ឯកឧត្តមរដ្ឋមន្រ្តី និងគណប្រតិភូបានអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីកសិកម្ម និងព្រៃឈើអាស៊ាន-ឥណ្ឌាលើកទី៥ នៅសណ្ឋាគារ THE EMPIRE នៃប្រទេសប្រ៊ុយណេ

ចេញ​ផ្សាយ​ ១៧ តុលា ២០១៩ 2377

នៅរសៀលថ្ងៃពុធ ៣រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៩ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងគណប្រតិភូបានអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីកសិកម្មនិងព្រៃឈើអាស៊ាន-ឥណ្ឌាលើកទី៥ នៅសណ្ឋាគារ THE EMPIRE នៃប្រទេសប្រ៊ុយណេ។
ប្រធានក្រុមការងារកសិកម្មនិងព្រៃឈើអាស៊ាន-ឥណ្ឌា បានរាយការណ៍និងផ្តល់នូវអនុសាសន៍ជូនអង្គប្រជុំរដ្ឋមន្រ្តីកសិកម្មនិងព្រៃឈើអាស៊ាន-ឥណ្ឌាលើកទី៥ នូវវឌ្ឍនភាពសកម្មភាពកិច្ចសហប្រតិបត្តិការអាស៊ាន-ឥណ្ឌាកសិកម្មនិងព្រៃឈើ៖
១. កម្មវិធីសកម្មភាពទី១ : ពង្រឹងកិច្ចសហប្រតិបត្តិការក្នុងផ្នែកចំណីអាហារ កសិកម្ម និងព្រៃឈើក្នុងចំណុចគន្លឹះដែលអាចផ្តល់ប្រយោជន៍ទៅវិញទៅមក ដើម្បីពង្រឹងផលិតភាពនៃផលិតផលកសិកម្ម និងឆ្លើយតបទៅនឹងបញ្ហាសន្តិសុខស្បៀង ក៏ដូចជាលើកកម្ពស់រំហូរផលិតផលកសិកម្មទៅកាន់ទីផ្សារពិភពលោក
២. កម្មវិធីសកម្មភាពទី២ : ជំរុញបណ្តាញនិងកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាលមានសមត្ថកិច្ច ជាមួយនិងអ្នកជំនាញកសិកម្មនិងចំណីអាហារ មន្ទីរពិសោធន៍ ស្ថាប័នគ្រឹះស្ថានសិក្សាដែលពាក់ព័ន្ធនិឹងចំណីអាហារនិងកសិកម្ម កសិករនិងសហគមន៍កសិកម្ម និងអ្នកជំនួញ អាស៊ាននិងឥណ្ឌា
៣. កម្មវិធីសកម្មភាពទី៣ : ជំរុញការវិនិយោគ ការបង្កើនសមត្ថភាព ការចែករំលែកព័ត៌មាននិងបទពិសោធន៏ និងការអនុវត្តល្អប្រសើរ ស្រាវជ្រាវនិងអភិវឌ្ឍន៍ បច្ចេកវិទ្យាកសិកម្ម ការគ្រប់គ្រងនិងនវានុវត្តន៍ក្នុងវិស័យចំណីអាហារ កសិកម្ម ជលផល និងព្រៃឈើ
៤. កម្មវិធីសកម្មភាពទី៤ : អភិវឌ្ឍន៍ធនធានមនុស្សក្នុងអនុវិស័យចំណីអាហារ កសិកម្ម ជលផល និងព្រៃឈើ ដោយផ្តល់ឱកាសដល់អ្នកជំនាន់ក្រោយអាស៊ាន សិក្សាពីការគ្រប់គ្រងនិងអភិរក្សធនធានធម្មជាតិ ការប្រើបច្ចេកទេសល្អប្រសើរ ការគ្រប់គ្រងនិងការអនុវត្តនៅកសិដ្ឋាន តាមរយៈការបណ្តុះបណ្តាលនិងផ្សព្វផ្សាយ
៥. កម្មវិធីសកម្មភាពទី៥ : គាំទ្រនិងពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការអនុវត្តក្របខណ្ឌសន្តិសុខស្បៀងចម្រុះអាស៊ាន (AIFS) និងផែនការយុទ្ធសាស្រ្តសកម្មភាពសន្តិសុខស្បៀង ក្នុងតំបន់អាស៊ាន ២០១៥-២០២០ និង
៦. កម្មវិធីសកម្មភាពទី៦ : ជំរុញការពង្រឹងភាពបន្សាំនៃប្រព័ន្ធធម្មជាតិ និងលើកកម្ពស់សមត្ថភាពដែលអាចទទួលបានរបស់សហគមន៍មនុស្សជាតិ ដើម្បីដោះស្រាយគ្រោះថ្នាក់ដល់បរិស្ថាន
ជាចុងបញ្ចប់ អង្គប្រជុំបានផ្តល់ការអនុម័តលើសកម្មភាពនៃកិច្ចសហប្រតិបត្តិការកសិកម្មនិងព្រៃឈើអាស៊ាន-ឥណ្ឌា។

