ឯកឧត្តមរដ្ឋមន្រី្ត បានអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើឯកសារនៃកិច្ចព្រមព្រៀងរវាងសមាជិកនៃក្រុមការងារអនុវត្តគម្រោងស្តីពី "RiceTechCambodia" ដែលគាំទ្រដោយទីភ្នាក់ងាសហគ្រាសរបស់ប្រទេសហូឡង់

ចេញ​ផ្សាយ​ ០១ តុលា ២០១៩ 2501

នៅសណ្ឋាគារ Raffles le Royal នារសៀលថ្ងៃពុធ ១២រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៩ ឯកឧត្តម វេង សាខុន រដ្ឋមន្រី្តក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើឯកសារនៃកិច្ចព្រម ព្រៀងរវាងសមាជិកនៃក្រុមការងារអនុវត្តគម្រោងស្តីពី "RiceTechCambodia" ដែលគាំទ្រដោយទីភ្នាក់ងាសហគ្រាសរបស់ប្រទេសហូឡង់។ ក្នុងពិធីនេះ ក៏មានការអញ្ជើញចូលរួមផងដែរពីសំណាក់ឯកឧត្តម Thomas Van Leeuwen តំណាងឯកអគ្គរដ្ឋទូតហូឡង់ប្រចាំព្រះរាជា ណាចក្រកម្ពុជ លោកជំទាវ ច័ន្ទ សូម៉ាលី អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន តំណាងមកពីស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍ ភ្ញៀវកិត្តិយសជាតិ អន្តរជាតិ សមាជិក សមាជិកាយ៉ាងច្រើនកុះករ។
ជាបឋម លោកសុង សារ៉ន តំណាងក្រុមហ៊ុន Amru Rice បានមានមតិស្វាគមន៍ និងរាយការណ៍ជូនអង្គពិធីជ្រាបដោយសង្ខេបអំពីគម្រោងខាងលើដោយសង្កត់ធ្ងន់ទៅលើគោលបំណង ផែនការសកម្មភាព ភាគីពាក់ព័ន្ធ ជំនួយឧបត្ថម្ភ និងលទ្ធផលរំពឹងទុក។ល។ បន្ទាប់មកលោក Robert Vreeman នាយក Sanorice លោកជំទាវ ច័ន្ទ សូម៉ាលី និងឯកឧត្តម Thomas Van Leeuwen ក៏មានចំណាប់អារម្មណ៍ដោយសង្ខេបជាបន្តបន្ទាប់ពាក់ព័ន្ធនឹងគម្រោងនេះផងដែរ។
នាឱកាសនេះ ឯកឧត្តមរដ្ឋមន្រ្តីបានថ្លែងអំណរគុណជូនចំពោះរដ្ឋាភិបាលហូឡង់ដែលបានគាំទ្រហិរញ្ញវត្ថុដើម្បីអនុវត្តគម្រោងនេះ និងវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុន Amru Rice ដែលបានខិតខំស្វះស្វែងរកដៃគូជាតិនិងអន្តរជាតិបំណងកៀរគរជំនួយឧបត្ថម្ភទាំងបច្ចេកទេស និងហិរញ្ញវត្ថុដើម្បីយកមកអនុវត្តគម្រោងក្នុងទិសដៅជួយដល់កសិករខ្នាតតូចនៅខេត្តមណ្ឌលគិរី ដូចបានបញ្ជាក់ជូនយ៉ាងពិស្តារដោយលោក សុង សារ៉ន លោក Robert Vreeman លោកជំទាវច័ន្ទ សូម៉ាលី និងឯកឧត្តម Thomas Van Leeuwen រួចហើយ។ ឯកឧត្តមរដ្ឋមន្រ្តីបានថ្លែងបន្តក្នុងសុទិដ្ឋិ និយមថា គម្រោងនេះបានកើតឡើងស្របពេលដែលរាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានដាក់ចេញនូវគោលនយោបាយ និងចក្ខុវិស័យពិតប្រាកដក្នុងការធ្វើទំនើបភាវូបនីយកម្មកសិកម្ម មានលក្ខណៈបរិយាប័ន្ន ធន់នឹងការប្រែប្រួលអាកាសធាតុ ការប្រកួតប្រជែងជាលក្ខណ:អន្តរជាតិដោយឈរលើគោលការណ៍ធានាគុណភាព អនាម័យ ភូតគាមអនាម័យ (SPS) និងតម្លៃបន្ថែម ដែលតម្រូវឲ្យបានសមស្របទៅនឹងតុល្យភាពនៃការប្រើប្រាស់ធនធានដី ទឹក មនុស្ស និងធាតុចូលកសិកម្មផ្សេងៗទៀតផងដែរ ក្នុងសុឆន្ទ:ជំរុញកំណើនប្រាក់ចំណូលគ្រួសារនៅជនបទដែលភាគច្រើនជាជនជាតិដើមភាគតិចនៅខេត្តមណ្ឌលគីរី។
