​មិនគួរ​ដាំ​តែ​ផ្កាចន្ធូ​មួយ​មុខ​ទេ តែ​គប្បី​ដាំ​ផ្កា​ផ្សេងទៀត ឬ​ដំណាំ​ផ្សេងទៀត ដែល​ធ្វើ​ដូចនេះ​ ចំណូ​ល​កាន់តែច្រើន ​ពិសេស​គឺមាន​មុខរបរ​ច្រើន ។ ឯកឧត្ដម​បានស្នើ​ឱ្យ​មន្ដ្រី ​នៃ​អគ្គនាយកដ្ឋាន​កសិកម្ម​ នាយកដ្ឋាន​ផ្សព្វផ្សាយ​កសិកម្ម ​មន្ដ្រី​ជំនាញ​មន្ដ្រី​មន្ទីរ​កសិកម្ម​ខេត្ដ ​ចុះ​មកជួយ​រៀបចំ​ចងក្រង​ក្រុម​ប្រជាជន ​ដែល​ធ្វើ​កសិកម្ម​នៅ​ទីនោះ ​ឱ្យ​ក្លាយជា​សហគម​ន៏​អភិវឌ្ឍ​ន៏​កសិកម្ម​មួយ ​ពេញលេញ​តាមច្បាប់ ​ព្រមជាមួយ​ការចុះ​បង្ហាត់បង្រៀន ​អំពី​បច្ចេកទេស​ដាំ​ផ្កា​ផ្សេងទៀត ការដាំ​បន្លែ​ការធ្វើ​កសិកម្ម​ពិសេស​ដំណាំ​ស្រូវ​ទៅតាម​បច្ចេកទេស​ថ្មី។

កសិករ​នៅ​ទី​នោះ បាន​រីករាយ​ចំពោះ​ការជួយ​ជា​យោបល់ ​របស់​ឯកឧត្ដម​រដ្ឋមន្ដ្រី ​ជាមួយនិង​ការ​អះអាងថា នឹងធ្វើ​ការផ្លាស់ប្ដូរ​ថ្មី​ ទៅតាម​អ្វីដែល​ឯកឧត្ដម​រដ្ឋមន្ដ្រី​បាន​ពន្យល់ ។

ការជួប​កសិករ​ឃុំ​ត្រពាំង​ជង​នាពេលនោះ គឺ​បាន​ធ្វើឡើង​ បន្ទាប់ពី​ឯកឧត្ដម​ បាន​ជួប​ជាមួយ​កសិករ នៅ​ឃុំ​ខ្នា​ទទឹង ដែល​នៅ​ទីនោះ​កសិករ ​អាចធ្វើ​ស្រែ​បាន​បី​ដង​ក្នុង​មួយឆ្នាំ​ដោយ​អនុវត្ដ ប.វ.ស។

នៅ​ឃុំ​ខ្នា​ទទឹង ឯកឧត្ដម​រដ្ឋមន្ដ្រី​ បាន​ប្រាប់​ដល់​កសិករ ​ដែល​ម​ក​ពី​ភូមិ​ចំនួន​ពីរ​ គឺ​ភូមិ​កំប្រា​ក់កូន ​និង​ភូមិ​កោះក្របី ​ដែល​មក​ចូលរួម​ចំនួន១០០គ្រួសារ ​អំពី​សារ​ប្រ​យោ​ជ​ន៏ ​នៃ​ការ​ធ្វើស្រែ ​ទៅតាម​បច្ចេកទេស ការ​អនុវត្ដ​ន៏ ប.វ.ស និង​ការព្យាយាម ​ដោយ​ការផ្លាស់ប្ដូរ ឥរិយាបថ​ក្នុងការ ធ្វើ​កសិកម្ម​ ដែល​មិនអាច​ធ្វើតាម​ទម្លាប់​តទៅ​មទៀត​បាន ។

ឯកឧត្ដម​បាន​ជំរុញ​ឱ្យ​កសិករ​នៅ​ទីនោះ ​ប្រើប្រាស់​ពូជស្រូវ​ជលសា ​ជា​ពូជស្រូវ​ស្រាល (រយៈពេល៩៥ថ្ងៃ) ដែល​រាជរដ្ឋាភិបាល​កំណត់​យ​ក​ ដើម្បី​ធ្វើការ​នាំចេញ។ កសិករ ដែល​មក​ចូលរួម​ទាំងនេះ ​ក៏​ជា​សមាជិក​សហគម​ន៏​នៅ​ទីនោះ​ផងដែរ ។

គួររំលឹកថា ​ពូជស្រូវ​ទាំង១០មុខ​នោះ ​មាន-ស្រូវស្រាល​ មិន​ប្រកាន់​រដូវ​ចំនួន៣ គឺ​សែន​ពិដោរ IR66 និង​ជលសា ។ ស្រូវកណ្ដាល​មាន​ចំនួន៤ គឺ​ស្រូវ​ផ្ការំដួល ផ្កា​រមៀត ផ្កា​រំដេង និង​ផ្កា​ចន្ទ​សែ​នស និង​ស្រូវធ្ងន់​ចំនួន៣ គឺ CAR4   CAR6  និង​រាំង​ជ័យ។

