ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានអនុញ្ញាតឲ្យយុវជនដែលជាអតីតនិស្សិតសកលវិទ្យាល័យភូមិន្ទកសិកម្ម ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

ចេញ​ផ្សាយ​ ១៩ កក្កដា ២០១៨ 2049

 នាវេលាម៉ោង ប្រាំបួនព្រឹក ថ្ងៃពុធ ៦កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៨ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអនុញ្ញាតឲ្យយុវជនដែលជាអតីតនិស្សិតសកលវិទ្យាល័យភូមិន្ទកសិកម្មចូលជួបសម្តែងការគួរសម ដឹកនាំដោយលោក ផាន់ រតនា និងសហការីស្ថាបនិកផ្សារខ្មែរនៅកម្ពុជា ក្នុងគោលបំណងបង្ហាញជូនពីរបកគំហើញ និងស្នើសុំនូវអនុសាសន៍លើរបកគំហើញថ្មីៗនៃ “ម៉ាស៊ីនតេស្តិ៍រកសារធាតុគីមីផ្ទុកក្នុងបន្លែ សាច់ ផ្លែឈើ ដែលជាបចេ្ចកវិទ្យាទំនើបមានសារៈប្រយោជន៍ដល់វិស័យកសិកម្មនៅកម្ពុជា។

ក្នុងជំនួបនេះដែរ ឯកឧត្តម វេង សាខុន បានថ្លែងអំណរគុណ និងកោតសរសើក្រៃលែងចំពោះការខិតខំប្រឹងប្រែងរបស់អតីតក្រុមនិស្សិតនៃសាកលវិទ្យាល័យភូមិន្ទកសិកម្មចំការដូង ដែលបានសហការគ្នាសិក្សាស្រាវជ្រាវ និងរកឃើញនៅម៉ាស៊ីនដ៏មានសារៈប្រយោជន៍ខាងលើ មានសមត្ថភាពវាស់ដឹងនូវកម្រិតជាតិពុលថ្នាំសត្វល្អិតជាង១,៧០០ប្រភេទ សារធាតុលោហៈធ្ងន់ភាគច្រើនប្រើសម្រាប់ព្យាបាលជំងឺរុក្ខជាតិ និងថ្នាំហ្វកម៉ល ជាដើម។ របកគំហើញនេះ គឺជាសមត្ថផលថ្មីដំបូងគេបង្អស់ដែលផ្សារខ្មែរបានរកឃើញសម្រាប់បម្រើជូនប្រជាជនកម្ពុជាទទួលបាននូវផលិតផលដែលឆ្លងកាត់ការធ្វើតេស្តិ៍័ ត្រួតពិនិត្យត្រឹមត្រូវ និងតាមរយៈការតម្លើងនៅឧបករណ៍នៅលើទូរស័ព្ទដៃ (Mobile App) ភ្ជាប់ទៅនឹងប្រព័ន្ធកុំព្យូទ័រ ។

ជាមួយគ្នានេះដែរ ឧបករណ៍ធ្វើតេស្តិ៍នេះ ក៍អាចចូលរួមចំណែកលើកស្ទួយវិស័យកសិកម្មឲ្យស្របតាមគោលនយោបាយ និងយុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាល ដែលជួយកសិករកម្ពុជា ឲ្យមានទីផ្សារកសិផលត្រឹមត្រូវ ព្រមទាំងផ្តល់ជូននូវការប្រឹក្សាលើបច្ចេកទេសដាំដុះតាមបែបទំនើបកម្ម តាមរយៈផ្តល់នូវការសិក្សាដី ការគណនាផ្ទៃដី តម្លើងប្រព័ន្ធស្រោចស្រព និងផ្តល់គ្រាប់ពូជជូនដល់កសិកររួចជាស្រេច និងលើកស្ទួយកសិកម្មប្រទេសកម្ពុជាឲ្យកាន់តែរីកចំរើន និងបង្កើនជីវភាពប្រជាជននៅកម្ពុជាផងដែរ។ ជាមួយគ្នានេះ លោក ភុន រតនា បានស្នើសុំឲ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជួយផ្តល់នូវកិច្ចសហការ និងការលើកទឹកចិត្តលើរបកគំហើញថ្មីរបស់ផ្សារខ្មែរខ្លួនដើម្បីជាទំនុកចិត្តដល់ផលិតករ អាជីវករ ក៏ដូចជាការជំរុញផលិតផលកសិកម្មនៅតាមទីផ្សារបន្លែមានសុវត្ថិភាព និងធានាសុខមាលភាពប្រជាពលរដ្ឋ។ ឆ្លើយតបទៅនឹងសំណើរនេះ ឯកឧត្តម វេង សាខុន បានបញ្ញាក់ថា នៅគ្រប់ផ្នែកពាក់ព័ន្ធ ដូចជា អគ្គនាយកដ្ឋានកសិកម្ម អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ រដ្ឋបាលជលផល ជាពិសេស អគ្គនាយកដ្ឋានកសិកម្ម ត្រូវសហការគ្នាជាមួយសហគ្រិន ផ្សារខ្មែរនេះ ដើម្បីជួយលើកស្ទួយ និងកៀរគររកជំនួយឧបត្ថម្ភតាមរយៈគម្រោងផ្សេងៗតាមលទ្ធភាព ព្រមទាំងបង្កើតឲ្យមានការចេញវិញ្ញាបនប័ត្រ(Certificate )ទទួលស្គាល់គុណភាពផលិតផល និងការធ្វើតេស្តិ៍ផ្សេងៗទៀត របស់សហគមន៍ សហគ្រាសកសិកម្ម ក្នុងគោលបំណងកសាងសេចក្តីទុកចិត្តដល់អតិថិជនក្នុងការទិញមកបរិភោគ និងជួយគាំទ្រដល់ដំណើរការរបស់ក្រុមហ៊ុនតូចមួយនេះប្រកបដោយប្រសិទ្ធិភាព និងស័ក្កសិទ្ធិភាព។

