ទំនប់ទឹក​ចំនួន៣នៅ​ត្រពាំង​ក្រញូង​ត្រូវបាន​សម្ភោ​ធ

ចេញ​ផ្សាយ​ ១៥ មករា ២០១៨ 2504

ទំនប់ទឹក​ចំនួន៣ដែល​ស្ថិត នៅ​ឃុំ​ត្រពាំង​ក្រញូវ ស្រុក​ត្រាំកក់ ត្រូវបាន​សម្ភោ​ធ​កាលពីពេលថ្មីៗនេះ ខណៈដែល​រដូវ​​វស្សា​ នឹង​ចាប់ផ្ដើម​នៅ​ដើមខែ​ឧសភា​នេះ។

លោក ច័ន្ទ សារុន រដ្ឋមន្ដ្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់​ និង​នេសាទ ​និង​សហការី​របស់លោក​​ជាច្រើនរូប​ បាន​អញ្ជើញ​ចូលរួម​អបអរ​សមិទ្ធផល​ថ្មី​នេះ។ ទំនប់​ទាំង៣នេះ​មាន​ទំនប់០២ ទំនប់​តាអាំ​និង​ទំនប់​ក្រាំង​អម្ពិល។

ជា​ទំនប់​ខ្នាតតូច​ល្មម​នៅ​ជនបទ ​ដែល​កសាងឡើង​ដោយ ​ថវិការរបស់ លោក​រដ្ឋ​មន្ដ្រី​កសិកម្ម ​សរុប​ចំនួន​ជាង២០លាន​រៀល។ អ្នកភូមិ​ចំនួន​ជាង២០០នាក់ ​ដែល​ចូលរួម​ក្នុង​ពិធី​នេះ​ បាន​សម្ដែង​នូវ​ក្ដី​រី​រាយ ពីព្រោះ​គុណ​ប្រ​យោ​ជ​ន៏​របស់​ទំនប់​នេះ នឹង​ជួយ​ដល់​ការងារ​កសិកម្ម ​របស់​ពួកគេ​ក្នុង​រដូវ​បង្កបង្កើនផល។

លោក​រដ្ឋមន្ដ្រី ច័ន្ទ សារុន បាន​ថ្លែងប្រាប់​អ្នកភូមិ​នៅក្នុង​ឱកាស​នោះ​ថា​នេះ​ជា​សមិទ្ធិ​ថ្មី​មួយទៀត របស់​អ្នក​ឃុំ​ត្រពាំង​ក្រញូង។ ដូចនេះ​ត្រូវតែ​ប្រើប្រាស់​ធនធាន​នេះ​ឱ្យមាន​ប្រសិទ្ធភាព។ លោក​បន្ដថា​ទឹកជា​ប្រភព​នៃ​ជីវិត។ មានទឹក​គឺមាន​ការរីកចម្រើន​ខា​ង​វិស័យ​កសិកម្ម។

ការរីកចម្រើន​ខា​ងក​សិ​កម្ម​ នឹង​ធ្វើឱ្យ​ជីវភាព​កសិករ​កាន់តែ​ប្រសើរឡើង។ លោក​បានស្នើ់រ​ដល់​ប្រជាជន​អាជ្ញាធរ​មូលដ្ឋាន​ឱ្យ​យក​ចិ​ត្ដ​ទុកដាក់​ក្នុងការ​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​ទឹក​ក្នុង​មូលដ្ឋាន​ដោយមាន​ការថែទាំ​ប្រភពទឹក​ការគ្រប់គ្រង​ប្រភពទឹក ការស្វែងរក​ប្រភពទឹក​និង​បង្កើត​នូវ​ប្រភពទឹក។ លោក​បន្ដទៀតថា​ជាទូទៅ​កសិករ​យើង​នៅ​ខែវស្សា​ដែលមាន​ភ្លៀង​ធ្លាក់​មានទឹក​គ្រប់គ្រាន់​មិនសូវ​យក​ចិ​ត្ដ​ទុកដាក់​គ្រប់គ្រង​ទឹក​ឱ្យបាន​ល្អ​ទេ ដោយ​ទុកឱ្យ​ទឹក​ហូរ​ចោល ដោយ​ពុំមាន​ការគ្រប់គ្រង។ ដូចនេះ​ត្រូវតែ​ផ្លាស់​ទម្លាប់​នេះ​ចេញ។

លោក​រដ្ឋមន្ដ្រី​បាន​ណែ​នាំឱ្យ​មន្ទីរ​កសិកម្ម​ខេត្ដ​ចុះជួយ​ដល់​កសិករ​ដោយ​បើក​វគ្គ​ដាំ​ដំណាំផ្សេងៗដើម្បីឱ្យ​កសិករ​ទទួលបាន​ចំណេះដឹង​ថ្មី​ថែមទៀត។ក្នុងពេលនោះ​លោក​ក៏បាន​ដោះស្រាយ​សំណូមពរ​របស់​អ្នកភូមិ​ដែល​សុំ​ប្រឡាយ​ជាង៦០០ម៉ែត្រ​និង​លូ​ចំនួន២កន្លែង៕

