សម្ភោ​ធ​ខ្លោង​ទ្វារ​និង​របង​សួន​ស្មសាន​សមាគម​ត្រកូល​ហ្គូ​វ

ចេញ​ផ្សាយ​ ១៥ មករា ២០១៨ 5458

កាលពី​ព្រឹក​ថៃ្ង​ទី៧ខែមីនា​ឆ្នាំ២០១០ លោក ច័ន្ទ សារុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ និង​ជា​ប្រធាន​កិ​តិ្ត​យស​អចិន្ត្រៃយ៍​សមាគម​ត្រកូល​ហ្គូ​វ បាន​អញ្ជើញ​ចូលរួម ជា​គណៈអធិបតី​ក្នុង​ពិធី​សម្ពោធ​ខ្លោងទ្វារ​និង​របង​សួន​ស្មសាន​សមាគម​ត្រកូល​ហ្គូ​វ នៅ​ឃុំ​ក្រាំង​ម្កាក់ ស្រុក​អង្គស្នួល ។

ក្នុង​ពិធី​នេះ​មាន​ការចូលរួម​ពី ឧកញ៉ា ឌួង ឈី​វ ប្រធាន​សមាគម​ខែ្មរ​ចិន នៅ​ព្រះរាជាណាចក្រ​កម្ពុជា ឧក​ញ្ញ៉ា ទ្រី ហេង ប្រធាន​កិ​តិ្ត​យស​អចិន្ត្រៃយ៍​សមាគម​ត្រកូល​ហ្គូ​វ លោក ហេង លី សមាគម​ត្រកូល​ហ្គូ​វ ប្រធាន អនុប្រធាន សមាជិក​ត្រកូល​ហ្គូ​វ តំណាង​ផ្សេង​ទាំង ១៥ យាយជី តាជី លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និង​ប្រជាពលរដ្ឋ​សរុប​ជាង ៧០០នាក់។

ក្នុង​ពិធី​នោះ លោក​រដ្ឋមន្ត្រី​បាន​សម្តែង​នូវ​ការសប្បាយរីករាយ និង​កោតសរសើរ​ចំពោះ ស្មារតី​រួបរួម សាមគ្គី​គ្នា​របស់​ត្រកូល​ហ្គូ​វ ក្នុងការ​កសាង​ស​មិ​ទិ្ធ​ផល​នានា មាន​ជា​អាទ​ទីស្នាក់ការ ត្រកូល​ហ្គូ​វ ក្នុងការ​កសាង​ហើយ​រួចជាស្រេច​យ៉ាង​ល្អ ហើយក៏​ជា​មរតក​របស់​ត្រកូល​សម្រាប់​ទុក ឲ​កូនចៅ​ជំនាន់​ក្រោយ ព្រះវិហារ​ចិន​ត្រកូល​ហ្គូ​វ​នៅ​ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ ដែល​បានដាក់ សម្ពោធ​ឲ​ប្រើប្រាស់​នៅ​ថ្ងៃទី ១៨ខែកុម្ភៈ​ឆ្នាំ២០០៩ ព្រះវិហារ​គីម​សាយ នៅ​ខេត្តកំពង់ស្ពឺ ដាក់ សម្ពោធ​ឲ​ប្រើប្រាស់​នៅ​ថ្ងៃទី២៤ ខែធ្នូរ​ឆ្នាំ២០០៩ និង​បាន​ចាត់​ប្រតិភូ​សមាជិក​ត្រកូល​ហ្គូ​វ ១៤នាក់ ទៅ​ទស្សនកិច្ច​នៅ​ខេត្ត​ក្វាង​ទុង​ប្រទេស​ចិន កាលពី​ថៃ្ង​ទី១០ ខែមីនា ឆ្នាំ២០០៩ ដែល​ទស្សនកិច្ច នេះ​បានផ្ដល់​ផលប្រយោជន៍​យ៉ាងច្រើន​ដល់​ការអភិវឌ្ឍន៍​និង​វិនិយោគ​នៅ​កម្ពុជា។

លោក​ក៏បាន​អំពាវនាវ​ឲ​សមាជិក​ត្រកូល​ហ្គូ​វ​បន្ត​មាន​សាមគ្គី​ផៃ្ទ​ក្នុង​ល្អ​អ្នកមាន​កំលាំង​ជួយ កំលាំង​អ្នកមាន​គំនិត​ជួយ​ជា​គំនិត និង​អ្នកមាន​ថវិកា ជួយ​ជា​ថវិកា ដើម្បី​រៀប​ចំក​នែ្ល​ង​ទី​ស្មសាន​នេះ ឲ​មាន​ជា​សួនច្បារ មាន​ខឿន​ផ្លូវ ក​នែ្ល​ង​អង្គុយលេង និង​ទី​ចំណតរថយន្ត​ឲ​មាន​របៀបរៀបរយ។ ហើយ​ត្រូវមាន​ទំនាក់ទំនង​ល្អជា​មួយ​គ្រប់​ត្រកូល​ទាំងអស់​ក្នុង និង​ក្រៅប្រទេស ដើម្បី​ចែករំលែក បទពិសោធន៍​វិជ្ជាជីវៈ​លើ​ការងារ​ជំនួញ​និង​ការងារ​សង្គម ក្នុងការ​ចូលរួម​អភិវឌ្ឍន៍​ប្រទេសជាតិ។

