អំពាវនាវឱ្យកសិករត្រៀមលក្ខណៈឱ្យបានគ្រប់គ្រាន់ក្រោយពេលទឹកស្រក

ចេញ​ផ្សាយ​ ១៧ មករា ២០១៨ 2198

ឯកឧត្តមបណ្ឌិត ច័ន្ទ សារុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម ​រុក្ខាប្រមាញ់ ​និង​នេសាទ ​បាន​រំលឹក​ដល់​កសិករ​នៅ​ទូទាំងប្រទេស ក៏ដូចជា​មន្ទីរ​កសិក​ម្ម​ ឱ្យមាន​ការត្រៀម​លក្ខណៈ ​ឱ្យបាន​ទុកជាមុន ​នៅពេល​ទឹក​ស្រក ​បន្ទាប់ពី​ទឹកជំនន់​រួច ។

កាលពី​ថ្ងៃទី១៧ ខែតុលា ឯកឧត្ដម​​ប​ណ្ឌិត ​ច័ន្ទ សារុន រួមជាមួយ​លោក​អនុរដ្ឋលេខាធិការ ទីប្រឹក្សា មន្ដ្រី​ថ្នាក់ដឹកនាំ​នាយកដ្ឋាន​ជំនាញ​មួយចំនួន ​បាន​អញ្ជើញ​ចុះ​ពិនិត្យ​ តំបន់​រងគ្រោះ ដោយ​ទឹកជំនន់​ នៅ​ស្រុក​ភ្នំក្រវាញ ស្រុក​កណ្ដៀង ស្រុក​ក្រគរ និង​ក្រុង​ពោ​ធិ៏​សាត់។

តាម​របាយ​ការ​ណ៏ ​របស់​មន្ទីរ​កសិកម្ម ​បាន​ឱ្យដឹងថា ​នៅ​ទូទាំង​ស្រុក​ទាំង៣ និង​ក្រុង មាន​ផ្ទៃដី​ប៉ះពាល់​សរុប​ចំនួន៧.៧៦២ហិកតា។ ពិនិត្យ​ជារួម​ប្រសិនបើ​ទឹក​ស្រក ​ក្នុង​មួយ​ទៅ២ថ្ងៃ​ខាងមុខ​នោះ​ នឹងមិន​ធ្វើឱ្យប៉ះពាល់​ដល់​ដំណាំ​ស្រូវ​ទេ។

មាន​ប្រសា​ស​ន៏​ នាឱកាស​នោះ ​ឯកឧត្ដម ​បានធ្វើការ​រំលឹក ​ដល់​មន្ដ្រី​របស់​ឯក​ឧត្ដម​ថា បើទោះបី​យ៉ាងនេះ​ក៏ដោយ​ មន្ទីរ​កសិករ​ត្រូវតាមដាន​សភាព​ការ​ណ៏​នេះ ឱ្យបាន​ខ្ជាប់ខ្ជួន ​ការពារ​ក្រែង​មាន​បញ្ហា​ធ្ងន់​ និង​ជាពិសេស​ត្រូវ​ត្រៀមលក្ខណៈ​ឱ្យបាន​គ្រប់គ្រាន់​នៅពេល​ទឹក​ស្រក​វិញ ជាពិសេស​ស្រូវពូជ។

ឯកឧត្ដម​រដ្ឋមន្ដ្រី​បន្ដថា នៅពេលនេះ មាន​ទឹកភ្លៀង​ហៀរហូរ​ពេញ​ស្រែ​ លិចលង់​ស្រូវ ប៉ុន្ដែ​សុំឱ្យ​បងប្អូន​ប្រជាកសិករ​ប្រុងប្រយ័ត្ន ​ទប់ទឹក​ទុក​ក្នុង​ស្រែ​ ឱ្យបាន​ច្រើន នៅពេល​ទឹក​ស្រក​ទៅវិញ​ ដើម្បី​ការពារ​ ក្រែង​ជួប​នូវ​បញ្ហា​ខ្វះ​ទឹក ​នៅ​ចុងរដូវ ពីព្រោះ​នេះ​ជា​ជំនន់​ទឹកភ្លៀង​ហូរ​ចាក់​មកពី​ភ្នំក្រវាញ ​ជន់​លិច​ស្រែ​បណ្ដោះអាសន្ន​ មិន​ដូច​ជំនន់​ទឹកទន្លេ​មេគង្គ​ទេ។

ឯកឧត្ដម​រដ្ឋមន្ដ្រី ​ក៏បាន​កោតសរសើរ ​ដល់​ប្រជាកសិករ ​ទូទាំង​ខេត្ដ ដែល​បាន​ខិតខំ​ប្រឹងប្រែង​បំពេញការងារ ​ដក់​ស្ទូង​រួចរាល់​ជា​ស្ថាពរ។ តាម​ការពិនិត្យ​ជាក់ស្ដែង​ឃើញថា ស្រូវ​មានការ​លូតលាស់​បែក​គុម្ព​បានល្អ សង្ឃឹមថា​និង​ទទួលផល​បាន​ច្រើនជាង​ឆ្នាំ២០០៩។

