មជ្ឈមណ្ឌល​អភិវឌ្ឍ​ន៏​កសិកម្ម​ពោធិ​លាស់​នឹងមាន​អគ្គីសនី​នៅពេលឆាប់ៗ

ចេញ​ផ្សាយ​ ១៥ មករា ២០១៨ 3462

នៅ​រយះពេល​មិនយូរប៉ុន្មាន មជ្ឈមណ្ឌល​អភិវឌ្ឍ​ន៏​កសិកម្ម​ពោធិ​លាស់ ​នឹងមាន​ភ្លើងអគ្គិសនី​ដើម្បី​បម្រើឱ្យ​ស្ថានីយ​បូមទឹក ​ដែល​អាចមាន​លទ្ធភាព​ស្រោចស្រព​ដីស្រែ​វស្សា ​និង​ប្រាំង​ជាច្រើន​ពាន់​ហិកតា។

មជ្ឈមណ្ឌល​នេះ​ស្ថិតនៅក្នុង​ឃុំ​ក្រាំងស្វាយ ស្រុក​ព្រះស្ដេច ខេត្តព្រៃវែង ដែលមាន​ចម្ងាយ​ប្រមាណ​ជា៧៩គីឡូម៉ែត្រ​ពី​ទីក្រុង​ភ្នំពេញ ។

លោក ច័ន្ទ សារុន រដ្ឋមន្ដ្រី​ក្រសួងកសិកម្ម​រុក្ខាប្រមាញ់ និង​នេសាទ​បាន​អញ្ជើញ​ទៅកាន់​ទីនោះ ​កាលពី​ថ្ងៃទី២៧ ខែមីនា​ ដើម្បី​ពិនិត្យមើល​សកម្មភាព​បណ្ដាញ​អគ្គិសនី​បម្រើឱ្យ​សក​ភាព​របស់​ស្ថានីយ​ដែល​កំពុង​ធ្វើឡើង​ដោយ​អគ្គនាយកដ្ឋាន​កសិកម្ម ។

មកទល់ពេលនេះ​មជ្ឈមណ្ឌល​ បានរៀបចំ​បង្គោល​ភ្លើង ​និង​ដាក់​ត្រង់​ស្វូ​រ​ដែលមាន​កម្លាំង​៦៣០KVAរួច​ជា​ស្ថាពរ ហើយ​ដែល​ជំហាន​បន្ទាប់​នៅសល់តែ​ការ​អូស​ខ្សែភ្លើង​ភ្ជាប់​តែប៉ុណ្ណោះ ។ ការងារ​នេះ​ត្រូវបាន​គេ​រំពឹងថា​នឹង​បញ្ចប់​នា​ស​ប្ដា​ហ៏​ក្រោយនេះ។

មន្ដ្រី​នៅ​ទីនោះ​បានឱ្យដឹងថា​ផ្អែក​តាម​ណែនាំ​េ​បស់​លោក​រដ្ឋមន្ដ្រីក្រសួង​កសិកម្ម​នាពេលថ្មីៗកន្លងមកនេះ​អគ្គនាយកដ្ឋាន​កសិកម្ម​បាន​ចុះ​ស្ដារ​ប្រឡាយ​មេ​មួយ​ខ្សែ​ដែលមាន​ប្រវែង៣.០០០ម៉ែត្រ​សម្រាប់​បង្ហូរទឹក​ស្រោចស្រព​ដល់​ដីស្រែ​នៃ​ដំបន់​ទាំងមូល។