លោកបានរម្លេចផងដែរថានៅឆ្នាំ២០១៨ កម្ពុជាបានក្លាយជាប្រទេសនាំចេញអង្ករមួយក្នុង ចំណោមប្រទេសនាំចេញអង្ករធំៗទាំង១០ នៅលើពិភពលោក។ ក្នុងរយៈពេលបួនឆ្នាំជាប់ៗគ្នា អង្ករក្រអូបពូជស្រូវផ្ការំដួលរបស់កម្ពុជាត្រូវបានទទួលស្គាល់ថាមានគុណភាពល្អ និងរសជាតិឆ្ងាញ់ជាងគេបំផុតលើពិភពលោក។ ព្រមជាមួយសមិទ្ធផលនេះ វិស័យស្រូវ-អង្ករកម្ពុជាក៏កំពុងមានបញ្ហាប្រឈមសំខាន់ៗមួយចំនួនដែលជាឧបសគ្គក្នុងការធ្វើឲ្យសម្រេចគោលនយោបាយនាំចេញអង្គរ ១លានតោន/ឆ្នាំ របស់រាជរដ្ឋាភិបាល ក្នុងនោះមានដូចជា៖ ១-កង្វះទុនសម្រាប់ប្រមូលទិញស្រូវ ខ្វះឡសម្ងួត និងឃ្លាំងស្តុក ២- ការផ្គត់ផ្គង់ធាតុចូលសម្រាប់ធ្វើការកែច្នៃមានតម្លៃខ្ពស់ ព្រមទាំងមធ្យោបាយដឹកជញ្ជូន ៣- ការអនុវត្តវិធានបច្ចេកទេស អនាម័យ និងភូតគាមអនាម័យក្នុងរោងម៉ាស៊ីនកិនស្រូវនៅមានកម្រិត។ល។ ដែលទាមទារឲ្យគ្រប់ភាគីពាក់ព័ន្ធដោយត្រង់ និងដោយប្រយោល សហការចូលរួមបំពេញតួនាទី ភារកិច្ច និងកាតព្វកិច្ច ដោយឈរលើស្មារតីទទួលខុសត្រូវ និងរក្សាផលប្រយោជន៍ជាតិ និងប្រជាជនជាចំបង។ ដើម្បីកសាង និងអភិវឌ្ឍផលិតកម្មស្រូវ ឯកឧត្តមរដ្ឋមន្រ្តីបានស្នើឲ្យអង្គពិធីគិតពិចារណានូវវិធានការគន្លឹះមួយ ចំនួនជាអាទិ៍៖ ១- ការលើកកម្ពស់ផលិតកម្មស្រូវប្រកបដោយគុណភាព ប្រសិទ្ធភាពសេដ្ឋកិច្ច និងនិរន្តរភាពបរិស្ថាន ២- ការបង្កើនប្រសិទ្ធភាព និងភាពប្រកួតប្រជែងក្នុងការកែច្នៃអង្ករ និង ៣- ការធ្វើពិពិធកម្មទីផ្សារអង្ករ និងជំរុញការនាំចេញ ៤- ការរៀបចំចងក្រងសហគមន៍ផលិតដោយឈរលើគោលការណ៍ការអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យា និងអភិក្រម "រដ្ឋ-ឯកជន-ដៃគូអភិវឌ្ឍ-សហគមន៍" ៥- ពង្រឹងភាពទទួលខុសត្រូវលើការផ្គត់ផ្គង់ធាតុចូលកសិកម្មឲ្យបានសុក្រឹត។ បច្ចុប្បន្ន ដោយឆ្វេងយល់លើតម្រូវការចំបាច់ រាជរដ្ឋាភិបាលបានព្យាយាមកាត់បន្ថយតម្លៃសេវាកម្ម និងរបាំងជាច្រើនដើម្បីសម្រួលដល់ការនាំចេញ យកចិត្តទុកដាក់ដោះស្រាយបញ្ហាឡសម្ងួត និងឃ្លាំងស្តុកតាមរយៈគម្រោង Rice-SDP, JICA, គម្រោងជំរុញផលិតកម្មស្បៀង (BFP) គម្រោងហិរញ្ញប្បទានរបស់ចិន និងគម្រោងរបស់ធនាគារអភិវឌ្ឍន៍ជនបទ។ល។
វិស័យឯកជនបានឲ្យដឹងថា ការនាំចេញអង្ករសរីរាង្គទៅទីផ្សារសហភាពអឺរ៉ុបជាប់លំដាប់ថ្នាក់លេខ៥ នេះសរបញ្ជាក់ឲ្យឃើញថាការចុះកិច្ចព្រមព្រៀងថ្ងៃនេះ គឺជាការបោះជំហានទៅមុខមួយកម្រិតទៀតក្នុងការជំរុញផលិតកម្មស្រូវសរីរាង្គ និងការកែច្នៃសម្រាប់នាំចេញ។ គម្រោងសង្ឃឹមថា នឹងមានកសិករខ្នាតតូចនៅតំបន់គោលដៅចំនួន ២ ៤០០គ្រួសារ ទទួលបានផល ហើយកសិករចំនួន១ ៣០០នាក់ នឹងទទួលបានការបណ្តុះបណ្តាលបច្ចេកទេស។ ក្រៅពីនេះសហគមន៍នឹងទទួលបានលានហាលស្រូវ ឃ្លាំងស្តុក និងសម្ភារផ្សេងៗទៀត។ ដូច្នេះគ្រប់តួអង្គពាក់ព័ន្ធ ត្រូវប្តេជ្ញាចិត្តទាំងអស់គ្នាដើម្បីចូលរួមចំណែកជួយជំរុញការអនុវត្តគម្រោងនេះឲ្យទទួលបានជោគជ័យតាមការរំពឹងទុក។

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញចូលរួមចុះហត្ថលេខាលើពិធីសារចំនួនពីរ នៅក្នុងកិច្ចប្រជុំលើកទី៧ នៃគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន
នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ផ្សោតក្បាលត្រឡោក រតនសម្បត្តិជាតិ
សត្វផ្សោតគឺជាថនិកសត្វ ដែលចិញ្ចឹមកូនដោយទឹកដោះ។ វាបង្កកំណើតចន្លោះពី ២ ទៅ...
ឯកឧត្តមរដ្ឋមន្ដ្រី​ ឌិត ទីណា អញ្ជើញពិនិត្យការងារអភិរក្សធនធានជលផល និងប្រព័ន្ធជីវចម្រុះបាតសមុទ្ររបស់អង្គការអភិរក្សធនធានសមុទ្រកម្ពុជា ​MCC
នៅរសៀលថ្ងៃព្រហស្បតិ៍​ ទី១៨ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមរដ្ឋមន្ដ្រី​ ឌិត ទីណា...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាគម្រោងថវិកាឆ្នាំ២០២៥
នៅព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាគម្រោងស្តីពី Water Security Improvement
នៅព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
សូមគោរពជូនពរ ឯកឧត្តម ឌិត ទីណា
ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ...
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រៀបចំពិធីសូត្រមន្ត​ អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ
នៅរសៀលថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត...
ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការជាតិគ្រប់គ្រង​ និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា
នៅព្រឹកថ្ងៃទី៩​ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមអនុរដ្ឋលេខាធិការ​ ឡោ រស្មី តំណាងក្រសួងកសិកម្ម...
ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម អញ្ជើញដឹកនាំក្រុមការងារជលផល ចុះត្រួតពិនិត្យសមាគម សហគមន៍ធម្មជាតិពារាំង ក្នុងភូមិសាស្រ្តសង្កាត់ជ្រាវ ក្រុង...
នៅថ្ងៃទី៧ ខែមេសា ឆ្នាំ ២០២៤ ឯកឧត្តមប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម...
ឯកឧត្តម ឱម គឹមស៊ា រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញដឹកនាំគណ:ប្រតិភូ ចុះសួរសុខទុក្ខកងវរសេនាតូចព្រំដែនលេខ៣ នៅខេត្តកោះកុង
នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤ ដោយមានការអនុញ្ញាតិពីឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម...
លោកបណ្ឌិត សរ ចិត្រា អគ្គលេខាធិការរងទទួលបន្ទុករួម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញជាអធិបតីភាពក្នុងពិធីចុះហត្ថលេខាលើគម្រោងស្តីពី“សកម្មភាពសហគមន៍...
នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤ លោកបណ្ឌិត សរ ចិត្រា អគ្គលេខាធិការរងទទួលបន្ទុករួម...
ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញជាអធិបតីភាពបើកសិក្ខាសាលាស្ដីពីកិច្ចពិគ្រោះយោបល់លើការប្រមូលធាតុចូលកិច្ចសហប្រតិបត្ដិការទ្វេភាគី និងពហុភាគី...
នៅព្រឹកថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម អញ្ជើញចុះសួរសុខទុក្ខកងអន្តរាគមន៍បង្រ្កាបបទល្មើសជលផល ដែលឈរជើងនៅអាងត្រពាំងថ្ម ក្នុងស្រុកភ្នំស្រុក ខេត្តបន...
នៅថ្ងៃសៅរ៍ ទី0៦ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម...
បទយកការណ៍៖ ជំហានឆ្ពោះទៅកាន់ការបង្កើតសហគមន៍ទំនើបដំបូងគេបង្អស់នៅកម្ពុជា
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាននឹងកំពុងជំរុញចងក្រងសហគមន៍កសិកម្មទំនើប...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ អញ្ជើញចុះជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងប្រដាប់អាវុធឈរជើងក្ន...
នៅព្រឹកថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...