ពាក់ព័ន្ធ​វិស័យ​កសិកម្ម លោក​រដ្ឋមន្ត្រី​បានស្នើ​ឲ​ប្រជាកសិករ​ពង្រីក​ផៃ្ទ​ដី​ប្រព័ន្ធ​ប្រពលវប្បកម្ម ប​នែ្ថ​ម​ទៀត​ព្រោះថា​ការ​ស្ទូងស្រូវ​មួយ​ដើម យើង​ចំណេញ​ពូជ ប្ដូរ​មក​ប្រើ​ពូជ​សុទ្ធ រួមផ្សំ នឹង​ប​ច្ចក​ទេស​ដាំ​ដុះ​ល្អ និង​ទទួលបាន​ទិន្នផល​ខ្ពស់។ រដូវក្ដៅ​បានមក​ដល់​ហើយ​សូម​ប្រយ័ត្ន​ភ្លើង ឆេះ​ផ្ទះ ប្រយ័ត្ន​ជំងឺ​គ្រុនផ្តាសាយ​បក្សី ហូប​ទឹកស្អាត ដាំ​ពុះ លាងដៃ​សំអាត​នឹង​សាប៊ូ និង​សូម​ឲ ចូលរួម​ថែរក្សា​ទ្រព្យសម្បតិ្ត​សាធារណៈ ៕

ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ចេញប្រកាសថ្មី ស្តីពីការលើកទឹកចិត្តពន្ធដារ ចំពោះវិស័យកសិកម្ម
ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ចេញប្រកាសថ្មី ស្តីពីការលើកទឹកចិត្តពន្ធដារ...
ឯកឧត្តម ឡឹក សុធារ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម បានចូលរួមកម្មវិធី Maekyung Cambodia Forum
នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ឡឹក សុធារ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្តម ឌិត ទីណា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ អញ្ជើញដឹកនាំកិច្ចប្រជុំជាមួយក្រុមការងារក្រុងសិរីសោភ័ណ
នៅរសៀលថ្ងៃពុធ ទី២៧ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ...
ឯកឧត្តម ហុង ណារិត អនុរដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញចូលរួមក្នុងសិក្ខាសាលាស្តីពី «ការជំរុញពាណិជ្ជកម្ម និងវិនិយោគ កម្ពុជា-ប្រេស៊ីល»
នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ហុង ណារិត អនុរដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូក្រុង Yunfu ខេត្តក្វាងទុង ប្រទេសចិន
នាព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម បានដឹកនាំក្រុមការងារ ជួបសំណេះសំណាលជាមួយប្រជាសហគមន៍កសិកម្មសាលាវិស័យនៅភូមិខ្វាន់ទៀង ខេត្តកំពង់ធំ ដែលទើបបំប...
នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យនៃក្រសួងកសិកម្ម...
ឯកឧត្តមបណ្ឌិត យ៉ង សាំងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញជួបសំណេះសំណាល តម្រង់ទិសសមាជិកមន្រ្តីរាជការ នៃមន្ទីរកសិកម្មខេត្តព្រះវិហារ
នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម បណ្ឌិត យ៉ង សាំងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្តម ឌិត ទីណា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ អញ្ជើញដឹកនាំកិច្ចប្រជុំជាមួយក្រុមការងារក្រុងប៉ោយប៉ែត
នៅព្រឹកថ្ងៃពុធ ទី២៧ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ...
សារ​ឯកឧត្តម​រដ្ឋមន្ដ្រី ឌិត ទីណា ស្វាគមន៍​ដំណើរ​ត្រឡប់​មក​កាន់​កម្ពុជា​វិញ របស់​លោក គ្រី ម៉ះផល ប្រធាន​នាយកដ្ឋានសត្វព្រៃ និងជីវៈចម្រុះ នៃរដ្ឋបាល​ព្រៃឈើ
ឯកឧត្តម ឌិត ទីណា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ អញ្ជើញដឹកនាំកិច្ចប្រជុំជាមួយក្រុមការងារស្រុកអូរជ្រៅ
នៅរសៀលថ្ងៃអង្គារ ទី២៦ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ...
ឯកឧត្តម ឌិត ទីណា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ អញ្ជើញដឹកនាំកិច្ចប្រជុំជាមួយក្រុមការងារស្រុកម៉ាឡៃ
នៅព្រឹកថ្ងៃអង្គារ ទី២៦ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ...
ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម បានដឹកនាំក្រុមការងារ និងដៃគូអភិវឌ្ឍន៍ ទៅទស្សនកិច្ចសហគមន៍កសិកម្មទំនើបស្រូវនាងអំ នៅភូមិសែនជ័យ ស្រុកស្វាយលើ ខ...
នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យនៃក្រសួងកសិកម្ម...
មន្ដ្រីកសិកម្មឃុំនៅខេត្ត បន្ទាយមានជ័យ សង្ឃឹមថា ការបំពេញតួនាទីរបស់ខ្លួននឹងរួមចំណែកជួយដល់ កសិករនិងវិស័យកសិកម្មឱ្យកាន់តែប្រសើរឡើង
បន្ទាប់ពីចាប់ផ្តើមការងារនៅមូលដ្ឋានបានរយៈពេល១ខែដំបូង មន្រ្តីកសិកម្មឃុំ...
សេចក្តីប្រកាសព័ត៌មាន ស្តីពី លោក គ្រី ម៉ះផល ប្រធាននាយកដ្ឋានសត្វព្រៃនិងជីវចម្រុះ នៃរដ្ឋបាលព្រៃឈើ ត្រូវបានតុលាការអាមេរិកសម្រេចថាគ្មានទោសនៅក្នុងសំណុំរឿងសមគំនិ...
សេចក្តីប្រកាសព័ត៌មាន ស្តីពី លោក គ្រី ម៉ះផល ប្រធាននាយកដ្ឋានសត្វព្រៃនិងជីវចម្រុះ...
ឯកឧត្តម ឌិត ទីណា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ អញ្ជើញដឹកនាំកិច្ចប្រជុំជាមួយក្រុមការងារស្រុកមង្គលបូរី
នៅព្រឹកថ្ងៃចន្ទ ទី២៥ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ...