ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន អមដោយឯកឧត្តមបណ្ឌិត ឃឹមប៊ុនសុង អភិបាលនៃគណៈអភិបាលខេត្ត បានអញ្ជើញចូលរួមជាអធិបតីក្នុងពិពណ៌ផ្សារណាត់បន្លែនិងផលិតផលសុវត្ថិភាព

ចេញ​ផ្សាយ​ ៣១ កក្កដា ២០១៨ 2313

នៅទីរួមខេត្តសៀមរាប នាព្រឹកថ្ងៃព្រហស្បតិ៍ ១៤កើត ខែទុតិយសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៨ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដោយឯកឧត្តមបណ្ឌិត ឃឹមប៊ុនសុង អភិបាលនៃគណៈអភិបាលខេត្ត បានអញ្ជើញចូលរួមជាអធិបតីក្នុងពិពណ៌ផ្សារណាត់បន្លែនិងផលិតផលសុវត្ថិភាព ដែលបានរៀបចំឡើងដោយអគ្គនាយកដ្ឋានកសិកម្មបានសហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប ក្នុងគោលបំណងដាក់បង្ហាញសមិទ្ធផលសម្រេចបានតាមរយៈការអនុវត្តគម្រោងស្តីពីការជម្រុញផលិតកម្មស្បៀង ដែលគម្រោងនេះទទួលបានការឧបត្ថម្ភគាំទ្រពីសំណាក់រាជរដ្ឋាភិបាលកម្ពជាតាមរយៈក្រសួងសេដ្ឋកិច្ច ហិរញ្ញវត្ថុ លើថវិកាចំនួន ២០,២៥លានដុល្លារ។ សូមបញ្ជាក់ថា គម្រោងនេៈមានគោលបំណងផលិតពូជស្រូវក្រអូប និងបន្លែសុវត្ថិភាពដើម្បីផ្គត់ផ្គង់ឲ្យទីផ្សារក្នុងស្រុក និងកាត់បន្ថយការនាំចូលដោយបាននិងកំពុងអនុវត្តនៅក្នុងខេត្តគោលដៅចំនួន១១ មានខេត្តតាកែវ កណ្តាល ព្រៃវែង កំពង់ចាម កំពង់ឆ្នាំ កំពង់ធំ កំពង់ស្ពឺ ត្បូងឃ្មុំ ពោធិសាត់ បាត់ដំបង និងខេត្តសៀមរាប។ ការរៀបចំពិពណ៌ផ្សារណាត់បន្លែនិងផលិតផលបន្លែសុវត្ថិភាពនាថ្ងៃនេះ គឺជាសមិទ្ធផលនៃការអនុវត្តគម្រោងខេត្តទី៧ ក្នុងចំណោមខេត្តគោលដៅទាំង១១ បន្ទាប់ពីខេត្តកំពង់ចាម កណ្តាល ត្បូងឃ្មុំ ព្រៃវែង បាត់ដំបង និងខេត្តពោធិសាត់។
បន្ទាប់ពីបានធ្វើរបាយការណ៍ស្តីពីលទ្ធផលនៃការអនុវត្តគម្រោងនិងមតិស្វាគមន៏ ដោយលោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប ឯកឧត្តម ហ៊ាន វណ្ណហន ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម និងឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង អភិបាលនៃគណៈអភិបាលខេត្តរួចមក ឯកឧត្តមរដ្ឋមន្រ្តីបានកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំអគ្គនាយកដ្ឋានកសិកម្ម មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត មន្រ្តីអនុវត្តគម្រោង និងប្រជាកសិករដែលស្ថិតនៅខេត្តគោលដៅរបស់គម្រោងទាំងអស់ ដែលបានខិតខំយកអស់កំលាំងកាយចិត្តអនុវត្តគម្រោងសម្រេចទទួលបានលទ្ធផលល្អល្អប្រសើរដូចយើងបានឃើញនាថ្ងៃនេះ។ ក្នុងឱកាសនោះ ឯកឧត្តមបានបញ្ជាក់ជូនអង្គពិធីជ្រាបថាវិស័យកសិកម្មមិនត្រឹមតែជាឆ្អឹងខ្នងនៃខឿនសេដ្ឋកិច្ចជាតិ និងបានចូលរួមចំណែកក្នុងការអភិវឌ្ឍរបស់ប្រទេសប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការកាត់បន្ថយភាពក្រីក្រ ធានាឲ្យបាននូវសន្តិសុខស្បៀង និងសុវត្ថិភាពចំណីអាហារ។ ស្របពេលជាមួយនិងដំណើរការនៃការអនុវត្តគោលនយោបាយកំណែទម្រង់ស៊ីជម្រៅ និងផែនការយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលក្នុងវិស័យនេះ ក្រសួងក៏បាននិងកំពុងរៀបចំចក្ខុវិស័យសម្រាប់អភិវឌ្ឍវិស័យកសិកម្មកម្ពុជា២០១៩ដល់២០៣០ គឺក្នុងគោលបំណងប្រែក្លាយកសិកម្មកម្ពុជាជាកសិកម្មទំនើប មានលក្ខណៈប្រកួតប្រជែង បរិយាប័ន្ន ធន់នឹងការប្រែប្រួលអាកាសធាតុ និងនិរន្តរភាព ដែលនាំដល់ការកើនឡើងប្រាក់ចំណូលក្នុងគ្រួសារកសិករ វិបុលភាព និងសុខុមាលភាពរបស់ប្រជាពលរដ្ឋកម្ពុជា។ ឯកឧត្តមបានបន្តទៀតថា ដោយសារតែកម្ពុជារក្សាបាននូវសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍបានល្អប្រសើរក្នុងរយៈពេលជាងម្ភៃឆ្នាំកន្លងទៅនេះ បានធ្វើឲ្យកម្ពុជាទទួលបានកំណើនសេដ្ឋកិច្ចដ៏ល្អប្រសើរ ៧%ក្នុងមួយឆ្នាំ ហើយផសស ម្នាក់ទទួលបានពី ៣០០ដុល្លារនៅឆ្នាំ២០០០ និងបានកើនឡើងរហូតដល់ ៩៣០ដុល្លារក្នុងឆ្នាំ២០១២ និង ១៤៣៥ដុល្លារក្នុងឆ្នាំ២០១៧។ ជាមួយនឹងការកើនឡើងនៃចំនួនប្រជាជន ភ្ញៀវទេសចរណ៍ និងកំណើនសេដ្ឋកិច្ច សេចក្តីត្រូវការចាំបាច់សម្រាប់ជីវភាពរស់នៅរបស់ប្រជាជន តាមបែបស៊ីវិល័យនិងប្រកបដោយសុខុមាលភាពល្អប្រសើរ តម្រូវការផលិតផលកសិកម្មនៅលើទីផ្សារក្នុងស្រុកមានគុណភាព សុវត្ថិភាព និងសុខុមាលភាព មានការកើនឡើងជាលំដាប់។ ដើម្បីឆ្លើយតបទៅនឹងតម្រូវការនេះក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានជំរុញឲ្យមានការរៀបចំគម្រោងជំរុញផលិតកម្មស្បៀងនៅកម្ពុជាសាកល្បងលើកទីមួយនេះឡើងសម្រាប់រយៈពេល៣ឆ្នាំពីចុងឆ្នាំ ២០១៦ដល់២០១៩។ តាមរយៈការខិតខំប្រឹងប្រែងរួមគ្នារបស់ក្រុមការងារអនុវត្តគម្រោងថ្នាក់ជាតិនិងថ្នាក់ខេត្ត កសិករ សហគមន៍កសិកម្មនិងអាជីករលក់ដំនិងវិស័យឯកជនក្នុងការផ្គត់ផ្គង់ធាតុចូលកសិកម្ម និងបច្ចេកវិទ្យាថ្មីៗលើការដាំដុះការរៀបចំហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ បានធ្វើឲ្យគម្រោង មកទល់ពេលនេះទទួលបានវឌ្ឍនភាពល្អប្រសើរ ដែលបានឈានដល់បង្កើតបាននូវព្រឹត្តិការណ៍នាថ្ងៃនេះឡើង ហើយប្រាកដណាស់ថាគម្រោងនេះបានចូលរួមចំណែកជាអាទិ៍៖
១- ការផលិតពូជស្រូវសុទ្ធ ស្រូវក្រអូប សម្រាប់ជំរុញផលិតកម្មស្រូវចំណី និងកែឆ្នៃ ដើម្បីបង្កើនការនាំចេញអង្ករ ជាមួយនឹងការផ្តល់សេចក្តីជឿជាក់ទុកចិត្តពីអ្នកបញ្ជាទិញពីខាងក្រៅប្រទេស មានលក្ខណៈប្រកួតប្រជែង ហើយមានឧត្តមភាពដណ្តើមបានទីផ្សារ។ ២- ការប្រែក្លាយការដាំដុះបន្លែជាលក្ខណៈសួនបន្លែទៅជាចំការបន្លែ ជាកសិដ្ឋាន និងបានប្រែក្លាយពីកសិករដែលដាំដុះតាមទម្លាប់ ទៅជាកសិករវៃឆ្លាត និងជាកសិ-ពាណិជ្ជករ។ ៣- ការបំពេញតម្រូវការក្នុងស្រុក ជំនួសការនាំចូលផលិតផលបន្លែពីប្រទេសជិតខាង។ ៤- ការផលិតមានលក្ខណៈប្រទាក់ក្រឡា និងមានលក្ខណៈល្អប្រសើរក្នុងសង្វាក់ផលិតកម្ម ជាមួយនឹង៖
-ការបង្កើនយកចិត្តទុកដាក់លើការគ្រប់គ្រងដី ទឹក និងប្រើប្រាស់បច្ចេកវិទ្យាដាំដុះទំនើប -ការផលិតនូវផលិតផលកសិកម្មល្អ ស្របតាមវិធាន និងស្តង់ដារភូតគាមអនាម័យ រួមជាមួយការវិចខ្ចប់ ទុកដាក់ និងដឹកជញ្ជូន -ការធ្វើទំនាក់ទំនងល្អរវាងអ្នកផលិត និងអ្នកបញ្ជារទិញ -ការផ្តល់ទំនុកចិត្តចំពោះ អតិធិជនក្នុងការទិញយកទៅបរិភោគ ប្រកបដោយសុវត្ថិភាពនិងសុខុមាលភាព
៥-ការបង្កើនចំណូលកសិករ ស្របតាមកំណើនសេដ្ឋកិច្ចនាពេលបច្ចុប្ប និងនៅពេលអនាគត។ ៦-ចូលរួមចំណែកក្នុងការកាត់បន្ថយការធ្វើចំណាកស្រុក។

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាគម្រោងថវិកាឆ្នាំ២០២៥
នៅព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាគម្រោងស្តីពី Water Security Improvement
នៅព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
សូមគោរពជូនពរ ឯកឧត្តម ឌិត ទីណា
ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ...