មជ្ឈមណ្ឌល​អភិវឌ្ឍ​ន៏​កសិកម្ម​ពោធិ​លាស់​មាន​ស្ថានីយ​បូមទឹក​មួយ​ដែល​បាន​បង្កើត​ឡើងវិញ​ក្នុង​ឆ្នាំ១៩៨៧ ។ស្ថានីយ​នេះ​មាន​តួនាទី​យ៉ាងសំខាន់​ក្នុងការ​ស្រោចស្រព​ផ្ទៃដី​កសិកម្ម​ចំនួន១.២៥០ហិកតា នៅ​រដូវវស្សា និង​ប្រមាណ២០០-៣០០ហិកតា​នៅ​រដូវប្រាំង។ នាពេល​បច្ចុប្បន្ន​ស្ថានីយ​បូមទឹក​នេះ​មាន​សភាព​ទ្រូ​ឌ​ទ្រោម ទើប​ក្រសួងកសិកម្ម ដែលមាន​អគ្គនាយកដ្ឋាន​កសិកម្ម​ជា​សេនាធិការ បាន​កំពុងតែធ្វើការ​ជួសជុល​កែលំអ​ស្ថានីយ​បូមទឹក​និង​ស្ដារ​ប្រព័ន្ធ​ស្រោចស្រព​នេះ​ឡើងវិញ​ដោយ​បំពាក់​ម៉ូ​ទ័​រ​បូមទឹក​ប្រើ​ដោយ​ចរន្ដអគ្គិសនី​ចូលក្នុង​ស្ថានីយ​បូមទឹក ដោយ​ចំណាយ​ទឹកប្រាក់​អស់​ជាង១០០លាន​រៀល។មជ្ឈមណ្ឌល​អភិវឌ្ឍ​ន៏​កសិកម្ម​ពោធិ​លាស់​ក៏បាន​រៀបចំ​ពង្រឹង​ក្រុម​ប្រើប្រាស់​ទឹក​ឡើងវិញ​ផងដែរ។

ដោយឡែក​ដោយ​យល់​ពី​ភាពចាំបាច់ និង​ធានា​នូវ​និរន្ដ​ភាព​ការងារ​របស់​មជ្ឈមណ្ឌល​អភិវឌ្ឍ​ន៏​កសិកម្ម​ពោធិ

លាស់​នេះ នាយកដ្ឋាន​ផ្សព្វផ្សាយ​នៃ​អគ្គនាយកដ្ឋាន​កសិកម្ម បានរៀបចំ​បង្កើត​សហគម​ន៏​កសិកម្ម​ចំនួន២គឺ :សហគម​ន៏​អភិវឌ្ឍ​ន៏​កសិកម្ម​ពោធិ​លាស់​សែន​ជ័យ។ សហគម​ន៏​ទាំងនេះ​មាន​គោលបំណង​សំខាន់​គឺ​ផលិតកម្ម​ស្រូវ​លក់ដូរ កែច្នៃ​ផលិតផល​កសិកម្ម ផ្ដល់​សេវា​បច្ចេកទេស​និង​ទីផ្សារ​កសិកម្ម​ចិញ្ចឹមសត្វ ផ្គត់ផ្គង់​សម្ភារៈ​និង​ឧ​បករ​ណ៏​កសិកម្ម ឥណទាន​កសិកម្ម​និង​ការផ្គត់ផ្គង់​ទឹក​ស្រោចស្រព។

ខណៈពេល​ពិនិត្យ​សកម្មភាព​នៅ​ទីនោះ លោក​រដ្ឋមន្ដ្រី​បាន​លើកទឹកចិត្ត​ដល់​ក្រុមការងារ​នៃ​អគ្គនាយកដ្ឋាន​កសិកម្ម​ដែល​បាន​បំពេញការងារ​ប្រកបដោយ​ផ្លែផ្កា។ លោក​បាន​ជំរុញ​ឱ្យធ្វើ​ការងារ​នេះ​កាន់តែ​ឆាប់​ថែមទៀត​ដើម្បីឱ្យ​សេចក្ដីត្រូវការ​របស់​ក​សិ​ករ។ ដើម្បី​ជា​កម្លាំងចិត្ត​ដល់​ប្រជា​សហគម​ន៏​ដែល​បាន​ខិតខំ​ស្ដារ​ភក់​នៅក្នុង​លូ​ស្ដុក​ទឹក​របស់​ក្បាល​បូម​នៃ​ស្ថានីយ​បូមទឹក​នៅ​មជ្ឈមណ្ឌល​អភិវឌ្ឍ​ន៏​កសិកម្ម​ពោធិ​លាស់ លោក​រដ្ឋមន្ដ្រី​បាន​ឧបត្ថម្ភ​ថវិការ​ចំនួន៤០ម៉ឺន​រៀល​និង​សារុង​ចំនួន២០ដល់​អ្នក​ដែល​បាន​ខិតខំ​ស្ដារ៕

