ឯកឧត្តមរដ្ឋមន្ត្រី វេ​ង សាខុន និងសហការីចុះពិនិត្យចំការបន្លែរបស់កសិករនៅភូមិបែកកាំភ្លើង ឃុំចាន់ស ស្រុកសូត្រនិគម ខេត្តសៀមរាប

ចេញ​ផ្សាយ​ ២៨ មករា ២០១៩ 18

បន្ទាប់ពីកម្មវិធីចុះពិនិត្យកសិដ្ឋានចិញ្ចឹមក្រពើរបស់លោក ខូយ ឈីន រួចមកឯកឧត្តម និងសហការីចុះពិនិត្យចំការបន្លែរបស់កសិករនៅភូមិបែកកាំភ្លើង ឃុំចាន់ស ស្រុកសូត្រនិគម ខេត្តសៀមរាប។ កសិករ សាន សិន បានរៀបរាប់ថាដោយទទួលបានការបណ្តុះបណ្តាលបច្ចេកទេសពីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអង្គការសម្របសម្រួលការអភិវឌ្ឍកសិកម្មកម្ពុជា (Cambodia Agriculture Development Facility) បច្ចប្បន្នកសិករប្រមាណជា ១៧០គ្រួសារ បានដាំបន្លែដូចជាត្រសក់ទ្រើង ម្រះ ប៉េងប៉ោះ សណ្តែកកួរ ដែលជាប្រពពចំណូលសម្រាប់គ្រួសារ ដោយសារឆ្នាំនេះបន្លែគ្រប់ប្រភេទមានតម្លៃល្អប្រសើរជាងឆ្នាំមុនៗ។ បច្ចុប្បន្នក្រុមផលិតបន្លែបានចុះកិច្ចសន្យាផ្គត់ផ្គង់ឱ្យផ្សារទំនើបម៉ាក្រូ នៅខេត្តសៀមរាប ហើយកំពុងបង្កើនការផលិតព្រោះតម្រូវការបរិមាណនៅលើទីផ្សារមានការកើនឡើងជាបន្តបន្ទាប់។
 
ពិនិត្យឃើញសកម្មភាពជាក់ស្តែងលើការងារប្រមូលផល ដាំដុះ វេចខ្ចប់ ដឹកជញ្ជូនទៅកាន់ទីផ្សារ និងបញ្ហាដែលកំពុងតែកើតមានជាក់ស្តែងនៅចំការ ឯកឧត្តមរដ្ឋមន្ត្រីបានធ្វើការណែនាំដល់អគ្គនាយកដ្ឋានកសិកម្ម ឱ្យសហការជាមួយមន្ទីរកសិកម្មខេត្ត និងដៃគូឯកជនមកអភិវឌ្ឍន៍លើការងារបច្ចេកទេស ពិសេសកម្មវិធីផលិតកម្ម (រៀបចំដី គ្រាប់ពូជ បណ្តុះកូន ដាំដុះ ប្រមូលផល វេចខ្ចប់ និងនាំចេញទៅកាន់ទីផ្សារ) និងពិនិត្យលទ្ធភាពធ្វើឃ្លាំងត្រជាក់រក្សាបន្លែ និងមធ្យោបាយដឹកជញ្ជូន ដោយសហការជាមួយដៃគូទទួលទិញ ឬផ្សារទំនើបធំៗ។ ដោយឡែក បញ្ហា ជំងីអគ្គនាយកដ្ឋាន និងមន្ទីរត្រូវចុះធ្វើអន្តរាគមន៍ជាបន្ទាប់ដើម្បីទប់ស្កាត់ និងចាត់វិនិងចាត់វិធានការការពារ។
 
ចំពោះប្រជាកសិករ លោកបានលើកទឹកចិត្តឱ្យខិតខំបន្ថែមទៀតទាំងការងារអនុវត្ត និងទ្រឹស្តីដើម្បីជាទុនក្នុងការផលិតបន្លែដែលធានាបានគុណភាព អនាម័យ និងសុវត្ថិភាព ឆ្លើយតបតាមសេចក្តីត្រូវការរបស់អ្នកបរិភោគ និងទីផ្សារទំនើបៗ ជាពិសេសគួរសិក្សាបន្ថែមក្នុងការផ្លាស់ប្តូរមុខបន្លែ រើសយកប្រភេទបន្លែមានទីផ្សារ តម្លៃខ្ពស់ រក្សាទុកបានយូ ដូចជាខ្ទឹមបារាំងជាដើម ហើយចៀសវាងដាំបន្លែដដែល ជាន់គ្នាដែលធ្វើឱ្យប៉ះពាល់ដល់ការផ្គត់ផ្គង់ទីផ្សារ តម្លៃ និងការរក្សាទុកដាក់។

ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានអនុញ្ញាតឲ្យ ឯកឧត្តម Vu Quang Minh ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសង្គមនិយមវៀតណាមបានចូលជួប សំណេះសំណាល
នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នារសៀលថ្ងៃពុធ ៦កើត ខែផល្គុន...
លោក ហុង ណារិត និងភរិយា ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃមជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម មានកិត្តិយសទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមរដ្ឋមន្ត្រី...
នៅព្រឹកថ្ងៃអង្គារ ៥កើត ខែចេត្រ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៩...
ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានទទួលជួបកញ្ញា Olga Pascenco (Loan Officer of the European Investment Bank in Asia, EIB) និងសហការី
នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាព្រឹកថ្ងៃពុធ ១៤រោច ខែផល្គុន...
ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានអនុញ្ញាតឲ្យឯកឧត្តម Takahashi Fumiaki ប្រធានសមាគមជប៉ុន-កម្ពុជា និងសហការីចូលជួបពិភាក្សាការងារ
នៅរសៀលថ្ងៃព្រហស្បតិ៍ ៨រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៨...
ពិធីបិទកិច្ចប្រជុំបូកសរុបការងារឆ្នាំ២០១៨-២០១៩ និងលើកទិសដៅអនុវត្តបន្តឆ្នាំ២០១៩ -២០២០ ក្រោមអធិបតិភាពឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន
នៅអគាររដ្ឋបាលខេត្តត្បូងឃ្មុំ នារសៀលថ្ងៃពុធ ៧រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក...
ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានទទួលជួបលោក Michael Tse ប្រធានក្រុមហ៊ុន Green Leader (Cambodia) Co., Ltd
នៅវេលាម៉ោង១៥:០០ រសៀលថ្ងៃដដែល នៅទីស្ដីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ...
សិក្ខាសាលាស្តីពី “វិធានការការពារ និងទប់ស្កាត់ជំងឺប៉េស្តជ្រូកអាហ្វ្រិកនៅកម្ពុជា” ក្រោមអធិបតីភាពឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន
នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាព្រឹកថ្ងៃអង្គារ ៦រោច...
ឯកឧត្ដមរដ្ឋមន្ត្រី វេង សាខុន បានទទួលជួបគណ:កម្មាធិការផលិតភាពកម្ពុជាអញ្ជើញមកពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដឹកដោយឯកឧត្តម ស៊ីសុវត្តិ ដួងច័ន្ទទោ
នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នារសៀលថ្ងៃច័ន្ទ ៥រោច ខែផល្គុន...
មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ចាមបានរៀបចំពិធីបិទកិច្ចប្រជុំបូកសរុបការងារឆ្នាំ២០១៨-២០១៩ និងលើកទិសដៅអនុវត្តបន្តឆ្នាំ២០១៩-២០២០ ក្រោមអធិបតិភាពឧត្តមរដ្ឋមន្រ្តី...
នារសៀលថ្ងៃសៅរ៍ ០៣រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៣...
ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានអនុញ្ញាតលោកស្រីបណ្ឌិត សាន អីលី នាយកគម្រោងសុវត្ថិភាពស្បៀង និងបរិស្ថាន និងលោកម៉ាធ្យូ អែដវុធសិន ប្រធានគម្រោងព្រៃឡង់បៃតង និងសហការី...
នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នារសៀលថ្ងៃព្រហស្បតិ៍ ១រោច...
កម្មវិធីចុងក្រោយនៃដំណើរបេសកកម្មមកកាន់ខេត្តបាត់ដំបង និងខេត្តពោធិ៍សាត់របស់ឯកឧត្តមរដ្ឋមន្រ្តី និងសហការី
កម្មវិធីទី៥: កម្មវិធីទី៥ គឺជាកម្មវិធីចុងក្រោយនៃដំណើរបេសកកម្មមកកាន់ខេត្តបាត់ដំបង...
ឯកឧត្តមរដ្ឋមន្រ្តីបានអញ្ជើញទស្សនកិច្ចមជ្ឈមណ្ឌលឧត្ដមភាព ប្រពលវប្បកម្មកសិកម្មនិរន្តរភាព និងអាហារូបត្ថម្ភ Center of Excellence on Substainable Agricultural Intensification and Nutrition (CE SAIN)
កម្មវិធីទី៤: ទស្សនកិច្ចមជ្ឈមណ្ឌលឧត្ដមភាព ប្រពលវប្បកម្មកសិកម្មនិរន្តរភាព...
ឯកឧត្តមរដ្ឋមន្ត្រីបានចូលមកពិនិត្យ និងធ្វើការសំណេះសំណាលជាមួយដេប៉ូ សុង មួយជាម្ចាស់ដេប៉ូផ្គត់ផ្គង់ និងចែកចាយគ្រាប់ពូជ និងសម្ភារៈកសិកម្ម
កម្មវិធីទី៣: ឯកឧត្តមរដ្ឋមន្ត្រីបានចូលមកពិនិត្យ និងធ្វើការសំណេះសំណាលជាមួយដេប៉ូ...
ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន និងសហការីបានបន្តដំណើរមកពិនិត្យ និងស្វែងយល់អំពីដំណើរការកែច្នៃផ្លែឈើមានដូចជាផ្លែស្វាយ ម្នាស់ តាង៉ែន និងល្ហុងរបស់ក្រុមហ៊ុនា (Misota Co. Fruit...
កម្មវិធីទី២: ឯកឧត្តមរដ្ឋមន្ត្រី និងសហការីបានបន្តដំណើរមកពិនិត្យ និងស្វែងយល់អំពីដំណើរការកែច្នៃផ្លែឈើមានដូចជាផ្លែស្វាយ...
ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន និងសហការី បានអញ្ជើញចុះពិនិត្យសកម្មភាពគម្រោងនូរីស (Nourish)
កម្មវិធីទី១÷ ភូមិពួកឆ្មារ ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង ឯកឧត្តមរដ្ឋមន្ត្រី...