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាគម្រោងថវិកាឆ្នាំ២០២៥
នៅព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាគម្រោងស្តីពី Water Security Improvement
នៅព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
សូមគោរពជូនពរ ឯកឧត្តម ឌិត ទីណា
ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ...
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រៀបចំពិធីសូត្រមន្ត​ អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ
នៅរសៀលថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត...
ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការជាតិគ្រប់គ្រង​ និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា
នៅព្រឹកថ្ងៃទី៩​ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមអនុរដ្ឋលេខាធិការ​ ឡោ រស្មី តំណាងក្រសួងកសិកម្ម...
ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម អញ្ជើញដឹកនាំក្រុមការងារជលផល ចុះត្រួតពិនិត្យសមាគម សហគមន៍ធម្មជាតិពារាំង ក្នុងភូមិសាស្រ្តសង្កាត់ជ្រាវ ក្រុង...
នៅថ្ងៃទី៧ ខែមេសា ឆ្នាំ ២០២៤ ឯកឧត្តមប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម...
ឯកឧត្តម ឱម គឹមស៊ា រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញដឹកនាំគណ:ប្រតិភូ ចុះសួរសុខទុក្ខកងវរសេនាតូចព្រំដែនលេខ៣ នៅខេត្តកោះកុង
នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤ ដោយមានការអនុញ្ញាតិពីឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម...
លោកបណ្ឌិត សរ ចិត្រា អគ្គលេខាធិការរងទទួលបន្ទុករួម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញជាអធិបតីភាពក្នុងពិធីចុះហត្ថលេខាលើគម្រោងស្តីពី“សកម្មភាពសហគមន៍...
នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤ លោកបណ្ឌិត សរ ចិត្រា អគ្គលេខាធិការរងទទួលបន្ទុករួម...
ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញជាអធិបតីភាពបើកសិក្ខាសាលាស្ដីពីកិច្ចពិគ្រោះយោបល់លើការប្រមូលធាតុចូលកិច្ចសហប្រតិបត្ដិការទ្វេភាគី និងពហុភាគី...
នៅព្រឹកថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម អញ្ជើញចុះសួរសុខទុក្ខកងអន្តរាគមន៍បង្រ្កាបបទល្មើសជលផល ដែលឈរជើងនៅអាងត្រពាំងថ្ម ក្នុងស្រុកភ្នំស្រុក ខេត្តបន...
នៅថ្ងៃសៅរ៍ ទី0៦ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម...
បទយកការណ៍៖ ជំហានឆ្ពោះទៅកាន់ការបង្កើតសហគមន៍ទំនើបដំបូងគេបង្អស់នៅកម្ពុជា
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាននឹងកំពុងជំរុញចងក្រងសហគមន៍កសិកម្មទំនើប...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ អញ្ជើញចុះជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងប្រដាប់អាវុធឈរជើងក្ន...
នៅព្រឹកថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការ ក្រសួងកសិកម្ម អញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យវាយតម្លៃសហគមន៍កសិកម្ម ដែលត្រូវបានជ្រើសរើសចូលរួមអនុវត្ដទស្សនទានជំរុញផលិតកម...
ឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញដឹកនាំក្រុមការងារ...
ឯកឧត្តម ខាត់ សុធី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញចូលរួមបិទវគ្គបណ្តុះបណ្តាលមន្ត្រីកសិកម្មឃុំ នៅតំបន់សមុទ្រនៃខេត្តតាកែវ
នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ខាត់ សុធី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម...
បទយកការណ៍៖ កញ្ញា ហួ លីសា មានមោទនភាពចំពោះខ្លួនឯងដែលអាចយកជំនាញកសិកម្មមកបម្រើប្រជាកសិករនៅស្រុកកំណើត
កញ្ញា ហួ លីសា គឺជាយុវតីមួយរូបដែលមានកំណើតកើតជានៅស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។...