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាគម្រោងថវិកាឆ្នាំ២០២៥
នៅព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាគម្រោងស្តីពី Water Security Improvement
នៅព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
សូមគោរពជូនពរ ឯកឧត្តម ឌិត ទីណា
ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ...
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រៀបចំពិធីសូត្រមន្ត​ អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ
នៅរសៀលថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត...
ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការជាតិគ្រប់គ្រង​ និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា
នៅព្រឹកថ្ងៃទី៩​ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមអនុរដ្ឋលេខាធិការ​ ឡោ រស្មី តំណាងក្រសួងកសិកម្ម...
ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម អញ្ជើញដឹកនាំក្រុមការងារជលផល ចុះត្រួតពិនិត្យសមាគម សហគមន៍ធម្មជាតិពារាំង ក្នុងភូមិសាស្រ្តសង្កាត់ជ្រាវ ក្រុង...
នៅថ្ងៃទី៧ ខែមេសា ឆ្នាំ ២០២៤ ឯកឧត្តមប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម...
ឯកឧត្តម ឱម គឹមស៊ា រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញដឹកនាំគណ:ប្រតិភូ ចុះសួរសុខទុក្ខកងវរសេនាតូចព្រំដែនលេខ៣ នៅខេត្តកោះកុង
នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤ ដោយមានការអនុញ្ញាតិពីឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម...
លោកបណ្ឌិត សរ ចិត្រា អគ្គលេខាធិការរងទទួលបន្ទុករួម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញជាអធិបតីភាពក្នុងពិធីចុះហត្ថលេខាលើគម្រោងស្តីពី“សកម្មភាពសហគមន៍...
នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤ លោកបណ្ឌិត សរ ចិត្រា អគ្គលេខាធិការរងទទួលបន្ទុករួម...
ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញជាអធិបតីភាពបើកសិក្ខាសាលាស្ដីពីកិច្ចពិគ្រោះយោបល់លើការប្រមូលធាតុចូលកិច្ចសហប្រតិបត្ដិការទ្វេភាគី និងពហុភាគី...
នៅព្រឹកថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម អញ្ជើញចុះសួរសុខទុក្ខកងអន្តរាគមន៍បង្រ្កាបបទល្មើសជលផល ដែលឈរជើងនៅអាងត្រពាំងថ្ម ក្នុងស្រុកភ្នំស្រុក ខេត្តបន...
នៅថ្ងៃសៅរ៍ ទី0៦ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម...
បទយកការណ៍៖ ជំហានឆ្ពោះទៅកាន់ការបង្កើតសហគមន៍ទំនើបដំបូងគេបង្អស់នៅកម្ពុជា
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាននឹងកំពុងជំរុញចងក្រងសហគមន៍កសិកម្មទំនើប...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ អញ្ជើញចុះជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងប្រដាប់អាវុធឈរជើងក្ន...
នៅព្រឹកថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការ ក្រសួងកសិកម្ម អញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យវាយតម្លៃសហគមន៍កសិកម្ម ដែលត្រូវបានជ្រើសរើសចូលរួមអនុវត្ដទស្សនទានជំរុញផលិតកម...
ឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញដឹកនាំក្រុមការងារ...
ឯកឧត្តម ខាត់ សុធី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញចូលរួមបិទវគ្គបណ្តុះបណ្តាលមន្ត្រីកសិកម្មឃុំ នៅតំបន់សមុទ្រនៃខេត្តតាកែវ
នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ខាត់ សុធី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម...
បទយកការណ៍៖ កញ្ញា ហួ លីសា មានមោទនភាពចំពោះខ្លួនឯងដែលអាចយកជំនាញកសិកម្មមកបម្រើប្រជាកសិករនៅស្រុកកំណើត
កញ្ញា ហួ លីសា គឺជាយុវតីមួយរូបដែលមានកំណើតកើតជានៅស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។...