ឯកឧត្ដម​បន្ដថា យើង​សប្បាយ ដោយសារ​សន្ទូង​លូតលាស់​បានល្អ ប៉ុន្ដែ​ក៏ត្រូវ​មាន​ប្រុងប្រយ័ត្ន​ក្រែង​ទឹក​ហូរ​អស់ពី​ស្រែ ដូច្នេះ​ត្រូវ​នាំគ្នា​ចុះ​ពិនិត្យ​ស្រែ​បាន​ជាប់​ជាប្រចាំ​ក្រែង​មាន​សត្វល្អិត​បំផ្លាញ​និង​ទប់ទឹក​ទុក​ក្នុង​ស្រែ ៕

ឯកឧត្តម ចាន់ សុវុឌ្ឍ រដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញចូលរួមជាអធិបតីក្នុងពិធីសំណេះសំណាល ជាមួយបេក្ខជន និងបេក្ខនារីជ័យលាភីអាហារូបករណ៍ ទៅសិក្សាបន្តនៅប្រទេសជប...
នៅព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ចាន់ សុវុឌ្ឍ រដ្ឋលេខាធិការ ក្រសួងកសិកម្ម...
ឯកឧត្តម ខាត់ សុធី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញចូលរួមបិទវគ្គបណ្តុះបណ្តាលមន្ត្រីកសិកម្មឃុំ នៅតំបន់សមុទ្រនៃខេត្តកំពត និងកំពង់ស្ពឺ
នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ខាត់ សុធី អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម...
ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម បានអញ្ជើញចូលរួមសិក្ខាសាលា ក្រោមប្រធានបទ "ការជំរុញការអនុវត្តច្បាប់ ស្តីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការ...
នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ជួបពិភាក្សាការងារជាមួយឯកឧត្តម Roberto Serroni Perosa អនុរដ្ឋមន្ត្រីទទួលបន្ទុកវិស័យពាណិជ្ជកម្ម និងទំនាក់ទំនងអន្តរជាតិ នៃក្រសួងកសិកម្ម និងបសុសត្វ...
នៅរសៀលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ឆ្នាំង ដឹកនាំកម្លាំងចុះប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទឃាត់ខ្លួនបានជនសង្ស័យ៤នាក់ ក្នុងឃុំប្រឡាយមាស ស្រុកកំពង់លែង ខេត្តកំពង់ឆ្ន...
នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ ក្រុមការងារខណ្ឌរដ្ឋបាល ជលផលខត្តកំពង់ឆ្នាំង...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ចូលរួមប្រជុំតាមប្រព័ន្ធអនឡាញជាមួយអង្គការ FAO
នៅរសៀលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួងកសិកម្ម បានដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចនៅខេត្តហៃណាន នៃសាធារណៈរដ្ឋប្រជាមានិតចិន ដើម្បីជួបពិភាក្សាជាមួយស្ថាប័នពាក់ព័ន្ធ...
ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំគណៈប្រតិភូទៅបំពេញ...
ឯកឧត្តមបណ្ឌិត យ៉ង សាំង កុមារ រដ្ឋលេខាធិការ នៃក្រសួងកសិកម្ម អញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល ជាមួយតំណាងសហគមន៍កសិកម្មចំនួន៣ នៅឃុំគោកធ្លកលើ ស្រុកជីក្រែង ខេត្ត...
នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត យ៉ង សាំង កុមារ រដ្ឋលេខាធិការ នៃក្រសួងកសិកម្ម...
ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ចេញប្រកាសថ្មី ស្តីពីការលើកទឹកចិត្តពន្ធដារ ចំពោះវិស័យកសិកម្ម
ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ចេញប្រកាសថ្មី ស្តីពីការលើកទឹកចិត្តពន្ធដារ...
ឯកឧត្តម ឡឹក សុធារ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម បានចូលរួមកម្មវិធី Maekyung Cambodia Forum
នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ឡឹក សុធារ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្តម ឌិត ទីណា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ អញ្ជើញដឹកនាំកិច្ចប្រជុំជាមួយក្រុមការងារក្រុងសិរីសោភ័ណ
នៅរសៀលថ្ងៃពុធ ទី២៧ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ...
ឯកឧត្តម ហុង ណារិត អនុរដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញចូលរួមក្នុងសិក្ខាសាលាស្តីពី «ការជំរុញពាណិជ្ជកម្ម និងវិនិយោគ កម្ពុជា-ប្រេស៊ីល»
នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ហុង ណារិត អនុរដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូក្រុង Yunfu ខេត្តក្វាងទុង ប្រទេសចិន
នាព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម បានដឹកនាំក្រុមការងារ ជួបសំណេះសំណាលជាមួយប្រជាសហគមន៍កសិកម្មសាលាវិស័យនៅភូមិខ្វាន់ទៀង ខេត្តកំពង់ធំ ដែលទើបបំប...
នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យនៃក្រសួងកសិកម្ម...
ឯកឧត្តមបណ្ឌិត យ៉ង សាំងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញជួបសំណេះសំណាល តម្រង់ទិសសមាជិកមន្រ្តីរាជការ នៃមន្ទីរកសិកម្មខេត្តព្រះវិហារ
នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម បណ្ឌិត យ៉ង សាំងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម...