ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានអនុញ្ញាតលោកស្រីបណ្ឌិត សាន អីលី នាយកគម្រោងសុវត្ថិភាពស្បៀង និងបរិស្ថាន និងលោកម៉ាធ្យូ អែដវុធសិន ប្រធានគម្រោងព្រៃឡង់បៃតង និងសហការី ចូលជួបដើម្បីពិភាក្សា

ចេញ​ផ្សាយ​ ២២ មីនា ២០១៩ 2537

នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នារសៀលថ្ងៃព្រហស្បតិ៍ ១រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៩ ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានអនុញ្ញាតលោកស្រីបណ្ឌិត សាន អីលី នាយកគម្រោងសុវត្ថិភាពស្បៀង និងបរិស្ថាន និងលោកម៉ាធ្យូ អែដវុធសិន ប្រធានគម្រោងព្រៃឡង់បៃតង និងសហការី ចូលជួបដើម្បីពិភាក្សាលើគម្រោងស្តីពី "ស្ថានភាពនៃការប្រែប្រួលអាកាសធាតុ ជលសាស្រ្ត ប្រព័ន្ធអេកូឡូស៊ី ខ្សែច្រវាក់ផលិតកម្ម និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ព្រមទាំងសមត្ថភាពរបស់ស្ថាប័នពាក់ព័ន្ធបន្ស៉ាំនឹងការប្រែប្រួលអាកាសធាតុនៅក្នុងតំបន់ដែនជម្រកសត្វ ព្រៃព្រៃឡង់" និងធ្វើការណែនាំសមាស ភាពក្រុមការងារស្រាវជ្រាវគម្រោងផងដែរ។
តាមអ្វីដែលលោកស្រីបណ្ឌិត និងលោក ម៉ាធ្យូ អែដវុធសិន បានជម្រាបជូនឯកឧត្តមរដ្ឋមន្ត្រីជ្រាបនោះគឺថាលោកនឹងដឹកនាំក្រុមការងារស្រាវជ្រាវគម្រោងព្រៃឡង់បៃតងចុះពិនិត្យ និងវាយតម្លៃលើស្ថានភាពជារួមនៃតំបន់នោះដើម្បីធើ្វការកំណត់វិសាលភាពលើការសិក្សាស្វែងយល់បឋមជំហានដំបូង បន្ទាប់មកក្នុងអំឡុងខែមេសា ឬឧសភាខាងមុខនេះ ក្រុុមការងារនឹងចុះមកសិក្សា និងវាយ តម្លៃលើទិន្នន័យបឋមនោះឲ្យបានស៊ីជម្រៅ ច្បាស់លាស់ និងទូលំទូលាយជាចុងក្រោយ។ គោល បំណងសំខាន់ៗរបស់គម្រោងមាន ៣ ទី១. ស្វែងយល់ពីស្ថានភាពនៃការប្រែប្រួលអាកាសធាតុ ជលសាស្រ្ត ប្រព័ន្ធអាកូឡូស៊ីនៅតំបន់នោះ ទី២. ស្វែងយល់ពីខ្សែច្រវាក់ផលិតកម្ម និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងតំបន់នោះ និងទី៣. សមត្ថភាពរបស់ស្ថាប័នពាក់ព័ន្ធក្នុងការបន្សាំុនឹងការប្រែប្រួលអាកាសធាតុដើម្បីកំណត់អាទិភាពនៃការអនុវត្តគម្រោងនេះ ដែលមានរយ:ពេល ៥ឆ្នាំ (២០១៨-២០២២)។
ក្រោយពេលទទួលបានព័ត៌មានពាក់ព័ន្ធគម្រោង តាមរយៈលោក ម៉ាធ្យូ អែកវុធសិន ឯកឧត្តមរដ្ឋមន្ត្រីបានសម្តែងអំណរអរគុណយ៉ាងជ្រាលជ្រៅជូនចំពោះរដ្ឋាភិបាលសហរដ្ឋអាមេរិកតាមរយ: អង្គការ USAID ដែលបានជួយគាំទ្រផ្តល់ថវិកាសម្រាប់យកមកអនុវត្តគម្រោងខាងលើ និងថ្លែង អំណរគុណផងដែរជូនចំពោះក្រុមការងារដែលបានផ្តួចផ្តើមជាគំនិតលើកសំណើ និងរៀបចំគម្រោងដ៏មានសារ:ប្រយោជន៍សម្រាប់អភិវឌ្ឍ និងអភិរក្សតំបន់ដែនជម្រកសត្វព្រៃព្រៃឡង់ដែលមានសក្តានុពលផ្នែកធនធានធម្មជាតិដូចជាព្រៃឈើ សត្វព្រៃ ប្រព័ន្ធជីវចម្រុះ ជលសាស្រ្ត និងអេកូឡូស៊ី ដែលបាននិងកំពុងផ្តល់ប្រយោជន៍យ៉ាងមហាសាលទាំងផ្នែកសេដ្ឋកិច្ច សង្គម វប្បធម៌ ប្រពៃណី និងជំនឿសាសនារបស់បងប្អូនជនជាតិដើមភាគតិចដែលកំពុងរស់នៅពឹងអាស្រ័យលើធនធានធម្មជាតិដែលជាមរតកដ៏មានតម្លៃមិនអាចកាត់ថ្លៃបាននេះ។ លោកបន្តថា គម្រោងនេះ ពិតជានឹងជួយកែលម្អ និងថែរក្សាសុខភាពប្រព័ន្ធអេកូឡូស៊ីព្រៃ និងទឹកជុំវិញដែនជម្រកសត្វព្រៃព្រៃឡង់តាមរយ:ការអភិវឌ្ឍ និងការគ្រប់គ្រងប្រកបដោយចីរភាពក្នុងដែនវិសាលភាពព្រៃឡង់។ លោកបានជម្រាបជូនភ្ញៀវបន្ថែមថា ការអភិវឌ្ឍសហគមន៍ព្រៃឈើ និងការការពារ ថែរក្សាធនធានធម្មជាតិគឺជាអាទិភាពដ៏ចំបងរបស់រាជរដ្ឋាភិបាលកម្ពុជាដែលមានក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងបរិស្ថានជាសេនាធិការ។ ដូច្នេះគម្រោងនេះពិតជាសមស្របតាមឆន្ទ:របស់ក្រសួងក្នុងគោលបំណងរួមចំណែកថែរក្សាធនធានធម្មជាតិ (ព្រៃ និងសត្វព្រៃ) ឲ្យបានគង់វង្សសម្រាប់មនុស្សជាតិជំនាន់ក្រោយ ម៉្យាងវិញទៀតគម្រោងនឹងអាចជួយលើកតម្កើនកម្រិតជីវភាពរបស់ប្រជាសហគមន៍ដែលកំពុងរស់នៅពឹងអាស្រ័យលើធនធានធម្មជាតិ តាមរយ:ធ្វើការចងក្រងជាសហគមន៍ បង្កើតមុខរបបកសិកម្ម រៀបចំកសាងហេដ្ឋារចនាសម្ព័ន្ធរដ្ឋបាល និងបណ្តុះបណ្តាលបច្ចេកទេសសមស្របតាមលក្ខខ័ណ្ឌភូមិសាស្រ្ត វប្បធម៌ ប្រពៃណី និងជំនឿសាសនារបស់បងប្អូនជនជាតិដើមភាគតិច។ ក្រៅពីនេះ គម្រោងនឹងជួយបញ្ជ្រាបនូវចំណេះដឹងទាក់ទងនឹងការប្រែប្រួលអាកាសធាតុ និងជាពិសេសក្នុងបរិបទនៃការវិវឌ្ឍន៍រីកចម្រើនផ្នែកសេដ្ឋកិច្ចជាតិ និងកំណើននៃសេចក្តីត្រូវការស្បៀងទាំងបរិមាណ និងគុណភាព។
 
បន្ទាប់ពីបានជ្រាបពីដំណើរការនៃការសិក្សាស្រាវជ្រាវ ការអនុវត្តគម្រោង និងលទ្ធផលរំពឹងទុក របស់គម្រោង ឯកឧត្តមរដ្ឋមន្ត្រីបានសម្តែងនូវក្តីសង្ឃឹម និងជឿជាក់ច្បាស់ថាគម្រោងនឹងទទួលបានជោគជ័យតាមការរំពឹងទុក ហើយលោកបានស្នើឲ្យគម្រោងសហការជាមួយរដ្ឋបាលព្រៃឈើ និងអង្គភាពពាក់ព័ន្ធក្រោមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមជាមួយដៃគូអភិវឌ្ឍពាក់ព័ន្ធ និងវិស័យឯកជនឲ្យបានល្អប្រសើរគ្រប់កាល:ទេស: ធ្វើយ៉ាងណាឲ្យដំណើរ ការនៃការអនុវត្តគម្រោងប្រព្រឹត្តទៅបានរលូន និងទទួលបានលទ្ធផលល្អប្រសើរ ។ ហើយទន្ទឹមនឹងនេះឯកឧត្តមរដ្ឋមន្រ្តី បានស្នើឲ្យដៃគូ យកចិត្តទុកដាក់ បញ្ចូលនូវបច្ចេកវិទ្យាកសិកម្មសមស្របទៅក្នុងការដាំដំណាំ ការចិញ្ចឹមសត្វ វារីវប្បកម្ម ការកែឆ្នៃ កសិ ធុរកិច្ច និងកសិ-ទេស ចរណ៍ ផងដែរ ដោយត្រូវធ្វើយ៉ាងណា ឲ្យសមាជិកសហគមន៍ទទួលបានការលើកកម្ពស់កម្រិត ជីវភាព កាត់បន្ថយភាពក្រីក្រ និងសម្រេចបាននូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាលនាឆ្នាំ២០៣០។
 