នាពេលនោះ​ ឯកឧត្ដម​រដ្ឋមន្ដ្រី ​ក៏បាន​រំលឹកថា ​សហគម​ន៏​គួរ​បង្កើត​ម៉ាស៊ីនកិនស្រូវ​មួយ​ និង​ត្រូវ​ជំរុញ​ម​ន្ថែ​ម​ទៀត​​ នូវ​ការ​ចិញ្ចឹមសត្វ​ ការដាំ​ដំណាំ​ផ្សេង​បន្ទាប់ពី ប្រមូល​ផល​រួច ។ ឯកឧត្ដម​រដ្ឋមន្ដ្រី ក៏បានផ្ដល់​ឧ​បករ​ណ៏ ព្រោះស្រូវ​ដល់​ភូមិ​ទាំងពីរ ​ដែល​ភូមិនីមួយៗទទួលបាន​ឧ​បករ​ណ៏​នេះ ចំនួន២គ្រឿង ៕

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាគម្រោងថវិកាឆ្នាំ២០២៥
នៅព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាគម្រោងស្តីពី Water Security Improvement
នៅព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
សូមគោរពជូនពរ ឯកឧត្តម ឌិត ទីណា
ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ...
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រៀបចំពិធីសូត្រមន្ត​ អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ
នៅរសៀលថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត...
ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការជាតិគ្រប់គ្រង​ និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា
នៅព្រឹកថ្ងៃទី៩​ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមអនុរដ្ឋលេខាធិការ​ ឡោ រស្មី តំណាងក្រសួងកសិកម្ម...
ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម អញ្ជើញដឹកនាំក្រុមការងារជលផល ចុះត្រួតពិនិត្យសមាគម សហគមន៍ធម្មជាតិពារាំង ក្នុងភូមិសាស្រ្តសង្កាត់ជ្រាវ ក្រុង...
នៅថ្ងៃទី៧ ខែមេសា ឆ្នាំ ២០២៤ ឯកឧត្តមប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម...
ឯកឧត្តម ឱម គឹមស៊ា រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញដឹកនាំគណ:ប្រតិភូ ចុះសួរសុខទុក្ខកងវរសេនាតូចព្រំដែនលេខ៣ នៅខេត្តកោះកុង
នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤ ដោយមានការអនុញ្ញាតិពីឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម...
លោកបណ្ឌិត សរ ចិត្រា អគ្គលេខាធិការរងទទួលបន្ទុករួម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញជាអធិបតីភាពក្នុងពិធីចុះហត្ថលេខាលើគម្រោងស្តីពី“សកម្មភាពសហគមន៍...
នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤ លោកបណ្ឌិត សរ ចិត្រា អគ្គលេខាធិការរងទទួលបន្ទុករួម...
ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញជាអធិបតីភាពបើកសិក្ខាសាលាស្ដីពីកិច្ចពិគ្រោះយោបល់លើការប្រមូលធាតុចូលកិច្ចសហប្រតិបត្ដិការទ្វេភាគី និងពហុភាគី...
នៅព្រឹកថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម អញ្ជើញចុះសួរសុខទុក្ខកងអន្តរាគមន៍បង្រ្កាបបទល្មើសជលផល ដែលឈរជើងនៅអាងត្រពាំងថ្ម ក្នុងស្រុកភ្នំស្រុក ខេត្តបន...
នៅថ្ងៃសៅរ៍ ទី0៦ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម...
បទយកការណ៍៖ ជំហានឆ្ពោះទៅកាន់ការបង្កើតសហគមន៍ទំនើបដំបូងគេបង្អស់នៅកម្ពុជា
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាននឹងកំពុងជំរុញចងក្រងសហគមន៍កសិកម្មទំនើប...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ អញ្ជើញចុះជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងប្រដាប់អាវុធឈរជើងក្ន...
នៅព្រឹកថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការ ក្រសួងកសិកម្ម អញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យវាយតម្លៃសហគមន៍កសិកម្ម ដែលត្រូវបានជ្រើសរើសចូលរួមអនុវត្ដទស្សនទានជំរុញផលិតកម...
ឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញដឹកនាំក្រុមការងារ...
ឯកឧត្តម ខាត់ សុធី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញចូលរួមបិទវគ្គបណ្តុះបណ្តាលមន្ត្រីកសិកម្មឃុំ នៅតំបន់សមុទ្រនៃខេត្តតាកែវ
នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ខាត់ សុធី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម...
បទយកការណ៍៖ កញ្ញា ហួ លីសា មានមោទនភាពចំពោះខ្លួនឯងដែលអាចយកជំនាញកសិកម្មមកបម្រើប្រជាកសិករនៅស្រុកកំណើត
កញ្ញា ហួ លីសា គឺជាយុវតីមួយរូបដែលមានកំណើតកើតជានៅស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។...