សូមគោរពជូនពរ ឯកឧត្តម ឌិត ទីណា
ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ...
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រៀបចំពិធីសូត្រមន្ត​ អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ
នៅរសៀលថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត...
ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការជាតិគ្រប់គ្រង​ និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា
នៅព្រឹកថ្ងៃទី៩​ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមអនុរដ្ឋលេខាធិការ​ ឡោ រស្មី តំណាងក្រសួងកសិកម្ម...
ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម អញ្ជើញដឹកនាំក្រុមការងារជលផល ចុះត្រួតពិនិត្យសមាគម សហគមន៍ធម្មជាតិពារាំង ក្នុងភូមិសាស្រ្តសង្កាត់ជ្រាវ ក្រុង...
នៅថ្ងៃទី៧ ខែមេសា ឆ្នាំ ២០២៤ ឯកឧត្តមប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម...
ឯកឧត្តម ឱម គឹមស៊ា រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញដឹកនាំគណ:ប្រតិភូ ចុះសួរសុខទុក្ខកងវរសេនាតូចព្រំដែនលេខ៣ នៅខេត្តកោះកុង
នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤ ដោយមានការអនុញ្ញាតិពីឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម...
លោកបណ្ឌិត សរ ចិត្រា អគ្គលេខាធិការរងទទួលបន្ទុករួម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញជាអធិបតីភាពក្នុងពិធីចុះហត្ថលេខាលើគម្រោងស្តីពី“សកម្មភាពសហគមន៍...
នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤ លោកបណ្ឌិត សរ ចិត្រា អគ្គលេខាធិការរងទទួលបន្ទុករួម...
ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញជាអធិបតីភាពបើកសិក្ខាសាលាស្ដីពីកិច្ចពិគ្រោះយោបល់លើការប្រមូលធាតុចូលកិច្ចសហប្រតិបត្ដិការទ្វេភាគី និងពហុភាគី...
នៅព្រឹកថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម អញ្ជើញចុះសួរសុខទុក្ខកងអន្តរាគមន៍បង្រ្កាបបទល្មើសជលផល ដែលឈរជើងនៅអាងត្រពាំងថ្ម ក្នុងស្រុកភ្នំស្រុក ខេត្តបន...
នៅថ្ងៃសៅរ៍ ទី0៦ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម...
បទយកការណ៍៖ ជំហានឆ្ពោះទៅកាន់ការបង្កើតសហគមន៍ទំនើបដំបូងគេបង្អស់នៅកម្ពុជា
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាននឹងកំពុងជំរុញចងក្រងសហគមន៍កសិកម្មទំនើប...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ អញ្ជើញចុះជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងប្រដាប់អាវុធឈរជើងក្ន...
នៅព្រឹកថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការ ក្រសួងកសិកម្ម អញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យវាយតម្លៃសហគមន៍កសិកម្ម ដែលត្រូវបានជ្រើសរើសចូលរួមអនុវត្ដទស្សនទានជំរុញផលិតកម...
ឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញដឹកនាំក្រុមការងារ...
ឯកឧត្តម ខាត់ សុធី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញចូលរួមបិទវគ្គបណ្តុះបណ្តាលមន្ត្រីកសិកម្មឃុំ នៅតំបន់សមុទ្រនៃខេត្តតាកែវ
នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ខាត់ សុធី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម...
បទយកការណ៍៖ កញ្ញា ហួ លីសា មានមោទនភាពចំពោះខ្លួនឯងដែលអាចយកជំនាញកសិកម្មមកបម្រើប្រជាកសិករនៅស្រុកកំណើត
កញ្ញា ហួ លីសា គឺជាយុវតីមួយរូបដែលមានកំណើតកើតជានៅស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។...
ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញចូលរួមកិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់ឧត្តមមន្ត្រីកម្ពុជា-អូស្ត្រាលី លើកទី៤ នៅរាជធានីភ្នំពេញ
នៅព្រឹកថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម...
លោកជំទាវ ចាន់ ផលលឿន អនុរដ្ឋលេខាធិការ នៃក្រសួងកសិកម្ម អញ្ជើញជាអធិបតីភាពក្នុងសិក្ខាសាលាថ្នាក់ជាតិ ស្តីពីសកម្មភាព និងភាពធន់នឹងអាកាសធាតុ សម្រាប់វិស័យកសិកម្មនៅក...
នៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៤ លោកជំទាវ ចាន់ ផលលឿន អនុរដ្ឋលេខាធិការ នៃក្រសួងកសិកម្ម...