សូមអនុញ្ញាតជម្រាបជូនថាព្រៃឡង់បានគ្របដណ្តប់លើខេត្តចំនួន ៤ គឺខេត្តកំពង់ធំ ក្រចេះ ស្ទឹងត្រែង និងខេត្តព្រះវិហារ។ គម្រោងនេះគ្រោងចំណាយថវិកាប្រមាណ ២១លានដុល្លារ សម្រាប់រយ:ពេល ៥ឆ្នាំដែលអនុវត្តដោយ Tetra Tech, អង្គការសមាគមន៍អភិរក្សសត្វព្រៃ និងអង្គការអភិរក្សអន្តរជាតិ រួមជាមួយការចូលរួមសហការពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងបរិស្ថាន។

ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម បានអញ្ជើញចូលរួមកិច្ចប្រជុំក្រុមការងារពាណិជ្ជកម្ម និងវិនិយោគ ជាមួយសហភាពអឺរ៉ុប នៅប្រទេសប៊ែលហ្សិក
នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម...
នាយកដ្ឋានផ្សព្វផ្សាយកសិកម្ម សហការជាមួយអង្គការដៃគូ បើកវគ្គបណ្តុះបណ្តាលដល់មន្ត្រីកសិកម្មឃុំ-សង្កាត់ ប្រចាំខេត្តកំពង់ធំ និងសៀមរាប
នាយកដ្ឋានផ្សព្វផ្សាយកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសហការជាមួយអង្គការហេឡែន...
ឯកឧត្តម គង់​ ច័ន្ទវាសនា​ រដ្ឋលេខាធិការ​ ក្រសួងកសិកម្ម អញ្ជើញចូលរួមជាគណៈអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រេីប្រាស់កម្មវិធីទូរស័ព្ទដៃ​ «កុំប្រេីប្រាស់គ្រឿងញៀន​»...
នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម​ គង់​ ច័ន្ទវាសនា រដ្ឋលេខាធិការ​ក្រសួងកសិកម្ម...
ឯកឧត្តមបណ្ឌិត មាស ពិសិដ្ឋ អនុរដ្ឋលេខាធិការ នៃក្រសួងកសិកម្ម អញ្ជើញដឹកនាំសិក្ខាសាលា ស្តីពីហិរញ្ញវត្ថុ លទ្ធកម្ម យេនឌ័រ និងកិច្ចការពារបរិស្ថាន សង្គម និងអាកាសធាតុ
នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត មាស ពិសិដ្ឋ អនុរដ្ឋលេខាធិការ នៃក្រសួងកសិកម្ម...
ឯកឧត្តម ឌិត ទីណា អញ្ជើញជាអធិបតីភាពក្នុងពិធីបរិច្ចាគឈាម ក្រោមប្រធានបទ «ផ្តល់ឈាម សង្គ្រោះជីវិតខ្ញុំ» លើកទី៣
នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
កូនផ្សោតកើតថ្មី១ក្បាលនៅអន្លង់កាំពី ខេត្តក្រចេះ នាថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤!
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​ និងរដ្ឋបាលជលផល មានសេចក្ដីសោមនស្សជម្រាបជូនសាធារណជនជ្រាបថា...
ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលដល់អាជីវករដែលមានបំណងធ្វើពាណិជ្ជកម្មពាក់ព័ន្ធនឹងថ្នាំកសិកម្ម និងជីកសិកម្ម
នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញចូលរួមចុះហត្ថលេខាលើពិធីសារចំនួនពីរ នៅក្នុងកិច្ចប្រជុំលើកទី៧ នៃគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន
នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ផ្សោតក្បាលត្រឡោក រតនសម្បត្តិជាតិ
សត្វផ្សោតគឺជាថនិកសត្វ ដែលចិញ្ចឹមកូនដោយទឹកដោះ។ វាបង្កកំណើតចន្លោះពី ២ ទៅ...
ឯកឧត្តមរដ្ឋមន្ដ្រី​ ឌិត ទីណា អញ្ជើញពិនិត្យការងារអភិរក្សធនធានជលផល និងប្រព័ន្ធជីវចម្រុះបាតសមុទ្ររបស់អង្គការអភិរក្សធនធានសមុទ្រកម្ពុជា ​MCC
នៅរសៀលថ្ងៃព្រហស្បតិ៍​ ទី១៨ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមរដ្ឋមន្ដ្រី​ ឌិត ទីណា...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាគម្រោងថវិកាឆ្នាំ២០២៥
នៅព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាគម្រោងស្តីពី Water Security Improvement
នៅព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
សូមគោរពជូនពរ ឯកឧត្តម ឌិត ទីណា
ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ...
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រៀបចំពិធីសូត្រមន្ត​ អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ
នៅរសៀលថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត...
ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការជាតិគ្រប់គ្រង​ និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា
នៅព្រឹកថ្ងៃទី៩​ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមអនុរដ្ឋលេខាធិការ​ ឡោ រស្មី តំណាងក្រសួងកសិកម្ម...