ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានអញ្ជើញជាអធិបតីភាពក្នុងពិធីផ្សព្វផ្សាយ និងដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវ “សេវាព័ត៌មានទីផ្សារកសិកម្ម”

ចេញ​ផ្សាយ​ ១៨ តុលា ២០១៨ 2721

នាព្រឹកថ្ងៃព្រហស្បត៍ ៩កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, អគារផ្ការំដួល, មានរៀបចំពិធីផ្សព្វផ្សាយ និងដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវ “សេវាព័ត៌មានទីផ្សារកសិកម្ម” ក្រោមអធិបតីភាព ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្ដម លោកជំទាវ លោក លោកស្រី នាងកញ្ញា ដែលថ្នាក់ដឹកនាំក្រសួង ជាដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន ជាច្រើនជាភ្ញៀវកិត្តិយសផងដែរ ។
ក្នុងឱកាសនោះ ឯកឧត្តមបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សហភាពអឺរ៉ុបដែលតំណាងដោយឯកឧត្តម George Edgar ឯកអគ្គរដ្ឋទូតប្រតិភូនៃសហភាពអឺរ៉ុបប្រចាំកម្ពុជា តាមរយៈកម្មវិធី “ជំរុញកំណើនវិស័យកសិកម្ម ប្រកបដោយចីរភាព និងបរិយាប័ន្ន” និងអង្គការស្បៀងអាហារពិភពលោកប្រចាំប្រទេសកម្ពុជា(WFP) តំណាងដោយលោកស្រី Francesca Erdelmann ដែលបានជួយគាំទ្រទាំងបច្ចេកទេស និងថវិកា ដើម្បីអភិវឌ្ឍន៍គេហទំព័រ សេវាព័ត៌មានទីផ្សារកសិកម្ម ដែលជាប្រភពផ្តល់នូវព័ត៌មានអំពីតម្លៃកសិផលទាន់ពេលវេលា ឱ្យបានដល់កសិករ អាជីវករ និងអ្នកពាក់ព័ន្ធទូទាំងប្រទេសប្រកបដោយភាពកក់ក្តៅ និងជឿទុកចិត្តបាន។ ការរៀបចំកម្មវិធីនាថ្ងៃនេះ គឺក្នុងគោលបំណងដើម្បីចែកពីរំលែកបទពិសោធន៍ បញ្ហាប្រឈមដែលវិស័យសាធារណៈ ឯកជន និងសហគមន៍កសិករជួបប្រទះ ដើម្បីកំណត់នូវអាទិភាពនៃបញ្ហាប្រឈមនានា និងរិះរកវិធានការអន្តរាគមន៍ដោះស្រាយប្រកបដោយប្រសិទ្ធភាព និងទាន់ពេលវេលា សម្រាប់ជាប្រយោជន៍ដល់ប្រជាកសិករដែលមានជីវភាពរស់នៅដោយពឹងអាស្រ័យលើមុខរបរកសិកម្មជាចម្បង។
ទន្ទឹមនឹងនេះ ឯកឧត្តមបានបញ្ជាក់ថា នាពេលបច្ចុប្បន្ននេះ ប្រជាកសិករយើងកំពុងកែប្រែទម្លាប់ ពីការផលិតសម្រាប់បម្រើ សេចក្តីត្រូវការរបស់ខ្លួន មកជាការផលិតសម្រាប់លក់ ព្រោះមានតម្រូវការទីផ្សារខ្ពស់ ហើយទន្ទឹមនឹងនេះ សហគមន៍កសិកម្ម កំពុងក្លាយជាកម្លាំងចលករមួយយ៉ាងសំខាន់ ដែលនាំឱ្យមានការផ្លាស់ប្តូរជាវិជ្ជមាននៅក្នុងសង្គមជនបទកម្ពុជា។ នេះជាការបង្ហាញឲ្យឃើញថា កសិករកម្ពុជាបាន និងកំពុងប្រែក្លាយខ្លួនចេញពី “កសិករ” ទៅជា “កសិ-ពាណិជ្ជករ” ដើម្បីទទួលបានតម្លៃបន្ថែមក្នុងជីវភាពរស់នៅរបស់ខ្លួន។ ហើយជាមួយគ្នានេះក្នុងបរិបទនេះ យើងក៏សង្កេតឃើញថា មានស្ថាប័នជាច្រើនទាំងរដ្ឋ វិស័យឯកជន និងអង្គការក្រៅរដ្ឋាភិបាល បាន និងកំពុងផ្តល់សេវាកម្ម ដើម្បីបង្កើនចំណេះដឹង និងចំណេះធ្វើដល់កសិករនៅមូលដ្ឋាន យ៉ាងសស្រាក់សស្រាំហើយក៏មានកសិករជាច្រើនបានក្រេបជញ្ជក់យកបទពិសោធន៍ និងទេពកោសល្យទាំងអស់នោះយកទៅអនុវត្តប្រកបដោយភាពឧស្សាហ៍ព្យាយាម និងច្នៃប្រឌិតដោយទទួលបានលទ្ធផលជាផ្លែផ្កាយ៉ាងត្រចះត្រចង់នៅក្នុងតំបន់ជាច្រើនទៅតាមអនុវិស័យនីមួយៗ។ ទន្ទឹមនឹងនេះ វិធានការពង្រីក និងទំនើបកម្មសហគ្រាសកសិកម្មធុនតូច និងមធ្យមបាន និងកំពុងបន្តផ្សព្វផ្សាយពូជដំណាំមានផលិតភាពខ្ពស់ ធន់ទ្រាំនឹងការប្រែប្រួលអាកាសធាតុ ឆ្លើយតបតាមតម្រូវ-ការទីផ្សារ ព្រមទាំងការអនុវត្តបច្ចេកវិទ្យាសមស្រប ការអនុវត្តកសិកម្មល្អ (GAP) ការអនុវត្តចិញ្ចឹមសត្វល្អ ការអនុវត្តវារីវប្បកម្មល្អ នៅក្នុងខ្សែចង្វាក់ផលិតកម្មកសិកម្ម ដែលជាធាតុចូលប្រកបដោយសក្ដានុពលសម្រាប់លើកកម្ពស់ការនាំចេញ ជាពិសេស ការបន្តពង្រឹង និងពង្រីកសមត្ថភាពសហគមន៍កសិកម្មឲ្យក្លាយជាសហគ្រាសសេដ្ឋកិច្ចជនបទ សម្រាប់ភាពជាដៃគូជាមួយឯកជន តាមរយៈផលិតកម្មកសិកម្មតាមកិច្ចសន្យា ។
ក្នុងឱកាសនោះផងដែរ ឯកឧត្តមបានផ្តល់នូវចំណាប់អារម្មណ៍មួយចំនួនដើម្បីជាសារជូនអង្គពិធីទាំងមូលដូចខាងក្រោម៖
ទី១- ត្រូវខិតខំផ្ទេរនូវបច្ចេកវិទ្យាទៅកាន់តំបន់ជនបទ ក្នុងទិសដៅបង្កើនការអភិវឌ្ឍវិស័យកសិកម្មក្នុងស្រុក ជាពិសេសសម្រាប់ជាប្រយោជន៍ដល់កសិករខ្នាតតូច ដើម្បីបង្កើនផលិតភាពកសិកម្ម និងពង្រឹងវិស័យកសិកម្មដោយរួមបញ្ចូលព័ត៌មានថ្មីៗ និងទាន់ពេលមានជាអាទិ៍ ការប្រើប្រាស់ពូជថ្មី បញ្ហាប្រឈមផ្សេងៗដូចជាជំងឺ ការព្យាករណ៍អាកាសធាតុ តម្លៃ ព័ត៌មានទាន់ហេតុការណ៍ប្រាប់ឲ្យដឹងមុនជាដើម។
ទី២- ត្រូវរួមចំណែកទាំងអស់គ្នាក្នុងការផ្តល់សេវាព័ត៌មានទីផ្សារកសិកម្ម ដែលជាធាតុផ្សំយ៉ាងសំខាន់ក្នុងដំណើរការទីផ្សារ សំដៅជួយបង្កើននូវតម្លៃបន្ថែម និងប្រាក់ចំណូលដល់អ្នកពាក់ព័ន្ធទាំងអស់ ជាពិសេសកសិករខ្នាតតូច។ ត្រូវធ្វើឲ្យប្រសើរឡើងនូវប្រព័ន្ធទីផ្សារកសិកម្ម នឹងជួយកសិករខ្នាតតូចព្រមទាំងជាអាជីវករឱ្យទទួលបានផលប្រយោជន៍ច្រើនពីផលិតផលកសិកម្ម ពោលគឺកសិករអាចដឹងអំពីផែនការដាំដុះ ទៅតាមសក្តានុពលដី តម្រូវការទីផ្សារ មិនធ្វើតាមគ្នា ដើម្បីទទួលបានផលប្រកបដោយគុណភាព និងបរិមាណ។ និយាយរួម ត្រូវគិតគូរតាមគ្រប់រូបភាពឱ្យមានលក្ខណៈប្រទាក់ក្រឡាគ្នាដើម្បីផ្តល់ព័ត៌មានទីផ្សារកសិកម្មប្រើប្រាស់ជាប្រយោជន៍រួម ក្នុងការជំរុញការធ្វើផលិតកម្មតម្រង់ទិសទៅរកទីផ្សារ ប្រកបដោយគុណភាព ។
ទី៣- ត្រូវខិតខំបញ្ជូនសារជាអក្សរ ដល់អ្នកប្រើប្រាស់ដើម្បីទទួលបាននូវតម្លៃកសិផលគ្រប់ពេល និងគ្រប់ទីកន្លែង។ ជាងនេះទៅទៀត គេហទំព័រសេវាព័ត៌មានទីផ្សារកសិកម្ម ក៏ត្រូវបង្ហាញពីបច្ចុប្បន្នភាពនៃតម្លៃកសិផល តាមរយៈការប្រមូលទិន្នន័យតម្លៃកសិផលអនឡាញទូទាំង២៥ រាជនី ខេត្ត។ គេហទំព័រនេះ ក៏ជាកន្លែងដាក់ព័ត៌មានទីផ្សារអនឡាញភ្ជាប់បណ្តាញអ្នកលក់ និងអ្នកទិញផងដែរ។ ក្នុងន័យនេះ សេវាព័ត៌មានទីផ្សារកសិកម្ម គឺរួមចំណែកក្នុងការសម្រេចគោលដៅ “ឌីជីថល” របស់រាជរដ្ឋាភិបាលកម្ពុជា។
ទី៤- ដើម្បីចូលរួមចំណែកពង្រឹង និងពង្រីកការធ្វើពិពិធកម្ម និងភាពប្រកួតប្រជែងនៃសេដ្ឋកិច្ចជាតិនៅក្នុងរយៈពេលចំពោះមុខនេះវិស័យកសិកម្មកម្ពុជាត្រូវតែទទួលបាននូវកាលានុវត្តភាពបន្ថែមទៀតសម្រាប់ការពង្រឹងនូវឧត្តមភាពប្រកួតប្រជែងទាំងនៅលើទីផ្សារក្នុងស្រុក និងក្រៅស្រុក។ ដូច្នេះដើម្បីសម្រេចបាននូវគោលដៅនេះគឺ ចាំបាច់ត្រូវបង្កើតឱ្យមានយន្តការផ្តល់ព័ត៌មានទីផ្សារកសិកម្ម ដោយផ្សារភ្ជាប់នឹងការស្រាជ្រាវ និងអភិវឌ្ឍបច្ចេកវិទ្យា និងផែនការដាំដុះ ប្រមូលផល និងកែច្នៃជាមួយនឹងការបន្តពង្រឹងការកសាងសមត្ថភាពផ្នែកអនាម័យ និងភូតគាមអនាម័យ ឱ្យក្លាយឧបករណ៍ដ៏មានប្រសិទ្ធភាពមួយនៅក្នុងកិច្ចដំណើរការចរចាបើកទីផ្សារផលិតផលកសិកម្ម ទាំងក្នុងក្របខណ្ឌពាណិជ្ជកម្មសេរីទ្វេភាគី និងពាណិជ្ជកម្មសេរីពហុភាគី។

សូមគោរពជូនពរ ឯកឧត្តម ឌិត ទីណា
ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ...
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រៀបចំពិធីសូត្រមន្ត​ អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ
នៅរសៀលថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត...
ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការជាតិគ្រប់គ្រង​ និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា
នៅព្រឹកថ្ងៃទី៩​ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមអនុរដ្ឋលេខាធិការ​ ឡោ រស្មី តំណាងក្រសួងកសិកម្ម...
ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម អញ្ជើញដឹកនាំក្រុមការងារជលផល ចុះត្រួតពិនិត្យសមាគម សហគមន៍ធម្មជាតិពារាំង ក្នុងភូមិសាស្រ្តសង្កាត់ជ្រាវ ក្រុង...
នៅថ្ងៃទី៧ ខែមេសា ឆ្នាំ ២០២៤ ឯកឧត្តមប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម...
ឯកឧត្តម ឱម គឹមស៊ា រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញដឹកនាំគណ:ប្រតិភូ ចុះសួរសុខទុក្ខកងវរសេនាតូចព្រំដែនលេខ៣ នៅខេត្តកោះកុង
នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤ ដោយមានការអនុញ្ញាតិពីឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម...
លោកបណ្ឌិត សរ ចិត្រា អគ្គលេខាធិការរងទទួលបន្ទុករួម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញជាអធិបតីភាពក្នុងពិធីចុះហត្ថលេខាលើគម្រោងស្តីពី“សកម្មភាពសហគមន៍...
នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤ លោកបណ្ឌិត សរ ចិត្រា អគ្គលេខាធិការរងទទួលបន្ទុករួម...
ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញជាអធិបតីភាពបើកសិក្ខាសាលាស្ដីពីកិច្ចពិគ្រោះយោបល់លើការប្រមូលធាតុចូលកិច្ចសហប្រតិបត្ដិការទ្វេភាគី និងពហុភាគី...
នៅព្រឹកថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម អញ្ជើញចុះសួរសុខទុក្ខកងអន្តរាគមន៍បង្រ្កាបបទល្មើសជលផល ដែលឈរជើងនៅអាងត្រពាំងថ្ម ក្នុងស្រុកភ្នំស្រុក ខេត្តបន...
នៅថ្ងៃសៅរ៍ ទី0៦ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម...
បទយកការណ៍៖ ជំហានឆ្ពោះទៅកាន់ការបង្កើតសហគមន៍ទំនើបដំបូងគេបង្អស់នៅកម្ពុជា
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាននឹងកំពុងជំរុញចងក្រងសហគមន៍កសិកម្មទំនើប...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ អញ្ជើញចុះជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងប្រដាប់អាវុធឈរជើងក្ន...
នៅព្រឹកថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការ ក្រសួងកសិកម្ម អញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យវាយតម្លៃសហគមន៍កសិកម្ម ដែលត្រូវបានជ្រើសរើសចូលរួមអនុវត្ដទស្សនទានជំរុញផលិតកម...
ឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញដឹកនាំក្រុមការងារ...
ឯកឧត្តម ខាត់ សុធី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញចូលរួមបិទវគ្គបណ្តុះបណ្តាលមន្ត្រីកសិកម្មឃុំ នៅតំបន់សមុទ្រនៃខេត្តតាកែវ
នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ខាត់ សុធី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម...
បទយកការណ៍៖ កញ្ញា ហួ លីសា មានមោទនភាពចំពោះខ្លួនឯងដែលអាចយកជំនាញកសិកម្មមកបម្រើប្រជាកសិករនៅស្រុកកំណើត
កញ្ញា ហួ លីសា គឺជាយុវតីមួយរូបដែលមានកំណើតកើតជានៅស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។...
ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញចូលរួមកិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់ឧត្តមមន្ត្រីកម្ពុជា-អូស្ត្រាលី លើកទី៤ នៅរាជធានីភ្នំពេញ
នៅព្រឹកថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម...
លោកជំទាវ ចាន់ ផលលឿន អនុរដ្ឋលេខាធិការ នៃក្រសួងកសិកម្ម អញ្ជើញជាអធិបតីភាពក្នុងសិក្ខាសាលាថ្នាក់ជាតិ ស្តីពីសកម្មភាព និងភាពធន់នឹងអាកាសធាតុ សម្រាប់វិស័យកសិកម្មនៅក...
នៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៤ លោកជំទាវ ចាន់ ផលលឿន អនុរដ្ឋលេខាធិការ នៃក្រសួងកសិកម្ម...