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រៀបចំពិធីសូត្រមន្ត​ អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ
នៅរសៀលថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត...
ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការជាតិគ្រប់គ្រង​ និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា
នៅព្រឹកថ្ងៃទី៩​ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមអនុរដ្ឋលេខាធិការ​ ឡោ រស្មី តំណាងក្រសួងកសិកម្ម...
ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម អញ្ជើញដឹកនាំក្រុមការងារជលផល ចុះត្រួតពិនិត្យសមាគម សហគមន៍ធម្មជាតិពារាំង ក្នុងភូមិសាស្រ្តសង្កាត់ជ្រាវ ក្រុង...
នៅថ្ងៃទី៧ ខែមេសា ឆ្នាំ ២០២៤ ឯកឧត្តមប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម...
ឯកឧត្តម ឱម គឹមស៊ា រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញដឹកនាំគណ:ប្រតិភូ ចុះសួរសុខទុក្ខកងវរសេនាតូចព្រំដែនលេខ៣ នៅខេត្តកោះកុង
នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤ ដោយមានការអនុញ្ញាតិពីឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម...
លោកបណ្ឌិត សរ ចិត្រា អគ្គលេខាធិការរងទទួលបន្ទុករួម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញជាអធិបតីភាពក្នុងពិធីចុះហត្ថលេខាលើគម្រោងស្តីពី“សកម្មភាពសហគមន៍...
នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤ លោកបណ្ឌិត សរ ចិត្រា អគ្គលេខាធិការរងទទួលបន្ទុករួម...
ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញជាអធិបតីភាពបើកសិក្ខាសាលាស្ដីពីកិច្ចពិគ្រោះយោបល់លើការប្រមូលធាតុចូលកិច្ចសហប្រតិបត្ដិការទ្វេភាគី និងពហុភាគី...
នៅព្រឹកថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម អញ្ជើញចុះសួរសុខទុក្ខកងអន្តរាគមន៍បង្រ្កាបបទល្មើសជលផល ដែលឈរជើងនៅអាងត្រពាំងថ្ម ក្នុងស្រុកភ្នំស្រុក ខេត្តបន...
នៅថ្ងៃសៅរ៍ ទី0៦ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម...
បទយកការណ៍៖ ជំហានឆ្ពោះទៅកាន់ការបង្កើតសហគមន៍ទំនើបដំបូងគេបង្អស់នៅកម្ពុជា
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាននឹងកំពុងជំរុញចងក្រងសហគមន៍កសិកម្មទំនើប...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ អញ្ជើញចុះជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងប្រដាប់អាវុធឈរជើងក្ន...
នៅព្រឹកថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការ ក្រសួងកសិកម្ម អញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យវាយតម្លៃសហគមន៍កសិកម្ម ដែលត្រូវបានជ្រើសរើសចូលរួមអនុវត្ដទស្សនទានជំរុញផលិតកម...
ឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញដឹកនាំក្រុមការងារ...
ឯកឧត្តម ខាត់ សុធី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញចូលរួមបិទវគ្គបណ្តុះបណ្តាលមន្ត្រីកសិកម្មឃុំ នៅតំបន់សមុទ្រនៃខេត្តតាកែវ
នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ខាត់ សុធី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម...
បទយកការណ៍៖ កញ្ញា ហួ លីសា មានមោទនភាពចំពោះខ្លួនឯងដែលអាចយកជំនាញកសិកម្មមកបម្រើប្រជាកសិករនៅស្រុកកំណើត
កញ្ញា ហួ លីសា គឺជាយុវតីមួយរូបដែលមានកំណើតកើតជានៅស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។...