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាគម្រោងថវិកាឆ្នាំ២០២៥
នៅព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាគម្រោងស្តីពី Water Security Improvement
នៅព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
សូមគោរពជូនពរ ឯកឧត្តម ឌិត ទីណា
ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ...
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រៀបចំពិធីសូត្រមន្ត​ អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ
នៅរសៀលថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត...
ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការជាតិគ្រប់គ្រង​ និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា
នៅព្រឹកថ្ងៃទី៩​ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមអនុរដ្ឋលេខាធិការ​ ឡោ រស្មី តំណាងក្រសួងកសិកម្ម...
ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម អញ្ជើញដឹកនាំក្រុមការងារជលផល ចុះត្រួតពិនិត្យសមាគម សហគមន៍ធម្មជាតិពារាំង ក្នុងភូមិសាស្រ្តសង្កាត់ជ្រាវ ក្រុង...
នៅថ្ងៃទី៧ ខែមេសា ឆ្នាំ ២០២៤ ឯកឧត្តមប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម...
ឯកឧត្តម ឱម គឹមស៊ា រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញដឹកនាំគណ:ប្រតិភូ ចុះសួរសុខទុក្ខកងវរសេនាតូចព្រំដែនលេខ៣ នៅខេត្តកោះកុង
នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤ ដោយមានការអនុញ្ញាតិពីឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម...
លោកបណ្ឌិត សរ ចិត្រា អគ្គលេខាធិការរងទទួលបន្ទុករួម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញជាអធិបតីភាពក្នុងពិធីចុះហត្ថលេខាលើគម្រោងស្តីពី“សកម្មភាពសហគមន៍...
នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤ លោកបណ្ឌិត សរ ចិត្រា អគ្គលេខាធិការរងទទួលបន្ទុករួម...
ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញជាអធិបតីភាពបើកសិក្ខាសាលាស្ដីពីកិច្ចពិគ្រោះយោបល់លើការប្រមូលធាតុចូលកិច្ចសហប្រតិបត្ដិការទ្វេភាគី និងពហុភាគី...
នៅព្រឹកថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម អញ្ជើញចុះសួរសុខទុក្ខកងអន្តរាគមន៍បង្រ្កាបបទល្មើសជលផល ដែលឈរជើងនៅអាងត្រពាំងថ្ម ក្នុងស្រុកភ្នំស្រុក ខេត្តបន...
នៅថ្ងៃសៅរ៍ ទី0៦ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម...
បទយកការណ៍៖ ជំហានឆ្ពោះទៅកាន់ការបង្កើតសហគមន៍ទំនើបដំបូងគេបង្អស់នៅកម្ពុជា
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាននឹងកំពុងជំរុញចងក្រងសហគមន៍កសិកម្មទំនើប...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ អញ្ជើញចុះជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងប្រដាប់អាវុធឈរជើងក្ន...
នៅព្រឹកថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការ ក្រសួងកសិកម្ម អញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យវាយតម្លៃសហគមន៍កសិកម្ម ដែលត្រូវបានជ្រើសរើសចូលរួមអនុវត្ដទស្សនទានជំរុញផលិតកម...
ឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញដឹកនាំក្រុមការងារ...
ឯកឧត្តម ខាត់ សុធី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញចូលរួមបិទវគ្គបណ្តុះបណ្តាលមន្ត្រីកសិកម្មឃុំ នៅតំបន់សមុទ្រនៃខេត្តតាកែវ
នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ខាត់ សុធី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម...
បទយកការណ៍៖ កញ្ញា ហួ លីសា មានមោទនភាពចំពោះខ្លួនឯងដែលអាចយកជំនាញកសិកម្មមកបម្រើប្រជាកសិករនៅស្រុកកំណើត
កញ្ញា ហួ លីសា គឺជាយុវតីមួយរូបដែលមានកំណើតកើតជានៅស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។...